នយោបាយ
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗខឹងសម្បារនឹងអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិគឺលោក អ៊ុំ សំអាន ដែលបានអះអាងថា លោកទើបបានរកឃើញផែនទីដែលកម្ពុជាដម្កល់ទុកនៅអង្គការសហប្រជាជាតិ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សួរដេញដោលអំពីបញ្ហាព្រំដែន នៅក្នុងសន្និសីទកាសែតដែលបង្ហាញផែនទីដែលប្រើបោះសម្រាប់បង្គោលព្រំដែន នៅឯទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
ម៉ែន គឹមសេង
09 តុលា 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗខឹងសម្បារនឹងអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិគឺលោក អ៊ុំ សំអាន ដែលបានអះអាងថា លោកទើបបានរកឃើញផែនទីដែលកម្ពុជាដម្កល់ទុកនៅអង្គការសហប្រជាជាតិ។
ប្រតិកម្មដ៏ខ្លាំងនេះដោយសារតែផែនទីដែលទើបរកឃើញថ្មីនេះមិនមែនជាផែនទីកម្ពុជាធ្លាប់បានសុំខ្ចីពីស្ថាប័នពិភពលោកនេះយកមកផ្ទៀងផ្ទាត់ក្នុងពេលកន្លងមកនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ អង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាល«ពិចារណាយ៉ាងម៉ឺងម៉ាត់នូវវិធានការផ្លូវច្បាប់»លើអ្នកតំណាងរាស្រ្តរូបនេះផងដែរ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖«ជារួមរាល់ទង្វើ និងព័ត៌មានដែលផ្សព្វផ្សាយដោយឯកឧត្តម អ៊ុំ សំអាន ទាំងក្នុងពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះគឺបង្កប់ដោយឧបាយកលទុច្ចរិត ក្នុងការបំផុសគំនិតជាតិនិយមជ្រុល បំបែកបំបាក់ការឯកភាពជាតិ បង្កឱ្យមានការភ័ន្តច្រឡំនៅក្នុងសាធារណៈមតិជាតិ និងអន្តរជាតិអំពីបញ្ហាអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា»។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តប្រចាំខេត្តសៀមរាបបានអះអាងថា លោកបានរកឃើញផែនទីបោនខ្នាត១ភាគ១០០.០០០នៅឯអង្គការសហប្រជាជាតិដែលខុសពីផែនទី ដែលអង្គការពិភពលោកនេះបានយកទៅផ្ទៀងផ្ទាត់កន្លងមក។ ផែនទីនេះត្រូវបានយកទៅដម្កល់ទុកនៅឯអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ហើយស្របទៅនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដែលទទួលស្គាល់ផែនទីផលិតដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនចន្លោះឆ្នាំ១៩៣៣ដល់១៩៥៣។
«ផែនទីដែលខ្ញុំរកឃើញគឺជាផែនទីដើមដែលបារាំងគេធ្វើចន្លោះឆ្នាំ១៩៣៣ ដល់៥៣ ដល់ក្រោយមកមួយឆ្នាំ៥៤បានគេដាក់ចូលសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ហ្នឹងហើយបន្ទាប់មកបានគេយកមក UN។ ដូច្នេះមានន័យថា ផែនទីនេះជាផែនទីដើមហើយពេលសម្តេចតាយកផែនទីមកដម្កល់នៅអង្គការសហប្រជាជាតិឱ្យសហគមន៍អន្តរជាតិទទួលស្គាល់គឺយកពីផែនទីដើមហ្នឹងឯង»។
រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសថា ផែនទីដែលខ្លួនទទួលស្គាល់គឺជាផែនទីដែលសម្តេចព្រះនរោត្តម សីហនុ យកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។ នៅពេលសាកសួរពីចំណុចខុសគ្នារវាងផែនទីទាំងពីរនេះលោក អ៊ុំ សំអានបញ្ជាក់ថា៖
«រឿងផែនទីនេះខ្សែបន្ទាប់ព្រំដែនដូចគ្នា ឬមិនដូចគ្នា ខ្ញុំទុកឱ្យអ្នកបច្ចេកទេសរដ្ឋាភិបាលគេបកស្រាយចុះ ព្រោះខ្ញុំបានបញ្ជូនមួយច្បាប់ទៅស្រុកខ្មែរហើយដើម្បីឱ្យអ្នកបច្ចេកទេសគេសិក្សា។ ក៏ប៉ុន្តែ ផែនទី UTM ដែលអង្គការសហប្រជាជាតិយកទៅមិនមែនជាផែនទីផ្លូវការទេ។ ផែនទីរបស់រដ្ឋាភិបាលអត់មានប្រភពច្បាស់លាស់ទេ»។
ការខ្វែងគំនិតគ្នាលើប្រភពនៃផែនទីបាននាំឱ្យរដ្ឋាភិបាលកម្ពុជាស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងមហាអំណាចពិភពលោកដូចជាបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។ ប៉ុន្តែមានតែអង្គការសហប្រជាជាតិ និងប្រទេសបារាំងបានឱ្យកម្ពុជាខ្ចីផែនទីដើមយកទៅផ្ទៀងផ្ទាត់ ហើយមិនរកឃើញថាខុសគ្នាជាមួយនឹងផែនទីដែលរដ្ឋាភិបាលកម្ពុជាមានទេ ដែលនាំឱ្យរដ្ឋាភិបាលកម្ពុជាប្រកាសថាលែងផ្ទៀងផ្ទាត់ទៀតហើយ។
លោកបណ្ឌិត សុខ ទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកដឹកនាំក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជារបស់រាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា លោកបានឃើញផែនទីដែលលោក អ៊ុំ សំអាន បានបង្ហោះតាមប្រព័ន្ធហ្វេសប៊ុកហើយ៖
«ផែនទីហ្នឹងវាដូចតែគ្នាទេ អត់មានអីខុសទេ ហើយបើយករបស់លោក អ៊ុំ សំអាន មានតែ២៣ផ្ទាំងទេមួយក្រោយនេះ។ ហើយអ្វីជាផែនទីរវាងកម្ពុជា និងវៀតណាមដែលមានចម្ងាយ១២៧០គីឡូម៉ែត្រ មានតែ២៣ផ្ទាំងទេ បើ២៣ផ្ទាំងវាបាត់៣ផ្ទាំងទៀត។ បើបាត់៣ផ្ទាំង វាដូចគណបក្សប្រឆាំងប្រគល់ឱ្យខ្ញុំ២៦បានតែ២៤ទេ»។
ក្រោយពីការផ្ទៀងផ្ទាត់ផែនទីជាបន្តបន្ទាប់កន្លងមកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសឱ្យអាជ្ញាធរចាប់ខ្លួនភ្លាមៗជនណាដែលនៅតែបន្តចោទថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់មិនត្រឹមត្រូវ និងជាផែនទីចោរ៕

អ៊ុំសំអានត្រូវចូលមកស្រុកខ្មែរ ដើម្បីជជែកគ្នាឲ្យជាក់ស្តែង។
បើនៅតែពួនស្រែកពីអាមេរិក ក៏មិនចាត់ទុកថា រួចខ្លួនដែរ។
ប៉ូលីសអាំងទេរប៉ូល ក៏មានដែរ ៕
ទូកចេញចាកកំពង់ចោលហើយ គ្មានអ្វីត្រូវបកក្រោយវិញទេ មនុស្សរាប់លាន អាចរាប់ពានលាននាក់លើសាកលលោក គ្មាននរណាភ្លើជឿតាមអ្នកនយោបាយឆ្កួតលីលានេះទេ បើមេអង្គសហប្រជាជាតិ UN ម្ខាស់អង្គភាពនេះ គេថាគ្មានហើយ ហើយ អ៊ំ សំអ៊ុយ ប្រកាសថារកឃើញនោះ វាជារឿងសត្វសេះដុះភ្លុកដូចដំរីសុទ្ធតែម្តង!!!!
គ្រាន់បើចូលមកសារភាពកំហុស សុំតែមួយជាប់គុកបានហើយ កុំសុខនខ្លាចលិតលឹង្គ!!!
Bol & Haromey Prahvihar are good dogs . You can bark just don’t bite.
Don’t borders both of them just Youn poppets and they are paid dogs nothing more!
Start from the very beginning of the problem, why the Cambodian Govt. waiting until now after King Shihanouk passed away to wrote a letter to UN, and all the Super Power Countries like the US, UK, China, and France requested for the Cambodia Map as mention in the modern time of Cambodian Constitution? Why Cambodia Govt. rushes to wrap up the Map comparison and threaten to arrest anyone talking about the Map even though all the Maps they has been using and borrowed from UN, US and France are not the correct one as mention in the Constitution? Why all the time, they rushed reject every finding done by Mr. Um SamAn? Why the Govt. is so afraid of finding the trust? Here are Some though to the issues:
1. Most of the Cambodian people do not believe the Cambodia Govt. is using the right Map to deal with the neighbors when it comes to National Boundary Posting.
2. The Cambodian Govt. do not have the Map as mention in the Constitution, so they, the Govt., worry that if they continue to do National Boundary Posting with Vietnam without settle the Map with the people, they will have a serious problem later because they know many people along the border are suffering due to their actions with Vietnam.
3. The Govt. may believe that if they can force the opposition parties and the individual who object to the Govt. plan, to back down, then they, the Govt., may get away with it.
4. The Govt. may come to believe that Cambodian people are the kind of people who easy to scare off or to intimidate and easy to forget.
អ្នកការពារទឹកដីក្លាយជាជនក្បត់ជាតិ ឯអ្នកកាត់ទឹកដីអោយយួនទើបហៅថាអ្នកស្នេហាជាតិ អត់យល់?