សង្គមស៊ីវិល៖សកម្មជនបក្សប្រឆាំងជាប់ទោស៥ឆ្នាំដោយសារការពារ​ដីកេរ​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:55 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សាលាដំបូងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃចន្ទនេះ បានចេញសាលក្រមកំបាំងមុខកាត់ទោសស​កម្មជនប​​ក្ស​ប្រ​ឆាំងមួយរូប ឲ្យ​ជាប់ពន្ធនាគារ៥ឆ្នាំ ចោទពីបទកាន់កាប់ដីរដ្ឋខុសច្បាប់ ខណៈមេធាវីអះអាងថា សកម្ម​​ជ​នរូបនោះ​បា​នការពា​រដីដែលបន្សល់ទុក​​ពី​ការកា​ប់រានរបស់ឪពុកម្តាយ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក អ៊ុក ម៉ៅស៊ីណា បានអានសាលក្រមដោយអះអាងថាក្រោយពី​ស្តាប់​សាក្សី តំណាងអយ្យកានិងមេធាវីការពារក្តីនិងជនជាប់ចោទ តុលាការស​​ម្រេចឲ្យ​ជនជាប់ចោទលោ​ក ​សោ​ម សាវុធ ជាប់ពន្ធនាគារ​៥ឆ្នាំពីបទទន្ទ្រានដីព្រៃរដ្ឋ​ធ្វើជាកម្មសិទ្ធិខុសច្បាប់។

ប៉ុន្តែមេធាវីការពារជនជាប់ចោទលោកស្រី សន ស៊ីដាណែត អះអាងថាសាលក្រមនេះមិនបានផ្ត​​ល់​យុត្តិធ​ម៌ឲ្យ​​​កូនក្តីលោកស្រីទេ។ លោកស្រីថានឹងបន្តពិភាក្សាជាមួយកូនក្តី ដើម្បីស្វែងរកយុត្តិធម៌នៅ​សាលា​ឧទ្ធរណ៍។​ មេធាវីរូបនោះអះអាងទៀតថាកូនក្តីលោកស្រីគឺលោក សោម សាវុធ មិនបានកាប់រានដីព្រៃ របស់​រដ្ឋដូចការចោទប្រកាន់ទេ គឺគ្រាន់តែការពារដី២១ហិកតា តពីឪពុកម្តាយ។

បើតាមឯកសារនានា ដីជម្លោះនោះស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មេធាវីលោកស្រី សន ស៊ីដាណែត ឲ្យដឹងទៀតថាអាជ្ញាធរធ្លាប់លួងលោមលោក សោម សាវុធ ជាកូនក្តី ឲ្យទៅ​កាន់កាប់ដីនៅកន្លែងថ្មី ដើម្បីបញ្ឈប់កាន់កាប់ដី​ចាស់។ ប៉ុន្តែមេធាវីរូបនោះអះអាងថាដោយ​​សារ​តែ​ការ​ចរ​​ចា​តម្លៃមិនត្រូវគ្នាទើបមានការប្តឹងផ្តល់មកតុលាការ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុភា ដែល​តាមដានករណីនេះបានចាត់ទុកសាលក្រមនោះថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយលោក​អះ​អាងថាជនជាប់ចោទ លោក សោម សាវុធ ជាសកម្មជនគណគណបក្សសង្គ្រោះជាតិនិងជាអ្នក​ចេញមុខការពារដីអ្នកភូមិដែលមានជម្លោះផ្សេងទៀត។

វីអូឌី​មិនអាចទាក់ទងមន្ត្រីរដ្ឋបាលព្រៃឈើជាដើមបណ្តឹង ក្នុងសំណុំរឿងនេះបា​នទេ។ ​ប៉ុន្តែ​​ប្រ​​​​​ធាន​ក្រុ​មប្រឹក្សា​ជំនុំ​​ជម្រះលោក អ៊ុក ម៉ៅ ស៊ីណា ប្រគល់សិទ្ធិឲ្យមេធាវី ប្តឹងទៅឧទ្ធរ​ណ៍​​តាម​នី​តិ​វិ​ធី​​​។

បើតាមពាក្យបណ្តឹង ជម្លោះដីធ្លីនោះបានមកដល់ដៃ​តុលាការ នៅថ្ងៃទី២៥ ខែតុលាឆ្នាំ​២០១២ និងបើ​​កស​​វ​​នា​​​​កា​​រ​​នៅថ្ងៃ​​ទី​​២៨ ខែតុលាឆ្នាំ២០១៥ ពេលនោះជនជាប់ចោទ លោក សោម សាវុធ បានចូល​ឆ្លើយ​បំភ្លឺ​កា​រពារភាពត្រឹមត្រូវរបស់ខ្លួន។ ប៉ុន្តែ​​​នៅ​​ថ្ងៃ​​ប្រកាស​សាលក្រមនៅរសៀលថ្ងៃចន្ទនេះ លោក សោម សាវុធ មិន​បានប​ង្ហា​ញមុ​ខទេ ចំណែកអ្ន​​ក​ចូលរួមស្តាប់ការ​ប្រកាសសាលក្រម មានតែមន្ត្រី​ឃ្លាំមើលសិទ្ធិម​នុស្ស៣នាក់​​ប៉ុ​​ណ្ណោះ​៕

សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

What Next?

Recent Articles