ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
នៅព្រឹកថ្ងៃពុធនេះ សាលាឧទ្ធរណ៍បានសម្រេចឲ្យបន្តឃុំខ្លួន សាមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ក្នុងពន្ធនាគាដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរដោយអះអាងថា ដើម្បីទុកឲ្យតុលាការជាន់ទាប ដំណើរការតាមនីតិវិធី។
មេធាវីបីរូបដែលការពារលោក ហុង សុខហួរ បានដាក់ប្តឹងទាស់ទៅសាលាឧទ្ធរណ៍ឲ្យមោឃភាព ឬទម្លាប់ចោលនូវបទចោទរបស់កូនក្តីពួកគេដោយអះអាងថា ការចាប់ឃុំខ្លួនរបស់សាលាដំបូងកន្លងទៅ មេធាវីថា ធ្វើឡើងខុសនីតិវិធីច្បាប់។
ក្រោយសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ សួរដេញដោលមេធាវីដែលសុំឲ្យទម្លាក់បទចោទ ប្រមាណជិត២ម៉ោងរួចមក ប្រធានចៅក្រុមក្នុងអង្គជំនុំជម្រេះ លោក ឃុន លាងម៉េង សម្រេចច្រានចោលបណ្តឹងទាស់របស់មេធាវីដោយសំអាងថា ដើម្បីទុកឲ្យតុលាការដំណើរការតាមនីតវិធី។
មេធាវីការពារលោក ហុង សុខហួរ លោក ជួង ជូងី អះអាងថា ការច្រានចោលរបស់សភាស៊ើបសួរនៅពេលនេះ លោកថា មិនបានផ្តល់យុត្តិធម៌ដល់កូនក្តីលោកទេ ដោយអះអាងថាការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនកូនក្តីលោក លោកថាធ្វើឡើងខុសនីតិវិធីច្បាប់ និងប្រកាសបន្តជួបជាមកូនក្តីដើម្បីស្វែងរកយុត្តិធម៌បន្ថែមទៀត។ លោកថា៖ “បើរាស្ត្រសាមញ្ញគាត់ប្រព្រឹត្តខុសច្បាប់ដែលអវិជ្ជាហើយមានគ្រោះថ្នាក់តិចទេដល់សង្គមជាតិ តែយើងជានគរបាលយុត្តិធម៌ ជាតំណាងអយ្យការ ជាចៅក្រមស៊ើបសុទ្ធតែអ្នកច្បាប់ ជាបញ្ញវន្ត ប៉ុន្តែយើងបំពាន់នីតិវិធី។ វាគ្រោះថ្នាក់ធំណាស់សម្រាប់សង្គម”។
មេធាវីម្នាក់ទៀតដែលការពារលោក ហុង សុខហួរ ដែរគឺលោក សំ សុគង់ អះអាងថា កូនក្តីលោកត្រូវបានបញ្ជាឲ្យចាប់ខ្លួន បន្ទាប់ពីនិយាយរឿងនយោបាយ នៃសន្ធិសញ្ជាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩។ លោកថា ការចាប់ឃុំខ្លួនកូនក្តីលោកអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកថា៖ “ការប្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីនេះគឺប្តឹងទាក់ទងមោឃភាពនឹងដីកាសម្រេចឃុំខ្លួនរបស់សាលាឧទ្ធរណ៍ ប៉ុន្តែអ្វីដែលសាលាឧទ្ធរណ៍គាត់យកមកសម្អាងក្នុងការធ្វើសេចក្តីសម្រេចនៅពេលនេះ ដោយតម្កល់នូវដីការបស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺគាត់សម្អាងលើលក្ខខណ្ឌនៃការឃុំខ្លួនទៅវិញ”។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅសមាគមអាដហុក លោក ណៃ វ៉ង់ដា ដែលតាមដានករណីនេះអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានមុខសាលាឧទ្ធរណ៍ថា ការឃុំខ្លួនមន្ត្រីបក្សប្រឆាំង លោក ហុង សុខហួរ ពាក់ព័ន្ធនឹងកម្តៅនយោបាយ ដែលបានផ្ទុះឡើងរវាងបក្សប្រឆាំងនិងបក្សកាន់អំណាច ដោយសារតែរឿងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
មន្ត្រីសង្គមស៊ីវិលរូបនោះយល់ថា បើអ្នកនយោបានមានអភ័យឯកសិទ្ធិត្រូវបានគំរាមកំហែងពីសេរីភាពបញ្ចេញមតិបែបនេះ លោកថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។ លោកថា៖ “ដោយមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ យើងសុំលើកទឹកចិត្តឲ្យរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ នយោបាយជាន់ខ្ពស់របស់គណបក្សដែលមានអំណាចងាកមករកច្បាប់វិញ កុំឲ្យចេះតែផុងទៅ ងាកទៅ រអិលទៅៗ វាមិនល្អសម្រាប់ប្រទេសជាតិទេ”។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ឲ្យចាប់ខ្លួនមកផ្តន្ទាទោសដោយចោទពីបទក្បត់ជាតិ ក្រោយពីសមាជិកព្រឹទ្ធសភារូបនេះអត្ថាធិប្បាយ និងបង្ហោះលើបណ្តាញសង្គម ថាគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៧៩ បានចុះសន្ធិសញ្ញារំលាយព្រំដែន។
ក្រោយមកសាលាដំបូងរាជធានីភ្នំពេញបានធ្វើការទាំងនៅថ្ងៃអាទិត្យ ដោយសម្រេចបញ្ជូន លោក ហុង សុខហួរ ទៅឃុំខ្លួននៅពន្ធធនាគារព្រៃសដោយចោទ៣បទល្មើស គឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់ឲ្យមានអសន្តិសុខសង្គម។ ប៉ុន្តែការចោទរបស់តុលាការខុសពីការចោទរបស់លោក ហ៊ុន សែន ដែលបានចោទថា លោក ហុង សុខហួរ មានទោសក្បត់ជាតិ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ពុំមានឱកាសទម្លាក់បទចោទប្រកាន់នេះទេ គឺមានតែម្យ៉ាង គឺ ត្រូវ តម្លរូវឲ្យប៉ូលីសចាប់នរណាខ្លះដែលបានរួមចំណែក និងក៏មានភស្តុតាងជាក់ស្តែង ដូចជា អ៊ុំសំអាន រៀលខេមរិន្ទ សម រង្ស៊ី និង កឹម សុខា។
តែវាក៏ល្អដែរ ! ល្អត្រង់ថា កឹម សុខា ចេះដោះខ្លួនថា គណបក្សពុំបានចាត់តាំងឲ្យ អ៊ុំសំអានមានបេសកកម្ម ទៅអាមេរិក រឿងផែនទី ទឹ។ នេះ បង្ហាញថា ម្នាក់ៗ កំពុងដោះខ្លួនហើយ តែមិនចោលពុតត្បុតអាក្រក់ ដូចតួយ៉ាង សមរង្ស៊ី ជាដើម ដែលកំពុងនិយាយថា ខ្លួននៅតែជឿ និងនៅតែការពាប្រជាជនខ្មែរដែលបាត់ដី។
គិតឲ្យច្បាស់ពីពាក្យថា «បាត់ដី » ។ បាត់ដីវាមាន ២ លក្ខខ័ណ្ឌ ។ ទី ១ ) បាត់ដីដោយសារយួនរំលោភ គឺមានន័យថា ដីប្រជាជនយើង នៅក្នុងដែនដីខ្មែរ ដែលមានក្នុងផែនទី ។ ទី២) បាត់ដី ដោយសារ ស្ថិតនៅលើដី ដែលមានក្នុងផែនទីដីរបស់យួន មានន័យថា ដីយើងធ្លាប់កាន់កាប់ តែនៅពេលគេវាស់វែង ដាំបង្គោល ត្រឹមត្រូវ ដីនេះ វាស្ថិតលើដីក្នុងផែនទី ដីយួន។ វាមិនខុសពីអ្នកសង់ផ្ទះលើដីចំណីផ្លូវទេ។
មិនអីទេ លោក ហុង សុខហួរ នៅចាំមួយរយៈទៀត នឹងមានអ្នកចូលទៅកំដរហើយ មិនអផ្សុកទេ!
ចាប់ទៅចាប់អោយអស់ទៅខំធ្វើទៅតែសន្លឹកឆ្នោតខ្ញុំនៅតែមិនបោះអោយCPPទេ ហើយបើខ្ញុំមិនបោះ
ឆ្នោតអោយខឹងខ្ញុំមកចាប់ខ្ញុំមួយទៀតមក
ម៉ោងស្មើនេះទៅហើយ វានៅតែមិនឃើញកាសែត « ទំព័រពត៌មានខ្មែរ » ផ្សាយពីពត៌មានរឿងរដ្ឋាភិបាលបារាំង នឹងប្រគល់ផែនទី ជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ កញ្ញា សោះ ។ មូលហេតុអី?
ថ្ងៃទី ៣ កញ្ញានេះ គេក៏នឹងផ្ទៀងផ្ទាត់ផែនទី ដូចកាលពីថ្ងៃទី ២០ សីហា ដែរ។
ទំព័រសារពត៌មានខ្មែរ គួរតែប្រញាប់ផ្សាយផង ផ្សាយឲ្យគេដឹងថា រដ្ឋាភិបាល ដែលពួកឯងតែនាំគ្នាចោទថា ប្រើផែនទី « ចោរ» កំពុងរកមុខសមរង្ស៊ី កឹម សុខា អ៊ុំសំអាន និងអារៀលខេមរិន្ទ មកផ្ទៀងផ្ទាត់។
ហើយចាំមើលថា ក្រោយពីផ្ទៀងផ្ទាត់រួចហើយ តើអាល្បង អ៊ូច័ន្ទរិទ្ធ វាបកស្រាយយ៉ាងម៉េចទៀត?
អាល្បង អ៊ូច័ន្ទរិទ្ធ នេះ រកពាក្យដោះសារជំនួស មេវា លែងរួចហើយ។
យើងគ្រាន់តែប្រាប់ឲ្យដឹងថា ផែនទីនេះ ជាផែនទីរបស់បារំង ជាម្ចាស់ ជាអ្នកគូសចែកដីតំបន់ឥណ្ឌូចិន ណា។ ឯ ផែនទី ដែលថា ទុកនៅអង្គការសហប្រជាជាតិ គឺគ្រាន់តែជាផែនទី ដែលខ្មែរកាន់យកទៅផ្ញើទុកនៅនឹងគេទេ ។ កុំឲ្យពេលវេលាដ៏មានតម្លៃនេះ កន្លង ត្រូវនាំគ្នាចូលមកមើល មកតវ៉ា មកបកស្រាយ មកសួរ ឲ្យរាជរដ្ឋាភិបាលខ្មាស់គេ ងើបមុខលែងរួចទៅ។
បើសិនជា អាបុល វិញ គឺអាបុល ទៅសម្ងំស្រុកបារាំង ឬទៅសម្ងំដាំម្រេច បាត់ទៅហើយ។
គ្មានអីអស្ចារ្យហើយប្លែកសំរាប់ស្រុករំដួលទេ អាBol អើយ…ការងារស្រែកបន្ទរ ឈរទះដៃតាមសំដាចម័ដូចហែងគឺបានបុណ្យសក្ត័លឿនណាស់…កាលយួនចូលធ្វើផ្លូវ ចូលជីកស្រះក្នុងដីខ្មែរ ដូចជាមិនឃើញអាBol ឯងចូលcomment ឬក៏អើតក្បាលក្បត់ជាតិហែងទៅក្អកជាមួយយួនសោះ តែបើជាមួយខ្មែរវិញ ញហែងប្រឹងក្អកខ្លាំងណាស់ ឬក៏ពូជហែងយួនបានហែងហ៊ានបានតែខ្មែរ?
ពូកែទៅអារឿងផែនទីនឹងអត់មានបើកភ្នែកមើលធាតុពិតន័យព្រំដែនទេ ពូកែទៅចាប់ទៅជុំវិញបង្គោល
ព្រំដែនសុទ្ធតែយួនពូកែទៅលោកពូកែ ផ្ទៀងផ្ទាត់ទៅលោកផ្ទៀងផ្ទាត់
that was always the attitude of some brown skin 100% Cambodian . as I said every nation in the world no one nation was perfect . there are some bad and some good people . for 100% Khmer that was bad because some of them did not having enough education. but they think they are too smart for example like Mr HUN SEN . I noted when they are poor they became a beggar when they getting richer they acting like a billionaire, intelligent, powerful , no one can compare. these kind of guy when they get in leading the nation they will shucking their nation blood for their need. just like Mr????????????????????? please answer this question mark