លី អ៊ីវ៉ាធីណា ស៊យ​ត្រូវគេ​បើក​រថយន្ដ​បុកហើយ​រត់បាត់

តារា​ចម្រៀង​ផលិតកម្ម​ថោន លី អ៊ីវ៉ាធីណា​​។ ភ្នំពេញ ប៉ុសិ៍្ត

តារា​ចម្រៀង​ផលិតកម្ម​ថោន លី អ៊ីវ៉ាធីណា​​។ ភ្នំពេញ ប៉ុសិ៍្ត



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: កញ្ញា លី អ៊ី​វ៉ាធីណា ជាតារាចម្រៀង កូនកាត់ចិន ជ្រកក្រោម​ដំបូល​ផលិតកម្ម​ថោន​ តែង​ជួយការងារ​មនុស្ស​ធម៌​ជួយ​អ្នក​ក្រីក្រ និង​ក្មេង​កំព្រា​ស្ងាត់ៗ ប៉ុន្តែ​ត្អូញ​ថា ជា​តារាចម្រៀង​គ្មាន​លុយ​ទិញ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើង​ឆាក​ដូចតារា​ចម្រៀងគេ​ឯទៀត​ បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ក្នុងគណនី​ហ្វេស​ប៊ុកថា​​៖ «​ថ្ងៃ​នេះ​ស៊យ​ ឡាន​ត្រូវ​បាន​ឡាន​គេបុក​ហើយ​រត់​បាត់​ទៀត»​។

​នៅ​ក្នុងបណ្ដាញ​សង្គម​ហ្វេសប៊ុក កញ្ញា លី អ៊ីវ៉ាធីណា បាន​បង្ហាញពី​ហេតុការណ៍​​នាង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មហាជន​ក៏​ដូច​ជា​មិត្តភក្កិ​ដឹង​នោះ ដោយ​នាងសរសេរថា៖​ «ស៊យណាស់ ខ្ញុំត្រូ​វ​ឡាន​បុក​ពីចំហៀង​ ចេះសំ​ណាងអត់មាន​របួស​អី ស្តាយណាស់ វាបុកយើងហើយ បើក​រត់​យ៉ាងលឿន កុំអី​ដឹង​គ្នា​ហើយ បើ​ក​​ប្រ​ញាប់ ទៅ​ងាប់​ហើយមើលទៅ»។

​ក្នុង​សារ​អម​ដោយ​បង្ហាញ​ស្លាកស្នាម​ខូចខាត​រថយន្ដ​ផ្នែក​ចំហៀង​នេះ ដ្បិត​ថាក្នុង​ន័យ​ លី អ៊ីវ៉ាធីណា បានសរសេរ​ចុងក្រោយ​ថា (បើក​ប្រញាប់ ទៅងាប់​ហើយ​មើលទៅ) នោះ​ ប៉ុន្តែ​តប​នូវ​ការ​សាកសួរ​សុខទុក្ខពី​មិត្ត​ភក្តិ​យ៉ាង​ច្រើន ​បើទោះ​ជាអ្នកខ្លះ​សរសេរ​ដាក់​ទំនាយ​អ្នក​បើកឡាន​បុកនាង​ ដោយ​ពាក្យ​ធ្ងន់​ៗក្តី​ តែតារា​ចម្រៀង​កូន​កាត់​ចិន រមែងខក​ស្នេហ៍​វ័យ ៣០ ឆ្នាំ រូបនេះ មិនបានសរសេរតបត​ដាក់ទំនាយ​អ្នក​បង្កហេតុ​ឡើយ។ ​

ផ្ទុយ​ទៅ​វិញ ក្រៅពីប្រាប់​ថា៖ «មិនអី​ទេ សុខសប្បាយ​ ខូច​តែ​ឡាន​ធ្វើ​អស់​ជាង ៣០០ ដុល្លារហ្នឹង ​កញ្ញា លី អ៊ីវ៉ាធីណា ក៏​សរសេរ​ពាក្យ​តថា៖ ​«ធើ្វ​បុណ្យ​បាន​ច្រើន​ហើយ​បុណ្យ​មកជួយ​ផុត​គ្រោះថា្នក់​បៀតបៀន​រាង​កាយ​​ឲ្យ​ជួប​តែសេចក្ដី​សុខ​ទៅ​»។

ក្នុង​ជំនួប​ជា​មួយ​ ភ្នំពេញ ប៉ុស្តិ៍​​ តារា​ចម្រៀង​កូន​កាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ជាក់​ថា៖ «មកពេល​នេះ​រថយន្ត​ខ្ញុំ​បាន​ធ្វើ​វា​រួចរាល់​ហើយ ដោយ​ធ្វើ​វា​អស់​ចំនួន​ជាង ៣ រយដុល្លារ​។ ព្រោះ​វា​ខូច​តែមួយចំហៀង​នៅ​កន្លែង​គេ​បុក ចំណែក​មនុស្ស​ខាងក្នុង​ក៏​មិនមានអី​ដែរ​»។

តារា​ចម្រៀង​​ពោរពេញដោយ​ទឹកចិត្ត​មនុស្សធម៌ រមែងជួយ​រក​ថវិកា​ផ្តល់​ឲ្យ​ជនក្រីក្រ​កុមារ​កំព្រា ប៉ុន្តែ​មិន​ចង់​ចេញ​មុខ​នោះ​ ​កញ្ញា លី អ៊ីវ៉ាធីណា​ ក៏​បាន​​រៀបរាប់ពីដំណើរ​ដែលនាំឲ្យ​រថយន្ត​នាង​ត្រូវ​គេ​បើកឡានមក​បុក ដោយ​នាង​ប្រាប់​ថា៖ «នៅ​ល្ងាច​​ថ្ងៃទី ១៦ ​ម្សិលម្ង៉ៃ ម៉ោង​ប្រហែលជា ៦ កន្លះ ខ្ញុំបាន​ចេញ​ឡាន​ពី​ផ្ទះ​ ក្នុង​ដំណើរ​ទៅ​ញ៉ាំ​​អាហារ​ ប៉ុន្តែ​​មិនទាន់​បានទៅ​ដល់​កន្លែង​ញ៉ាំ​អាហារទេ ដែលទើបនឹងចេញ​ក៏​ជួប​គ្រោះស៊យ​បែបនេះ​តែម្តង»។

​តារា​ចម្រៀង​វ័យ ៣០ ឆ្នាំ ដែល​បដិសេធ​មិនទាន់​រកម្ចាស់​ស្នេហ៍​បាន​ ក្រោយ​បែកស្នេហាពី​បុរស​កូនកាត់​ចិនដូចគ្នា ដែល​រំពឹង​ដឹកដៃគ្នាចូល​រោង​ការនោះ នាង​បានបញ្ជាក់ឲ្យ​ដឹង​ថា៖ «ក្នុង​ហេតុការគ្រោះថ្នាក់​ចរាចរ​ណ៍​​ឡានគេមក​ បុកនេះ​ មិនត្រូវ​បាន​ ភាគីបង្កនោះសង​​មួយ​រយ​ ឬមួយ​រៀល​ទេ ហើយ​ក៏​មិន​បាន​ចុះ​មក​សុំ​​ទោ​សដែរ។ ពោលគឺ​ឡាន​​អ្នក​បើកបុកនេះ ម៉ាក​ធុនត្រា បុក​ហើយ​ក៏​បើករត់ទៅ​បាត់​»។

ក្នុង​អារម្មណ៍​សោកស្ដាយ​ ខាត​ទាំង​ពេលវេលា បង់​ទាំង​ទ្រព្យ​លុយ​កាក់​នោះ ​លី អ៊ីវ៉ាធីណា បាន​លើក​ឡើង​ថា៖ «​លុយ ៣ ទៅ ៤០០ ដុល្លារ​ខ្ញុំ​ក៏​មិនមែន​ជាអ្នកមានទេ តែ​លុយ​ប៉ុណ្ណឹង​បើបាន​យក​ទៅ​ជួយ​អ្នកក្រីក្រ កុមារកំព្រានោះ​ខ្ញុំមិនស្តាយ​ទេ តែ​នេះ​បែរ​ជា​យក​មក​ចាយ​រឿង​គេ​ឲ្យគ្រោះ​ខ្ញុំ​ស្តាយ»។

តារា​ចម្រៀង​រូបនេះបាន​ពោល​ទៀត​ថា៖​ «ហេតុ​អ្វីអ្នក​បើកបរ មាន​លុយ​ទិញឡាន​ថ្លៃៗ ហើយ​​ម៉េច​បាន​ជា​ខ្វះភាព​ទទួល​ខុសត្រូវ​ ម៉េច​​ក៏​មិន​ទទួល​ខុសត្រូវ​ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​ជាអ្នក​មាន មានឡានថ្លៃជិះ ម៉េចបានជា​ធ្វើ​ចរិត អ៊ីចឹងនាំឲ្យ​ថោកដល់​សង្គមខ្មែរទៅ​វិញ​»៕


What Next?

Recent Articles