លោក ហ៊ុន សែន ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ខុសពី ​ប៉ុល ពត​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015
http://vodhotnews.com


លោក ហ៊ុន សែន និង​លោក សម រង្ស៊ី​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​យក​ប្រព័ន្ធ​សង្គមហ្វេសប៊ុក​ឆ្លើយ​តប​ទៅ​នឹង​ការលើក​ឡើង​របស់ប្រធាន​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដោយ​ថា​គណបក្ស​នេះ​កំពុង​តែ​ដើ​រ​តាម​គំរូ​ប៉ុល ពត ទាក់ទង​នឹង​ចំណាត់​ការផ្លូវ​ច្បាប់​​លើ​អ្នកមាន​និង​ឧកញ៉ាមួយ​ចំនួន​។

លោក​ ហ៊ុន សែន បាន​បង្ហោះ​សេចក្តីវិភាគ​មួយលើ​ហ្វេសប៊ុក​របស់លោក​ដែលមាន​ចំណងជើងថា​”នយោបាយ​ដ៏​គ្រោះថ្នាក់”។ បើ​តាម​សេចក្តី​វិភាគនោះ​ លោក ហ៊ុន សែន​ បាន​លើក​ឡើងថា​​៖ “ប្រសិន​បើ​គណប​ក្ស​​សង្រ្គោះ​ជាតិ​ឈ្នះ​​ ពួកគេ​នឹង​បង្កើ​ត​តុលាការ​ ដើម្បី​កាត់ទោស​អ្នក​រក​ស៊ី​ដែល​គេកំពុង​ចោទ​ថា​ជា​អ្នក​រកស៊ី​ខុ​ស​ច្បាប់”។ លោក​បន្ត​ថា៖ “ពាក្យ​​នេះ​​បន្ថែមដោយ​ពាក្យ​ដែល​គេ​និយាយ​ពីមុន​ថា​ប្រសិន​បើ​គេឈ្នះ គេ​​នឹង​​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ដែល​រកស៊ីមិនត្រឹម​ត្រូវ”។​

លោក​ ហ៊ុន សែន បាន​បន្ថែម​​ថា​៖ “ភាសា​បែ​ប​នេះ​ ខ្ញុំព្រះករុណា​ខ្ញុំធ្លាប់​បាន​ស្តាប់​ពួក​ប៉ុល ពត​ ដែលពេលនោះ​ហៅ​ថា​រណសិរ្ស​សម្តេច​ព្រះនរោត្តម​ សីហនុ បាន​និយាយ​នៅក្នុង​ចន្លោះឆ្នាំ​១៩៧៤រហូត​ខែ​មេសា ឆ្នាំ​១៩៧៥ មុន​នឹង​របប​លន់ នល់ ដួល​រលំ​ ដែល​គេ​ប្រើ​ពាក្យ​ថា​នឹង​កាត់ទោស​ឥស្សរជន​ចំនួន​៧នាក់​។ បន្ទាប់ពីគេ​ឈ្នះ​នៅ​១៧ខែមេសា ១៩៧៥ រឿងរ៉ាវ​បាន​កើត​ឡើ​ងមែន មិនគ្រាន់​តែ​កាត់ទោស​ឥស្សរជន​ទាំង​៧នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គែ​កាត់ទោស​មនុស្ស​ទូទាំង​ប្រទេសតែម្តង”

លោក ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា​តើ​គណបក្ស​សង្រ្គោះជាតិ​នឹង​រំលាយ​តុលាការ​បច្ចុប្បន្ន​និង​ច្បាប់​ដែល​មាន​ស្រាប់ឬយ៉ាងណា​ពេល​ខ្លួន​ឈ្នះ​ឆ្នោត​​។ លោក ហ៊ុន សែន បន្ត​​ថា​៖ “ច្បាស់​ណាស់​ បើ​គេ​ចង់​បង្កើត​ថ្មី របស់ចាស់នឹង​ត្រូវ​បោះបង់ចោល ឬ​ត្រូវ​រំលាយ​ចោល តើ​មាន​អ្វី ខុសគ្នា​ជាមួយ​ប៉ុល ពត”

លោក ហ៊ុន សែន បាន​សួរថា​៖ “តើ​អ្នក​ណា​ជា​ដើម​ចោទ? ហើយ​អ្នក​ណា​ជា​អ្នក​រក​ស៊ី​ខុសច្បាប់ ដែល​នឹង​ក្លាយ​ជា​ជាចុង​ចោទ​នា​ពេល​នោះ? តើ​អ្នក​ដើម​ចោទ​នឹង​ដើរ​ចង្អុល​មុខ​ចុង​ចោទ​ដែលហៅ​ថា​ឈ្មួញ​ទុច្ចរិត​ អ្នក​រកស៊ី​ខុសច្បាប់ តាម​ចិត្ត​នឹក​ឃើញ​និង​តាមគំនុំ​ផ្ទាល់​ មើល​ងាយ​យ៉ាងធ្ងន់ធ្ងរ​ តើ​អស់​លោក លោក​ស្រី​គួរត្រូវ​នៅ​បម្រើ​គេតទៅទៀត​ទេ”?

លោក ហ៊ុន សែន​បាន​បន្ត​ថា៖ “ខ្ញុំនឹង​បន្ត​ធ្វើ​អត្ថាធិប្បាយ​តាម​រយៈ​Facebookផ្ទាល់​របស់ខ្ញុំ ហើយ​បញ្ហា​ផ្សេងៗ​ដែល​អ្នក​នយោបាយ​នានា​បាន​លើក​ឡើង រាប់ទាំង​ប្រធាន​បក្ស​ប្រឆាំង។ នេះ​មិនមែន​ជា​សង្រ្គាម​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គមនោះទេ​ តែ​ជា​ការ​វិភាគ​ចែក​រំលែក​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ ដើម្បីធ្វើ​ការ​ពិចារណា​ជៀសវាង​ការ​ចាញ់បោក​ពី​អ្នក​នយោបាយ​ដែលមានមហិច្ឆតា​ស្វែងរកអំណាច”។​

កាលពីថ្ងៃទី​២ខែតុលា លោក សម រង្ស៊ី បានថ្លែងទៅកាន់​មន្រ្តីថ្នាក់កំពូល​របស់គណបក្ស​ខ្លួន​ថាឧកញ៉ានិង​អ្ន​កមាន​ខ្លះដែលលោក​ចាត់ទុក​ថា​​រកស៊ី​ទុច្ចរិត ត្រូវចាប់​ផ្តើមគិត​ឡើង​វិញ​តាមរយៈការ​សង​ដីនិង​ការ​ផ្ដល់​សំណង​ជនរងគ្រោះ​វិញ។​ លោក​មានប្រសាសន៍​ថា៖​ "ទង្វើ​របស់​អ្នក​មិន​ទាន់​ហួសពេលទេ ឆ្នាំ២០១៨ជិត​មក​ដល់ហើយ អ៊ីចឹង​សុំ​អ្នក​ណាដែល​ធ្វើ​ទង្វើ​អាក្រក់ បន្ថយ​ដៃ​ទៅ បន្ធូរដៃ​ទៅ ហើយ​សង​ដី​ទៅ ប្រជារាស្ត្រ​វិញ​ខ្លះ​ទៅ កុំ​លោភលន់ កុំ​ធ្វើ​អី​​អាក្រក់ដូច​មុន​ទៀត យើងបន្ធូរ​ទៅ ឲ្យ​សំណង​ទៅ​ប្រជារាស្ត្រ​ទៅ។ ហ្នឹង​តុលាការ អាណត្តិ​ក្រោយ​គេនឹង​យកទៅ​​គិត​បញ្ជូន​​ទង្វើ​ជាក់ស្ដែងរបស់​អស់លោក​"។​

លោក ​សម ​រង្ស៊ី ក៏​បាន​លើក​ឡើងដែរ​ថា​ឆ្នាំ​២០១៨គឺជា​ពេលវេលា​មួយនៃ​ការផ្លាស់ប្ដូរការដឹកនាំ ប៉ុន្តែលោកអះអាងថាមិនមែន​ជា​ពេលវេលា​នៃ​ការ​សងសឹក​គុំកួនឡើយ។ លោក​សន្យា​ថានឹង​មិន​មានបដិវត្ត​ន៍វណ្ណៈ​​ឡើយ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

59 Responses to "លោក ហ៊ុន សែន ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ខុសពី ​ប៉ុល ពត​​"

  1. Jery says:

    ភាពជាក់ស្តែង បងប្អូនជនរួមជាតិប្រៀបធៀបតែបន្តិចឃើញហើយ គ្រាន់តែរាប់ចាប់តាំងពីសម័យខ្មែរក្រហម មកទល់នឹងបច្ចុប្បន្ននេះ តើមានព្រឹត្តិការសំលាប់រង្គាលនៅឆ្នាំណាខ្លះ គិតចាប់ពីឆ្នាំ១៩៧៩មក។
    ១. នៅឆ្នាំ១៩៩៧ មានបាតុករាប់សិបនាក់ត្រូវបានគេបោកគ្រាប់បែកសំលាប់។ តើអ្នកណាជាអ្នកសំលាប់?
    ២. នៅថ្ងៃទី៥-៦កក្កដា សង្គ្រាមរវាងបក្សប្រជាជន និងហ្វ៊ុនស៊ិនប៉ិច បានសំលាប់មនុស្សរាប់រយនាក់។ តើអ្នកណាជាអ្នកសំលាប់?
    ៣. ក្នុងអំឡុងពេលបាតុកម្មនៅផ្លូវវេងស្រេង និងកន្លែងជាច្រើនទៀត ត្រូវបានទាហានបាញ់សំលាប់កម្មករកាត់ដេអស់រាប់សិបនាក់។ តើជាទាហ៊ានរបស់អ្នកណាជាអ្នកបាញ់សំលាប់?

  2. :( says:

    សម្តេចគាត់ការពារអ្នកមាន សម រង្សីការពារអ្នកក្រ តើវាចឹងមែនអត់បងប្អូន?

  3. បារមី ព្រះវិហារ says:

    សម្តេចការពារអ្នកមាន អ្នកក្រ ព្រមទាំងព្រះមហាក្សត្រ មិនត្រឹមតែប៉ុណ្ណោះគឺរួមទាំង ក្រុមជេរប្រមាតសម្តេចតេជោផង បើធ្លាក់ក្នុងរបបដូចប៉ុល ពត អាពួកពុលទឹកមាត់និងទឹកសុទ្ធងាប់មុនគេ!!!

  4. Kk says:

    Shut up ah Youn puppet! I’m lost count how many innocent Khmer people did you kills after 1979? Sham on you Hun Sen!

  5. បារមី ព្រះវិហារ says:

    Kk is a shithead is waiting to revenge that we can see and understand Kk’s intention!!!

  6. :( says:

    សម្លាប់មនុស្សអស់ប៉ុន្មាននាក់ហើយទើបបានអំណាច់ដូចសព្វថ្ងៃនេះ តែបើតាមខ្ញុំគិតប្រសិនបើ
    សម រង្សី ឈ្នះឆ្នោតមែនប្រាកដជាលេចចេញពួក ប៉ុល ពត ពិតប្រាកដចេញមកទៀតជាក់ជាមិនខាន
    នោះទេ។

  7. ?? says:

    to all our Cambodian ….please trying to find out who was the murders the policy of blaming each other I can not take it. I’m the one who hurt the most whit million of Cambodian in this nation. I can not take HUN SEN word that harm this nation any more. the question is who was involving during POL POT. isn’t it HUN SEN himself a general during POL POT and it was killing who ?? Vietcong, foreigners . or Khmer his own blood. even every thing was over in 1979 the new war was happened it was the war of powers. at that time HUN SEN again killing who isn’t it Khmer his own blood. the question is how many more Khmer do HUN SEN want to kill to stay in powers. I’m not a fan of SAMRANSY I supported no one all I wanted to see was the truth and justice for this poor nation. my question is did some one saw SAMRASY holding a gun shoot any one or order his military to kill Khmer??????? as every bodies have known the thief never admitted I’m a thief that stilling most of the time the thief always blaming to some one. isn’t it true… let speaking fairly I hop we are Khmer having brain as a human being. please do not speaking none sent .

  8. super sonic says:

    មិនបាច់ឆ្ងល់ច្រើន មិនបាច់គិតច្រើនទេ
    ធម្មតារដ្ឋាភិបាលពុករលួយ មេដឹកនាំពុករលួយ
    តែងតែការពារពួកអ្នកមាននិងឧកញ្ញ៉ា ជិះជាន់ខ្មែរក្រីក្រជានិច្ច
    បើពួកវាមិនខំការពារពួកអ្នកមានរំលោភធ្វើបាបអ្នកក្រីក្រ
    ក៍ពួកវាមិនបានទទួលសំណូកសូកប៉ាន់ដែរ !

  9. Bol លិឍរន្ធស្អុយ says:

    ខុសហើយអា បារមី ព្រះវិហារ
    ការពិតម៉ែអ្ហែងទេដែល ប៉ុល ពត យកទៅវ៉ៃចោលងាប់រលួយជាដីតាំងពីយូរណាស់មកហើយ
    ហាស………………………..!

  10. 2015 says:

    ខ្ញុំព្រះករុណា​ខ្ញុំធ្លាប់​បាន​ស្តាប់​ពួក​ប៉ុល ពត​ ព្រោះខ្ញុំព្រះករុណាជាអតីតៈខ្មែរក្រហមធ្លាប់ធ្វើយោធាបំរើប៉ុល ពត
    សម្លាប់ខ្មែរ លន់ ណល់ និងប្រជាជនខ្មែរជាង៣លាននាក់ ។

  11. Cambodia says:

    ចុចមើលការប្រៀបធៀបទៅនិងដឹងហើយ
    https://www.youtube.com/watch?v=LRH0c6eLo3k
    ប្រទេសអ្នកមានដូចសិង្ហបូរី អ្នកក្រីក្រក្នុងប្រទេសគេមានជំនួយពីរដ្ឋាភិបាល
    ចំណែកប្រទេសខ្មែរអ្នកក្រីក្រខំធ្វើការរកស៊ីជិតស្លាប់ ក៍រដ្ឋាភិបាលគ្មានអាចម៍អីយកទៅជួយប្រជាជនឡើយ ។

  12. Rayuth says:

    Your sentence or statement is completely wrong, Mr. Hun Sen. Actually, Hun Sen is a former commander of Khmer rouge. HunSen do not need to fear. If you do not commit corruption, wrongdoing, etc. you have no reason to be afraid of upcoming future or the CNRP-led government. Only corrup people and those who committed wrongdoings affecting the national interests that always fear of being sentenced by the new court. Of course, corrupt individuals, killers, and those who abused power when sitting in offices must be sentenced.

    It looks that Hun Sen and a group of his people start to fear of the clean judiciary. please stay calm, Mr. Hun Sen!!!

  13. love cambodia says:

    សំដាច់ភ័យខ្លួនព្រោះតែខ្លួននឹងបក្សពួកបានប្រព្រឹត្ត៣០ឆ្នាំកន្លងមកនេះ មកលើប្រជារាស្ត្រស្លូតត្រង់ ក្រខ្សត់….កុំភ័យអីសំដាច់ គេកាត់ទោសតែមនុស្សអាក្រក់ប៉ុណ្ណោះ វាខុសពីសំដាច់ដែលកាត់ទោសមនុស្សល្អ មនុស្ស​ក្រគ្មានលុយ

  14. Rayuth says:

    if you committed no crimes or wrongdoings and corruption, please don’t be afraid, Mr. Prime Minister Hun Sen. But, in these 30 years under his rule, there are lots of main issues remained unsettled and has continued to happen such as corruption and abuse of power, social injustice and corrupt court causing lots of Cambodians to become victims (because of social injustice and suppression), culture of impunity, power and authority have been utilized to make profit, land conflict and grabbing engaging a number og the government high ranking officials, human rights violation, association of human rights activists, journalists, politicians, labour rights advocate, etc. assasins have been staying at large and unpunished, etc.

    Only a group of bad people who are always scared of the future and the future government that will be governed by another party (not the cpp).

  15. tang cheng says:

    fuck u ar Hun Sen you worse than Pol pot . sucker .

  16. បារមី ព្រះវិហារ says:

    Tang Seng, please and please double checks with what you said and you need some more brains to feel up in your stupid head, when you said that Hun Sen worst than Pol Pot?!!

  17. បារមី ព្រះវិហារ says:

    Rayuth, we are better to protect than to cure it? CPP will overcome these challenges as CPP has great experiences to defead the Khmer Rouge, Defense Returing of Khmer Rouge in the past decades and why not able to protect this new Khmer Rouge’ s generation. We call all armed forces to be ready in case these extremist like Khmer Rouge new generation raise than we must defense the legimate Royal Government which leaded by Prime Minister Hun Sen, as well as the people and the nation. If Rayuth wishes to tast these forces you can try now?!!! Shithead and stupid CNRP?!!

  18. K says:

    សម្តេចអើយ! ល្មមៗបានហើយ យួនហូរចូលស្រុកខ្មែរ ធ្វើឲ្យខ្មែរឈ្លក់នឹងយួន ដូចឈ្លក់ទឹកចឹង។ សូម្បី វត្តរបស់ព្រះពុទ្ធ មួយចំនួនក៏យួនបំពានយករហូតដល់សសរព្រះវិហារដែរ។ ល្មមៗបានហើយ កំុឲ្យធ្លាក់ នរកច្រើនជាន់ពេក។

  19. REQUEST says:

    ឱវាលស្រែអើយ ច្រូតកាត់រួចហើយ គ្មាននៅសល់អ្វី សល់តែដើមកាត់ខ្លី ហើយនិងផ្ទៃដីត្រូវថ្ងៃហែងហួត។ អាសូរកសិករ ក្រអើយសែនក្រ ក្រតលាលួត មុខមាត់អ្នកក្រៀមស្ងួត អាខ្មាំងត្រាត្រួត បង្អត់ស្គមស្គាំង។…………………………………..សូមជួយបន្តរហូតដល់ចប់ចំរៀងនេះ។អ្នកក្រ ក៍ជាមនុស្ស អ្នកមានក៍ជាមនុស្ស។សិទ្ធ ឆន្ទានុសិទ្ធ រាជសិទ្ធ បុព្វសិទ្ធ……………………ច្បាប់រដ្ឋត្រូវបានបង្កើតឡើង។ សម រង្ស៊ីឆ្លៀតឱកាសបោកប្រាសអ្នកក្រ(ព្រោះស្រួលបោក)អនុវត្តនយោបាយទុច្ចរិតដោយលាបព៌ណ បង្កើតកំហឹងវណ្ណៈ។ដើរតាមគន្លងខ្មែរក្រហម?ទៅមិនរួចទេទាន សូមមេត្តាជ្រាប!!។អ្នកក្រសម័យតេជោ មិនមែនក្រហើយល្ងង់ដូចមុនទេ ក្រមែនពិតប៉ុន្តែបានរៀនសូត្រចេះដឹងមានចនួនច្រើនលើសលប់ ។ យើងអ្នកក្រគួរយល់អាមេបោកនេះវាគ្មានសក្តិឬរោងចក្រចែកឲ្យយើងទេ!បើដណ្តើមបានវាយកខ្លួនឯងហើយ កុំបាច់ឆ្ងល់អី??? ឧបាយកលសម រង្ស៊ីគឺពិតជាដើរតាមគន្លងខ្មែរក្រហម១០០%ប្រាកដមែន!!

  20. បារមី ព្រះវិហារ says:

    K និយាយចេញមកខ្លៅ និងញុះញង់ ប្រឆាំងពូជសាសន៍ ! ប្រពន្ធកូនK សុទ្ធតែជាសែ្មរសុទ្ធដូចប្រពន្ធកូនថ្នាក់ដឹកនាំបក្ស CNRP បែ៉ន សុវណ្ណ មែនទេ?

  21. Bol says:

    ហ៊ុនសែន ចេញពីប្រភពនៃកម្លាំងកុម្មុយនីស្ត បានរំដោះប្រទេសជាតិចេញពីមហន្តរាយដោយការកាប់សម្លាប់ ដឹកនាំប្រទេសឲ្យទៅជារបបប្រជាធិបតេយ្យសេរីនិយម កសាងរបបសេដ្ឋកិច្ចទីផ្សារ ។ ប្រទេសបានរីកចម្រើន ដោយសារ ហ៊ុនសែន ។ មូលហេតុអ្វី? មូលហេតុ ហ៊ុនសែនស្កាល់របបកាប់សម្លាប់របស់ប៉ុលពត ថាបង្កើតមកពីអ្វី។ គឺរបបកាប់សម្លាប់ដែលប៉ុលពតបានដឹកនាំ បណ្តាលពីការលាបពណ៌វណ្ណៈ អ្នកមាន អ្នកក្រ ញុះញង់រឿងព្រំដែន។ ដូចនេះ បានជាហ៊ុនសែនបានដឹកនាំ រហូតទទួលបានសន្តិភាពជូនជាតិ។
    ផ្ទុយទៅវិញ សម រង្ស៊ី ជាកូនអភិជន មិនស្គាល់ស្រុកខ្មែរ គ្មានដឹងអ្វីពីមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់ និងមហាវិនាសកម្ម ទេ។ មនុស្សនេះ អួតខ្លួនពីរបបប្រជាធិបតេយ្យ សិទ្ធិមនុស្ស តែមនុស្សនេះ កំពុងតែអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងរណ្តៅមហាវិនាសកម្ម ដែលចាប់ផ្តើមពីឆ្នាំ ១៩៧០ និង បន្តនៅឆ្នាំ ១៩៧៥៕
    បើមិនប្រយ័ត្នទេ សម រង្ស៊ី នឹងបន្តវេន ប៉ុលពតនៅឆ្នាំ ២០១៨ ជាពុំខាន៕

  22. Chourn says:

    សមាសភាពប៉ុលពតក្លែងរូបភាពកំពុងតែដឹកនាំបច្ចុប្បន្ននិងអ្នកដែលគេលៀបពណ៌ថាជាប៉ុលពតតើ មួយណាជាក្រុមប៉ុលពតពិតប្រាកដ?

  23. បារមី ព្រះវិហារ says:

    គ្មានត្រូវការលាបពណ៌វាធ្វើសី្អ បើវាមានពណ៌ខ្មៅហ្នឹងតាំងពីកំណើតវាមកម្លេះ ព្រោះឪពុកវាក៏ពណ៌ហ្នឹង ហើយមិនត្រឹមតែក្បត់ជាតិទេ សូម្បីស្ត្រីខែ្មរក៏ចាប់រំលោភ មានកូនវាយធ្វើបាបទាំងពោះធំ នេះគេហៅថា សាវតាក្បត់និងប្រជាជានពីឪដល់កូនមែន!!! សម សារី ក្បត់ជាតិ ចុះសម រង្សីុវញ ??

  24. Pa Pa says:

    Bol said Hun Sen from source communist force to rescue people but sofar I see him accuse arest jail and kill peaple so he is 100% is Pol Pot.

  25. Anonymous says:

    ខ្មែរទាំងធំទាំងតូចផឹកទឹកអាចមន៏និងនោមយួនជិត៣០ឆ្នាំប្លាយធ្វើអោយលេឡឺលែងស្គាល់ខុសត្រូវ
    ភ្លេចទាំងជាតិសាសន៏ខ្លួនឯងបាត់ទៅហើយ។មានសល់អីទៀត!!!!!

  26. Anonymous says:

    សង្ឃឹមថាពេលខ្មែរធ្លាក់ខ្លួនទៅជាកម្ពុជាលើ(មានក្រោមរួចទៅហើយ)យួននឹងដឹងគុណអស់លោក
    យ៉ងដោយកំពប់តែអុងមុនគេ

  27. Rayuth says:

    Borimei PreahVihea! You cannot use your fingers to gloss over the facts or true things. You need to understand that no one can be in power for life and power does not belong to one person on this earth. Hun Sen has been in power for 30 years, but he cannot be in power for life. I agreed that CPP helped liberate the country from Pol Pot regime. But, in these 30 years under the rule of Hun Sen, natural resources has been almost depleted, deep-rooted corruption, social injustce, culture of impunity, land dispute and grabbing, abuse of power, suppression on opposition brutally, etc. Only you do not recognize these stigmas, but the world does.

    I tell you that CPP cannot be in power for life. This country cannot be ruled by CPP for life or forever. There would be change through free and fair elections. Countries in the world get changed, except several countries include Cambodia. But, it would be changed in the future, man.

    Borimei Preahvihea, please keep in your mind or your brain that CNRP has no armed force/army. CNRP has only thoughts and conscience to lead the country. Cambodians understand and know that CNRP has no armed forces unlike your CPP. Thus, please do not need to worry about the future loss, man. Loss/failure or success is normal for competition, if it is a free, fair and just competition.

  28. Khmer says:

    ជ្រិញពួកអាលើកជើងដល់ហើយ។ ខ្មែរ….

  29. ឆ្មាខ្មៅ says:

    ឆ្កែព្រូសកុំអាលភ័យ ហ៊ុន សែន និយាយកុំអោយជឿ។

  30. :( says:

    ចាំបាច់និយាយច្រើនធ្វើអី ពេលបោះឆ្នោតនឹងដឹងហើយថាអ្នកណាជា ប៉ុល ពត ពិតប្រាកដ។

  31. ទស្សនវិទ្យា says:

    ពួកអាភ្នែកខ្វាក់Bol &បរិមីទាំងពីរនឹងមានខួរចេះគិតខ្លះទេថាមនុស្សល្អគេគិតទៅលេីចំនុចអ្វីខ្លះ។

    គេជាមនុស្សដែលមានចំនេះដឹងនិងការរកសីុដ៏បិុនប្រសព្វតេីអាចជាប៉ុលពតបានអត់។ត្រង់ចំនុចណា

    ខ្លះដែលអាចទាយថាលាេកសមរង្សីុជាប៉ុលពតបេីធៀបទៅនឹងលាេកហ៊ុនសែនសូមជួយបព្ជាាក់់។

    (ខ្ញុំមិនមែនជាមនុស្សក្នុងបក្សណាមួយទេ)អ្វីដែលយេីងចង់បានគឺអ្នកដឹកនាំដែលមានមនសិកាចំពាេះ

    ប្រទេសជាតិនិងប្រជាជនពិតបា្រកដគឹស៊ួរស្លាប់ជាមួយប្រទេសជាតិនិងប្រជាជនជាជាងធ្វេីឆ្កែបំរេីជន

    បរទេស។​នៅពេលដែលមានអ្នកដឹកនាំខ្លាំងនេាះប្រជាជនក៏មានមាេទនភាពចំខ្លួនអែងដែរនេះគឺជា

    ទឹកចិត្តមនុស្សទូទៅដែលចង់បាន។

  32. ?? says:

    talking about genocide in this nation by those politician . I have been research for many years of why Khmer murder Khmer in a poll of their own blood . the reason why I took so much time to find out what was wrong in this nation. because my families and as same as so many Cambodian families have been the victim in this dirty hole. I understood why all those comment took side because he or she must be ,relative or having their fortune from this regime. that right most of time they are trying to make believe by not speaking the truth . they have to understanding political world wide to judge what was wrong in the past. Cambodia was taking as a hostage during the 70 but since the 60 this region has been in the world political moment between COMMUNIST and DEMOCRACY. that right the nation in this region have to took side. but only Cambodia was taking a heavy weight among the nation in this region. we took two front line one whit DEMOCRACY movement and the other from the UNTITED ENDOCHIN of Vietnamese government it was a silence movement since the 50. that right we had too many fraction like POL POT , LON NOL, and KHMER RANAKSEE form by north Vietnamese government that is CPP leading this nation right now. LON NOL was fitting for DEMOCRACY. POL POT fitting for COMMUNIST CHINA and facing two front line LON NOL democracy and communist Vietnamese. that right our countryman and ordinary Cambodian of more than two million was lost. the biggest lost was between POL POT and Khmer RANAKSEE that form by the Viet. POL POT that took communist MAO was trying of his revolution of the same race in his communist regime. Vietnamese communist that hated communist CHINA was involving whit Khmer RANAKSEE to top down POL POT. that right the mas killing was beginning from 1975 . now it all up to all of you judging who was involving in genocide of our nation . POL POT or CPP????????????? WE HAVE TO UNDERSTANDING THAT WAS ONLY THE BLAME GAME

  33. Strey Khmer says:

    How many Khmer, CNRP had killed?
    How many Khmer , CPP had killed?
    So people should see perfect well enough without dispute.

  34. K says:

    បារមី ព្រះវិហារ

    ខ្ញុំខ្លៅមិនខ្លៅ ខ្ញុំដឹងខ្លួនឯងច្បាស់! ប្រពន្ធខ្ញុំក៏ជាខ្មែរសុទ្ធ កូនអ្នកស្រែចំការ។ រកស៊ីចិញ្ចឹមជីវិតតាមសម្មាជីវោ។ អត់ដែលធ្វើឲ្យអ្នកណាអន្តរាយម្តងណាផង។

    ហើយខ្ញុំក៏មិនដែលបានតាំងខ្លួនជាមហាបរិញ្ញា ឬ បណ្ឌិតអីដែរ! គ្រាន់តែឃើញយ៉ាងម៉េចថាចឹង…!
    ពេលសម្តេចធ្វើត្រូវ ខ្ញុំធ្លាប់គាំទ្រតើ! តែពេលសម្តេចធ្វើខុស ខ្ញុំរិះគន់ដែរតើ…!

  35. Ho Vietminh says:

    Hun Sen and Pol Pot are the same. Pol Pot is a killer and so is Hun Sen.

  36. សែន សម្បូរ says:

    សម រង្សី យកទ្រិស្តីនយោបាយ បុ៉លពត មកអនុវត្ត ដោយប្រើសម្តីថាបើបក្សខ្លួនឈ្នះឆ្នោតនិងដកហូតយកដីពីនាក់មានទៅឲនាក់ក្រនេះជាមាគារ៍របស់ បុ៉ល ពត ! សម រង្សី បានមកធ្វើនយោបាយនូវប្រទេសកម្ពុជាអស់រយះពេលជាង២០ឆ្នាំមកហើយ គ្មានជំហរអីច្បាស់លាស់ពិតប្រាកដ គឹមានតែសម្តីភរកុហក់បោកប្រាស់ប្រជារាស្ត្រខ្មែរតែបុ៉ណ្ណោះ! តើដែលឃើញ មេដិកនាំបក្សប្រឆាំងបានធ្វើអ្វីឬកសាងអ្វីសម្រាប់ប្រជារាស្ត្រនិងប្រទេសជាតិគឹគ្មានទេ ? មានតែការញុះញង់បំផុសបំផុលប្រជារាស្ត្រខ្មែរឲស្អប់រដ្ឋាភិបាលដោយយករឿងបញ្ហាព្រំដែននិងផែនទីជាឡេះមកចោទរដ្ឋាភិបាល ! មេដិកនាំបក្សប្រឆាំងគ្មានអីជាជំហរទាល់តែសោះ អ្វីៗដែលខ្លួនធ្វើគឹជាការបោកប្រាស់ !មេដិកនាំបក្សប្រឆាំងបានចោទរដ្ឋាភិបាលចុះហត្ថាលេខាលើសន្ធិសញ្ញាកាត់ទិកដីឲយួន តែ សម រង្សី គ្មានភស្តុតាងអីពិតប្រាកដមានតែសម្តីភរ !ហើយបក្សប្រឆាំងចោទរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ ជាផែនទីចោរ តែ សម រង្សី និងបក្សប្រឆាំងគ្មានផែនទីហើយនិងភស្តុតាងស្អីច្បាស់លាស់់មាតែសម្តីចោទប្រកាន់របស់មេដិកនាំខ្លួនតែបុណ្ណោះ !ចោទរដ្ឋាភិបាលគ្រប់បែបយា៉ងឥតឈប់ឈតែបក្សប្រឆាំងគ្មានអ្វីជាអែកសារមកបង្ហាញឲប្រជារាស្ត្រខ្មែរបានឃើញពីជំហររបស់បក្សខ្លួនសោះមានតែខ្យល់ ! តើប្រជារាស្ត្រខ្មែរអាចជឿនូវសម្តីភរកុហក់ លាភព័ណ បោកប្រាស់របស់មេដិកនាំបក្សប្រឆាំងនេះបានទេ ? សុំកុំភ្លេចថា សម រង្សី មានសញ្ជាតិពីរបើសិនជាប្រទេសជាតិមានបញ្ហាអីកើតឡើងនោះច្បាស់ជាជនមានសញ្ជាតិពីរនេះរត់ដាក់មេផាយចោលស្រុក ទៅប្រទេសវាវិញជាមិនខានឡើយ ដូចជាពេលកន្លមកដែល សម រង្សី ធ្លាប់បានធ្វើរួចមកហើយ។

  37. បារមី ព្រះវិហារ says:

    K ខ្ញុំពិតជាស្វាគមន៍ចំពោះការវិភាគពិចារណា ការលើកជើងហួសហេតុក៏ជាគ្មានប្រយោជន៍ ការវាយប្រហាររិះគន់ដោយអគតិមិនស្គាល់គុណទោស មើលមកម៉ែឪដូចចោរ និងខ្លាំង អ្នកខិតខំតស៊ូរំដោះជាតិ បង្កើតកំណើតជាតិឡើងវិញ និងជំរុញលើកសិទិ្ធសេរីភាពគ្រប់បែបយ៉ាង បែរជាចោទជាក្រុមក្បត់ជាតិ ជាទមិឡ ជាដាក់លក់ជាតិ មើលឃើញក្រុមសំងំសុខនៅក្រៅប្រទេស ជាក្រុមជាអភិជនរស់នៅសប្បាយហីុហានៅស្របារាំង អាមេរិក នៅពេលដែលកូនខែ្មររស់នៅក្នុងឋាននរកនោះ បែរមកធ្វើជាល្អ មេដឹកនាំល្អ តើល្អសី្អហ្នឹង ឱយតែអាសន្នវារត់ចោលស្រុកហើយ បើចិត្តសឿងបោះបង់ចោលសញ្ញាតិបរទេសទៅ អាសន្ននៅទឹកដីខែ្មរ ស្លាប់រស់នៅដីខែ្មរជាមួយប្រជាជនមើល!!! ពួកអាក្រុមមិនជឿថាមានសង្គ្រាម សាកមើល សន្យាចែកដី ចែកទ្រព្យនេះ ប្រសិនជាឈ្នះមែន មិនចាំបាច់មេបក្សចែកឱយ ក្រុមនោះនឹងទៅចាប់ចែកគ្នាដោយខ្លួន ហើយមិនមែនតែបក្សប្រឆាំង អាមិនប្រឆាំងក៏ទៅដែរ ពេលនោះយ៉ាងម៉េច អ្នកណាគ្រប់គ្រងប៉ូលីស ទាហាន រដ្ឋបាលសីុវិល បើCPPធ្លាក់ដៃហើយគ្មានអាណាមួយបានសុខទេ!!! ខ្មោចក្នុងក៏ឱយដៃ ខ្មោចក្រៅក៏ចូលដែរ ព្រោះវាឪកាសសំរាប់ខ្មោចក្រៅដែរ មិនបាច់ដើររកសីុឆ្ងាយ និងមិនពិបាកដណ្តើមរបស់សីុទៀត។ ខែ្មររលាយប៉ុន្មានជំនាន់ ដោយសារខ្មោចក្រៅ និងខ្មោចក្នុងឱយដៃគ្នាតើ!!! កុំថា រង្សីុ ឪរង្សី ក៏ទប់មិនជាប់ដែរ អារឿងបបួលអ្នកក្រទៅដណ្តើមយករបស់អ្នកមាននោះ រលាយឆាប់ មិនថាក្រ ឬធូរធាទេ តែឃើញគេបានស្រួលៗទៅយកដែរហើយ!!!ៗៗ

  38. សែន សម្បូរ says:

    តើមានបក្សប្រឆាំងបុ៉ន្មានប្រទេសនូវលើពិភពលោកនេះដែលជ្រើសរើសមេបក្សខ្លួនដែលមានប្រវត្តជាជនិរទេសមកធ្វើជាមេដិកនាំ? គឹមិនមានទេ !មានតែបក្សប្រឆាំងនូវប្រទេសខ្មែរមួយគត់ !ដោយសារតែការច្រណែននិងលោក ហ៊ុន សែន ខ្លាំងពេកខំប្រឌិតយករឿងភរកុហក់មកធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន !ដូចជារឿងព្រំដែនជាដើម សម រង្សី បានចោទរដ្ឋាភិបាលដោយគ្មានភស្តុតាងថាចុះហត្ថាលេខាលើសន្ធិសញ្ញាកាត់ទិកដីដីឲយួន !ហើយមេដិកនាំបក្សប្រឆាំងបានបន្តនូវការចោទប្រកាន់រដ្ឋាភិបាលថែមទៀតដោយចោទថាប្រើផែនទីក្លែងក្លាយជាផែនទីចោរ!ហើយការចោទប្រកាន់គឹដដែលហ្និងគ្មានភស្តុតាង ?ហើយឥឡូវនេះ សម រង្សី បានយកមាគារ៍ បុ៉ល ពត មកប្រើ គឹរឿងនាក់មានហើយនិងនាក់ក្រដើម្បីធ្វើការញុះញង់សារជាថ្មីម្តងទៀត ព្រោះបញ្ហាព្រំដែន និង ផែនទីបោកលែងបានទៀហើយមានតែយករបៀប បុ៉ល ពត មកប្រើទេទើបមានផ្លូវ ព្រោះ បុ៉ល ពល បានប្រើរបៀបនេះធ្វើទៅលើលោកសេនាប្រមុខ លន់ នុល នូវរបបសាធារណះរដ្ឋរួចមកហើយគឹបានសម្រេចដូច្នេះ សម រង្សី មានតែយកក្បួននេះមកប្រើទេ! សុំកុំភ្លេចថាមើលខៀវ សំផន អ៊ៀង សារី ជាគុំរូទៅ គឹជានាក់មានសញ្ញាប័ទ្យពីស្រុកបារាំងមកតើវាយាង៉ម៉េច? ហើយក៏សុំកុំភ្លេចដែលថា សម រង្សី ក៏ជានាក់ស្រុកបារាំងដែរហើយក៏មានសញ្ញាប័ទ្យស្រុកបារាំងដូចគ្នាសុំប្រយ័ត្យមនុស្សមានសញ្ជាតិពីរម្នាក់នេះវាគ្មានភាពស្មោះត្រង់ទេ មើលតែឪពុកវាទៅដិងហើយ។

  39. ឆ្មាខ្មៅ says:

    ចាំបាច់ជជែកអីច្រើននរណាក៏ដឹងថាហ៊ុនសែនធ្លាប់បំរើជាកូនទាហានប៉ុលពត ឯលោកសមរង្សីមិនដែលធ្វើប៉ុលពតនោះទេ ប៉ុន្តែមានឈាមជាមនុស្សថោកបុរសពាលម្នាក់នេះតែងដើរចោទគេឯងតែអញ្ចឹង!

  40. បារមី ព្រះវិហារ says:

    អ្វីដែលសំខាន់បំផុតគឺទប់ស្កាត់និងវាយបំបាក់ក្រុមទស្សនះប៉ុល ពត មិនឱយមានឱកាសមកកាន់អំណាចបានដាច់ខាត!! ប្រហែលពេលវេលាជិតមកដល់ហើយ ក្នុងវាយកំទេចមេដឹកនាំជ្រុលនិយម និងទស្សន:ប៉ុល ពតនិយមនេះ! ការលួងលោមដោយពាក្យវិចារពិរោះពិសារ និងឱយការុតវាសីុនឹងមិនអាចដោះស្រាយបញ្ហាបានទេ មានតែវាយនឹងរំពាត់ ឬដំបងទើបទប់ស្កាត់បាន! ព្រោះកើតជម្ងឺរឹងរូសតាំងពីកំណើតមិនអាចព្យាបាលវាជាទេ ! ហើយដោយសារមន្ត្រីរដ្ឋ និងអ្នកអែបអបរកសីុខ្លះបង្កភាពក្តៅក្រហាយដល់រាស្ត្រចំនួនដែរ ដូចនេះយុទ្ធសាស្ត្រមាន២គឺ

    ១) តំរង់ទិសមន្ត្រីនិងក្រុមឈ្មួញរកសីុខិលខូច បង្កភាពក្តៅក្រហាយដល់ប្រជាជន ដាក់ុគុកដាក់ច្រវ៉ាក់តាមច្បាប់ ។ នៅប្រទេសណាក៏វាមានដែរនៅ អាមេរិក មានក្រុមហ៊ុនកសីុលក់កាំភ្លើងនោះ ក៏ខិលខូចពុករលួយផុតលេខដែរ។ តែយើងតែប្រឈមមុខដោះស្រាយនិងកាត់បន្ថយ !!!
    ២) វាយកំទេច អាក្រុមជ្រុលនិយម ហួចហៅខ្យល់ ញុះញង់ដឹកនាំ បង្កចលនាចល ។

  41. ឆ្មាខ្មៅ says:

    ស្រុកខ្មែរនឹងមិនបានសុខដរាបណានៅមានវត្តមានសម្តេចហ៊ុនសែន ខ្មែរនឹងរីកលូតលាស់ដូចសឹង្ហបូរីដ៏រាបណាគ្មានវត្តមានសម្តេច ខ្ញុំជឿថាអញ្ចឹង!

  42. :( says:

    យកដីពីរពួកលោកហុតឈាមរាស្រ្តមកចែកអោយរាស្រ្តក្រីក្រចឹងហៅថាប៉ុល ពត ចុះពួកអាប្លន់ដីរាស្រ្ត
    យកទៅអោយពួកអាអ្នកមានគេហៅអីទៅវិញទៅអស់លោកអ្នកចេះដឹង?

  43. បារមី ព្រះវិហារ says:

    ពួកឯងមិនយល់ ឬគ្មានខួរក្បាលសំរាប់យល់ រាល់ថ្ងៃគេកំពុងអនុវត្តដកយកដីដែលមានការប៉ះពាល់ដល់រាស្ត្រ សហគមន៍ ជាហូរហែរ រាប់មឺុនហិចតា តាមក្បួនខ្នាត និងនិតិវិធីជាធរមាន តាមរយះការសើុបសង្កេត សិក្សាវាយតំលៃត្រឹមត្រូវ ទើបធានាបាននិរន្តភាព សេ្ថរភាពសង្គម ។ ពួកហ្អែងឃើញចោរប្លន់ ហ្អែងទៅប្លន់មកពីចោរមកវិញថាយកមកចែករាស្ត្រ វារឿងត្រឹមត្រូវ វានាំមកនូវក្តីវិនាសមិនខាន!!! ត្រូវអនុវត្តនិតិវិធិច្បាប់គតិយុគ ដូចរាជរដ្ឋាភិបាលកំពុងធ្វើទើបបាន សឹមៗកុំបបោល ក្រែងមិនដល់ដូចប្រាថ្នា អាមោកយល់អត់!

  44. Tor says:

    តេជោភ្លេចដុះធ្មេញបានជាហារមកធុំខ្លិនស្អុយគគ្រុក។កាន់អំណាចយូរវាទៅជាឡប់,និយាយគ្មានដឹងទិសដៅ។យ៉ាប់មែនមនុស្សខ្វាក់ ដូចជាខ្វះណាស់មនុស្សដឹកនាំប្រទេស។

  45. ទស្សនវិទ្យា says:

    បេីការដឹកនាំនេះមាននិតិត្រឹមត្រូវនិងតាមក្បួនខ្នាត់មែននេាះចុះហេតុអ្វីមានការរេីបំរាស់ស្ទេីទូទាំង

    ប្រទេសនិងព្រៃឈេីរលាយអស់,កសិករក្តៅក្រហាយ,ច្បាប់សំរាប់គ្រប់គ្រង់ប្រទេសក្លាយជាទេសករ

    សំរាប់បក្សកាន់អំណាច់សព្វសារពេី,បេីដូចច្នេះប្រជាជននិងរំពឹងអ្វីទៀត។បេីការដឹកនាំល្អមែននាេះចាំ

    បាច់អីខ្ចីបុលគេរាល់ឆ្នាំ,ព្រៃឈេីលក់អស់,សម្បត្តិវប្បធម៏ផ្នែកទេសចរណ៏ត្រូវគ្រប់គ្រង់ដេាយយួន,ប្រជា

    ជនទទូលរងការឈឺចាប់ចំពេាះផ្លូវច្បាប់គាប់សង្កត់ដេាយអ្នកមានអំណាចនិងលុយ។តេីរដ្ឋាភិបាល

    មួយនឹងចេះធ្វេីអ្វីទៀតក្រៅពីអស់ទាំងនេះ។

  46. បារមី ព្រះវិហារខ្វាក់កណ្ដួយម៉ែវា says:

    បារមី ព្រះវិហារខ្វាក់កណ្ដួយម៉ែវា វានិយាយសុទ្ធតែពាក្យទ្រឹស្ដី ហូរទឹកស្អុយចេញពីកណ្ដួយម៉ែវាទាំងអស់ ហាស ៗៗៗៗៗៗៗៗ

  47. សែន សម្បូរស៊ីអាចម៍ says:

    អា សែន សម្បូរស៊ីអាចម៍ ខួរក្បាលវាសុទ្ធតែអាចម៍ស្មោះ !

  48. សែន សម្បូរ says:

    ហួសសម័យហើយ សម រង្សី ដែលខំប្រឹងយកទ្រិស្តី បុ៉ល ពត មកប្រើ ! មុនដំបូងយករឿងកុហក់បោកប្រាស់ បញ្ហាព្រំដែននិងផែនទីជាឡេះភរប្រជសរាស្ត្រ ដល់តែប្រជារាស្ត្រចខ្មែរទាំងក្នុងនឹងក្រៅប្រទេសបានដឹងឮថានេះជាការចោទប្រកាន់ភូតភរគ្មានភស្តុតាងមានតែសម្តីបោករបស់មេដឹកនាំបក្សប្រឆាំងតែបុ៉ណ្ណោះ! សម រង្សី អស់មានអ្វីជាជម្រើសហើយ ព្រោះ បក្សប្រឆាំងអត់ផ្លូវអ្វីដើរតទៅទៀតទើបយកមាគារ៍ បុ៉ល ពត មកប្រើបោកពួកផ្កាប់មុខងើបមិនរួច ព្រោះពួកផ្កាប់មុខបានត្រូវ សម រង្សី បោកអស់ជាង២០ ឡើងវង្វេងអស់ហើយចង់បកក្រោយវិញតែបកមិនរួចខ្លាចគេថាពួកខ្លួនអន់ពេក!ឥឡូវនេះពួកផ្កាប់មានតែទ្រាំតាមកម្មទៅទ្រាំនូវជាមួយមេបោក សម រង្សី ក្រែងលោមានភ័ពសំណាងបានទៅដល់កូលដៅខ្យល់ដែលមេដឹកនាំខ្លួនដេកស្រម័យរាល់ថ្ងៃ ។

  49. K says:

    បារមី ព្រះវិហារ
    ខ្ញុំ ក៏ដូចប្រជាជនផ្សេងទៀតដែរ! សំណូមពរឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាអន្តោប្រវេសន៏យួន ចេញពីស្រុកខ្មែរ កាត់បន្ថយ ឬ លុបបំបាត់ឥទ្ធិពលយួនមកលើកម្ពុជា តើធ្វើបានឬទេ?

    តើយុត្តិធម៌សង្គម អាចធ្វើឲ្យល្អដូចនៅថៃ ឬ សឹង្ហបូរីបានឬអត់?

    តើលោកមិនបារម្ភទេឬនៅពេលដែលយុវជនខ្មែរមួយចំនួនធំនៅតាមជនបទ ស្រុកស្រែចំការសុទ្ធសឹង តែញានថ្នាំញៀន ហើយមន្រ្តីអាជ្ញាធរមូលដ្ឋានមួយចំនួន(មិនមែនទាំងអស់ទេ) ក៏ជាឈ្មួញជួញដូរ គ្រឿងញៀន? តើវាសនាអនាគត់កម្ពុជានឹងទៅជាយ៉ាងណា?

    ខ្ញុំមិនដឹងទេ(ព្រោះខ្ញុំជារាស្រ្តសាម្មញ្ញ) ថាតើកងទ័ពខ្មែរអាចការពារបូរណភាពទឹកដីខ្លួនបានឬអត់?
    ឬមួយបានត្រឹមឱនលំទោនតាមគំនាប….. ព្រោះត្បិតយើងគ្មានទំនើបកម្មយោធា!!?

    លោកធ្លាប់ជួបសិស្សវិទ្យាល័យនៅភ្នំពេញ(មួយចំនួនណានោះ) សូម្បីតែអានអក្សរខ្មែរក៏មិនកើត សរសេរក៏មិនកើត ប្រវត្តិសាស្រ្តខ្លួនក៏មិនស្គាល់ ពុលជាមួយនឹងការបំពុលរបស់សង្គមដូចជាសីល្បៈ ឆ្កួតលីលាមួយចំនួន ភាពយន្តភាគសៀម តារាកូរ៉េ…. ។ល។ តើខ្មែរខ្លាំងដែរឬទេបើយុវជនខ្មែរត្រូវ ពុលជិតឆ្កួតទៅហើយ?

    លោកសាកគិតបន្តិច! សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែបុគ្គលមួយចំនួនបានយកសាសនា
    នេះទៅធ្វើជាឈ្នាន់រកស៊ីដើម្បីប្រយោជន៏ផ្ទាល់ខ្លួន។ ចំណែកចំណាត់ការរបស់ក្រសួងធម្មការប្រៀប
    ដូចស្វាលេងប៉ាហ៊ី យួៗទៅ តើប្រជាពលរដ្ឋខ្មែរនឹងមានក្តីមេត្តា ករុណា ចេះជួយរក្សាគ្នាបានដោយ
    វិធីណា បើពួកគាត់បាត់ជំនឿទៅហើយ?

    ៩០ កៅអី មកនៅត្រឹម ៦៨កៅអី !! លោកមិនគិតថាហេតុអ្វីបានជាទទួលលទ្ធផលបែបនេះទេឬ?

    អ្វីៗមិនអាចឋិតឋេរជារៀងរហូតទេ រាប់ទាំងអំណាច យសសក្តិ លុយកាក់
    តែគុណធម៌ធ្វើឲ្យមនុស្សរស់នៅដោយកិត្តិយស។

  50. បក្សកាន់អំណាច បានប្ដូរយុទ្ធសាស្ដ្រស្វែងរកការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ធ្វើតាមយុទ្ធសាស្ដ្រ

    របស់បក្សប្រឆាំង។ គេកំពុងបានបញ្ឈប់ពីការអភិវឌ្ឍន៏សេវាកម្មសាធារណៈ ទៅជាការផ្តល់ជា

    កម្រៃវេចខ្ចប់ជូនដល់ដៃដោយមិនចំហ ដល់ប្រជាពលរដ្ឋខ្មែរវិញ។ ល្អម្យ៉ាងដែរ ប៉ុន្តែកម្រៃទាំង

    នោះទទួលបានមកពីបក្សពួកកាន់អំណាចធ្វើបាបជិះជាន់ប្លន់យកពីរាស្ដ្រថ្នាក់ជាន់ទាបនៅឡើយ។

  51. NB says:

    ឱមៈយោបល់មហាយោបល់ បែកពពុះមាត់ស្អុយវ៉ល់ពេញខែមញូវ។ឱមៈស្រាតខោរត់ ឱមៈរើសអេតចយរស់នៅស្រុកគេ ឱមៈសញ្ជាតិពីរស្រួលស្រាតខោរត់ទៀត។ប្រាំឆ្នាំមួយខែស្រែមិនស្គាល់ ទាហានវិលវល់ការពារតែបនបាក្នុងទីក្រុង។សំណាងម្យ៉ាងដែរដោយបានសេសសល់ជីវិត ពីរណ្តៅបីឆ្នាំប្រាំបីខែ តើក្រុុមណាដែលលក់ខ្លួនពឹងបរទេសបង្កើតសង្គ្រាមនៅកម្ពុជា?18 Mars 1970តើពិតឬទេ? ។មិនស្គាល់អតីតកាល ប្រៀបបានដូចរស់នៅបច្ចុប្បន្នដោយបិទភែ្នក តើអ្នកអាចមើលអ្វីឃើញឬទេ? ក្រោយឆ្នាំ១៩៧៩ តើការប្រមូលផ្ដុំដោយត្រដរខ្យល់នៃក្រុមស្រាតខោរត់ដោយជ្រុលខ្លួន ធ្លាក់ក្នុងមនោគមន៍វិជ្ជាផ្កាប់មុខជ្រុលនិយមហួសហេតុបានលទ្ធផលយ៉ាងណាដែរ?។សាធារណរដ្ឋខ្មែរៗៗៗៗៗៗៗ………….ផ្កាប់មុខ កម្ពុជាប្រជាធិបតេយ្យៗៗៗៗៗៗៗៗៗៗៗ………ផ្កាប់មុខ។ សាធារណរដ្ឋប្រជាមានិតកម្ពុជា….រដ្ឋកម្ពុជា………ព្រះរាជាណាចក្រកម្ពុជា។បញ្ហាសេសសល់គឺស្ថិតនៅ លើក្រុមជ្រុលនិយមឈប់បោកប្រាសដោយប្រើនិយមន័យពាក្យ«លទ្ធិប្រជាធិបតេយ្យ»ប្រឌិតតាមមនោគតិរបស់ខ្លួនតែប៉ុណ្ណោះ។ការលើកជើងវាជារឿងធម្មតាទេឲ្យតែត្រឹមត្រូវមានហេតុផលច្បាស់លាស់ សូម្បីតែការងារលើគ្រែតូចតាចបើចង់ស្រួលក៍អ្នកត្រូវចេះលើកជើងដែរ ហ៊ឹៗៗៗៗ សុំអភ័យទោសសុំសើចបន្តិចហើយទាន។ខ្ញុំគាំទ្រគោលនយោបាយ«ឈ្នះឈ្នះ»របស់សម្ដេចតេជោទោះជាក្នុងកាលៈទេសៈណាក៍ដោយ!!!

  52. NB says:

    ឱមៈយោបល់មហាយោបល់ បែកពពុះមាត់ស្អុយវ៉ល់ពេញខែមញូវ។ឱមៈស្រាតខោរត់ ឱមៈរើសអេតចយរស់នៅស្រុកគេ ឱមៈសញ្ជាតិពីរស្រួលស្រាតខោរត់ទៀត។ប្រាំឆ្នាំមួយខែស្រែមិនស្គាល់ ទាហានវិលវល់ការពារតែបនបាក្នុងទីក្រុង។សំណាងម្យ៉ាងដែរដោយបានសេសសល់ជីវិត ពីរណ្តៅបីឆ្នាំប្រាំបីខែ តើក្រុុមណាដែលលក់ខ្លួនពឹងបរទេសបង្កើតសង្គ្រាមនៅកម្ពុជា?18 Mars 1970តើពិតឬទេ? ។មិនស្គាល់អតីតកាល ប្រៀបបានដូចរស់នៅបច្ចុប្បន្នដោយបិទភែ្នក តើអ្នកអាចមើលអ្វីឃើញឬទេ? ក្រោយឆ្នាំ១៩៧៩ តើការប្រមូលផ្ដុំដោយត្រដរខ្យល់នៃក្រុមស្រាតខោរត់ដោយជ្រុលខ្លួន ធ្លាក់ក្នុងមនោគមន៍វិជ្ជាផ្កាប់មុខជ្រុលនិយមហួសហេតុបានលទ្ធផលយ៉ាងណាដែរ?។សាធារណរដ្ឋខ្មែរៗៗៗៗៗៗៗ………….ផ្កាប់មុខ កម្ពុជាប្រជាធិបតេយ្យៗៗៗៗៗៗៗៗៗៗៗ………ផ្កាប់មុខ។ សាធារណរដ្ឋប្រជាមានិតកម្ពុជា….រដ្ឋកម្ពុជា………ព្រះរាជាណាចក្រកម្ពុជា។បញ្ហាសេសសល់គឺស្ថិតនៅ លើក្រុមជ្រុលនិយមឈប់បោកប្រាសដោយប្រើនិយមន័យពាក្យ«លទ្ធិប្រជាធិបតេយ្យ»ប្រឌិតតាមមនោគតិរបស់ខ្លួនតែប៉ុណ្ណោះ។ការលើកជើងវាជារឿងធម្មតាទេឲ្យតែត្រឹមត្រូវមានហេតុផលច្បាស់លាស់ សូម្បីតែការងារលើគ្រែតូចតាចបើចង់ស្រួលក៍អ្នកត្រូវចេះលើកជើងដែរ ហ៊ឹៗៗៗៗ សុំអភ័យទោសសុំសើចបន្តិចហើយទាន(លេងកុំខឹង បើខឹងកុំលេង បើលេងដោយខឹងតម្លើងសរសៃព្រឹងគឺមានតែ«ក»ដាក់ជើង«ដ»ហើយថែម«រ»ទេ)។ខ្ញុំគាំទ្រគោលនយោបាយ«ឈ្នះឈ្នះ»របស់សម្ដេចតេជោទោះជាក្នុងកាលៈទេសៈណាក៍ដោយ!!!

  53. :( says:

    ច្បាប់អាលោកចេះដឹងនឹងអស់20ឆ្នាំជាងហើយ ពួកអាច្បាប់ ច្បាប់ពួកហែងបានតែជិះជាន់អ្នកក្រទេ

  54. បារមី ព្រះវិហារ says:

    គ្មានច្បាប់ណាធ្វើបាបអ្នកក្រទេអាភ្លើ មានតែអ្នកយកច្បាប់នោះមកប្រើខុស មិនទាន់ត្រឹមត្រូវទាំងស្រុង ដែលធ្វើឱយប៉ះពាល់អ្នកមាន អ្នកក្រខ្លះ គ្រាន់តែ ផៃ សីុផាន គ្រប់ធ្លាប់ខកចិត្តដែរ!!! ក្រោយងើបពីងាប់ វាត្រូវការពេលវេលាកែតំរូវអាភ្លើ!

  55. :( says:

    កែតម្រូវណាស់អាកែតម្រូវល្មមហែងចាប់ផ្តើមកែនឹងវាបាត់អស់ប៉ុន្មានកៅអីទៅហើយអាអត់ភ្លើ ទាល់តែអស់កៅម៉ាសន្ធឹកចឹងបានពួកហែងកែអាកែ

  56. សែន សម្បូរ says:

    សម រង្សី ខំប្រើពេលវេលាដ៏សែយូមកធ្វើនយោបាយបោកប្រាស់នូវប្រទេសកម្ពុជា !ព្រោះខ្លួនសង្ឃិមថានិងបានឡើងធ្វើជានិយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាក្នុងថ្ងៃណាមួយជាមិនខាន! ដោយខំប្រើនូវមធ្យោបាយគ្រប់បែបយា៉ង បោកបញ្ឆោតប្រជារាស្ត្រខ្មែរដូថជា យកបញ្ហាព្រំដែននិងផែនទីជាដើម មកចោទរដ្ឋភិបាល ចោទដោយគ្មានភស្តុតាងហើយឥឡូនេះប្រជារាស្ត្រខ្មែរទាំងក្នុងនិងក្រៅប្រទេសបានមើលឃើញនូវការពិតជាក់ស្តែងនូវនយោបាយថោកទាបរបស់ សម រង្សី អស់ហើយៗប្រជារាស្ត្រខ្មែរគ្មានជុំនឿយទៅលើមេដិកនាំបក្សប្រឆាំងទៀតឡើយ !ឥឡូវនេះ សម រង្សី កំពុងតែយករបៀប បុ៉ល ពត មកប្រើដូចនូវទស្សវត្ត៧០ គឹទ្រិស្តីយកដីពីនាក់មានទៅឲនាក់ក្រ ព្រោះតែក្តីស្រម័យរបស់ខ្លួនថាហ្និងបានធ្វើជានិយករដ្ឋមន្ត្រីនៃប្រទេសខ្មែរ !ការស្រមើងស្រម័យរបស់មេដិកនាំបក្សប្រឆាំង សម រង្សី ថានិងបានឡើងជានិយករដ្ឋមន្ត្រីនៅក្នុងថ្ងៃណាមួយជាមិនខាន!គឹ បានច្បាស់ជាបានគឹជានិយករដ្ឋមន្ត្រីខ្យល់ ដិកនាំតែពួកផ្កាប់មុខរបស់ខ្លួនដើរលែងល្ខោនស្វាសម្រាប់ឲប្រជារាស្ត្រខ្មែរទស្សនាតែបុណ្ណោះ !

  57. បារមី ព្រះវិហារ says:

    ការបាត់និងកើនឡើងអសនះជាវាបទពិសោធន៍ និងយល់ដឹងពីគោលបំណងរបស់ប្រជាជន ហើយវាមានកត្តាជាច្រើនមានឥទិ្ធពលលើទាំងសភាពការណ៍អន្តរជាតិ និងជាតិ។ ជាក់ស្តែងមេបក្សប្រឆាំងបានគៀងគរជំនួយពីអន្តរជាតិ ពិសេសពីអាមេរិកដើម្បីធ្វើបដិវត្តពណ៌ ដូចនៅប្រទេសអ៊ុយក្រែន លីបី និងអេហ្សីុប ជាដើម តែទង្វើទុច្ចរិកនេះ ត្រូវបានបក្សប្រជាជនដែលមានការគាំទ្រពីប្រជារាស្ត្រច្រើនលើសលប់វាយកំទេចចោល!!!

  58. :( says:

    មនុស្សគេមិនអោយមើលងាយមនុស្សនោះទេ រឿងអ្វីក៏អាចកើតឡើងបានដែលនៅលើលោកយើងនេះ
    សេចក្តីព្យាយាមអត់ធ្មត់តស៊ូរគង់បានសម្រាច ប្រមាថធ្វើអោយខាតបង់ ដូចឃើញស្រាប់តាំងពីរគ្មាន
    មួយកៅអីរហូតបានដល់ទៅ22កៅអី។

  59. Ho Vietminh says:

    Who is a killer? Hun Sen or Sam Rainsy?
    Who used to be a Khmer Rouge? and may be still be a Khmer Rouge. Only the people who has no brain can’t distinguish this matter.