កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកធ្វើការវាយប្រហារដោយពាក្យសម្ដីឡើងវិញទៅលើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ហើយជាថ្មីម្ដងទៀត លោកបានហៅលោក សម រង្ស៊ី ថា “មេចោរ” អ្នកពូកែភូតកុហក និងអ្នកពូកែខាងរករឿងគេឯង។
ដោយងាកចេញពីប្រធានបទទាំងស្រុងអំឡុងសុន្ទរកថាបិទសន្និបាតលើកទី២ តំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដូចដែលបានធ្វើជាញឹកញាប់ លោកនាយករដ្ឋមន្ត្រីបានចំអកឲ្យលោក សម រង្ស៊ី ចំពោះការអះអាងនៅពេលវិលត្រឡប់ពីបរទេសវិញថា លោកនឹងធានាឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ដែលតុលាការចោទប្រកាន់កាលពីពេលថ្មីៗនេះ ចេញពីពន្ធនាគារវិញនៅត្រឹមខែសីហា។ កាលពីខែកក្កដា សកម្មជនទាំង១១រូបនេះត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ តាមការចោទប្រកាន់ពីបទកុបកម្មដែលមជ្ឈដ្ឋាទូទៅចាត់ទុកថាជារឿងនយោបាយ។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា លោក សម រង្ស៊ី ”ពូកែខាងភូតកុហក ចុះទម្រាំដឹកនាំប្រទេសម៉េចទៅ?។ ឥឡូវដោះទៅ ពេលចូលមកដល់ លោកឯងស្រែកថាខែ៨ដោះចេញ ឥឡូវខែ៩ដោះអត់ចេញផង លោកឯងភូតស្អីទៀត”។
លោកបានមានប្រសាសន៍បន្តថា ជាញឹកញាប់ “មេភូត” រូបនេះតែងតែទាមទារដំឡើងប្រាក់ខែសម្រាប់កម្មករមានជំនាញទាបនៅទូទាំងប្រទេស ប៉ុន្តែខ្លួនឯងបែរជាឲ្យប្រាក់ខែអ្នកបើកបររថយន្តផ្ទាល់ខ្លួន អ្នកបម្រើ និងសន្តិសុខរបស់ខ្លួនតិតួចទៅវិញ។
លោកលើកឡើងបន្ថែមទៀតថា លោករីករាយដែលយ៉ាងហោចណាស់ប្រធានគណបក្សប្រឆាំងរូបនេះមិនអើពើនឹងការទទូចសុំរបស់មន្ត្រីក្រោមបង្គាប់របស់លោក ដើម្បីទាមទារប្រាក់ខែរដ្ឋរបស់ខ្លួនអំឡុងពហិការមិនចូលសភារយៈពេលជិត១ឆ្នាំរបស់គណបក្សប្រឆាំងក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។
លោកបានមានប្រសាសន៍ថា “សំណាងហើយមិនស្នើបើកប្រាក់ខែក្នុងពេលធ្វើបាតុកម្ម។ ប៉ុន្តែខាងក្រោមបន្ទោសមេថា ម៉េចជួបសម្ដេចនាយក [លោក ហ៊ុន សែន] ហើយ គ្រាន់តែលើកមួយម៉ាត់ទៅ ប្រាក់ខែជិត១ឆ្នាំដែរ? អញត្រូវបាន២០.០០០ វាអត់បាននឹងគេ។ វាគ្មានម៉ែអាណាដើរធ្វើបាតុកម្មហើយបានប្រាក់ខែទេវើយ”។
ជាថ្មីម្តងទៀត លោក ហ៊ុន សែន ក៏បានហៅលោក សម រង្ស៊ី ថា “មេចោរ” ផងដែរកាលពីម្សិលមិញ។ លោកបានប្រើប្រាស់ពាក្យប្រមាថនេះលើកដំបូងកាលពីខែមុន បន្ទាប់ពីលោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រឆាំងនឹងឈប់ “ចាក់ក្រឡេក” រដ្ឋាភិបាលទាក់ទិនកិច្ចការកំណត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានភាពតានតឹងយ៉ាងខ្លាំងផ្នែកនយោបាយ។
ចំណែកឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញសុន្ទរកថាចុងក្រោយបំផុតរបស់នាយករដ្ឋមន្ត្រីនេះ៕ សុខុម
អ្នកណា ជាមេភូតកុហក ឬបោករាស្រ្តពិតប្រាកដ ប្រជាជនខ្មែរបានដឹង និងស្កាល់រួចហើយ ។ អ្នកណាមានសមត្ថភាព ដឹកនាំប្រទេស និងស្រលាញ់ប្រជាជនខ្មែរ និងការពារផលប្រយោជន៏ជាតិ និងប្រជាជនជាងបក្សពួក និងក្រុមគ្រួសាររបស់ខ្លួននិងមិនប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច គាបសង្កត់ជីះជាន់រាស្រ្តទន់ខ្សោយ អភិវឌ្ឍន៏លើទឹកភ្នែករាស្រ្ត ដឹកនាំប្រទេសរហូតដល់ធនធានធម្មជាតិទាំងឡាយស្ទើរតែខ្ទេចហិនហោច និងគ្មានសមត្ថភាពដោះស្រាយបញ្ហាជាតិធំៗ និងចូលចិត្តប្រើប្រាស់អំណាចសម្លុតគំរាមចាប់ចង់ ដាក់គុកច្រវ៉ាក់ជនតវ៉ា ឬគូប្រជែង។ល។និង។ល។ ប្រជាជនខ្មែរបានដឹង និងស្គាល់ច្បាស់ណាស់ ។
អ្នកនយោបាយបែបនេះ គឺគ្មានចេះអ្វីក្រៅតែពីសម្លុត និងគំរាមគេតែប៉ុណ្ណោះ។ ពេលគេសង្កេតឃើញ គាត់បែបភ័យខ្លាចនឹងស្រមោលរបស់គាត់ និងភ័យខ្លាចការចាញ់ម្តងទៀតមកលងគាត់។
គ្មានអ្វីពិបាកស្រែកទេ ពិព្រោះគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសចាំតែជួយបន្ទរ ។ តែសូមកុំភ្លេចថាប្រជាជនចេះវិនិច្ឆ័យថាសម្តីគាត់ ឬអ្នកនយោបាយ១អង្គនេះត្រឹមត្រូវដែរឬទេ?
សូមកុំភ្លេចថា ៉កាន់តែគំរាម និងសម្លុតគេ កាន់តែអស់ប្រជាប្រិយ៏ភាព និងកាន់តែទទួលបានកាស្អប់ពីប្រជាជន៉ ។ កាន់តែរំលោភអំណាច កាន់តែធ្លាក់រណ្តៅ ។
និយាយថាអោយគេមិនដែលមើលខ្លួនឯងអ៊ុប្រុសខ្ញុំ
ចុះហ៊ុនសែនមេអីដែរ? ថាគឺ! គឺថា!មេបំផ្លាញៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ