ដោយ ម៉ម មុនីរតន៍
2015-11-03
RFA

សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេលបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដើម្បីសាកសួរ។ RFA/Brach Chev
មេធាវីការពារក្តីឲ្យសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ថ្លែងថា ការសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដែលធ្វើឡើង នៅសាលាឧទ្ធរណ៍ នាថ្ងៃទី ៤ វិច្ឆិកា គឺកូនក្ដីរបស់លោក សម្រេចតម្កល់លុយចំនួន ១០លានរៀល ជាថ្នូរដើម្បី លោក ហុង សុខហ៊ួរ បាននៅក្រៅឃុំ ជាបណ្ដោះអាសន្ន។
លោក ជូង ជូងងី ឲ្យដឹងនៅថ្ងៃទី ៣ វិច្ឆិកា ថា សវនាការដែលនឹងចាប់ផ្ដើម នៅព្រឹកថ្ងៃទី ៤ វិច្ឆិកា គឺលោកមានភស្តុតាងដែលអាចឈានទៅដល់ការដោះបន្ទុកកូនក្តីរបស់ខ្លួនបាន។ បើទោះជាបែបនេះក៏ដោយចុះ លោក ជូង ជូងី នៅពុំទាន់អាចសន្និដ្ឋានបានថា ការជំនុំជម្រះសុំនៅក្រៅឃុំបណ្ដោះអាសន្ននេះ លទ្ធផលនឹងទៅជាយ៉ាងណា នៅឡើយនោះទេ។ ទន្ទឹមនឹងនេះ លោក ជូង ជូងី បញ្ជាក់ថា កូនក្ដីរបស់លោក សម្រេចតម្កល់លុយមួយចំនួនផង ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។
ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ ធ្លាប់បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ ចំនួនពីរលើករួចមកហើយ។ ការជំទាស់លើកចុងក្រោយ របស់ចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី ១៧ ខែ កញ្ញា នោះ គឺក្រោមហេតុផលថា ដើម្បីរក្សាជនត្រូវចោទ ឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីបន្ត និងកុំឲ្យមានវឹកវរកើតឡើង។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៥ សីហា។ ក្រោយការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ៣បទចោទ គឺ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បុរស៣នាក់សារភាពថាជាអ្នកបង្ករបួសស្នាមលើតំណាងរាស្ត្រប្រឆាំងពីរនាក់
- លោក សម រង្ស៊ី និងលោក កឹម សុខា វិលត្រឡប់មកដល់កម្ពុជា
- លោក វ៉ា គឹមហុង ថាវៀតណាមចង់យកទឹកដីកម្ពុជានៅតំបន់ដាក់ដាំដាក់ហ៊ូត
- សារឆ្លងឆ្លើយរបស់អ្នកនយោបាយនិងស្ថានការណ៍នយោបាយចុងក្រោយ
- សកម្មជនបក្សប្រឆាំងនៅពោធិ៍សាត់ត្រូវកាត់ទោសឲ្យជាប់គុក៥ឆ្នាំពីបទកាប់រានដីព្រៃ
- អង្គការសហប្រជាជាតិបារម្ភពីបរិយាកាសនយោបាយធ្លាក់ចុះនៅកម្ពុជាបច្ចុប្បន្ន
- លោក សម រង្ស៊ី អះអាងថាភាពចាំបាច់នៃការត្រឡប់មកកម្ពុជាវិញលើកនេះគឺវប្បធម៌សន្ទនា
- គ.ជ.ប គ្រោងជួបក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើបញ្ហាចុះឈ្មោះបោះឆ្នោត
- តុលាការកោះហៅអនុប្រធានបក្សរបស់លោក ម៉ម សូណង់ដូ ឲ្យបំភ្លឺបណ្ដឹងសុំរំលាយបក្ស