​កម្ពុជា​បន្ត​ទទូច​ឱ្យ​ឥណ្ឌា​ឈប់​យក​លំនាំ​រចនាបទ​អង្គ​រទៅ​សាងសង់​ប្រាសាទ​របស់​ខ្លួន​​

ដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com


គម្រោងប្រាសាទ Viraat Ramayan Mandir តែចំលងរចនាបថ​តាម​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ (រូបថត៖ www.wikipedia.org)


​លោក​ ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​បន្ត​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា ពិនិត្យមើលនិង​បញ្ឈប់​ការសាងសង់​ប្រាសាទ​ដែល​យក​គំរូ​តាម​ប្រសាទ​អង្គរវត្ត​របស់​កម្ពុជា​​។ 

ការទទូច​ម្ដង​ទៀត​របស់ ហោ ណាំហុង​ បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា លោក Naveen Srivastara បាន​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​។​

​លោក ជុំ ស​ន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការន្តរ​ជាតិ​បាន ប្រាប់​អ្នកសារព័ត៌មានថា លោក​អគ្គរដ្ឋទូតបាន​ពន្យល់​លម្អិត​ប្រាប់​កម្ពុជា​ថា រដ្ឋាភិបាល​ឥណ្ឌានឹង​មិន​អនុញ្ញាតឱ្យមាន​បញ្ហា​អ្វីមួយ​កើតឡើង ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អរបស់​ប្រទេស​ទាំង​ពីរ​ឡើយ។​

​លោក​បន្តថា លោក​អគ្គរដ្ឋទូត​បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​ឥណ្ឌាបាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឯកជន ដែល​មាន​គម្រោង​សាងសង់​ប្រាសាទ យក​លំនាំតាម​ប្រសាទ​អង្គរវត្ត​កម្ពុជា ឱ្យ​ផ្លាស់ប្តូរ​រចនាបថ ដើម្បីចៀសវាង​កុំឱ្យ​យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត​កម្ពុជា​។​

​សូម​រំ​ឭ​ក​ថា កាលពី​ខែមិថុនា​ ខែ២០១៥ ក្រសួងការបរទេស​កម្ពុជាបានដាក់​កំណត់ទូ​តវ៉ា​ករណីនេះម្ដង​ហើយ តាមរយៈស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ឱ្យបញ្ឈប់​កា​យក​លំនាំ​រចនាបទ​អង្គ​ទៅ​សាងសង់​ប្រាសាទ​របស់​ខ្លួន​ តែ​ប្រទេស​បាន​ត្រឹម​ឆ្លើយតប​វិញ​ថា នឹង​ស្នើ​ឱ្យ​ក្រុមហ៊ុននោះ​ពិចារណាតែប៉ុណ្ណោះ​៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

What Next?

Recent Articles