ស្រ្តីខ្មែរ៦នាក់ចាញ់បោកមេខ្យល់​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​ជួយ​សង្រ្គោះ​

ដោយ៖​ មាឃ ចាន់​ | ថ្ងៃចន្ទ ទី31 សីហា 2015, 05:30 PM​
http://vodhotnews.com

ស្រ្តី​ខ្មែរ​៦នាក់​ដែលរងគ្រោះ​ដោយ​សារ​ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវ​បាន​ជួយ​សង្រ្គោះ​​ហើយ​​នឹង​ត្រូវ​បញ្ជូន​កម្ពុជា​នៅ​ថ្ងៃអង្គារស្អែកនេះ។

សេចក្តីប្រកាសព័ត៌មាន​មានពីក្រសួងការបរទេសកម្ពុជា​ ចុះថ្ងៃទី៣១ខែសីហា ឲ្យ​ដឹងថាស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅ​ប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន៦នាក់​ដែលត្រូវបានមេខ្យល់​នាំយក​ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី  ហើយជួបប្រទះនឹងការលំបាកក្នុងការងារ។ សេចក្តីប្រកាសដដែលបាន​បន្តថាក្នុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងបាយទឹកនិង​បានចេញលិខិតធ្វើដំណើរបណ្តោះអាសន្នឲ្យ​ពលការិនីទាំង២នាក់នេះ។ ស្រ្តី​ទាំង៦នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០១៥  ស្អែកនេះ​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ស្រ្តីខ្មែរ​ដែល​រងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះបាន​នៅ​ឡើយ​ទេ។

ក្រសួងការបរទេស​កម្ពុជា​បាន​អំពាវនាវដោយទទូចដល់ពលរដ្ឋខ្មែរត្រូវប្រុង​​ប្រយ័ត្នចំពោះការឆបោក អូសទាញ បញ្ចុះ​បញ្ចូលពីសំណាក់មេខ្យល់៕

សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com

What Next?

Recent Articles