ដោយ សាន សែល
2015-12-26
RFA

នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា (CDRI) បណ្ឌិត ឆែម រិទ្ធី ថ្លែងក្នុងវេទិកាស្រាវជ្រាវអប់រំកម្ពុជា លើកទី២ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។ RFA/San Sel
អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកអប់រំ ពាណិជ្ជករ មន្ត្រីរដ្ឋាភិបាល និងនិស្សិត សិស្សានុសិស្ស បានមកជួបពិភាក្សាគ្នារយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២១ ដល់២២ ខែធ្នូ ក្នុងវេទិកាស្រាវជ្រាវអប់រំកម្ពុជា លើកទី២ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ការពិភាក្សានេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ឌី.អា.អាយ (CDRI) ក្រសួងអប់រំយុវជន និងកីឡា និងអង្គការយូណេស្កូ (UNESCO)។
វេទិកានេះ មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ និងការជជែកដេញដោលគ្នាស្ដីពីតួនាទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍ។
បន្ទាប់ពីវេទិកានេះ នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បណ្ឌិត ឆែម រិទ្ធី បានផ្ដល់បទសម្ភាសន៍ដាច់ដោយឡែកមួយដល់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។
តើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំខាន់យ៉ាងណាខ្លះនៅក្នុងការអភិវឌ្ឍជាតិ?
សូមស្ដាប់បទសម្ភាសន៍រវាងលោក សាន សែល និងបណ្ឌិត ឆែម រិទ្ធី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទសម្ភាសន៍អំពីការចូលជាសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
- បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ពីប្រទេសបារាំង
- បទសម្ភាសន៍អំពីការជំរុញរដ្ឋាភិបាលឲ្យបង្កើតអាជ្ញាធរជាតិរបបសន្តិសុខសង្គម
- បទសម្ភាសន៍៖ ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្ស
- បទសម្ភាសន៍អំពីគោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
- បទសម្ភាសន៍អំពីសារសំខាន់នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
- សម្ភាសលោក សុន ឆ័យ ជុំវិញបេសកកម្មថ្មីនៅតាមមូលដ្ឋានទូទាំងប្រទេស
- បទសម្ភាសន៍៖ ឧបសគ្គចំពោះការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ
- បទសម្ភាសន៍៖ តើកម្ពុជាត្រៀមខ្លួនរួចហើយឬនៅសម្រាប់សហគមន៍អាស៊ាន? (ភាគបញ្ចប់)