លោក កឹម សុខា ថា​នឹង​រំឭក​ស្នាដៃ​ចាស់​គម្រប់​១០​ឆ្នាំ​នៃ​ព្រឹត្តិ​ការចាប់ខ្លួន​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015
http://vodhotnews.com

មេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា

​មេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា ប្រកាស​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្ទាល់ពី​ប្រវត្តិ និង​សកម្មភាព​សិទ្ធិមនុស្ស ពី​អតីតកាលដែល​លោក​ថា ដើម្បី​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការចាប់​ឃុំខ្លួនពី​សំណាក់​រដ្ឋាភិបាល​។​

​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កឹម សុខា បានសរសេរថា សៀវភៅ​ដែល​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១​ ខែ​ធ្នូ​នោះ សហការី​របស់​លោក​ ជា​អ្នក​កត់ត្រា​ឡើង ដើម្បី​បង្ហាញ​ពី​ជី​វប្រ​វត្ត និង​សកម្មភាព​សិទ្ធិមនុស្ស ពេល​លោក​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ពេល​កន្លង​ទៅ​។​

​ម្យាង​វិញ​ទៀត កំណត់ត្រា​បញ្ជាក់ថា​ លោក កឹម សុខា គឺជា​អ្នក​ពុះពារ​តស៊ូ​ដើម្បី សេរីភាព យុត្ដិធម៌​និង​ជំរុញ​ឲ្យមាន​ការរីក​ចំរើន​ផ្នែក​សិទ្ធិមនុស្ស គ្មាន​ការតក់ស្លុត រហូត​រដ្ឋាភិបាល​ចាប់ខ្លួន​។

​កំណត់ត្រា​ដដែល​សរសេ​រ​ថា លោក កឹម សុខា ត្រូវ​អាជ្ញាធរ​រាជរដ្ឋាភិបាល ចាប់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ស្នាក់ការ​កណ្តាល ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ចាប់ខ្លួន​លោក កឹម សុខា​​ ត្រូវ​សមត្ថកិច្ច បានបញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ចោទ​ពី​បទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។​

​កំណត់ត្រា​ឲ្យដឹងថា ក្រោយ​ពី​ឃុំខ្លួន​ជិត​២០​ថ្ងៃ រដ្ឋាភិបាល​បាន សម្រេច​ឲ្យ​ដោះលែង លោក កឹម សុខា វិញ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦​។​

​ពេល​បាន​ចេញពីមណ្ឌល​ឃុំឃាំង​លោក កឹម សុខា ប្រកាស​ឈប់​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាឆ្នាំ២០០៧​ ហើយសកម្មជនសិទ្ធមនុស្សដ៍លឹចធ្លោរូបនោះ បានហក​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ ។​

​ពេលនេះ លោក កឹម សុខា បាន​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង ដ៏​ធំ​មួយ​នៅ​កម្ពុជា ពោល​គឺ​លោក​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕ 

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

What Next?

Recent Articles

One Response to "លោក កឹម សុខា ថា​នឹង​រំឭក​ស្នាដៃ​ចាស់​គម្រប់​១០​ឆ្នាំ​នៃ​ព្រឹត្តិ​ការចាប់ខ្លួន​​"

  1. people says:

    GOD bless you H E SO-KHA ‘ long live mr SO KHA ‘