ដោយ យាង សុជាមេត្តា
2016-01-04
RFA

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ចូលរួមក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥។ RFA
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសុំទោសខ្មែរក្រោមជាសាធារណៈហើយ។ ក្រៅពីសុំទោសនោះ លោក អេង ឆៃអ៊ាង ថែមទាំងកោតសរសើរថា លោកមិនដែលបំភ្លេចគុណបំណាច់ និងវីរភាពរបស់ឧកញ៉ា សឺន គុយ នោះឡើយ។ ការថ្លែងសុំទោសបែបនេះ នៅបន្ទាប់ពីលោកបានថ្លែងនៅឯនាយសមុទ្រកាលពីពេលថ្មីៗនេះ រិះគន់យុទ្ធសាស្ត្ររបស់អតីតចៅហ្វាយខេត្តព្រះត្រពាំង ឧកញ៉ា សឺន គុយ ដែលប្រគល់ខ្លួនឲ្យវៀតណាម ចាប់យកទៅសម្លាប់នោះ ថាមិនធ្វើឲ្យខ្មែរក្រោមចំណេញនោះទេ។
ការសុំទោសរបស់ លោក អេង ឆៃអ៊ាង ពេលនេះ ធ្វើឡើងក្រោយពីអង្គការ-សមាគម និងពលរដ្ឋខ្មែរក្រោម បានប្រតិកម្មជាបន្តបន្ទាប់ចំពោះការថ្លែងរបស់លោក រិះគន់ទៅលើយុទ្ធសាស្ត្ររបស់ឧកញ៉ា សឺន គុយ ដែលខ្មែរក្រោមទូទៅចាត់ទុកថា ជាវីរបុរសដ៏ឆ្នើមរបស់ពួកគេនោះ។
លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ុងរ៉េអាល (Montreal) ប្រទេសកាណាដា (Canada) ថា កាលពីសម័យលោកឧកញ៉ា សឺន គុយ ធ្វើជាចៅហ្វាយខេត្តព្រះត្រពាំង នៅកម្ពុជាក្រោម លោកឧកញ៉ា សឺន គុយ បានយល់ព្រមប្រគល់ខ្លួនឲ្យវៀតណាម ចាប់ ហើយយកទៅសម្លាប់។ ទីបំផុត លោកថា ទឹកដីកម្ពុជាក្រោម នៅតែត្រូវវៀតណាម យកបានដដែល។ លោកថា ប្រសិនបើខ្មែរក្រោមមានយុទ្ធសាស្ត្រមិនឲ្យវៀតណាម ចាប់ខ្លួនឧកញ៉ា សឺន គុយ ហើយឲ្យនៅតស៊ូវិញ វាសនាខ្មែរក្រោមអាចមានរូបភាពផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្សសង្គ្រោះជាតិ មិនចង់ឲ្យមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី ដែលពេលនេះទៅក្រៅប្រទេស រត់គេចពីការតាមចាប់របស់សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នោះ ប្រើប្រាស់យុទ្ធសាស្ត្រដូចឧកញ៉ា សឺន គុយ ចេញមកប្រគល់ខ្លួននោះទេ ព្រោះវាមិនចំណេញអ្វីឡើយ។
ការថ្លែងរបស់ លោក អេង ឆៃអ៊ាង នេះហើយ ដែលធ្វើឲ្យខ្មែរក្រោមមិនសប្បាយចិត្ត ហើយប្រតិកម្មដំបូងគេបង្អស់ គឺមានចេញពីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មូលនិធិសម្ដេចបវរសេដ្ឋាធិបតី សឺន សាន និងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ តែម្តង។ លោក សឺន ស៊ូបែរ្តិ៍ ថ្លែងថា លោក អេង ឆៃអ៊ាង មើលងាយចំពោះការបូជារបស់ឧកញ៉ា សឺន គុយ ដែលសុខចិត្តប្ដូរជីវិតដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ ជាតិសាសន៍ និងពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។
នៅក្នុងលិខិតផ្ញើទៅកាន់ លោក សឺន ស៊ូបែរ្តិ៍ ចុះថ្ងៃទី៣ មករា លោក អេង ឆៃអ៊ាង ដែលពេលនេះកំពុងស្ថិតនៅសហរដ្ឋអាមេរិក នៅឡើយ បានប្រាប់ លោក សឺន ស៊ូបែរ្តិ៍ ថា ការថ្លែងរបស់លោកកាលពីពេលថ្មីៗនេះ គឺជាទស្សនៈយល់ឃើញរបស់លោក ហើយលោកពុំមានចេតនាបន្តុះបង្អាប់ ឬប្រមាថមើលងាយចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ា សឺន គុយ ឡើយ។ ប៉ុន្តែលោកថា ប្រសិនបើពលរដ្ឋខ្មែរក្រោមយល់ឃើញថា ការថ្លែងរបស់លោកមិនសមរម្យ ឬមិនត្រឹមត្រូវ លោកសូមអធ្យាស្រ័យ និងសុំទោសចំពោះខ្មែរក្រោម។
លោក អេង ឆៃអ៊ាង បញ្ជាក់បន្តថា រូបលោកមិនដែលបំភ្លេចនូវគុណបំណាច់ធំធេង និងវីរភាពអង់អាចក្លាហានរបស់ឧកញ៉ា សឺន គុយ ដែលបានដឹកនាំកម្លាំងអ្នកស្នេហាជាតិ តស៊ូប្រឆាំងនឹងការឈ្លានពាន និងការគ្រប់គ្រងរបស់វៀតណាម ដើម្បីការពារវប្បធម៌ និងអរិយធម៌ខ្មែរនៅកម្ពុជាក្រោមឡើយ។
សៀវភៅប្រវត្តិចៅហ្វាយគុយ ដែលរៀបរៀងដោយ លោក កែវ សុវត្ថិ នៅឆ្នាំ១៩៧១ បានលើកឡើងថា នៅដើមសតវត្សរ៍ទី១៩ អតីតចៅហ្វាយខេត្តព្រះត្រពាំង ឧកញ៉ា សឺន គុយ បានតស៊ូស្វិតស្វាញប្រឆាំងទៅនឹងការទន្ទ្រានយកទឹកដីកម្ពុជក្រោម ពីសំណាក់ជនជាតិអណ្ណាម ហើយថែមទាំងបានសម្លាប់មេទ័ពកំពូលរបស់អណ្ណាមម្នាក់ទៀតផង ដែលធ្វើឲ្យស្ដេចអណ្ណាម មានការខឹងសម្បាយ៉ាងខ្លាំង ទើបបញ្ជូនទ័ពរបស់ពួកគេដើរកាប់សម្លាប់ជនជាតិខ្មែរ បំផ្លិចបំផ្លាញវត្តអារាម និងធ្វើបាបព្រះសង្ឃ ដើម្បីឲ្យឧកញ៉ា សឺន គុយ ចេញមកឲ្យពួកគេចាប់ខ្លួន បើមិនដូច្នោះទេ ពួកគេនឹងបន្តកាប់សម្លាប់ជនជាតិខ្មែរឲ្យអស់។
ដោយខ្លាចជនជាតិអណ្ណាម ធ្វើបាបពលរដ្ឋ និងបំផ្លាញវប្បធម៌ខ្មែរក្រោម ឧកញ៉ា សឺន គុយ យល់ព្រមចេញមកឲ្យអណ្ណាម ចាប់ខ្លួនកាត់ក ប៉ុន្តែត្រូវឲ្យស្ដេចអណ្ណាម សន្យាថា នឹងមិនបន្តកាប់សម្លាប់ពលរដ្ឋខ្មែរ ត្រូវរក្សាវត្តអារាម វប្បធម៌ ទំនៀមទម្លាប់ខ្មែរនៅទីនោះ។
ចាប់តាំងពីពេលនោះមក ឧកញ៉ា សឺន គុយ ត្រូវបានពលរដ្ឋខ្មែរក្រោមទូទៅ ចាត់ទុកថាជាវីរបុរសដ៏ឆ្នើមរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បនឹងប្រជុំជម្រុះបេក្ខជនសម្រាប់តំណែងអគ្គនិងអគ្គលេខាធិការរង
- តំណាងសហព័ន្ធពន្យល់ខ្មែរក្រោមនៅអាមេរិកពីផែនការសម្រាប់ឆ្នាំ២០១៦
- លោក ហេង សំរិន នឹងចូលរួមខួបទី៧០នៃការបោះឆ្នោតសកលដំបូងរបស់វៀតណាម
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យមានការពិភាក្សាលើការកំណត់សញ្ជាតិប្រធានបក្ស
- ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រទាមទារឲ្យមន្ត្រីបក្សប្រឆាំងសុំទោសខ្មែរក្រោម
- ការប្រែប្រួលនយោបាយក្នុងឆ្នាំ២០១៥
- អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋខ្មែរក្នុងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦
- ព្រឹត្តិការណ៍នៃជម្លោះព្រំដែនជាមួយប្រទេសវៀតណាមនៅឆ្នាំ២០១៥
- ព្រះសង្ឃសុំអន្តរាគមន៍ពីរដ្ឋាភិបាលរឿងលោក ខឹម វាសនា ប្រមាថព្រះពុទ្ធសាសនា
ជាការប្រសើរដែល អ្នកដឹកនាំ ហ៊ានទទួលសារភាពនូវកំហុសឆ្គង ទោះដោយចេតនា ឬអចេតនា។ ការទទួលខុសចំពោះមុខ ដើម្បីស្វែងរកភាពត្រឹមត្រូវ គួរជាវប្បធម៌ល្អមួយ ដែលខ្មែរគួរប្រកាន់យក ឆ្លើយតបក្នុងនាម មនុស្សមានសិលធម៌ មានទង្វើទទួលខុសត្រូវ សមជាមនុស្ស មានសម្បញ្ជ្ញៈ( ការភ្ញាក់រលឹក ដោយ ការពិចារណា) សឲយឃើញខុសពីសត្វនោះ។
ខ្នាតអប់រំជាច្រើន ទាំងសាលាទំនើប ទាំងការអប់រំនៃពុទ្ធសាសនា និង ការប្រៀនប្រដៅនៃល្បើករបស់ចាស់ទុំ តែការគ្រប់គ្រងខ្វះ សុឆន្ទៈ បានធ្វើអោយ ខ្មែរធ្លាក់ អវិចិយ។
សំនៀង
សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។
សំខាន់ អោយប្រទេសខ្មែរ ដូច ប្រទេស លាវ ទើប ល្អ ពួក អា ក្បត់ជាតិ !
មិនដឹងជាសាឣីទេ តាចាស់សំគមឣត់បានកាមួយនេះ តាត្រូូវយល់ថានេះជា សិទ្ធសេរីភាពផ្នែកបញ្ចេញយោបល់
របស់ពលរដ្ឋខ្មែរម្នាក់ៗនៅក្នុងប្រទេសប្រជាធិប្បតេយថាតើរឿងនោៈ ប្រវត្តិសាសនោៈ ខុសឬត្រូូវ មានប្រយោជន៌ឬឣត់ ខាតចំណេញប៉ុណ្ណា ត្រូូវកាលះទេសះឬទេ គេឣាចវិភាគ រួចបញ្ចេញយោបល់ កំុឨយតែគេមួលបង្កាច់កាពិតចោតប្រកាន់ជាផ្លូូវការតាមច្បាប់ ខ្ញំុមានការកោតគោរពសង្វេគទៅដល់លោកតាមហាវីរះបុរស សឺន គុយណាស់ថែមទាំងឈឺចាប់បំផុត តែខ្ញំុមានសិទ្ធយល់ស្របឬមិនយល់ស្របនូវកាគិតនឹងកាប្រព្រិទ្ធរបស់គាត់ កាប្រកាន់នឹងទាមទាឨយសំុទោសរបស់តាឣែងនៅពេលនេះ គ្មានបានការឣ្វីទាំងឣស់ ខាតតែពេល
ពាក្យសម្ដីលោកអៀងពិតជាឆ្គាំឆ្គងមែន!ប៉ុន្តែគ្មានចេតនា ពាក្យខ្មែរពោលថាៈ ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់ ដឹងខុសចេះទទួលកំហុសនោះជាការល្អ!
ព្រោះតែខ្មែរក្រោមរាប់លាននាក់ខ្លាចស្លាប់ ទើបបណ្ដាលអោយឧកញ៉ា សឺន គុយ ដែលជាវិរៈបុរសស្នេហាជាតិ
ដែលជាមេដឹកនាំតស៊ូប្រឆាំងយួនឈ្លានពានប្រគល់ខ្លួនអោយយួនយកទៅសម្លាប់ ។
ឥឡូវខ្មែរក្រោមមានចំនួនប្រជាជនច្រើនជាងខ្មែរកណ្ដាលទៅទៀត ប៉ុន្តែនៅតែខ្លាចស្លាប់មិនហ៊ានប្រឆាំងយួនយកឯករាជ្យ
ដដែល អោយយួនឈូសវាយបំបាក់ខ្លោងទ្វារបុរាណ អោយយួនរំលោភមើលងាយធ្វើបាបជិះជាន់តាមចិត្ត
ព្រោះតែសម្បូរអ្នកខ្លាចស្លាប់ !
មិនមែនតែខ្លាចស្លាប់ប៉ុណ្ណឹងទេ មានខ្មែរក្រោមខ្លះ កាលខ្មែរកណ្ដាលមិនទាន់ហៅអ៊ុនតាក់ចូលស្រុកបណ្ដេញយួនចេញនោះ
មានខ្មែរក្រោមខ្លះគេខ្លាចអាម៉ាស់មុខជាខ្មែរ គេថាគេជាជនជាតិយួនថែមទៀតផង ឥឡូវគេថាគេខ្មែរវិញហើយ ។
សូមអស់លោកកុំបន្ថែមគ្រឿងក្ដៅបន្ថែមទៀត គួរតែចេះសាមគ្គីគ្នាវិញទើបល្អចម្រើន ទោះជាខ្មែរលើរខ្មែរក្រោមខ្មែរកណ្ដាល
ក៏ដោយក៏យើងខ្មែររជាឈាមជ័រតែមួយដែរ ការខ្វះខាតឫលើសលួសបន្ដិចបន្តួច វាមិនសំខាន់ទេ
សំខាន់យោគយល់គ្នាកុំបន្ថែមគ្រឿងគ្រូវថែមទៀតបានហើយ
There are some Khmer Kroum who serves Hun Sen and Youn because they receive benefits, power, rank, and money
There are some Khmer Kroums who serve Hun Sen and Youn because they receive benefits, power, rank, and money