ដោយ អ៊ុង សេរីវុទ្ធ
2015-11-02
RFA

ពីឆ្វេង៖ អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហារី សំអាត ប្រធានគណបក្ស លោក ម៉ម សូណង់ដូ និងអនុប្រធានគណបក្ស លោក ហ៊ាង ឫទ្ធី ផ្ដល់បទសម្ភាសន៍ក្នុងពេលធ្វើសមាជបក្សកាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៥។ RFA/Uon Chhin
សាលាដំបូងរាជធានីភ្នំពេញកោះហៅអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឲ្យចូលឆ្លើយបំភ្លឺជុំវិញបណ្ដឹងរបស់ខ្លួន សុំរំលាយគណបក្សនេះ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា។
អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង ឫទ្ធី ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២ វិច្ឆិកា ថាលោក និងថ្នាក់ដឹកនាំគណបក្សនេះ៣នាក់ទៀត ដែលជាអ្នកច្បាប់ដូចគ្នា ចាត់ទុកជាលោក ម៉ម សូណង់ដូ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រើអំណាចផ្ដាច់ការ និងចាយវាយថវិកាបក្សគ្មានតម្លាភាព៖ «ចិត្តទេវទត្ត មាត់ទេវតា មាត់ជាអ្នកប្រជាធិបតេយ្យ មាត់ថា គោរពច្បាប់ ប៉ុន្តែទង្វើរបស់គាត់ (ម៉ម សូណង់ដូ) កាលពីខ្ញុំនៅក្រៅ(ស្រុក) ដូចពលរដ្ឋធម្មតា ហើយស្គាល់គាត់ជាង២០ឆ្នាំ ដែលយើងមិនទាន់ច្បាស់ ដល់ពេលធ្វើការជាមួយគ្នា ទើបដឹងថា គាត់(ម៉ម សូណង់ដូ) ប្រើប្រាស់អំណាចផ្ដាច់ការ ដែលមិនអាចធ្វើការជាមួយគាត់បាន ជាពិសេសគឺការចាយវាយថវិកាហិរញ្ញវត្ថុ គាត់ប្រើប្រាស់របស់ខ្លួនគាត់(ម៉ម សូណង់ដូ) តែការពិតថវិកាហ្នឹងបានពីសប្បុរសជន ហើយគាត់(ម៉ម សូណង់ដូ)យកទុកដាក់ក្នុងគ្រួសាររបស់គាត់»។
ចំណែកប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មិនឆ្លើយសំណួរទាក់ទងនឹងបណ្ដឹងរំលាយគណបក្សនេះទេ ទោះបីជាលោកបានលើកទូរស័ព្ទនៅថ្ងៃទី២ វិច្ឆិកានេះក៏ដោយ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទើបតែធ្វើសមាជបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានកាលពីថ្ងៃទី៩ កញ្ញា ដោយលោក ម៉ម សូណង់ដូ ត្រូវបានជ្រើសរើសធ្វើជាប្រធាន លោកបណ្ឌិត ហ៊ាង ឫទ្ធី និងលោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ធ្វើជាអនុប្រធានគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសហប្រជាជាតិបារម្ភពីបរិយាកាសនយោបាយធ្លាក់ចុះនៅកម្ពុជាបច្ចុប្បន្ន
- លោក សម រង្ស៊ី អះអាងថាភាពចាំបាច់នៃការត្រឡប់មកកម្ពុជាវិញលើកនេះគឺវប្បធម៌សន្ទនា
- គ.ជ.ប គ្រោងជួបក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើបញ្ហាចុះឈ្មោះបោះឆ្នោត
- ពលរដ្ឋមួយចំនួនថាការផ្អាកព្រះរាជពិធីបុណ្យអុំទូកគឺខ្លាចមានបាតុកម្មប្រឆាំងរដ្ឋាភិបាល
- គណបក្សសង្គ្រោះជាតិអំពាវនាវរដ្ឋាភិបាលឲ្យស៊ើបអង្កេតរកអ្នកវាយតំណាងរាស្ត្រឲ្យបានឆាប់
- គ.ជ.ប ចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងតាមប្រព័ន្ធកុំព្យូទ័រ
- បក្សប្រជាជនទុកចំហតំណែងអនុប្រធានទី១សភារហូតដល់ការបោះឆ្នោតអាណត្តិថ្មី
- “ការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំងរំឭកដល់ព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧”
- ទស្សនៈគណបក្សនយោបាយជុំវិញការដកតំណែងលោក កឹម សុខា