​អន្តរជាតិ​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​មក​ផ្ទៀងផ្ទាត់​តែ​មិន​បញ្ជូន​អ្នកជំនាញ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 05:58 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក វ៉ា គឹម​ហុង បង្ហាញផែន​ទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ កាលពី​ពេល​កន្លងមក (រូបថត៖ ទេព សូនី)


មន្ត្រី​រដ្ឋាភិបាល​កម្ពុជាអះអាងថា បើ​ទោះបីជា​មិន​មាន​អ្នកជំនាញ​ផែនទី​មក​ពី​ភាគី​អន្តរជាតិ​ក៏​ដោយ ក៏​កម្ពុជា​អាច​ផ្ទៀងផ្ទាត់​ផែនទី​ទាំងនោះ​ដោយ​មិន​ផលវិបាក​នោះទេ​។​

​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី ប្រាប់​វី​អូ​ឌី(VOD)ថា បើ​ទោះ​ជា​មិន​មាន​អ្នកជំនាញ​ផែនទី​ពី​បរទេស​ចូលរួម តែ​រដ្ឋាភិបាល​បាន​អញ្ជើញ​មន្ត្រី​ជំនាញ និង​គណបក្ស​នយោបាយ​មួយចំនួន ឲ្យចូល​រួម​ការផ្ទៀងផ្ទាត់​ផែនទី​នោះ​។ លោកស្រី​បន្ត​ថា ការផ្ទៀងផ្ទាត់​ផែនទី​ពុំ​មាន​អ្វី​ពិបាក​មើល​នោះទេ ដោយ​លោកស្រី​បញ្ជាក់ថា ទោះបី​មនុស្ស​ធម្មតា​ក៏​ចេះ​មើល​ដែរ ឲ្យតែ​មើលដោ​យយកចិត្តទុកដា​ក់​។ លោកស្រីថា៖ "តាម​ពិត​ទៅ​ខាង​រដ្ឋាភិបាល​ មិនមែន​ផ្ទៀង​ផ្ទាត់​ម្នាក់​ឯង​ឯណាប្អូន ដូច​ឃើញបទ​ពិសោធន៍​ដែល​យើងធ្វើ​ជាមួយ​ UN អ៊ីចឹង។ UN យក​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​យើង គឺ​អញ្ជើញពីគ្រប់​គណបក្ស​ទាំងអស់ ដែល​មាន​កៅអី​នៅក្នុង​សភា​ អ៊ីចឹង​គត់​ចូល​មក មើល​ខ្លួន​គាត់ទៅ​។ ធម្មតា​ខ្សែ​ព្រំដែន​មាន​អី​ពិបាក​មើល​ប្អូន គ្រាន់​ក្រលែក​មើល​ក៏​យើង​ស្គាល់ដែរ គ្រាន់​តែ​មើល​ខ្សែ​វា​ដូចគ្នា​យ៉ាង​ម៉េ​ចអ៊ីចឹង​ ហើយ​ឥឡូវ​ផ្ទៀង​ជាមួយ​បារាំង គឺ​យើង​ផ្ទៀង​ដូ​ចគ្នា​អ៊ីចឹង​ មិនចាំ​បាច់​អ្នក​ជំនាញមក​ទេ ពួក​យើង​ក៏​មើល​ដឹង​ដែរ​ អ្នក​ធម្មតា​ក៏​អាច​មើល​ឃើញ"

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មានប្រសាសន៍ថា រហូតមក​ទល់​រសៀល​ម៉ោង ៤​ល្ងាច​នេះ លោក​ពុំ​ទាន់​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល ឲ្យចូល​រួម​ផ្ទៀងផ្ទាត់​ផែនទី​នោះ​ទេ​។ តែ​លោក​ក៏​មាន​ចម្ងល់​ដែរ​ថា មូលហេតុ​អ្វី​បានជា​ប្រទេស​មហាអំណាច​មិន​បញ្ជូន​អ្នកជំនាញ​របស់គេ​មក​ជួយ​ពិនិត្យ​ការផ្ទៀងផ្ទាត់​ផែនទី​។ បើ​តាម​អ្នកនាំពាក្យ​រូបនេះ លោក​យល់​ថា​ប្រហែលជា​ប្រទេស​មហាអំណាច​ទាំងនោះ​មិន​ចង់​ពាក់ព័ន្ធ​នយោបាយ​នៅ​កម្ពុជា​។​

​លោក​ថា បើទោះជា​មាន​ការផ្ទៀងផ្ទាត់​ផែនទី​ហើយ​ក៏​ដោយ​តែ​បញ្ហា​នៅលើ​ដី​ជាក់ស្តែង​ជា​រឿង​សំខាន់​មួយទៀត​។​ លោក​បញ្ជាក់​ថា៖ "ជាពិសេស​ រឿង​ផែន​ទី​ជារឿង​មួយ​ទេ ក៏​ប៉ុន្តែ​រឿង​ទី​២ គឺ​រឿង​បោះបង្គោល​ បោះត្រឹម​ត្រូវ​ឬអត់ មាន​ចូល​ដី​ខ្មែរ​ឬទេ មាន​ប្រជាពលរដ្ឋ​ប្តឹងផ្តល់​ទេ​កន្លងមក​។ មាន​ប្រជាពលរដ្ឋ​ប្តឹង​ផ្តល់ កា​របោះបង្គោល​ហ្នឹង​ធ្វើ​ឲ្យ​បាត់​ដី​គាត់​ ហើយទី​៣​ បើ​បោះរួ​ចហើយ​ហ្នឹង ប្រទេស​ជិត​ខាង​យើង​គោរពទេ? កន្លងមក​ហ្នឹង​អត់​គោរព គឺ​ជីកស្រះចូល សង់​ប៉ុស្តិ៍ប៉ូលិស​ចូល​ដីខ្មែរ​។ អ៊ីចឹង​យើង​ពិបាក​សន្និដ្ឋាន​ថា​វា​ត្រឹម​ត្រូវ​ ឬ​មិនត្រឹម​ត្រូវ​យ៉ាង​ម៉េច​ សូម​ឲ្យ​ចាប់​ពី​ពេល​នេះ​ទៅ​យើង​ត្រូវ​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព​ អ៊ីចឹង​យើង​ឃើញថា​ ដំណើរ​ការ​នៃ​ការ​បង្ហាញផែនទី​ ផ្ទៀង​ផ្ទាត់​ផែនទី​នេះ​ជា​រឿង​មួយ​ទេ ក៏​ប៉ុន្តែ​នៅ​មាន​ដំណើរ​ការ​ពីរ​បី​ទៀត​ ដែល​យើង​ត្រូវ​ការ​ឲ្យ​មាន​តម្លាភាព​ ហើយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​"

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិ​វ​ឌ្ឃ​សង្គម លោក កែម ឡី មានប្រសាសន៍ថា រាល់​ការផ្ទៀងផ្ទាត់​ផែនទី​នីមួយៗ គួរតែ​មាន​អ្នកជំនាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ចូល​រម ដោយ​លោក​ចាត់​ថា បញ្ហា​ផ្ទៀងផ្ទាត់​ផែនទី​មាន​លក្ខណៈ​បច្ចេកទេស និង​ស្មុគស្មាញ​។ យ៉ាងណា​ក៏​ដោយ​លោក​ថា បើ​ទោះ​ជា​មិន​មាន​អ្នកជំនាញ​មកពី​ក្រៅប្រទេស​ក៏​មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​កម្ពុជា​ដែរ គ្រាន់តែ​ការផ្ទៀងផ្ទាត់​នោះ​មិន​មាន​ទំនុកចិត្ត​ពី​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​។ លោកថា៖ "អ៊ីចឹង​ខ្ញុំ​គិតថា វា​ជាមធ្យោបាយ​ដែលល្អ​ គឺ​យើង​ត្រូវ​ស្នើ​អ្នក​ជំនាញ​របស់​អង្គកា​រ​សហប្រជាជាតិ ព្រោះ​អង្គការ​សហប្រជាជាតិ គាត់​មាន​ក្រុម​ប្រឹក្សា​អាជ្ញាធរ​កណ្តាល នៅពេល​ដោះស្រាយ​ដោះស្រាយ​បញ្ហាព្រំដែន​ គាត់​មាន​អ្នក​ជំនាញ។ នោះបើ​យើង​ស្នើ​សុំ​ឲ្យ​គេ​មក​ជួយ​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​លើ​ផែន​ទី​ហ្នឹង​ ហើយ​គេ​អាច​មាន​ជំហ​រឯករាជ្យ​មួយ​ មាន​ការ​ជឿជាក់ច្រើន​"

មកដល់ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​ទទួលស្គាល់​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​ធ្វើឡើង​កន្លងមក​នោះ ដោយ​បញ្ជាក់​ថា រហូត​មាន​ផ្ទៀងផ្ទាត់​លើ​ផ្ទៃ​ដី​ជាក់ស្ដែង ដែល​បាន​បោះបង្គោល​ជាមួយ​ប្រទេស​វៀតណាម​ជា​មុន​សិន​៕

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

13 Responses to "​អន្តរជាតិ​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​មក​ផ្ទៀងផ្ទាត់​តែ​មិន​បញ្ជូន​អ្នកជំនាញ​​"

  1. Anonymous says:

    Need International experts helps.

  2. Bol says:

    សអរគុណរដ្ឋាភិបាលបារាំង។
    យើងគិតថា ដោយផ្អែកលើផែនទរបស់រដ្ឋាភិបាលបារាំងនេះ គឺនឹងពុំមានអ្វីដែលត្រូវសង្ស័យទៀតទេ។ មានន័យថា គេពុំចាំបាច់ត្រឡប់ទៅនាំកង្វល់ដល់អង្គការសហប្រជាជាតិ ម្តងទៀត ដោយឲ្យរកផែនទី ដែលគេថា អតីតរះមហាក្សត្របានយកទៅតំកល់នោះ ឡើយ។
    ពេលនេះ បើចង់និយាយថា ផែនទីបារាំងប្រគាល់ឲ្យនេះ មិនអាចយកជាបានការ ទេ គឺមានន័យស្មើនឹង ការលុបប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាប់ក្រោមអនានិគមរបស់បារាំង ដែលពេលនោះបារាំងបានការពារដីខ្មែរ បានតវ៉ាយកដែនដីខ្មែរពីសៀមមកឲ្យខ្មែរវិញ និង ក៏បានពោះចែកដីឥណ្ឌូចិន ដោយផ្ទាល់ដៃបារាំង ។ និយាយឲ្យចំ គឺបារាំងនេះ ហើយជាម្ចាស់ផែនទី ដីខ្មែរ ដីយួន និងដីលាវ។
    ពេលនេះ បើមិនជឿបារាំង គឺស្មើនឹង មានឈ្មោះ « ពួកបង្កសង្គ្រាមក្នុងប្រទេស»។

  3. Bol says:

    មិនចាំបាច់អ្នកជំនាញ ឬអ្នកឯកទេសអន្តរជាតិស្អីទេ។
    ខ្មែរយើងក៏វាអន់ម្លេះ បើគ្រាន់តែមើលផែនទី ក៏វាមិនចេះដែរ គឺល្មមឈប់និយាយពីរឿងវាស់ព្រំដែនទៅ។
    ពិតមែន ថាសម័យឥឡូវ ជាសម័យពត៌មានវិទ្យា សម័យ GIS គេថតផែនដីពីលើអាកាស គេធ្វើផែនទីភូគព្ភសាស្ត្រតាមប្រព័ន្ធផ្កាយរណប ក៏មិនមែនមានន័យថា កូនខ្មែរមិនចេះអាប្រព័ន្ធGIS (Global Information System) នោះទេ។ មានន័យថា គេមិនគ្រាន់តែចេះត្រឹមកាន់ GPS វាស់ចណុចផែនដីទេ តែគេចេះអ្វីៗ ជាប្រព័ន្ធផែនទីលើអាកាសរបស់ Google ទៀតផង។
    យើងចង់បង្ហាញថា អាអ្នកជំនាញបរទេសខ្លះ វាចេះតែត្រឹមចាក់ចុចអុជអាលឲ្យខ្មែរឈ្លោះគ្នាទេ តែវាមិនចេះប្រព័ន្ធ GIS និង Google earth នេះទេ។
    ឈប់ទៅ ឈប់ហារមាត់ឡើង ត្រូវតែរំពឹងលើបរទេសនោះ ។ បើនៅតែរំពឹងបរទេស នោះ គឺមានតែអាកឹម សុខា ទេ ដែលវាកំពុងរំពឹងមហាអំណាចនោះ។

  4. អតីតយុទ្ទជនខ្មែរ says:

    រឿងផែនទីដែលត្រឹមត្រូវវាជារឿងសំខាន់ទី១ ឯរឿងដែលសំខាន់បំផុតនោះ គឺរឿងបោះបង្គោលព្រំដែនចូលក្នុងដីខ្មែរក្នុងដីស្រែចំការដែលពលរដ្ឋយើងបង្ករបង្កើតផលនិងកាន់កាប់តាំងពីដូនតាគាត់មកម្លេះ ដូច្នេះរឿងសំខាន់គឺរឿងបោះបង្គោលព្រំដែន ដូច្នេះបើរដ្ឋាភិបាលអះអាងថាមិនបានប្រើផែនទីក្លែងក្លាយក្នុងការបោះបង្គោលនោះទេ ត្រូវយកផែនទីដែលគ្រប់ភាគីបក្សនយោបាយនិងប្រជាជនបានយល់ព្រមទទួលស្គាល់ថាពិតជាផែនទីត្រឹមត្រូវហើយនោះចុះទៅដល់ទីតាំងដែលរដ្ឋាភិបាលទាំង២បានបោះបង្គោលរួចហើយ ៗធ្វើការផ្ទៀងផ្ទាត់តាមលក្ខណះនៃវិទ្យាសាស្ត្រទំនើបGPSក្នុងការរកCoordinatesឲ្យបានត្រឹមត្រូវដូចចំណុចក្នុងផែនទី រួមគ្នាការពារទឹកដីខ្មែរឲ្យនៅគង់វង់តទៅ ។

  5. អតីតយុទ្ទជនខ្មែរ says:

    បើស្រុះស្រួលមូលមតិគ្នាត្រួតពិនិត្យព្រំដែនដីគោកហើយ សូមកុំបំភ្លេចចោលនូវព្រំដែនទឹកផង កោះត្រល់ និងកោះតូចៗមួយចំនួនជុំវិញផង កុំធ្វើជាភ្លេច ។

  6. អតីតយុទ្ទជនខ្មែរ says:

    បើស្រុះស្រួលមូលមតិគ្នាត្រួតពិនិត្យព្រំដែនដីគោកហើយ សូមកុំបំភ្លេចចោលនូវព្រំដែនទឹកផង កោះត្រល់ និងកោះតូចៗមួយចំនួនជុំវិញផង កុំធ្វើជាភ្លេច ។

  7. បរិមី ព្រះវិហារ says:

    អ្នកជំនាញនិងផែនទីពីឋានព្រះឥន្ទ ក៏ពួកប្រឆាំងផ្កាប់មុខមានលេះថាអញ្ចេះថាកញ្ចុះមិនទទួលស្គាល់ដែរ ព្រោះជាស្នាដៃរបស់ហ៊ុន សែននិងCPP ។ មានតែយក អំណាចព្រះឥន្ទមកវះកាត់ទេ មិនចាំបាច់យកផែនទី ផែនស្កស្អីនោះទេ!!

  8. Kaduoymer Bol says:

    Kaduoymer Bol បិទមាត់អាល្ងង់ខ្លៅ !កន្ដួយម៉ែមីពិសីក៍បិទមាត់ដែរ!
    រឿងផែនទីមិនមែនមើលដូចផ្ទាំងគំនូទេ ត្រូវដឹងពីចំណុចភូមិសាស្រ្តទឹកនិងដីពិតប្រាកដច្បាស់លាស់
    ទើបបោះបង្គោលព្រំដែនទៅវាមិនបាត់បង់ទឹកដី ។
    កន្ដួម៉ែវា វាស្រួលមើលណាស់ៗ ដល់ទៅបោះបង្គោលព្រំដែន ប្រជាជនខ្មែរបាត់បង់ដីស្រែចំការយំរំពងតាមព្រំដែន ។

  9. Bol says:

    ចុះ តើកូនអាណា ក៏ឪវាដាក់ឈ្មោះពិរោះម៉េះ? អាគាត់នេះ ប្រហែលកូនកាត់តារបស់វា យកម៉ែវាក៏មិនដឹង?
    ប្រហែលជាម៉ែវាសហាយជាមួយតាវា ហើយ បានជា វាមានឈ្មោះពិរោះ យ៉ាងនេះ?

    អានេះ ប្រហែលជា មានពេល វាអាចលួចដេកជាមួយកូនស្រីវា តាមឪវា ទៀត។
    តើួកឯងអាចរៀននយាយ ជាខ្មែរអ្នកពូជនឹងគេបាន ឬក៏អត់ ? ឬ ក៏ពូជអាឪធើកូនស្រី វាអញ្ចឹង?

  10. Kaduoymer Bol says:

    ឈ្មោះកូនអាចុយម្រ៉ាយ Bolវាពិរោះអញ្ចឹង
    មានតែពូជអ្ហែង Bolហ្នឹងហើយដែល ដេកជាមួយកូនស្រីអ្ហែង កាត់តាមឪម៉ែជីដូនជីតាអ្ហែង !
    ព្រោះពូជកូនមីឆ្កែ Bol ជាពូជសត្វតិរច្ឆាន !

  11. Bol says:

    សប្បាយណាស់ សប្បាយចិត្តមែន ដោយសារទទួលបានកិត្តិយសពីតំណាងដ៏ខ្ពង់ខ្ពស់របស់សមរង្ស៊ី កឹម សុខា នាំគ្នាចោរោមប្រយុទ្ធជាមួយអាបុុល យ៉ាងនេះ។
    ពិតជាមានចិត្តសប្បាយណាស់ ព្រោះអាបុលយើងនេះចាក់ចង្កេះពួកអស់នេះ ត្រូវណាស់។ មានន័យថា ពេលនេះ សមរង្ស៊ី កឹម សុខា កំពុងបោរមុុខ ខ្មាស់គេនិយាយមិនចេញ រត់ពួន ស្រុកគេ ធ្វើជាដើរអង្គាសលុយបើកទូរទស្សន៍ ។ តាមពិតទៅ គឺដើរចៀសពីអ្នកកាសែត។
    ខ្មាស់គេណាស់!
    នៅសល់អាប៉ុន្មានក្បាលនិយាយមិនចេញ ប្រឹងជេរតែអាបុល បរមីព្រះវិហារ និងសែនសម្បូរ។
    ពួកនេះ វាបាក់មុខនិយាយមិនចេញទេ។
    សប្បាយណាស់ សប្បាយចាក់ណាស់វើយ។
    ពួកអាអស់នេះ លឹបក្បាលដូចដែកគោល ៧ហ៊ុន ត្រូវញញួរបួនគីឡូសំពង អញ្ចឹង! លឹប ៗ អៀនឡក់ៗៗៗ
    ខ្មាស់គេណាស់ៗៗៗ

  12. Kaduoymer Bol says:

    អញគ្រាន់តែជាប្រជាជនសាមញ្ញអត់បុណ្យសក្តិកូនខ្មែរក្រីក្រដែលស្រឡាញ់ជាតិទឹកដីខ្មែរសោះ
    ហេតុអីអា Bol សប្បាយចិត្តឡើងឆ្កួត ថាបានទទួលកិត្តិយសពីតំណាងដ៏ខ្ពង់ខ្ពស់របស់សមរង្ស៊ី កឹម សុខា
    នាំគ្នាចោរោមប្រយុទ្ធជាមួយអាបុុល យ៉ាងនេះទៅវិញ ? អានេះដេកស្រមៃឡើងឆ្កួត ហ៊ីស…..ហាស…….!
    អាBolខ្មាស់គេណាស់ៗៗៗ ខំដេកយល់សប្ដិនិយាយភ្លើៗឱ្យប្រជាជនជេរទាំងយប់ទាំងថ្ងៃ ហាស……!…….!

  13. Kaduoymer Bol says:

    ក្បាលកាន់តែចាស់ណាស់ទៅហើយ ល្មមទៅវត្តរៀនធម៏អាថ៏ហើយ នៅធ្វើពាលនិយាយឆ្កួតៗឱ្យប្រជាជនជេរក្បាល
    មិនសមជាមនុស្សចាស់សោះ !