ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី2 កញ្ញា 2015, 05:15 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្ពុជា និងសហរដ្ឋអាមេរិក ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យដូចគ្នា តែជាញឹកញាប់ មេដឹកនាំប្រទេសទាំងពីរតែងរិះគន់គ្នាទៅវិញទៅមក គឺអាមេរិករិះគន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស ពុករលួយ បក្ខពួកនិយម ធ្វើឲ្យបាត់បង់ឯករាជ្យភាពរបស់ស្ថាប័នរដ្ឋជាដើម ចំណែកកម្ពុជាវិញចោទអាមេរិកថា អាងតែប្រទេសធំ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
បើទោះជាប្រទេសទាំងពីរប្រកាន់របបប្រជាធិបតេយ្យដូចគ្នាមែន តែអ្នកវិទ្យាសាស្ត្រនយោបាយមួយចំនួនហៅអាមេរិកថា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យចាស់ទុំ ដែលបានចេញមុខពង្រឹងប្រជាធិបតេយ្យនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ចំណែកកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យនៅក្មេងខ្ចី ឬហៅប្រជាធិបតេយ្យបែបលិចអណ្តែត។
ចំណុចដែលនាំឲ្យអ្នកតាមដានព្រឹត្តិការណ៍នយោបាយមានការចាប់អារម្មណ៍នោះ គឺមួយរយៈកាលចុងក្រោយនេះ សារនយោបាយរបស់មេដឹកនាំកម្ពុជា និងមេដឹកនាំអាមេរិកហាក់យល់ឃើញផ្ទុយគ្នាចំពោះការដឹកនាំប្រទេសក្នុងរយៈពេលមួយយូរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតមកដល់ពេលបច្ចុប្បន្ន លោកស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំ។ លោកសង្ឃឹមថា នៅតែឈ្នះការបោះឆ្នោតនៅអាណត្តិក្រោយទៀត នឹងបន្តដឹកនាំប្រទេសទៀត។ លោក ហ៊ុន សែន គិតត្រឹមឆ្នាំ២០១៥នេះ មានអាយុ៦៣ឆ្នាំ ជាមេដឹកនាំជាប់លំដាប់ថ្នាក់លេខ៧ ក្នុងចំណោមមេដឹកនាំផ្សេងទៀតលើពិភពលោក ដែលដឹកនាំយូរបំផុត។
កាលពីចុងខែសីហាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យអាមេរិកដែលតែងផ្តល់អនុសាសន៍ ឬលោកហៅថា ការទូន្មានកម្ពុជាក្នុងការដឹកនាំនោះថា ឲ្យរៀនសូត្រពីកម្ពុជាឲ្យបានច្រើន។ លោកថា ដោយសារតែក្រោមការដឹកនាំរបស់លោកមានការផ្តាស់ប្តូរជាបន្តបន្ទាប់ទាំងផ្នែកសេដ្ឋកិច្ច និង គោលនយោបាយនានានោះ ទើបលោកអាចស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំបាន។
សម្រាប់មេដឹកនាំអាមេរិកបច្ចុប្បន្នគឺលោក បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីមួយនៅសហភាពអាហ្វ្រិក កាលពីពេលថ្មីៗនេះថា លោកមានចម្ងល់ចំពោះមេដឹកនាំមួយចំនួននៅលើពិភពលោកដែលមានទ្រព្យសម្បត្តិច្រើន ហើយដឹកនាំក្នុងរយៈពេលយូរ ហើយនៅក្រាញចង់បានអំណាចបន្តទៀត។ លោក អូបាម៉ា មានវ័យ៥៤ឆ្នាំ បច្ចុប្បន្នស្ថិតនៅក្នុងអាណត្តិទី២របស់លោក ក្នុងតំណែងជាប្រធានាធិបតីរបស់អាមេរិក ហើយលោករង់ចាំការផុតអាណត្តិនៅចុងឆ្នាំ២០១៥នេះ ដើម្បីរស់នៅក្នុងជីវភាពសាមញ្ញមានពេលច្រើនរស់នៅជាមួយគ្រួសារ។
ទោះយ៉ាងណាលោក អូបាម៉ា បញ្ជាក់ថា បើទោះជាលោកផុតតំណែងជាប្រធានាធិបតី ក៏នៅតែអាចជួយឲ្យអាមេរិករីកចម្រើនតាមមធ្យោបាយផ្សេងដែរ។ លោករិះគន់ថា អ្នកក្រាញអំណាចយូរ ធ្វើឲ្យប្រទេសដុនដាប៖ “ប្រជាពលរដ្ឋគួរតែទទួលបានមេដឹកនាំក្នុងកំណត់ណាមួយ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ហើយមិនមាននរណាម្នាក់អាចធ្វើជាមេដឹកនាំអស់មួយជីវិតបានទេ។ ប្រទេសអ្នកទាំងអស់គ្នាក៏អ៊ីចឹងដែរ ត្រូវការមេដឹកនាំដែលមានឈាមជ័រថ្មី មានគំនិតថ្មី។ ខ្ញុំជឿថា ខ្ញុំជាមេដឹកនាំដែលនៅមានវ័យក្មេងមែន តែខ្ញុំដឹងដែរថា មានអ្នកផ្សេងទៀតដែលមានថាមពលថ្មី មានគំនិតថ្មី សម្រាប់ការកសាងប្រទេសរបស់ខ្ញុំ ហើយប្រទេសអ្នកទាំងអស់គ្នាក៏អ៊ីចឹងដែរ”។
លោក អូបាម៉ា ទទួលបានដំណែងកាលពីដើមឆ្នាំ២០០៩ នឹងផុតអាណត្តិជាប្រជាធិបតីនៅចុងឆ្នាំ២០១៥នេះ ហើយប្រជាជនអាមេរិកនឹងមានមេដឹកនាំថ្មី ដែលមានមុខខុសពីលោក អូបាម៉ា។
ក្នុងរយៈពេលនៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ ចាប់ពីឆ្នាំ១៩៨៥មក គឺរយៈពេលដូចគ្នា នៅអាមេរិកមានមេដឹកនាំ៥នាក់ មានមុខប្លែកៗគ្នាបានចេញបង្ហាញសមត្ថភាពក្នុងការកសាងប្រទេស។
ចុះបើសួរថា ហេតុអ្វីកម្ពុជាមិនមែនមេដឹកនាំផ្សេង ដែលមានមុខខុសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ?
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ត្អូញត្អែរថា លោកហត់នឿយក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានការងារច្រើនមិនសូវបានសម្រាក។ តែលោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងនៅតែធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើប្រជាពលរដ្ឋនៅតែត្រូវការ និងបោះឆ្នោតឲ្យលោកធ្វើជាមេដឹកនាំដោយមិនកំណត់នោះ។
លោក ហ៊ុន សែន បារម្ភថា នៅស្រុកខ្មែរពេលអស់ពីលោកទៅ សង្គមនឹងមានចលាចល។ កាលពីពាក់កណ្តាលឆ្នាំ២០១៤ ពេលមានការផ្សព្វផ្សាយថា លោកនាយករដ្ឋមន្ត្រីឈឺធ្ងន់ហើយដាច់សរសៃឈាម ក្រោយមកលោកចេញមុខបកស្រាយថា លោកមានសុខភាពល្អ ហើយព្រមានថាអស់ពីលោកទៅមិនមានអ្នកណាអាចបញ្ជាកម្លាំងរួមបានទេ។ លោកមានប្រសាសន៍ថា៖ “កុំបន់ឲ្យ ហ៊ុន សែន ងាប់។ គេដើម្បីត្រូវការ ហ៊ុន សែន ដើម្បីគ្រប់គ្រងសភាពការព្រោះអ្នកដែលមានលទ្ធភាពបញ្ជាកម្លាំងសរុបបាន គឺមានតែម្នាក់ហ្នឹងឯងទៀត។ រដ្ឋមន្ត្រីការពារជាតិ មិនអាចបញ្ជាលើកម្លាំងប៉ូលិស ឬរដ្ឋបាលស៊ីវិលបាន។ រដ្ឋមន្ត្រី[ក្រសួង]មហាផ្ទៃមិនអាចបញ្ជាលើទាហានកើត មិនអាចបញ្ជាលើប៉េអឹមបាន។ ខ្ញុំសូមផ្តាំ បើសិនជាករណីមានអ៊ីចឹងមែន គួរតែវិចបង្វិចត្រៀមឲ្យស្រួល ក្រែងលមានយថាហេតុអីមួយកើតឡើង…”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ជាមេដឹកនាំដោយសារការបោះឆ្នោត អ៊ីចឹងប្រហែលជាមិនអាចបន្ទោសលោកថា ក្រាញអំណាចណាស់ ព្រោះពលរដ្ឋត្រូវការឲ្យលោកដឹកនាំ។
តែសាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក សាមិន្ទ ចម្រើនជ័យ លើកឡើងថា មេដឹកនាំដែលខ្លាំងគឺជាមេដឹកនាំដែលចេះ រៀបចំប្រព័ន្ធសម្រាប់ផ្ទេរអំណាចឲ្យមនុស្សជំនាន់ក្រោយដោយសន្តិវិធី។
លោក បារ៉ាក់ អូបាម៉ា ក៏បានកោតសរសើរចំពោះលោក George Washington មេដឹកនាំដំបូងបង្អស់របស់អាមេរិកនៅឆ្នាំ១៧៣២ ដល់១៧៩៩ និងលោក Nelson Mandela មេដឹកនាំអាហ្វ្រិកខាងត្បូង ពីឆ្នាំ១៩៩៤ ដល់១៩៩៩។ អ្នកទាំងពីរជាមេដឹកនាំដែលមានឥទ្ធិពលបំផុត ហើយបានសម្រេចលាឈប់ពីតំណែងប្រគល់អំណាចឲ្យអ្នកផ្សេង ដើម្បីចូលរួមកសាងប្រទេស។ លោក អូបាម៉ា ក៏ចង់ឃើញមេដឹកនាំផ្សេងនៅលើពិភពលោកយកគំរូតាមលោក George Washington និងលោក Nelson Mandela ដើម្បីឲ្យជាតិមានការរីកចម្រើនពិតប្រាកដ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ដេកក្រាញ់អំណាច ដើម្បីធ្វើមេចោរពុករលួយជាតិ !
ពូជចោរចេះធ្វើតែចោរប៉ុណ្ណោះឯង វាមិនចេះរកស៊ីត្រឹមត្រុវនិងគេទេ ។
Hun sen is richer than Obama …
យើងជាជនជាតិខ្មែរ ត្រូវការមេដឹកនាំដែលមានឈាមជ័រថ្មី មានគំនិតថ្មីកសាងជាតិខ្មែររុងរឿង
យើងជាខ្មែរមិនត្រូវការមេដឹកនាំមានឈាមជ័រនិងគំនិតឆ្កែអង្គែស៊ីថោកទាបដដែលៗទេ
ប៉ុន្តែមានមេដឹកនាំឆ្កែអង្គែស៊ីចង្រៃជាតិខ្មែរខ្លះក្រាន់អំណាចនៅកម្ពុជា ។
Because, Hun Sen want to let Vietnam swallow Cambodia just like Cham Pa country! He want to ensure Vietnam success! This guy is the ugliest of all our previous leader! He is the only one leader that recognize Vietnam as the owner of Koh Trall!
ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យពិត គឺខុសគ្នាដូចមេឃនិងដី ។ ជនផ្តាច់ការស្រលាញ់ និងក្រាញនឹងអំណាច តែអ្នកប្រជាធិបតេយ្យពិត មិនក្រាញនឹងអំណាច ហើយគោរពច្បាប់ជាធំ។ ពួកផ្តាច់ការមិនសូវខ្វាយខ្វល់ពីទុក្ខវេទនា និងការលំបាករបស់ប្រជាជន និងជាតិទេ ។ ពួកនេះកិតតែពីការពង្រឹងអំណាចដ់ម្បីអាចគាបសង្ត់ និងសម្លុតអ្នកណាដែលហ៊ានតវ៉ាឬប្រឆាំងការដឹកនាំបែបផ្តាច់ការ និងគ្មានសមត្ថភាពរបស់ខ្លួន ។ ពួកនេះស្រលាញ់អំណាចជាងជាតិទៅទៀត ។ ពួកនេះគ្មានសេខក្តីខ្មាស់អៀនក្នុងការដឹកនាំប្រទេស និងប្រព្រឹត្តខុសឬរំលោភច្បាប់ឡិយ។ សំរាប់មេដឹកនាំប្រកាន់ប្រជាធិបតេយ្យដូចជានៅជប់ុន កូរ៉េខាងត្បូង អុស្រ្តាលី កាណាដា អងស់គ្លាស ។ល។និង។ល។ ដឹកនាំប្រទេសមានការទទួលខុសត្រូវខ្ពស់ និងមានការខ្មាសើអៀន ដោយហ៊ានលាលែងពីតំណែងភ្លាមៗប្រសិនបើមិនអាចដោះស្រាយបញ្ហាជាតិជូនប្រជាជន ឬមានការស្តីបន្តោសពីកំហុសឆ្គងរបស់ខ្លួនក្នុងពេលដឹកនាំប្រទេស ។
ដូច្នេះជំហរ របស់ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យខុសគ្នាពិតៗ ។
ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យពិត គឺខុសគ្នាដូចមេឃនិងដី ។ ជនផ្តាច់ការស្រលាញ់ និងក្រាញនឹងអំណាច តែអ្នកប្រជាធិបតេយ្យពិត មិនក្រាញនឹងអំណាច ហើយគោរពច្បាប់ជាធំ។ ពួកផ្តាច់ការមិនសូវខ្វាយខ្វល់ពីទុក្ខវេទនា និងការលំបាករបស់ប្រជាជន និងជាតិទេ ។ ពួកនេះគិតតែពីការពង្រឹងអំណាចដ់ម្បីអាចគាបសង្តត់ និងសម្លុតអ្នកណាដែលហ៊ានតវ៉ាឬប្រឆាំងការដឹកនាំបែបផ្តាច់ការ និងគ្មានសមត្ថភាពរបស់ខ្លួន ។ ពួកនេះស្រលាញ់អំណាចជាងជាតិទៅទៀត ។ ពួកនេះគ្មានសេចក្តីខ្មាស់អៀនក្នុងការដឹកនាំប្រទេស និងប្រព្រឹត្តខុសឬរំលោភច្បាប់ឡិយ។ សំរាប់មេដឹកនាំប្រកាន់ប្រជាធិបតេយ្យដូចជានៅជប់ុន កូរ៉េខាងត្បូង អុស្រ្តាលី កាណាដា អងស់គ្លាស ។ល។និង។ល។ ដឹកនាំប្រទេសមានការទទួលខុសត្រូវខ្ពស់ និងមានការខ្មាស់អៀន ដោយហ៊ានលាលែងពីតំណែងភ្លាមៗប្រសិនបើមិនអាចដោះស្រាយបញ្ហាជាតិជូនប្រជាជន ឬមានការស្តីបន្តោសពីកំហុសឆ្គងរបស់ខ្លួនក្នុងពេលដឹកនាំប្រទេស ។
ដូច្នេះជំហរ របស់ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យខុសគ្នាពិតៗ ។
ទាល់តែយូ ជាមួយអាណាមិនដឹង ជាមួយអាណាល់ គឺដឹកនាំទាល់តែងាប់ រួចហើយយកតែឈ្មោះទៅកាត់ទោសនៅ អាយស៊ីជេ ដូច ខ្មោចប៉ុលពត ដុតនឹងកង់ឡាន
ហ៊ុន សែនជាមេដឹកនាំផ្ដាច់ការច្បាស់ណាស់ ទើបខំអង្គុយលើចង្អេលើកខ្លួនឯងទាំងមុខមហាសែនក្រាស់ឃ្មឹក
អត់អៀនខ្មាស់ ហ៊ុន សែន បារម្ភថា នៅស្រុកខ្មែរពេលអស់ពីខ្លួនទៅ សង្គមនឹងមានចលាចល មេដឹកនាំ
មិនមែនជាមេដឹកនាំកាន់របបលទ្ធិប្រជាធិបតេយ្យនេះគិតថាខ្លួនអាចមានជីវិតអមតៈឬ ? បានជានិយាយឆ្កួត
នៅក្រាញ់កាន់អំណាច មិនព្រមបើកអោយមានកំណត់ពេល (អាណត្តិកាន់អំណាច) ដើម្បីអោយមានអ្នកថ្មីឡើងកាន់អំណាច
ដឹកនាំប្រទេសជាតិបង្ហាញពីថ្វីដៃនៃការដឹកនាំរបស់គេ ?
តើប្រជាជនខ្មែរត្រូូវការរស់នៅក្រោមការធ្វើបាប ធ្វើទុក្ខធ្វើទោស ក្រោមបញ្ជារបស់ ហ៊ុន សែនតែម្នាក់នេះជារៀងរហូតឬ ?
បើពិតមែនជនជាតិខ្មែរនិងទទួលរងគ្រោះថ្នាក់ជារៀងរហូតហើយ សូមបោះឆ្នោតប្តូរមេដឹកនាំអាក្រក់ដូច ហ៊ុន សែននេះចេញពីអំណាចទៅ
ទើបជនជាតិខ្មែរមានពន្លឺរស្មី មានសុខសន្តិភាពរួបរួមសាមគ្គីជាតិធ្លុងមួយបានពិតប្រាកដ ដរាបណាមានមេដឹកនាំផ្ដាច់ការ
ដើរបញ្ជាតុលាការ បញ្ជាទាហានប៉ូលិស អង្គរក្ស ដើរចាប់ដើរចងដាក់គុក បញ្ជាបាញ់សម្លាប់ដូច ហ៊ុន សែន
ប្រទេសខ្មែរ មិនអាចមានសុខសន្តីភាពនិងការរួបរួមសាមគ្គីជាតិជាធ្លុងមួយឡើយ ។
Hun Sen is richer than Angela Merkel …
អាក្បត់ជាតិ ហ៊ុន សែននិយាយមិនឈ្នះ អូបាម៉ា
ខំប្រឹងបើកភ្នែកខ្វាក់ខាងឆ្វេង ឡើងចង់ធ្លាក់គ្រាប់ភ្នែកចូលដី
អាកញ្ចាស់មេចោរ មានដោយសាលួចជាតិ ខឹងខ្លាំងណាស់ ស៊ីសាច់គេអត់បាន ជិតងាប់ខ្លួនវាហើយ ។
នៅក្នុងពិភពលោកនេះ មិនមានមេដឹកនាំណាត្រូវប្រជាជនជេរក្បាលយូរដូចហ៊ុនសែនទេ
មានតែហ៊ុនសែនមួយក្បាលគត់ ដែលត្រូវប្រជាជនក្នុងស្រុកនិងក្រៅស្រុកជេរប្រមាថឡើងសុះក្បាល
សុះសាច់ ប៉ុណ្ណឹងហើយនៅអត់ចេះខ្មាស់អៀនកូនក្មេងៗជំនាន់ក្រោយ ខំអួតខ្លួនក្រាញ់កាន់អំណាចទៀត
សំណាងដែរអត់មានឪពុក ជីតាអាក្រក់ដូចហ៊ុនសែន បើមានឪពុក ជីតាអាក្រក់ដូចហ៊ុនសែនបែបនេះ
ដើរទៅណាមកណា មុខតែត្រូវយកបាវទទូមុខជាមិនខាន !……!!……!!!
ស្នៀតកណ្តាប់ដៃដែកវាយបំបែកលលាដ៍ក្បាលឣាហ្វូងពួកប្រឆាំងខួរឆ្កែ! នេះជាស្នៀត
នៅក្នុងគម្ពីគុនដែលបំបែកតាមសភាពការណ៍របស់គូប្រឆាំងណាដែលមានចរិតឆ្កែកែ
មិនឡើងឣោយពួកវាប៉ើងចេញក្រៅសង្គម និងឣាចឣោយហ្វូងពួកវាឣស់ល្បិចបោកបានទៀតនៅក្នុងប្រទេសហើយបានរត់ទៅកាយផេះបេះបោចពួកឣាងោះឯក្រៅខ្លះដែលពួក
វានៅងងើលចង់បោសគូថខោស្លន់ស្លោចង់ស្ទះឈាមនៅថ្ងៃណាមួយ។
នៅពេលដែលឣាគូប្រឆាំងចរិតឆ្កែវាប្រើស្នៀត ចាក់ក្រឡែក ឣញ្ចឹងស្នៀតវាយបកមាន
តែស្នៀត«តប់មួយដៃ វៃមួយកែង ប៉ែងមួយជើងរំលើងឫស»នេះទេទើបឣាចឣោយហ្វូង
ឣាប្រឆាំងខួរឆ្កែវាឣស់ច្រកលោត ចុងក្រោយគឺបើកតែច្រកមួយប៉ុណ្ណោះគឹចូលទ្រុងដែក។
ស្នៀតកណ្តាប់ដៃដែកលូកទួយម៉ែរបស់វា ខួរក្បាលឆ្កែឆ្កួត
ទល់ច្រកមានតែប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រើអមណាចផ្ដាច់ការប៉ុណ្ណោះ
ស្នៀតរបស់ពួកអាខួរក្បាលឆ្កែឆ្កួតក្បត់ជាតិផ្កាប់មុខគឺ
«តប់ម៉ែវាមួយដៃ វៃក្បាលម៉ែឪវាមួយកែង ប៉ែងម៉ែវាមួយជើងដួលរំលើងឫស ចាប់ហែកជើងម៉ែវាលូកទួយម៉ែវាកប់ឃ្លឿក»
hash……..hahahaha…….ha.
Enough is enough .