ដោយ៖ នួន បូរិន | ថ្ងៃពុធ ទី2 កញ្ញា 2015, 03:43 PM
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋពុំមានប្រាក់បៀវត្សសម្រាប់បើកឱ្យអ្នកតំណាងរាស្ត្រគណបកសង្គ្រោះជាតិ ដែលចូលរួមធ្វើបាតុកម្ម កាលពីក្រោយការបោះឆ្នោត សភាអាណត្តិទី៦នោះទេ។
លោក ហ៊ុន សែន ថ្លែងរំឭកអំពីរឿងនេះ នៅក្នុងសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា តំណាងរាស្ត្របក្សប្រឆាំងមួយចំនួន បានជំរុញឱ្យលោក សម រង្ស៊ី យករឿងនេះទៅជជែកនៅពេលជួបផ្ទាល់ជាមួយលោក ប៉ុន្តែលោកថាលោក សម រង្ស៊ី មិនបានលើកយកមកពិភាក្សាតាមការស្នើសុំនោះទេ។
ទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាពុំមានប្រាក់ខែសម្រាប់បើកឱ្យអ្នកដើរធ្វើបាតុកម្មមិនចូលធ្វើការនោះទេ។
ទោះជាយ៉ាងនេះក្ដី តំណាងរាស្ត្រគណបកសង្គ្រោះជាតិតែងតែអះអាងថា ពួកគាត់មិនបានគិតពីបញ្ហាប្រាក់បៀវត្សនោះទេ។
សូមរំឭកថា អ្នកតំណាងរាស្ត្រគណបកសង្គ្រោះជាតិ មាន៥៥រូប។ ពួកគាត់ពុំបានស្បថចូលកាន់តំណែង បន្ទាប់ពី គ.ជ.ប ប្រកាសសុពលភាពនៅក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា ២០១៣ ហើយក្រោយមកបានចូលស្បថនៅខែកក្កដា ឆ្នាំ២០១៤ គឺរយៈពេល១ឆ្នាំ។ ប្រាក់ខែអ្នកតំណាងរាស្ត្រមានប្រហាក់ប្រហែល២០០០ដុល្លារអាមេរិក៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

បើវាហៃអើអញថែមលុយឲ្យ!!!!
នេះហើយសម័យមហាជោបើមិនជោចេតឫចូលគុក!!!