ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015
http://vodhotnews.com
ក្រសួងអប់រំយុវជន និងកីឡា សម្រេចឲ្យដាក់បញ្ជូលមុខវិជ្ជា សរសេរតាមអាន ក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី៧រហូតថ្នាក់ទី១២ឡើងវិញ ដោយអះអាងថា ដើម្បីគុណភាពផ្នែកភាសារខ្មែរ។
សេចក្តីណែនាំរបស់ក្រសួងនេះ ចុះថ្ងៃទី២៣ ខែធ្នូ ឲ្យដឹងថា តាមស្មារតីនៃកិច្ចប្រជុំ ក្រសួងសម្រេចឲ្យបញ្ចូលមុខវិជ្ជា សរសេរតាមអាន សម្រាប់កាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងបញ្ចូល អត្ថបទទាំងមូលក្នុងការសិក្សាពីថ្នាក់ទី៧ រហូតថ្នាក់ទី១២ ឆ្នាំសិក្សា២០១៥ ២០១៦នេះ។
ក្រសួងអប់រំយុវជននិងកីឡាបញ្ជាក់ថា កម្មវិធីសរសេរតាមអាន ជាបំណិតដ៏សំខាន់ មួយក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ ដែលញ៉ាំងឲ្យអ្នកសិក្សា មានកាប្រុងប្រយ័ត្ន ចងចាំ សរសេរបានត្រឹមត្រូវ តាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទបានច្បាស់លាស់ ។
សេចក្តីណែនាំនោះ ក្រសួងអប់រំ ក៏បានប្រាប់ពីររបៀបបង្រៀន ការប្រើប្រាស់ពេលវេលា នៃការបង្រៀន និងវិធីសាស្ត្រច្រើនចំនុចទៀត៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
