ដោយ យាង សុជាមេត្តា
2015-09-17
RFA

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន វិលត្រឡប់មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤។ RFA/Saut Sokprathna
ក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៧ កញ្ញា ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះចំនួន ៥នាក់នៅទីនោះ។
ក្រសួងការបរទេស បញ្ជាក់ថា ស្ត្រីទាំងនោះត្រូវបានមេខ្យល់លួងលោមបោកបញ្ឆោត នាំយកទៅរៀបការជាមួយបុរសជនជាតិចិន។ ពួកគេនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា។
ដោយសារតែមានករណីស្ត្រីរៀបការជាមួយបុរសជនជាតិចិន ត្រូវបានប្ដីវាយធ្វើបាប ហើយត្រូវបានក្រសួងការបរទេស អន្តរាគមន៍សង្គ្រោះសឹងតែរៀងរាល់ថ្ងៃនោះ ជាថ្មីម្តងទៀត ក្រសួងការបរទេស អំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ ឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះការលួងលោម ភូតកុហក ឆបោក អូសទាញ បញ្ចុះបញ្ចូលរបស់ពួកមេខ្យល់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់គណៈមេធាវីអន្តរជាតិ
- សង្គមស៊ីវិលស្នើអ្នកស្រី រ៉ូណា ស្មីត យកបញ្ហារំលោភសិទ្ធិមនុស្សពិភាក្សាជាមួយរដ្ឋាភិបាល
- មន្ត្រីកម្ពុជានឹងទៅសម្ភាសជនភៀសខ្លួននៅកោះណាវរូដែលចង់មករស់នៅកម្ពុជាបន្ថែមទៀត
- និស្សិតស្រីម្នាក់បញ្ចប់បរិញ្ញាបត្រកសិកម្មចង់ក្លាយជាកសិករអាជីព
- អង្គការខ្មែរក្រោមស្នើកុំចាប់បញ្ជូនខ្មែរក្រោមមិនទាន់មានលិខិតរស់នៅត្រឹមត្រូវចេញពីកម្ពុជា
- ប្រវត្តិអ្នករាយការណ៍ពិសេសថ្មីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
- មន្ត្រីសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលអំពីគម្រោងចាប់បញ្ជូនម៉ុងតាញ៉ាទៅវៀតណាមវិញ
- សង្គមស៊ីវិលទាមទារឲ្យដោះលែងសកម្មជននយោបាយនិងរកយុត្តិធម៌ជូនអ្នកស្លាប់
- អ្នកយកព័ត៌មានម្នាក់នៅខេត្តបន្ទាយមានជ័យប្ដឹងសមត្ថកិច្ចចោទថាគំរាមកំហែង