វិទ្យុ / ហេឡូវីអូអេ
លោក អ៊ូ វីរៈ មិនជឿងថាគណបក្សប្រជាជនកម្ពុជាអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់លោក កឹម សុខា ធ្វើជាអនុប្រធានរដ្ឋសភាឡើងវិញបន្ទាប់ពីបានសម្រេចដកកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំសភាពេញអង្គនៅរដ្ឋសភា អំពីការដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)
ម៉ែន គឹមសេង
03 វិច្ឆិកា 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានមើលឃើញថា វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានក្ស័យជីវិតតាំងពីថ្ងៃចាប់សកម្មជនគណបក្សប្រឆាំងទាក់ទងនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ហើយលោកបានអំពាវនាវឱ្យអ្នកនយោបាយធ្វើការសន្ទនាគ្នាដោយសន្តិវិធីដោយមិនចាំបាប់មានវប្បធម៌សន្ទនាក៏ដោយ។
អ្នកវិភាគរូបនេះបានបន្ថែមក្នុងកម្មវិធី Hello VOA ថា វាស្ទើរតែមិនអាចកើតមានឡើងឡើយក្នុងការដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់លោក កឹម សុខា ធ្វើជាអនុប្រធានរដ្ឋសភាឡើងវិញបន្ទាប់ពីបានសម្រេចដកកាលពីថ្ងៃសុក្រសប្តាហ៍មុន។
សូមប្រិយមិត្តចុចស្តាប់ការបកស្រាយរបស់លោកទាំងស្រុងកម្មវិធី Hello VOA ដូចតទៅ៖
ការបណ្តេញអនុប្រធានសភានិងផលប៉ះពាល់លើកិច្ចព្រមព្រៀងនយោបាយ
អត្ថបទព័ត៌មានទាក់ទង
- បក្សកាន់អំណាចបណ្តេញលោកកឹម សុខាចេញពីអនុប្រធានសភា
- នយោបាយកម្ពុជាក្លាយជាហិង្សា
- បទសម្ភាសន៍ VOA ជាមួយលោកអ៊ូ វីរៈ នាយកវេទិកាអនាគតអំពីការវិវត្តន៍នយោបាយនៅកម្ពុជា
អ្នកជំនាញ៖ វប្បធម៌សន្ទនារឹងមាំបើកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា- អ្នកវិភាគយល់ថាវប្បធម៌សន្ទនាមិនជួយដល់ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ
- អ្នកជំនាញ៖ ច្បាប់គ្រប់គ្រងអង្គការនឹងបង្កការភាន់ច្រឡំកាន់តែច្រើន

