ដោយ ហង្ស សាវយុត
2015-08-13
RFA
![]()
ផែនទីខេត្តឧត្ដរមានជ័យ។ Photo: RFA
ប្រភពពីមន្ត្រីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៦នាក់បានស្លាប់ និង ២៣នាក់ផ្សេងទៀតរងរបួស ដោយសារតែរថយន្តក្រុង ១គ្រឿងដែលដឹកអ្នកដំណើរចំនួន ៣៩នាក់ បានរអិលធ្លាក់ពីលើផ្លូវនៃកំពូលភ្នំដងរែក ចូលទៅក្នុងជ្រលងភ្នំ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា។
អភិបាលស្រុកអន្លង់វែង គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកបានមានប្រសាសន៍យ៉ាងខ្លីថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាហេតុការណ៍ដ៏រន្ធត់៖ «បាទៗត្រឹមត្រូវហើយ ឥឡូវខ្ញុំកំពុងតែធ្វើពិធីប្រគល់សព»។
ប្រភពពីសាក្សីដែលដឹងរឿងនេះ បាននិយាយថា រថយន្តក្រុង ១គ្រឿងដែលគ្រោះថ្នាក់នោះ បានដឹកមនុស្សចំនួន ៣៩នាក់ពីទីក្រុងភ្នំពេញ ទៅកម្សាន្តនៅតំបន់ព្រំដែនខ្មែរ-ថៃ នៃច្រកជាំសាង៉ាំ លើខ្នងភ្នំដងរែក លុះចុះពីកំពូលភ្នំ បំណងត្រឡប់ទៅទីរួមស្រុកអន្លង់វែង វិញ ក៏រអិលធ្លាក់ពីលើផ្លូវធ្លាក់ទៅក្នុងជ្រលងភ្នំ។ ប៉ូលិសសន្និដ្ឋានថា គ្រោះថ្នាក់ធ្លាក់រថយន្តនោះទំនងបណ្ដាលមកពីរថយន្តមានបញ្ហាហ្វ្រាំង ឬក៏អ្នកបើកបររថយន្តមិនស្ទាត់ជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងសាធារណការគ្រោងយកមហាវិថីមុន្នីរ៉េតជាទីតាំងសង់រថភ្លើងលើអាកាសដំបូង
- អង្គការជនពិការអន្តរជាតិបង្ហាញថាអត្រាអ្នកបើកបរហួសល្បឿនកំណត់កើនឡើង
- សាលាក្រុងនឹងស៊ើបរកមេខ្លោងដែលបង្ខំឲ្យកុមារប្រើល្បិចប្លែកៗសុំទានតាមស្តុប
- ប្រៃសណីយ៍សាខាខេត្តកំពង់ឆ្នាំងផ្ដល់សេវាកម្មដឹកអ្នកដំណើរដោយរថយន្តទំនើប
- នគរបាលជាតិបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប២០ទីតាំងក្នុងរាជធានីភ្នំពេញ
- គ្រោះថ្នាក់ចរាចរណ៍៦ខែដើមឆ្នាំ២០១៥នៅខេត្តព្រះសីហនុសម្លាប់មនុស្សជាង៣០នាក់
- អ្នកសេដ្ឋកិច្ចផ្ដល់ដំណោះស្រាយ១០ចំណុចលើបញ្ហាកកស្ទះចរាចរណ៍នៅកម្ពុជា
- គ្រួសារកម្មករស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាខេត្តស្វាយរៀងអំពាវនាវរកយុត្តិធម៌
- កុមារជិត២០ម៉ឺននាក់ទូទាំងពិភពលោកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ