
ប៉ូលិសឧក្រិដ្ឋកម្មថៃបង្ហាញមុខជនសង្ស័យពីរនាក់ទៀត នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈ កណ្តាលទីក្រុងបាងកក កាលពីខែមុន។ រូបថត AFP
Tue, 1 September 2015
Bangkok Post
ភ្នំពេញប៉ុស្តិ៍
ក្រុងបាងកកៈ នាយកដ្ឋានបង្គ្រាបឧក្រិដ្ឋកម្ម (CSD) របស់ថៃបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមប៉ូលិសថៃ ជឿថា ជនសង្ស័យបំផ្ទុះគ្រាប់បែកសំខាន់ពីរនាក់ ពាក់ព័ន្ធនឹងការផ្ទុះនៅឯទីសក្ការៈ អេរ៉ាវ៉ាន និងផែ សាថន កំពុងតែលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតបាងកក ប៉ុស្តិ៍ ដែលបានចេញ ផ្សាយកាលពីព្រឹកថ្ងៃទី ១ កញ្ញានេះ។
ក្នុងពេលជាមួយគ្នានេះ អ្នកយកព័ត៌មានម្នាក់កាលពី យប់ថ្ងៃចន្ទម្សិលមិញ បាននិយាយជាមួយស្ត្រី មូស្លីមថៃដែលគេកំពុងតាមចាប់ខ្លួនបំផុត ថា នាងបាននិងកំពុងនៅក្នុងប្រទេស តួកគី អស់ពេលបី ខែមកហើយ និងមានការ «តក់ស្លុត» ជាខ្លាំងដែលនាងត្រូវគេចោទប្រកាន់ពីបទឧក្រិដក្ខកម្ម នៅលើកញ្ចក់ទូរទស្សន៍ថៃ។
ស្ត្រីនោះឈ្មោះ Wanna Suansan វ័យ ២៦ ឆ្នាំ ធ្លាប់ស្នាក់នៅតំបន់ផាង ដែលមានឈ្មោះមូស្លីមថា Maisaroh បានប្រាប់អ្នកយកព័ត៌មានម្នាក់ថា នាងបាននិយាយជាមួយក្រុមប៉ូលិសតាមទូរស័ព្ទរួចហើយ។ ក្រោយមកនាងបាននិយាយថា ក្រុមមន្ត្រីប៉ូលិសពីក្រុងបាងកក បានទូរស័ព្ទត្រឡប់ទៅ នាងវិញ ដើម្បី ប្រាប់នាងកុំឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។
ប្រភពប៉ូលិសមួយ បាននិយាយថា ការត្រួតពិនិត្យកំណត់ត្រាធ្វើដំណើររបស់ស្ត្រីនោះ បានរកឃើញថា នាងបានចាកចេញទៅ ក្រុង ឌូបៃ នៅ ថ្ងៃទី ១ កក្កដា។
ក្រុមអាជ្ញាធរ ក៏បានប្រាប់ បាងកក ប៉ុស្តិ៍ ដែរថា ពួកគេបាននិយាយជាមួយសាច់ញាតិម្នាក់របស់នាង Wanna ដែលថា នាងគឺនៅក្នុងប្រទេស តួកគី ហើយនាងនឹងមានបំណងត្រឡប់មកកាន់ប្រទេសថៃវិញដើម្បីជួបជាមួយក្រុមមន្ត្រីប៉ូលិស។
នៅក្នុងការវិវត្តចុងក្រោយដ៏ ច្របូកច្របល់ ក្រុមប៉ូលិសក៏ បានប្រាប់ បាងកក ប៉ុស្តិ៍ថា ពួកគេក៏មិនពិតជាជឿថានាង Wanna បានចាកចេញពីប្រទេសថៃនោះទេ។ ពួកគេបាននិយាយថា សាក្សីជាច្រើន បានប្រាប់ពួកគេថា ពួកគេធ្លាប់បានឃើញនាង ហើយនិងបុរស នៅក្នុងរូបគំនូរព្រៀងនោះ ត្រូវបានគេឃើញនៅក្នុងផ្ទះ ល្វែង មីនបុរី នៅរវាងថ្ងៃទី ១០ និង ២០ សីហា។
ការផ្ទុះនៅទីសក្ការៈ អេរ៉ាវ៉ាន គឺបានកើតឡើងនៅថ្ងៃទី ១៧ សីហា។
ដោយឡែក កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន-អូចា បានទទួលស្គាល់ថា បណ្តាញដែលពាក់ព័ន្ធ នឹងការផ្ទុះគ្រាប់បែកនោះ អាចមានទំនាក់ទំនងជាមួយក្រុមជួញដូមនុស្ស ដែលកំពុងរត់ពន្ធក្រុមជនជាតិ អ៊ូហ្គ័រ។
ប៉ុន្តែ ប្រភពប៉ូលិសមួយបាននិយាយពីម្សិលមិញថា ប្រមុខ CSD លោក Akkaradej Pimonsri បានណែនាំឲ្យអនុប្រធានរបស់លោក គឺ វរៈសេនីយ៍ឯក Col Itthipol Atchariyapradit ឲ្យស្នើសុំទៅក្រុមអាជ្ញាធរកម្ពុជា ឲ្យជួយតាមចាប់បុរសដែលគេតាមចាប់ខ្លួនបំផុត របស់ពិភពលោក ទាំងពីរនាក់នោះ។
វិធានការណ៍នោះ បានកើតមានឡើង បន្ទាប់ពីការត្រួតពិនិត្យរបស់ការិយាល័យអន្តោប្រវេសន៍ បានរកឃើញថា អ្នកទាំងពីរនោះ បានចូលទី ប្រជុំជន ប៉ោយប៉ែត របស់ កម្ពុជា តាមប៉ុស្តិ៍ត្រួតពិនិត្យអារញ្ញ ក្នុងខេត្តស្រះកែវ។
ប្រភពនោះ បាននិយាយថា៖ «ក្រុមប៉ូលិស រំពឹងថា នឹងចាប់ខ្លួនពួកគេឆាប់ៗនេះ»៕ BANGKOK POST/IN
បើមាននៅខ្មែរមែនពួកនឹងលេងមួយក្តាំងវឹកវរហើយប៉ូលីសខ្មែរកុំពុងមានសម្ថតិភាពផង
it may happen in Cambodia if the people can not stand whit that dump leader. but if theses people are hiding in Cambodia that mean this country full of blood suckers .