យ៉ាងតិច​មនុស្ស​៧នាក់រងរបួសធ្ងន់ ដោយ​សារ​ឆេះក្លឹប​នៅចាក់អង្រែក្រោម​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 10:20 PM​
http://vodhotnews.com


រូប​ភាព​ដោយ​ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​វីអូឌី


យ៉ាងតិចមនុស្ស​៧នាក់​បាន​រង​របួសនៅក្នុង​ឧបទ្ទវហេតុ​​ឆេះ​ក្លឹបមួយនៅយប់ថ្ងៃ​ចន្ទនេះ នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជាង​៨យប់ នៅក្នុង​ក្លឹបមួយ​ឈ្មោះឃី តាម​បណ្តោយផ្លូវ​ជាតិ​លេខ​២។​ អ្នក​យក​ព័ត៌មាន​របស់​វីអូឌី​ដែល​ចុះ​ទៅយក​ព័ត៌មាន​បាន​រាយការណ៍​មក​ថា​ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ ​មនុស្ស​យ៉ាងតិច​៧នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពីក្លឹប​ ហើយ​រង​របួសធ្ងន់​។ មិន​ទាន់​មាន​របាយការណ៍​ថាតើ​អ្នក​រង​របួសស្លាប់​ឬ​យ៉ាងណានោះទេ។ ​ប្រភព​ឲ្យ​ដឹង​ថា​ការសន្និដ្ឋាន​ដំបូង​នៃ​​អគ្គិភ័យនោះ​ដោយ​សារ​ឆ្លងចរន្តអគ្គិសនី​។

រហូត​មក​ដល់ម៉ោង​ជាង​១០យប់នេះ សមត្ថកិច្ច​បាន​ពន្លត់អគ្គិភ័យបាន​ទាំងស្រុងនិង​វាយក្លឹប​ ដើម្បី​ជួយ​សង្រ្គោះមនុស្ស​។​

គួរ​បញ្ជាក់​ថា កាលពីខែមីនា ឆ្នាំ​២០១៥ មនុស្ស​​៥​នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ចំណែកកាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត​មាន​យីហោ​ហ៊ី​ប​ហប នៅ​ក្រុង​សៀមរាប ដែល​បណ្តាលឲ្យ​មនុស្ស​៦​នាក់​ស្លាប់ និង​២​នាក់​រងរបួស ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles