ដោយ តាំង សារ៉ាដា
2015-11-02
RFA

ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៥។ RFA/Brach Chev
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ប្រកាសចូលនិវត្តន៍ និងដកឃ្លាផ្នែកនយោបាយដោយសារសុខភាពមិនបរិបូរណ៍ និងស្ថិតក្នុងភាពជរាព្យាធិជាប្រចាំ។ ការប្រកាសលាលែងរបស់លោក គង់ គាំ ដែលជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ធ្វើឡើងកាលពីម្សិលម៉ិញ បន្ទាប់ពីមានអំពើហិង្សារបស់ក្រុមបាតករដែលគាំទ្របក្សកាន់អំណាច ទៅលើកូនប្រុសរបស់លោក កាលពីថ្ងៃទី២៦ ខែតុលា បណ្តាលឲ្យរងរបួសជាទម្ងន់។
លោក គង់ គាំ បានចូលប្រឡូកនយោបាយអស់រយៈពេល ២០ឆ្នាំ ជាមួយគណបក្សជាតិខ្មែរ រហូតដល់គណបក្ស សម រង្ស៊ី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥៕
ចុចត្រង់នេះទៅមើលឯកសារបន្ថែមទៀត
have a good rest sir’ please give some good advise to young generation ‘ GOD bless you and your family’.GOD bless all cambodian people’