​លទ្ធផល​បឋម​៖ ចំណុច​ដូចគ្នា និងចំណុច​ខុសគ្នា​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​​

ដោយ៖​ អ៊ឹង ប៊ុនថន និង​ឡាយ សាមាន​ | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015
http://vodhotnews.com


ពិធី​ទទួល​ និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​បារាំង នៅ​ព្រឹក​នេះ (រូបថត៖ ទេព សូនី)


​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​បានមក​ពី​ប្រទេស​បារាំង​ចំនួន​២៦​ផ្ទាំង ជាមួយនឹង​ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើ​សព្វថ្ងៃនេះ​ដូច​ការគ្រោងទុក​។​

​លទ្ធផល​ដំបូង​បង្ហាញថា ផែនទី​ទាំង​២៦​ផ្ទាំង​មកពី​បារាំង​នោះ​គឺមាន​២៥​ផ្ទាំង ដែល​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង អះអាងថា ដូចគ្នា​ទៅ​នឹង​ផែនទី Bone ខ្នាត ១​លើ ១០០ ០០០​របស់​កម្ពុជា​។ ប៉ុន្តែ​១​ផ្ទាំង​ទៀត​របស់​បារាំង​ជា​ប្រភេទ​ផែនទី​UTM​។​

​ផែនទី​ផ្ទាំង​ទី​២ ក្នុងចំណោម​នោះ លោក វ៉ា គឹមហុង អះអាងថា ជា​ផែនទី​បោះពុម្ព​ដោយ​វៀតណាម ប៉ុន្តែ​លោក​ថា​មិន​មាន​បញ្ហា​នោះ​ទេ​។​

​លោក វ៉ា គឹមហុង បញ្ជាក់ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​គឺ​មាន​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​ភាគី​ទាំង​ពីរ​គឺ​វៀតណាម និង​កម្ពុជា​។ តែ​ផែនទី​បារាំង​គ្មាន​ហត្ថលេខា​ទទួលស្គាល់​ដោយ​ភាគី​ទាំងពីរ​នោះទេ​។​

​ចំណែក​ផែនទី​សម្រាប់​ខេត្ត​រតនគិរី​វិញ លោក វ៉ា គឹមហុង  អះអាងថា ខ្សែ​បន្ទាត់​ព្រំដែន​ខុសគ្នា នៅ​ចំណុច​ដាក់​ដាំ និង​ដាក់​ហូត ដែល​លោក​ថា ផែនទី​បារាំង​ធ្វើឲ្យ​កម្ពុជា​ខាត​ដី​ប្រមាណ​៥០​គីឡូម៉ែត្រ​ការ៉េ​។​

​លោក វ៉ា គឹមហុង ឲ្យដឹង​ដែរថា សម្រាប់​ការផ្ទៀងផ្ទាត់​ផែនទី​នេះ​គឺ​ធ្វើ​ដូច​លើក​មុន​ដែរ គឺ​ប្រើប្រាស់​វិធីសាស្ត្រ​៣​គឺ​ដាក់​ផែនទី​ត្រួតគ្នា ធ្វើ​វិធី​បុរាណ​ដោយ​ដាក់​កាល់​ផែនទី និង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​(GIS)។​

​គួរបញ្ជាក់​ថា បារាំង​សម្រេច​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ចំនួន​២៦​ផ្ទាំង​តាម​ការស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ មន្ត្រី​តំណាង​ឲ្យ​រដ្ឋាភិបាលបារាំ​ង​៤​រូប​បាន​ប្រគល់​ផែនទី​ទាំង​២៦​ផ្ទាំង​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​​ភាគី​កម្ពុជា​មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹម ហុង និង​អ្នកនយោបាយ​មួយចំនួន​។​

​ក្រោយ​ប្រគល់​ផែនទី មន្ត្រី​តំណាង​ឲ្យ​រដ្ឋាភិបាលបារាំ​ង​ពុំបាន​នៅ​ធ្វើការ​ផ្ទៀងផ្ទាត់​នោះទេ ដោយ​ទុក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជំនាញ​ខាង​ព្រំដែន​ធ្វើ​ការផ្ទៀងផ្ទាត់​។​

​គួររំឭកថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា រដ្ឋភិបាល​បាន​រៀបចំ​ពិធី​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​មកពី​អង្គការសហប្រជាជាតិ​ចំនួន​១៨​ផ្ទាំង​ម្ដង​ហើយ​។ ចំណែក រាជបណ្ឌិត្យសភា​កម្ពុជា​ក៏​បាន​ប្រមូល​ផែនទី​ពី​ភាគី​ផ្សេងៗ​រួម​ទាំង​ផែនទី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ផ្ទៀងផ្ទាត់ និង​បាន​អះអាងថា ផែនទី​គ្រប់​ប្រភព​ដែល​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សណ្ឋាន​ដូចគ្នា ហើយ​អាច​ចាត់ទុក​ថា​ត្រឹមត្រូវ​។​

​តែ​បែប​នេះ​ក្ដី ផែនទី​ចំនួន​១២៦​ផ្ទាំង​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​របស់​លោក ស៊ាន ប៉េង​សែ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង មិនទាន់​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​៕

សរសេរ​មក​លោក ​អ៊ឹង ប៊ុនថន​ តាម​រយៈ chanthorn@vodhotnews.com និង​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

14 Responses to "​លទ្ធផល​បឋម​៖ ចំណុច​ដូចគ្នា និងចំណុច​ខុសគ្នា​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​​"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    អញថាដូចគឺវាដូចហើយបើរបស់តែមួយ!!!

  2. Bol says:

    ស្តាប់អាល្បងអ៊ូចាន់រិទ្ធនិយាយ និងអ្វីដែលកាសែតនេះសរសេរខាងលើ ដោយចាប់ចំណុចថា « ផែនទីមកពីបារាំងពុំមានហត្ថលេខាវៀតណាម និងកម្ពុជា » និង ថា « តំណាងបារំាងពុំមានវត្តមានក្នុងការផ្ទៀងផ្ទាត់» ម្តងទៀតវាថា « ផែនទីបារាំង ជាផែនទីបោន ឯផែនទីវាស់វែងជាផែនទី UTM » ចុងក្រោយ ពួកវាបង្ហាញថា វាខឹងនឹងលោកហោណាំហង វាយប្រហារលើCNRP។
    រឿងបែបនេះ ដែលពួកព្រាយពួកបីសាចនិយាយនេះ មានន័យយ៉ាងម៉េច? មានន័យថា ពួកអាក្រឡិចក្រឡុច វាមិនបញ្ចប់បញ្ហាដ៏ជាទីអាម៉ាស់របស់ពួកនេះ ទេ។
    សរុបមកវិញ ពួកនេះ វាពុំមានឆន្ទៈបញ្ចប់បញ្ហាទេ។ ដូច្នេះ យើងចង់ឲ្យសាធារណជនបានយល់ច្បាស់ថា អ្វីៗ មកដល់ម៉ោងស្មើនេះ គឺ ពួកនេះមិនចូលក្នុងច្បាប់ទេ។ តាមសម្តីរបស់អ៊ូចាន់រិទ្ធ បង្ហាញថា វានឹងបន្តសកម្មភាពប្រឆាំងមិនទទួលស្គាល់ផែនទីតទៅទៀត។ តែការខិតខំរបស់ពួកនេះនឹងទ័លច្រកនៅថ្ងៃមួយ មិនខុសពីការប្រឹងប្រែងក្នុងការគោរពឆន្ទៈរាស្ត្រធ្វើបាតុកម្ម កុប្បកម្ម រហូតដល់អស់ការគាំទ្រពីប្រជាជន ពីមហាអំណាច ពីអន្តរជាតិ ពុំមានថវិកា ទើបលូនក្បាលក្បត់ឆន្ទៈរាស្ត្រ ចូលសភា ។ ដល់ពេលចូលសភារួចហើយ ទើបគេស្រែកយកសឿងថា វាទាល់តែពួកគេ ចូលសភា ទើបបានដោះស្រាយរៀបចំ គជប. និង ច្បាប់បោះឆ្នោត ….ុ។ តាមពិតវាមិនខុសទេ ព្រោះគណបក្សប្រជាជន គេចង់បានដូច្នេះ ។ តែខុសពីពួកនេះ ដែលបង្ករឿង បង្កហេតុ បង្កើតបញ្ហាជានិច្ច ។ វាធ្វើយ៉ាងម៉េច គឺធ្វើឲ្យបានតែឈ្នះតាមចិត្តវាចង់ ទោះបីជាខូចខាតផលប្រយោជន៍ជាតិយ៉ាងណា។ វាធ្វើទាល់តែវាទ័លច្រក ទើបពួកវាក្រាប។ តែពេលវាក្រាបហើយ វានៅតែថាវាគ្រាន់បើទៀត។
    រឿងនេះជាចរិតធម្មតារបស់វា ដូចថ្ងៃនេះអញ្ចឹង ដែលពួកវាចង់និយាយថា វាមិនចង់ទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលបារំាង។ ពួកនេះ វាចង់និយាយថា ផែនទី ១៦៨ដុល្លារបស់សមរង្ស៊ី ទើបត្រឹមត្រូវ។ វាទាស់តែផែនទី ១៦៨ ដុល្លានេះ ក៏វាដូចគ្នានឹងផែនទីរាជរដ្ឋាភិបាល។
    តែឥឡូវយើងចង់និយាយពីរឿងរបស់អ៊ូចាន់រិទ្ធថ្ងៃនេះបន្តិច។ រឿងវាមានច្រើន តែយើងលើកតែ ប៉ុន្មានចំណុចបានហើយ។
    ទី១) រឿងដែលគេថា ផែនទីមកពីរដ្ឋាភិបាលបារំាងពុំមានហត្ថលេខារបស់ភាគីវៀតណាម និងកម្ពុជា។ វាយ៉ាងម៉េច ? ក្រែងផែនទីនេះ ជាផែនទីគណៈកម្មាធិការព្រំដែនឥណ្ឌូចិនគេជាអ្នកគូស ចែកទឹកដី ឬ ? វាមានន័យស្មើនឹងឪពុកចែកនំឲ្យកូន ។ វាមិនត្រូវកូនណាមួយឆ្លើយថា មិនព្រមនោះទេ។ ប្រសិនបើ វៀតណាម និងកម្ពុជាអាចមានសិទ្ធិតវ៉ាបាន នោះវៀតណាម ក៏គេទាមទារយកព្រំដែនឲ្យដល់ ស្របតាមបណ្តោយទន្លមេគង្គ បាត់ទៅហើយ។
    ទី២) ពុំមានវត្តមានមន្ត្រីបារាំងនៅចូលរួមការផ្ទៀងផ្ទាត់ ។ ប្រធានាធិបតីបារាំងនិយាយហើយថា គេមិននៅជួយធ្វើសាក្សីស្អីនោះទេ។ នេះជារឿងរបស់យើងផ្ទៃក្នុង ដែលមិនត្រូវការភាគីបារាំងជាអាជ្ញាកណ្តាលទេ។
    ៣) ផែនទីបារាំងជាផែនទី បោន ផែនទីរដ្ឋាភិបាលកម្ពុជា ជាផែនទីបោន តែផែនទីវាស់វែងជាផែនទី UTM ។ ​ពួកនេះ វាល្ងើពិត ឬក៏វាធ្វើជាល្ងើ??? ​ឧទាហរណ៍ ថា តើពួកនេះ វាចេះគួរីយេ ឬទេ? ហើយវាចេះស្អីខ្លះ ពីធរណមាត្រសាស្ត្រ ពីផែនដី ឬទេ? បើមិនចេះ សុំឲ្យមកនេះ ! អាបុលបង្រៀនពីរបៀបមើលផែនទី របៀបគណនា ដែក្រេ និង UTM.។ បើភ្លើ ឲ្យដឹងថាភ្លើ តែបើចង់សន្សំរឿង ឲ្យដឹងថា ក្រយៅវាគឺអញ្ចឹង។
    ៤) ការចោទដាក់បន្ទុកលើ CNRP ។ វាមិនខុសទេ ពីព្រោះរឿងនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពី CNRP និងពួកអាក្បាលខូច CNRP មួយចំនួន។ វាមិនខុសទេ។ គឺគេប្រាប់ឲ្យដឹង។
    ល្មមទៅ អាល្បងអ៊ូចាន់រិទ្ធ ! ទៅតេហៅមេឯងមកវិញ មក ហើយហៅអាអ៊ុំសំអាន និងអារៀលខេមរិន្ទមកវិញផង ! កុំដើរឃោសនា ស្អីពីសភាពការណ៍កម្ពុជាបច្ចុប្បន្នច្រើនពេក ! ប្រយ័ត្នជ្រុលខ្លួន មកវិញចូលគុកតែម្តង៕

  3. ទស្សនវិទ្យា says:

    ប្រសិនបេីផ្លង់ដីត្រឹមត្រូវហេីយ,បន្ទាប់មកត្រូវពិនិត្យផៃ្ទដីម្តងទៀត,តេីផៃ្ទដីនិងផ្លង់សីុមេទ្រីនឹងគ្នាអត់។

    ព្រាេះថាប្រជាជនជារបងប្រទេសដ៏មានប្រសិទ្ឋិភាពបំផុតសំរាប់ជំរេីសចុងក្រាេយ។

  4. Anonymous says:

    សូមផ្ទៀងផ្ទាត់លើផ្ទៃដីផង លោកអាចម៏ម៉ាដុំ វ៉ា គឹមហុង

  5. :( says:

    និយាយអាដែលអាដែលបងខាងគណបក្សកាន់អំណាចខាងលើនឹងអត់ចេះធុញ ប្រាប់ហើយប្រាប់
    ទៀតថាខ្ញុំម្នាក់នេះជាប្រជាជនខ្មែរជារាស្រ្តខ្មែរ ខ្ញុំជឿលើភ្នែកខ្ញុំដែលខ្ញុំរស់នៅបានឃើញធាតុពិត
    នៅនឹងភ្នែក

  6. រាជស្តេចពាលនិងបាតផ្សា says:

    ដូចឫមិនដូចមិនសំខាន់តែជាក់ស្តែងខ្មែរបាត់ដីឫទេអាឡប់!!!

  7. កូនខ្មែរសុទ្ធសាធ says:

    ញុំគិតថា អ្នកបញ្ចេញមតិទាំងអស់គ្នាធ្លាប់លឺពាក្យចាស់តែងនិយាយថា សៀមមិនចោលក្បួនយួនមិន ចោលពុត។អ្នកទាំងអស់គ្នាសូមគិតថាទឹកដីកម្ពុជាក្រោមបាត់បង់យ៉ាងម៉េច?យួនបានធ្វើអ្វីខ្លះទៅលើ ប្រជាជនកម្ពុជាក្រោម?អ្នកទាំងអស់គ្នាធ្លាប់លឺទេរឿងកំពប់តែអុង?ហេតុអ្វីយួនខាងត្បូងនិងខាងជើង ច្បាំងគ្នា?អ្នកស្លាប់ពិតប្រាកដក្នុងសង្រ្គាមវៀតណាមទាំងពីរគឺជាអ្នកណា?អ្នកណាដែលជួយរបប ប៉ុល ពតវាយផ្តួលរំលំរបប លន់ នល់?ហេតុអ្វីវៀតណាមជួយរបប ជា ស៊ីមវាយផ្តួលរំលំរបប ប៉ុល ពត? បន្ទាប់ពីផ្តួលរំលំរបប ប៉ុល ពតហើយតើវៀតណាមបានប្រមូលវត្ថុមានតំលៃអ្វីខ្លះចេញពីប្រទេស កម្ពុជាក្នុងកំឡុងពេលនែការគ្រប់គ្រងខ្មែររយះពេល១០ឆ្នាំ?សូមអ្នកទាំងអស់គ្នាទាំងអ្នកគាំទ្ររដ្ឋា ភិបាលនិងអ្នកប្រឆាំងជួយឆ្លើយនិងសំណួរប៉ុន្មាននេះផង ជាពិសេស លោក Bol ជួយឆ្លើយផង។

  8. Kaodang UN says:

    A BOL, super crazy and shut up your fuck mouth.
    you are vietname brand.

  9. Kaodang UN says:

    the MAP is not the main point till the beginning, we care only about our land cheating by Vietnam day by day.
    Nowaday Government no power to do it , leave it and let other person take care country

  10. sa sa says:

    MR. KON KHMER ASK QUESTION RIGHT ! I ,SUPPORT YOU , WHO LEAD DESTROY POLPOT ? I KNOW POL POT NOT GOOD 100 % , BUT DO YOU KNOW WHAT HAPPENED VIA POL POT DOES MADE AROUND THE BORDER CAMBODIA VIETNAM ON CAMPOCHEAKROM, LIKE RONGDAMREY,PROVINCE,AND OTHER . SO THIS IS AT LEAS POL POT LOVE LAND CAMBODIA TOO . ADDITION ,WHO IS REAL PERSON KILL KHMER IN POLPOT REGIME ?

  11. Angkor Wat says:

    សូមអស់លោកអ្នកនាំគ្នាទៅផ្ទៀងផ្ទាត់ ពិនិត្យកន្លែងបោះបង្គោលព្រំដែនលើដីវិញទើបច្បាស់លាស់ជាង
    ព្រោះការបោះបង្គោលព្រំដែននៅលើដីមានការកែប្រែជាច្រើនដោយរដ្ឋាភិបាលហ៊ុនសែន !
    ដូចជាការដូរភូមិខ្មែរនិងយួន បែងចែកទឹកព្រែកសម្រាប់ប្រជាជនទាំងពីរប្រទេសប្រើប្រាស់អីនិងជាដើម
    អាចជាការធ្វើអោយបាត់បង់ទឹកដីខ្មែរបាន ប្រសិនណាអស់លោកអ្នកមិនពិនិត្យច្បាស់លាស់ !

  12. Judge says:

    Regardless what they did do with the border posts ,Cambodia should remain 181 035 km squares at least by what stipulated by RGC.
    Some suspect that it could have been 1181 000 squares upto now.
    Recently,it could come down to 176 520 km squares already.
    Please keep an eye on for true area of Cambodia.
    Samneang

  13. កណ្តាប់ដៃដែកវ៉ៃបំបែកលលាដ៍ក្បាលឣាឆ្កែប្រឆាំង! says:

    ស្នៀតកណ្តាប់ដៃដែកវាយបំបែកលលាដ៍ក្បាលឣាហ្វូងពួកប្រឆាំងខួរឆ្កែ! នេះជាស្នៀត
    នៅក្នុងគម្ពីគុនដែលបំបែកតាមសភាពការណ៍របស់គូប្រឆាំងណាដែលមានចរិតឆ្កែកែ
    មិនឡើងឣោយពួកវាប៉ើងចេញក្រៅសង្គម និងឣាចឣោយហ្វូងពួកវាឣស់ល្បិចបោកបានទៀតនៅក្នុងប្រទេសហើយបានរត់ទៅកាយផេះបេះបោចពួកឣាងោះឯក្រៅខ្លះដែលពួក
    វានៅងងើលចង់បោសគូថខោស្លន់ស្លោចង់ស្ទះឈាមនៅថ្ងៃណាមួយ។
    នៅពេលដែលឣាគូប្រឆាំងចរិតឆ្កែវាប្រើស្នៀត ចាក់ក្រឡែក ឣញ្ចឹងស្នៀតវាយបកមាន
    តែស្នៀត«តប់មួយដៃ វៃមួយកែង ប៉ែងមួយជើងរំលើងឫស»នេះទេទើបឣាចឣោយហ្វូង
    ឣាប្រឆាំងខួរឆ្កែវាឣស់ច្រកលោត ចុងក្រោយគឺបើកតែច្រកមួយប៉ុណ្ណោះគឹចូលទ្រុងដែក។

  14. កណ្តាប់ដៃដែកលូកទួយម៉ែវាកប់ឈ្លៀក says:

    ស្នៀតកណ្តាប់ដៃដែកលូកទួយម៉ែរបស់វា ខួរក្បាលឆ្កែឆ្កួត
    ទល់ច្រកមានតែប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រើអមណាចផ្ដាច់ការប៉ុណ្ណោះ
    ស្នៀតរបស់ពួកអាខួរក្បាលឆ្កែឆ្កួតក្បត់ជាតិផ្កាប់មុខគឺ
    «តប់ម៉ែវាមួយដៃ វៃក្បាលម៉ែឪវាមួយកែង ប៉ែងម៉ែវាមួយជើងដួលរំលើងឫស ចាប់ហែកជើងម៉ែវាលូកទួយម៉ែវាកប់ឃ្លឿក»