ឪពុក​ម្តាយ​យុវជន​បាត់​ខ្លួន​កាល​ពី​ពីរ​ឆ្នាំ​មុន​ក្នុង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ទទូច​រក​យុត្តិធម៌

ដោយ ប្រាជ្ញ ចេវ
2016-01-04
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឪពុក​ម្តាយ​យុវជន ខឹម សុផាត វ៉េងស្រេង ៦២០

ឪពុក​ម្តាយ និង​ប្អូន​ស្រី​របស់​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ឆ្នាំ​២០១៤ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev

ឪពុក​ម្ដាយ​យុវជន​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ពីរ​ឆ្នាំ​មុន ទទូច​រក​យុត្តិធម៌​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ សំណើ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ស្ថាប័ន​រដ្ឋ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​នេះ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​រក​មិន​ឃើញ​កូន​ប្រុស​របស់​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ជំរុញ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ខឹម សុផាត គឺ​ជា​យុវជន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

អង្គុយ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ​នៅ​រាជធានី​ភ្នំពេញ មនុស្ស ៣​នាក់​ដែល​ជា​ឪពុក ម្តាយ និង​ប្អូន​ស្រី​របស់ ខឹម សុផាត បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្វាយរៀង មក​ដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មករា ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​បាត់​ខ្លួន​កូន​ប្រុស​របស់​គាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

មាន​មុខ​របរ​ជា​កសិករ លោក ខឹម សឿន ជា​ឪពុក​របស់ យុវជន ខឹម សុផាត និយាយ​ថា កាល​ពី​មុន លោក​ធ្វើ​ពិធី​រំឭក​ខួប​ឲ្យ​កូន​ប្រុស​នៅ​ខេត្ត​ស្វាយរៀង ប៉ុន្តែ​ឆ្នាំ​នេះ​មក​ធ្វើ​នៅ​ភ្នំពេញ ព្រោះ​ដើម្បី​មក​សួរ​នាំ​ស្ថាប័ន​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នានា​ពី​ការ​រីក​ចម្រើន​នៃ​ពាក្យ​បណ្ដឹង ដែល​លោក​បាន​ដាក់​ប្ដឹង​កន្លង​មក។

បុរស​ដែល​មាន​សម្បុរ​ខ្មៅ ចិញ្ចើម​ក្រាស់ រៀបរាប់​ដោយ​សំឡេង​មួយៗ​ថា កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ទទួល​ដំណឹង​ថា កូន​របស់​លោក​បាត់​ខ្លួន លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដើម្បី​ស្វែងរក​កូន​ប្រុស​របស់​លោក៖ «មក​ភ្នំពេញ​ចង់​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ទាំងអស់ ជួយ​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ​ផង បើ​ថា​ស្លាប់​ឲ្យ​ឃើញ​សាកសព បើ​រស់​ឲ្យ​ដឹង​ដំណឹង»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់​កាំភ្លើង​ពិត​លាន់​ឮ​កង​រំពង​កណ្ដាល​ទីក្រុង។ ការ​បាញ់​បង្ក្រាប​ទៅ​លើ​កម្មករ ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​ក្នុង​គ្រា​នោះ បណ្ដាល​ឲ្យ​កម្មករ ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​របួស​ជាង ៤០​នាក់។

កម្មករ​ស្លាប់ វ៉េងស្រេង ៦១០
រូបថត​កម្មករ ៤​នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​ស្លាប់​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

លោក ខឹម សឿន មាន​ប្រសាសន៍​ថា លោក​គ្មាន​សង្ឃឹម​ថា កូន​របស់​លោក​នៅ​មាន​ជីវិត​ឡើយ ដោយ​រៀបរាប់​ថា សាក្សី​ដែល​នៅ​ក្នុង​ហេតុការណ៍​បាន​ប្រាប់​លោក​ថា កូន​របស់​លោក​ត្រូវ​សមត្ថកិច្ច​បាញ់​ចំ​ដើម​ទ្រូង ហើយ​បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង​បាត់​ទៅ​ហើយ៖ «ឮ​គេ​ថា​កូន​ខ្ញុំ​ដួល​នៅ​ផ្លូវ គេ​លើក​បោះៗ​ចូល​ក្នុង​ឡាន ម្នាក់​មក​ឃើញ​ហ្នឹង​ត្រូវ​របួស​ដៃ កុំ​តែ​បាន​ក្មេង​ស្រី​អូស​ចូល​បន្ទប់​ចាក់​សោ​ទេ កុំ​អី​គេ​យក​ទៅ​ទាំងអស់»

ដំណាល​គ្នា​នឹង លោក ខឹម សឿន រំឭក​រឿង​នេះ​ឡើង​វិញ ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្បែរ​ជា​ប្រពន្ធ​របស់​លោក ប្រែ​ទឹក​មុខ​ទៅ​ជា​ក្រហម តំណក់​ទឹក​ភ្នែក​ក៏​រមៀល​ធ្លាក់​ចុះ ហើយ​ផ្ដើម​និយាយ​ដោយ​សំឡេង​យំ​ខ្សឹប​ខ្សួល៖ «ខ្ញុំ​យំ​ខ្ញុំ​នឹក​កូន​ខ្ញុំ មិន​គួរ​បាញ់​សម្លាប់​ដូច​សត្វ​ធាតុ មិន​គួរ​ណា​គេ​ធ្វើ​ចឹង កូន​ខ្ញុំ​នៅ​ក្មេង​សោះ ហេតុ​អី?»

លោកស្រី អ៊ិន លក្ខិណា ប្រាប់​ថា កាល​ពី​កូន​លោកស្រី​នៅ​រស់ តែង​តែ​ផ្ញើ​ប្រាក់​ទៅ​លោកស្រី​ក្នុង​មួយ​ខែៗ​ជិត ២០០​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។ លោកស្រី​ថា ចាប់​ពី​បាត់បង់​កូន​ប្រុស​របស់​លោកស្រី ជីវភាព​គ្រួសារ​ក៏​ធ្លាក់​ដុនដាប។ លោកស្រី​ស្ទើរ​មិន​ជឿ​ថា កម្លាំង​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើ​ការ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្លួន​ដូច្នេះ​ទេ៖ «មិន​គួរ​អី​លោក​ពល (កង​កម្លាំង) បាញ់​សម្លាប់​កូន​ខ្ញុំ គ្នា​មិន​ដឹង​អី​សោះ ដឹង​តែ​រក​លុយ​ផ្ញើ​ឲ្យ​ម៉ែ​ឲ្យ​ឪ ខ្ញុំ​ក្រ​បាន​ឲ្យ​កូន​មក​ធ្វើ​ការ»

ករណី​ហិង្សា​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៤ បង្ហាញ​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​កំពុង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បញ្ហា​ទាំង​នោះ​រួម​មាន ការ​វាយ​ដំ និង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤ ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ប្រព័ន្ធ​តុលាការ​គ្មាន​ប្រសិទ្ធភាព និង​មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​របស់​អ្នក​សារព័ត៌មាន ការ​រំលោភ​បំពាន​លើ​អ្នក​ជាប់​ឃុំ អំពើ​ពុក​រលួយ ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​គ្មាន​ប្រសិទ្ធភាព និង​អំពី​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត និយាយ​ថា យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ និង​សាច់ញាតិ​ជន​រងគ្រោះ​ដោយ​ករណី​ហិង្សា​នេះ នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។ ទោះ​បែប​នេះ​ក្តី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល ស្នើ​ទៅ​រដ្ឋាភិបាល​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​រក​យុត្តិធម៌​ជន​រងគ្រោះ៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ព្រោះ​ទី​១ គឺ​រដ្ឋាភិបាល​មាន​តែ​រដ្ឋាភិបាល​ទើប​រក​យុត្តិធម៌​បាន ហើយ​ជា​ការ​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការងារ​ស៊ើប​អង្កេត​រឿង​នេះ»

ប៉ូលិស វ៉េងស្រេង ៦១០
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

ក្នុង​ខួប​លើក​ទី​២ នៃ​ការ​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ខៀវ សុភ័គ ឲ្យ​ដឹង​ថា គណៈកម្មការ​ដែល​រដ្ឋាភិបាល​បង្កើត​ដើម្បី​ស្រាវជ្រាវ​ករណី​នេះ បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ទៅ​ហើយ។ លោក​អះអាង​ថា លទ្ធផល​រក​ឃើញ​ថា ករណី​ហិង្សា​នេះ​មាន​អ្នក​នយោបាយ​នៅ​ពី​ក្រោយ មិន​មែន​ជា​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ទេ។ លោក​ថែម​ទាំង​បញ្ជាក់​ថា សមត្ថកិច្ច​រក​មិន​ឃើញ​ថា​មាន​ករណី​បាត់​ខ្លួន​ទេ។ ក្រៅ​ពី​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ជីវិត​កម្មករ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​បន្ថែម​ថា លោក​មិន​ចង់​រំឭក​រឿង​ចាស់​ឡើង​វិញ​ទេ៖ «រឿង​ហ្នឹង​ដើម​ហេតុ​មក​ពី​កុបកម្ម​មាន​ការ​ញុះញង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​យើង​មិន​បាន​យក​មក​ពិចារណា​ឡើង​វិញ​ទេ ព្រោះ​ស្ថានការណ៍​នយោបាយ​ធូរ​ស្រាល​ឡើង​វិញ​ហើយ។ យើង​មិន​ចង់​ឲ្យ​មាន​ភាព​ល្អក់​កករ​ទេ»

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម នៅ​ក្រោយ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​ផ្ដន្ទាទោស​ចំពោះ​ជន​ប្រព្រឹត្តិ។ លោក​បន្ត​ថា ជន​រងគ្រោះ​មួយ​ចំនួន គណបក្ស​លោក​ជួយ​ផ្តល់​មធ្យោបាយ​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អន្តរជាតិ ខណៈ​ពួក​គេ​គ្មាន​ជំនឿ​លើ​តុលាការ​ក្នុង​ស្រុក៖ «រដ្ឋាភិបាល​ចាំបាច់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ បើ​រដ្ឋាភិបាល​សព្វថ្ងៃ​រក​មិន​ឃើញ រដ្ឋាភិបាល​ក្រោយៗ​ទៀត​ត្រូវ​រក​ឲ្យ​ឃើញ ព្រោះ​ការ​បាញ់​សម្លាប់​មនុស្ស​ជា​ទោស​ឧក្រិដ្ឋ»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស តំណាង​ឲ្យ​ដើម​បណ្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន និង​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក​ជីន។

ក្នុង​ពាក្យ​បណ្ដឹង​នោះ ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយ​នេះ។

អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព ព្រះសង្ឃ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដែល​នាំ​គ្នា​ធ្វើ​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​ស្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៦ ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់។ កម្លាំង​បង្ក្រាប​ចម្រុះ​របស់​សាលា​ក្រុង​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ ខែល ដំបង​ឫស្សី ដំបង​ឆក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ជាច្រើន​រយ​នាក់​តាំង​ពី​ព្រឹក​ព្រលឹម និង​ច្រើន​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង។ អ្នក​ចូលរួម​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​ទាំងអស់ ត្រូវ​បាន​អាជ្ញាធរ​ដេញ​រុញ​ច្រាន​ឲ្យ​បែក​ខ្ញែក មិន​អាច​ធ្វើ​ពិធី​បាន​ត្រឹមត្រូវ​ឡើយ។

ដោយឡែក លោកស្រី អ៊ិន លក្ខិណា ម្តាយ​យុវជន ខឹម សុផាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​កូន​របស់​លោកស្រី​បាត់បង់​ជីវិត លោកស្រី​ចង់​ឃើញ​សាកសព​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​មាន​កាតព្វកិច្ច​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្លួន៖ «គេ​ថា​កាត់​ចិត្ត​ទៅ កាត់​ចិត្ត​អី​បើ​ខែ​បុណ្យ​ទាន​ឃើញ​មាន​កូន​គេ​មក​ជួប​ម៉ែ​ឪ បាត់​តែ​កូន​ខ្ញុំ។ បើ​សិន​បាញ់​គ្នា​សម្លាប់​ហើយ ទុក​សាកសព​ឲ្យ​យក​ទៅ​ស្រុក​ទៅ​ស្រែ​ធ្វើ​បុណ្យ។ ចុះ​ហេតុ​អី​ដឹក​គ្នា​ទៅ​ណា​បំបាត់​ភស្តុតាង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ឪពុក​ម្តាយ​យុវជន​បាត់​ខ្លួន​កាល​ពី​ពីរ​ឆ្នាំ​មុន​ក្នុង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ទទូច​រក​យុត្តិធម៌"

  1. ទស្សនវិទ្យា says:

    បេីសិនជាស្លាប់និងឃេីញសាកសពតែបេីរស់និងត្រលប់មកផ្ទះវិញ។ដូចនេះអ្នកដែលសំលាប់គឺជាអ្នក

    បព្ជាារហេីយអ្នកដែលបព្ជាារបង្រ្កាប់ពួកបាតុករគឺជារដ្ធាភិបាលដូចច្នេះឃាតករគឺ,,,,,,,,,,,,,,,?នៅក្នុង

    រជកាលនេះសង្គមមួយនេះឃាេឃៅបំផុតនិងទទូលរងនូវភាពអយុត្តិធម័គ្រប់បែបយ៉ាងទៅលេីអ្នកក្រក

    និងអ្នកតូចតាច។

  2. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ