ដោយ ខែ សុណង
2015-08-11
RFA

តំណាងរាស្ត្រមកពីបក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់ជង្គង់) រងរបួលពេលប៉ះទង្គិចគ្នានឹងពលរដ្ឋវៀតណាម នៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ Photo Provided
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ រងការប្ដឹងទាក់ទងនឹងការកិបកេងលុយជាង ៥ម៉ឺន ៥ពាន់ដុល្លារ ក្នុងពេលចុះព្រំដែនកម្ពុជា-វៀតណាម ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។
លិខិតពីអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ថា អេ.ស៊ី.យូ (ACU) កាលពីថ្ងៃទី៣១ ខែកក្កដា ត្រូវបានគេចែកផ្សាយនៅថ្ងៃទី១១ សីហា។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ធ្វើលិខិតបកស្រាយជាលាយលក្ខណ៍អក្សរដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ដើម្បីការពារខ្លួនចំពោះបណ្ដឹងចំនួន៣ ដែលគេប្ដឹងមកអង្គភាពនេះពីបទកេងប្រវ័ញ្ចប្រាក់ចំនួន ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក ពីការរៀបចំដំណើរការទៅព្រំដែនកម្ពុជា-វៀតណាម។
លិខិតចេញពីស្ថាប័នប្រឆាំងអំពើពុករលួយ នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣១ ខែកក្កដា ដែលគេទើបផ្សព្វផ្សាយនៅថ្ងៃទី១១ សីហា ដែលបានផ្ញើទៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដោយជំរុញឲ្យបំភ្លឺចំពោះពាក្យបណ្ដឹងចំនួន៣ ដែលចោទថា លោកបានកេងប្រវ័ញ្ចយកប្រាក់សរុប ៥ម៉ឺន ៥ពាន់ដុល្លារ ដែលទទួលយកទៅរៀបចំដំណើរទៅមើលបង្គោលព្រំដែនកន្លងមក។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង មានប្រសាសន៍ថា អង្គភាពនឹងបន្តស្នើឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់ត្រូវបំភ្លឺចំពោះបញ្ហានេះ ហើយបង្ហាញឯកសារពាក់ព័ន្ធដើម្បីការពារចំពោះការប្ដឹងចោទ មុននឹងអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធីរបស់ខ្លួន៖ «ធម្មតាគាត់ចាំបាច់គាត់ត្រូវតែបំភ្លឺហើយ មិនអ៊ីចឹងទេ មានន័យថា គាត់មានកំហុសតាមអ្វីដែលគេចោទប្រកាន់គាត់។ យើងឲ្យគាត់បំភ្លឺដើម្បីគាត់បកស្រាយថា តើគាត់មានស្អីដើម្បីនិយាយថាគាត់មានភស្តុតាងបញ្ជាក់ផ្ទុយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានទេនៅថ្ងៃទី១១ សីហា ដោយលោកជាប់បេសកកម្មទៅសហរដ្ឋអាមេរិក។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់ថា សកម្មភាពដឹកនាំព្រះសង្ឃ សកម្មជន ប្រជាពលរដ្ឋទៅមើលបង្គោលព្រំដែនរបស់ លោក រៀល ខេមរិន្ទ្រ កន្លងមក គឺលោកបានរៃអង្គាសប្រាក់ពីអ្នកគាំទ្រ ដែលចង់ជួយដល់ដំណើរការកម្មវិធីចុះមើលព្រំដែន។ ហើយថា ថវិកានេះអ្នកតំណាងរាស្ត្របានគ្រប់គ្រងដោយខ្លួនឯង មិនមែនជាសកម្មភាពដែលរៀបចំដោយគណបក្សនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកយល់ថា ការទាមទារឲ្យ លោក រៀល ខេមរិន្ទ្រ បំភ្លឺបញ្ហានេះ គឺមិនត្រូវសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ៖ «រឿងនេះមិនមែនជារឿងអំពើពុករលួយទេ យើងមិនអាចចោទជារឿងពុករលួយទេ។ បើសិនជាថវិការបស់ជាតិ ជាថវិការបស់រដ្ឋ ហើយអ្នកហ្នឹងមានការកិបកេង ឬធ្វើអ្វីមួយដើម្បីផលប្រយោជន៍នរណាម្នាក់ទៀត ទើបបានជាអំពើពុករលួយ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដឹកនាំព្រះសង្ឃ សកម្មជនរបស់ខ្លួន ប្រជាពលរដ្ឋ និងយុវជន ទៅពិនិត្យមើលបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម នៅចំណុចស្រុកកោះធំ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ច្រកតន់ហន់ ខេត្តកំពត និងព្រំដែនខេត្តស្វាយរៀង ជាដើម។
កន្លងមក ការដឹកនាំកម្លាំងចុះមើលព្រំដែននេះ ច្រើនមានការរារាំងពីអាជ្ញាធរ មានការប៉ះទង្គិចជាពាក្យសម្ដី និងប៉ះប្រយុទ្ធគ្នាជាមួយប្រជាជន និងទាហានវៀតណាម បង្ករងរបួស ហើយឈានដល់ការចាប់ខ្លួនមនុស្សទៀតផង។ បញ្ហានេះ រដ្ឋាភិបាលវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់កុំឲ្យមានការចុះទៅតំបន់ព្រំដែន និងបង្កហិង្សា។
បន្ទាប់មក រដ្ឋាភិបាលកម្ពុជា-វៀតណាម បានបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីចុះពិនិត្យព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ព្រំដែន ហើយពួកគេប្ដេជ្ញាថា នឹងព្យាយាមទប់ស្កាត់កុំឲ្យកើតឡើងជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប អាចពន្យារពេលចុះឈ្មោះបោះឆ្នោតដល់ខែឧសភាឆ្នាំ២០១៦
- រាជបណ្ឌិត្យសភា៖ ក្រុមការងារលោក ស៊ាន ប៉ែងសែ ជាអ្នកប្រគល់ផែនទីដល់ក្រុមស្រាវជ្រាវ
- ពលរដ្ឋចោទមន្ត្រីជលផលខេត្តបាត់ដំបងថាឃុបឃិតប្រព្រឹត្តបទល្មើសនេសាទ
- ក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាបង្ហាញថាផែនទី៤ប្រភពជាផែនទីតែមួយ
- លោក ស៊ាន ប៉េងសែ ថាលោកមិនដែលបានឲ្យផែនទីទៅលោក សុខ ទូច
- លទ្ធផលនៃជំនួបចរចានយោបាយរវាងបក្សជាប់ឆ្នោតទាំងពីរនៅរដ្ឋសភា
- ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងបញ្ចេញទស្សនៈជុំវិញបញ្ហានយោបាយបច្ចុប្បន្ន
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាផែនទីដែលអង្គការសហប្រជាជាតិឲ្យខ្ចីជាផែនទីអាមេរិកទម្លាក់គ្រាប់
- មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរីបដិសេធចំពោះការចោទរឿងជំរិតទារប្រាក់ពីពលរដ្ឋ
តំណាងរាស្ត្រ cnrp នាក់ស្នេហាជាតិក្លែងក្លាយ រៀល ខេមរិន្រ្ទ បានដិកនាំពួកជ្រុលនិយមមួយក្រុមខំពុះពារឧបស័ក្កត្រូវយួនដេញសំពោងក្បាលផង ហើយត្រូវក្របីដេញវ័តផងរត់ចែកផ្លូវគ្នាដូចហ្វូងក្របី ? ដល់ឥឡូវនាក់ស្នេហាជាតិក្លែងក្លាយ រៀល ខេមរិន្រ្ទ ត្រូវជាប់ចោទលួចកិបកេងលុយចំនួន ៥៥០០០ដុល្លាអាមេរិកទៀតតើខ្ញុំ រៀល ខេមរិន្រ្ទ ជានាក់ស្នេហាជាតិក្លែងក្លាយយា៉ងពិតប្រាកដម្តេចក៏មិនអានុគ្រោះឲខ្ញុំបាទផង ? ព្រោះខ្ញុំត្រូវការលុយមួយចំនួនដើម្បីភ្ជាបាលជុំម្ងឹឆ្គួតជ្រូកយួននៅមន្ទីពេទ្យប្រទេសអាមេរិក ហើយខ្ញុំបានឃើញលោកប្រធាន សម រង្សី គាត់មានជុំម្ងឹជ្រូកយួនដែរឥឡូវកំពុងតែភ្ជាបាលនៅប្រទេសបារាំង ?
Please apply for all, not just for one side. Whoever involves in corruption must be punished (no matter he/she is from CPP, CNRP…).
សែន សម្បូរ ខ្ងុំនិយាយច្រើនបន្តិច….តើមកពីហេតុអ្វី ? នេះក៏ព្រោះម៉ែ របស់ខ្ងុំ គាត់ធ្លាប់ធ្វើ សំផឹង និង និយាយច្រើនៗ ដើម្បីទាក់ មូយ ! ចឹងហើយបានជា( រូបខ្ងុំ សែន សម្បូរ) មានចរិកដូចបេះដាក់…ព្រមទាំងអ្នកផងទាំងពួង ហៅ ខ្ងុំ ថា អា កូន មី សំផឹង
ពួកនេះធ្វើមានធ្វើបានលើសំរែកក្លែងក្លាយរបស់ខ្លួន! សម រង្សី និង កឹម សុខា មានរថយន្តLexus 570 សេរីថ្មី រថយន្ត Mercedez ផលិតនៅអាលឺម៉ង់ និងរថយន្តpick up មួយចំនួនទៀត គិតផ្ទះវិឡា ចំការម្រេចនៅកំពង់ចាម កំពត ដីចំការនៅកំពង់សោម!!! សមមុខពួកសេ្នហាជាត លក់មាន់ទា សូម្បីសត្វឆ្កែ ដើម្បីបុព្វហេតុសងសឹកគ្នា !!!
និយាយឲ្យចំៗទៅ! ជាតិជាមនុស្សដូចគ្នា ខ្មែរដូចគ្នា គឺវាពុំមាននរណាម្នាក់ដែលចង់កូនជិះឡាន Corolla កញ្ចាស់ មួយថ្លៃ ៣០០០ដុល្លា នោះទេ។ វាពិតជាចង់ជិះទាបណាស់ក៏ បាន RX ឬក៏ Highlander នឹងគេ ដែរ។ តាមចិត្តម្នាក់ៗ នោះ សុទ្ធតែរំពឹងថា នឹងបានរបបឡាន Range Rover ឬក៏ Lexus 570 ឯណោះ។ ប្រសិបជាទាររដ្ឋសភាបានឡាន ពួកនេះ ប្រាកដជាទារមិនទាប ទេ។
អញ្ចឹងបានជាមួយថ្ងៃៗ ដើរចាក់ឯលិច ចាក់ឯកើត ដើម្បីយកគម្រោងនេះ ទៅដើរអង្គាសលុយពីបរទេស។ ឥឡូវ កេងប្រវញ្ចបាន ៥ម៉ឺន ដុល្លាជាងហើយ ។ ម្យ៉ាងដែរ របរកស៊ីនេះ។
ប្រជាជនអ្នកស្នេហាជាតិ ខំលក់គោក្របី មាន់ទា ឆ្កែ យកលុយមកបាតុកម្ម ទៅមើលព្រំដែន។ ប្រជាជនខ្លះត្រូវក្របីដេញវ័ធ…! អស្ចារ្យ! ម្យាងដែរ! កុំថា តែមនុស្្ស សូម្បីតែក្របីក៏វាធុញដែរ! អាសូរតែទៅម្នាក់ ពីរនាក់ក្រែងលោហ៍ក្របីវាមិនខ្លាច ? ដល់ទារាប់រយនាក់ហើយ ក៏ក្របីដេញដែរ!!!
Who sue him must bring all the evident to court and give the true statement.
If they don’t have enough evident, he Kamarin must sue back to make them
pay a lot of money because they are trying to interfere him not to work well
for our country of the Cambodia.
Cut trees destroy our Raintforests, why don you sue them?
Why are sued him, who is trying to protect our country?
Military killed kicked people out from their home to take
their land to the rick, why don’t you open your eyes to find
the fair justice them, are you blinds ?
It is Ok for CPP officials to have millions $$$, villas, and luxurous cars in their possessions.
as well as CNRP top officials, whereas soldiers and others fought in civil war live in ghetto and scrumble condition, missed payment, and sought outside donations.
I have a brother who works as CPP activist, very stunt and blind supporter of CPP. Every time I visit Cambodia and hsi family, We avoided talking politics, despite he wanted to try to tell me. I told him I am here to visit the family not to talk about politics. But I know what is going on in Cambodia’s today. One thing I told him that his CPP salary would be much three times higher if there was less corruption in the government, period and end of conversation. When he is sick and needs help, he didn’t go to ask CPP boss but he asked me in America to send $$$ for medical bills and others stuff. What i can do, afterall he is my bro…
កន្ដួយម៉ែពួកអាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនេះ បើពួកចោរលួចជាតិមន្រ្តីបក្សប្រជាជនពុករលួយរាប់រយរាប់ពាន់លានដុល្លា
អត់ធ្វើដឹងទេកូនមីសំផឹងពួកអាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនេះ បើរឿងអត់ប្រយោជន៍ មិនហ៊ានទាំងនិយាយឈ្មោះអ្នកណាជាអ្នកប្ដឹងផង
វាបែរជាមកបំពុលសង្គមទៅវិញ ។
បែបបក្ខពួកគណបក្សប្រជាជនដែលធ្វើកូនខ្មោចកូនព្រាយបិសាចរបស់ ហ៊ុន សែន
ចេញមកបង្ខូចឈ្មោះ ធ្វើខ្មោចធ្វើព្រាយបិសាចលងបង្អើលប្រជាជនខ្មែរ ចង់រករឿង
មួលបង្កាច់អ្នកស្នេហាជាតិទឹកដីជាតិខ្មែរទាំងមូល ដែលបានទៅពិនិត្យមើលព្រំដែន
ដែលបក្ខពួក ហ៊ុន សែន បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅយួនហើយ ។
ខ្ញុំចង់តែសើចទេពេលឃើញលិខិតរបស់
ACUកោះអញ្ជើញលោករៀល ខែមរិន្រ្ទ៕
មានតែមនុស្សល្ងង់ឬធ្វើល្ងង់ទេដែលៀរឿងនេះ៕
គេចាយលុយបក្ស លុយសប្បុរសជនជួយ បើ
លោកខែមរិន្ត្រចំណាយខុសបក្សដាក់ទោស សប្បុរស
ជនឈប់ជួយឬប្ដឹងទៅតុលាការ៕រឿងបទរំលោភក្ដី
ទុកចិត្រគេប្ដឹងទៅតុលាការមិនមែនប្ដឹងAcuទេ៕
ខុសរឿងហើយលោកមេAcu៕រឿងលោកត្រូវធ្វើមាន
រឿងលួចជាតិធំៗច្រើនណាស់៕បើលោកមិនដឹងចាំខ្ញុំ
ជួយប្រាប់មនុស្សដែលលោកត្រូវស៊ើបអង្កេត៕សម្ដេច
នាយក តើលោកបានលុយមកពីច្រើនម្លេះចែកអំណោយ
សង់សាលារឿន….មិនចេះអស់?៕សូមស៊ើបអង្កេតរួចប្រាប់
លទ្ធផលដល់មហាជនផង៕