លោក សម រង្ស៊ី មិន​ជឿ​ថា អត្រា​យុវជន​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​ត្រឹម ​០,៧% ​ទេ​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com


យុវជន​ចូល​រួម​សិក្ខា​សាលាមួយ នៅរាជធានីភ្នំពេញ កាលពីពេល​កន្លងមក​


ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើងថា តួលេខ​គណនា​របស់​ធ​នាគារ​ពិភពលោក​ដែល​ថា អត្រា​យុវជន​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​មាន​ត្រឹមតែ​០,៧% មិន​ត្រឹមត្រូវ​ទេ ដោយ​លោក​អះអាងថា សភាពការណ៍​ជាក់ស្តែង​យុវជន​អត់​ការងារ​ធ្វើ អាច​ដល់​ទៅ​៧០% ខណៈ​ពេល​យុវជន​រាប់សែន​នាក់​ចំណាកស្រុក​ធ្វើការ​នៅ​ក្រៅប្រទេស​។​

សារ​របស់​លោក សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ​មាន​ខ្លឹមសារ​ថា​៖ “​បើ​ប្រើ​និយមន័យ​ដូច​នៅ​ប្រទេស​ជឿនលឿន​រីកចំរើន អត្រា​យុវជន​អត់​ការងារ​ធ្វើ​ត្រឹមត្រូវ​នៅ​កម្ពុជា មិនមែន 0,7% ទេ គឺអាច​ដល់​ទៅ 70% បើ​យើង​ពិនិត្យមើល​សភាពការណ៍​ជាក់ស្តែង​ជុំវិញ​យើង ហើយ​គិត​ពី​ចំនួន​យុវជន​ខ្មែរ​រាប់សែន​នាក់ ដែល​ត្រូវ​ចំណាកស្រុក ពីព្រោះ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​មិន​បាន​”​។ 

លោក សម រង្ស៊ី ក៏​បាន​យក​តួលេខ​គណនា​របស់​ធនា​គារ​ពិភពលោក​ ចំពោះ​អត្រា​យុវជន​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា មាន​ត្រឹមតែ ០,៧% ធៀប​ជាមួយ​ប្រទេស​ជឿនលឿន​រីកចម្រើន (​ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី សិង្ហ​បុរី​) តួលេខ​នេះ​ឡើង​ដល់​ទៅ​ជាង ១០%?

មន្ត្រី​ទំនាក់ទំនង​របស់​ធនា​គារ​ពិភពលោក គឺ​លោក ប៊ូ សារឿ​ន សុំ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ ដោយ​លោក​ឲ្យ​អ្នកសារព័ត៌មាន​ផ្ញើ​សំនួរ​តាមរយៈ​អ៊ី​ម៉ែ​ល​។​

អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍ​សង្គម​លោក មាស នី លើកឡើងថា លោក​មិនដឹងថា ធនាគារពិភពលោក​ធ្វើការ​ស្រាវជ្រាវ​លើ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នោះ​នៅ​រដូវ​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម ឬ​យ៉ាងណា​? ប៉ុន្តែ​លោក​ថា បើ​ធ្វើ​ខុស​ពី​រដូវ​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម នោះ​អត្រា​អ្នក​អត់​ការងារ​មាន​ចំនួន​កើន​ឡើង​ជាង​របាយការណ៍​ធនាគារពិភពលោក។

​លោក សម រង្ស៊ី បន្ថែមថា​៖ "នៅ​ប្រទេស​គេ ពេល​​និយាយ​ពី​ការងារ ​សំដៅទៅ​ការងារ​ត្រឹមត្រូវ ដែល​ផ្តល់ឲ្យ​អ្នក​ធ្វើ​ការម្នាក់ៗ នូវ​ប្រាក់ចំណូល​គ្រាប់​គ្រាន់ ដើម្បី​រស់​បាន​យ៉ាង​សមរម្យ​ទៀងទាត់ និង​ថ្លៃថ្នូរ​។ សម្រាប់​កម្ពុជា​វិញ ធនាគារពិភពលោក (World Bank) និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ប្រើ​និយមន័យ​ការងា​រថា នរណា​មាន​ការងារ​ធ្វើ ដរាបណា​អ្នកនោះ​ធ្វើការ​បាន​ចាប់​ពី​១​ម៉ោង ក្នុង​១​សប្តាហ៍​ឡើងទៅ​។ អ្វី​ដែល​គេ​ចាត់ទុក​ជា​ការងារ​នោះ​រួមមាន ការ​រើស​សំរាម សុំទាន និង​រកស៊ី​ផ្លូវភេទ ក៏​អាច​គិតថា​ជា «​ការងារ​» ដែរ"​៕

សូមសរសេរមកលោោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក សម រង្ស៊ី មិន​ជឿ​ថា អត្រា​យុវជន​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​ត្រឹម ​០,៧% ​ទេ​​"

  1. Anonymous says:

    I SUPPORT YOU MANY MANY YOURTH NO WORK, IN CAMBODIA

  2. បរិមី ព្រះវិហារ says:

    មិនមែនអត់ការងារធ្វើ៧០%នោះ គឺ១០០% ព្រោះថា សម រង្សី និងប្រពន្ធ ក៏អត់ការងារធ្វើដែរ ។ អាឡប់! ខិតខំប្រៀបធៀប បាយប្រហុក ជាមួយហែមបែហ្គរ័ក៏ទៅរួចដែរ មើលរឿងនេះឃើញថាខាងធនាគារពិភពលោកគ្នាមួយហ្វូង អន់ជាងសម រង្សីម្នាក់ឯង!

  3. អ្នករត់ម៉ូតូឌុប says:

    រឿងដែលថាអត់ការងារធ្វើគឺការងារនៅក្នុងស្រុក ដែលរដ្ឋាភិបាលបង្កើតឲ្យមានសម្រាប់ប្រជាជនយើងធ្វើ តែនេះយុវជនយើងចូលជិតដល់លាននាក់ដែលចំណាកស្រុករត់រកការងារធ្វើ ដូចនេះវាអាចចូលដល់៦០ ឬក៏៧០%ហើយ តើធនាគារពិភពលោកមានតួរលេខអ្វីមកសំអាងព្រមទាំងស្ថិតិរបស់យុវជននិងប្រជាពលរដ្ឋយើងដែលកំពង់ចំណាកស្រុក យើងក៏មិនទទួលស្គាល់នូវការវាយតំឡៃនេះដែរ ។

  4. :( says:

    មិនដឹងជាតួរលេខអ្វីទេគ្រាន់តែថៃចាប់បញ្ជួនមកវិញរាប់មឿននាក់ទៅហើយ​​ 0,7% ដូចជាលើកហួស
    ហេតុពេកទេហៃ។

  5. សែន សម្បូរ says:

    សម រង្សី អាមេបោកៗឡើងមហាជនគ្រប់រូបស្គាល់ក្រយៅក្បាលវាអស់ហើយអាមួយនេះដែលមានស្អីវាមានតែសម្តីភូតភូរតែប៉ុណ្ណោះ។ វាតែមួយក្បាលសោះតែដិងជាងនាក់ធ្វើការនូវធនាគារពិភពលោកទៅទៀត។

  6. khmer Agkor says:

    គេវិភាគមេចបានយុវជនខ្មែរអត់ការងារ ០,៧% សូមជួយប្រាប់អរគុណ