ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​ថៃ​ត្រូវ​បាន​ចាប់​ខ្លួន​ក្បែរ​ព្រំដែន​កម្ពុជា

បុរស​ម្នាក់​ជា​ជន​បរទេស​ដែល​គេ​ជឿ​ថា ជាជន​សង្ស័យ​សំខាន់​នៅ​ក្នុង​ការ​ដាក់​គ្រាប់​បែក​នៅ​ទី​សក្ការៈបូជា។ បើ​តាម​បាងកក ប៉ុស្តិ៍ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា និង​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ​បន្ត​នៅថ្ងៃនេះ។

បុរស​ម្នាក់​ជា​ជន​បរទេស​ដែល​គេ​ជឿ​ថា ជាជន​សង្ស័យ​សំខាន់​នៅ​ក្នុង​ការ​ដាក់​គ្រាប់​បែក​នៅ​ទី​សក្ការៈបូជា។ បើ​តាម​បាងកក ប៉ុស្តិ៍ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា និង​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ​បន្ត​នៅថ្ងៃនេះ។


ភ្នំពេញប៉ុស្តិ៍

បាងកក៖ លោក​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់-អូចា បាន​ប្រកាស​ប្រាប់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បុរស​បរទេស​ទីពីរ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ក្បែរ​ព្រំដែន ​ថៃ-កម្ពុជា សង្ស័យ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ទី​សក្ការៈ​បូជា​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ នៅ​កណ្តាល​ រាជធានី​បាងកក កាល​ពី​ខែ​មុន។

ប្រមុខ​របប​សឹក​យោធា​ថៃ​រូប​នេះ ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ដេញ​ដោល ឲ្យ​មាន​ការ​អធិប្បាយ​លើ​ពាក្យ​ចចាម​អារាម​នេះ ដែល​ថា​មាន​ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​នោះ។

លោក ប្រាយុទ្ធ បាន​ឆ្លើយ​តប​ថា «វា​ជា​ការ​ពិត។ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ក្នុង​ខេត្ត​ស្រះ​កែវ»។ ខេត្ត​ស្រះកែវ ជា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ដែល​ក្រុម​ប៉ូលិស​ថៃ បាន​អះអាង​កាល​ពី​ម្សិល​មិញ ក្នុង​កាសែត​បាងកក ប៉ុស្តិ៍​ថា ​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​សំខាន់​ពីរ​នាក់​ ​កំពុង​ឆ្លង​កាត់ មក​​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា។

លោកបន្តថា «យើង​កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ។ គេ​ជា​គោលដៅ​ជន​សង្ស័យ​សំខាន់​បំផុត ហើយ​គេ​ជា​ជន​បរទេស​ម្នាក់​នោះ»។

បើ​យោង​តាម​កាសែត បាងកក ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​តាម​គេហទំព័រ​ខ្លួន​ នៅ​​ល្ងាច​ថ្ងៃ​អង្គារ​នេះ បន្ថែម​ថា ជន​សង្ស័យ​​រូប​​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​បាន​ប្រគល់​បន្ត​ទៅ​ឲ្យ​អាជ្ញាធរ​ប្រទេស​ថៃ ថ្ងៃ​អង្គារ​នេះ​ហើយ។

ភ្នំពេញ ប៉ុស្តិ៍ កំពុង​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា នេះ​ជា​ការ​ប្រកាស​ចាប់​​ខ្លួន​បាន​លើក​ទី​ ២ ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​សីហា​ដែល​បាន​ហែក​ច្រៀក​ទី​សក្ការៈ​បូជា​សាសនា​នៅ​កណ្តាល​ទីក្រុង​បាងកក និង​បាន​សម្លាប់​មនុស្ស ២០​នាក់ ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន មក​ពី​តំបន់​អាស៊ី។

សូមរង់ចាំអានព័ត៌មានពិស្តារ…


What Next?

Recent Articles