ដោយ ហ៊ុំ ចំរើន
2015-09-01
RFA

សាកសពស្ត្រីអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវក្រុមគ្រួសារតម្កល់រៀបចំធ្វើបុណ្យនៅផ្ទះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។ RFA/Uon Chhin
អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ម្នាក់ទៀតបានស្លាប់ ដែលជាមនុស្សទី១០ ហើយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជិត ៣០០នាក់។
កូនស្រីអ្នកស្លាប់ គឺអ្នកស្រី ប៊ិន លឿត ថ្លែងខណៈធ្វើបុណ្យសពនៅផ្ទះភូមិរកា កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ថា ម្ដាយរបស់គាត់បានស្លាប់កាលពីរសៀលថ្ងៃទី៣១ ខែ សីហា។
អ្នកស្រីបញ្ជាក់ថា ម្ដាយរបស់អ្នកស្រីឈ្មោះ ឆេង អឿន អាយុ ៧៩ឆ្នាំ បានស្លាប់បន្ទាប់ពីឈឺធ្ងន់ប្រមាណ ១០ថ្ងៃ៖ «គេឲ្យខ្ញុំយកម្ដាយខ្ញុំទៅពេទ្យដែរ តែខ្ញុំមិនបានយកគាត់ទៅពេទ្យទេ ពីព្រោះខ្ញុំមើលអាការៈក្នុងខ្លួនរបស់គាត់ដូចជាធ្ងន់ធ្ងរ ដាច់បាយដាច់ទឹកទៅហើយ។ បើទោះជាខ្ញុំយកគាត់ទៅពេទ្យ ក៏ព្យាបាលមិនជាដែរ ខ្ញុំក៏សម្រេចចិត្តមើលថែគាត់នៅផ្ទះទៅ»។
អ្នកស្រីបន្តថា ម្ដាយអ្នកស្រីធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំរកា ឃើញមានមេរោគអេដស៍កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ។
រហូតមកទល់ពេលនេះអ្នកដែលផ្ទុកមេរោគអេដស៍នៅឃុំរកា មានចំនួន ២៩០នាក់ ក្នុងចំណោមនោះស្លាប់ចំនួន ១០នាក់ គឺស្ត្រីចំនួន ៦នាក់ និងបុរស ៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ទីរពេទ្យគន្ធបុប្ផាប្រកាសពីការកើនឡើងនៃជំងឺគ្រុនឈាមលើកុមារ
- ពលរដ្ឋរស់នៅក្បែរស្ថានីយបូមទឹកបឹងកប់ស្រូវស្នើសុំបម្លែងទឹកស្អុយឲ្យបាត់ក្លិន
- ផលិតករភាពយន្តខ្មែរនិងម្ចាស់រោងកុនលក់សំបុត្រយកថវិកាបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា
- គ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៊ីផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃ
- ពលរដ្ឋស្នើរដ្ឋាភិបាលរៀបចំកន្លែងរង់ចាំនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា
- មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុចុះចាប់ចាហួយនិងតំណាប់ដូងផលិតនៅវៀតណាម
- ពលរដ្ឋ៖ មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យទេវតា
- មន្ត្រីជំនាញបើកយុទ្ធនាការអប់រំនិងណែនាំអ្នកលក់នំចំណីដល់កុមារតាមសាលារៀន
- ពលរដ្ឋរិះគន់មន្ត្រីព្រំដែនចាំយាមអនុញ្ញាតឲ្យទំនិញថៃហួសថ្ងៃប្រើប្រាស់លក់នៅកម្ពុជា
where is the social justice for them?