ដោយ អ៊ុង សេរីវុទ្ធ
2016-01-04
RFA

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងបន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។ RFA/Morm Moniroth
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប នឹងជម្រុះយកបេក្ខជនតែត្រឹម ១៥នាក់ សម្រាប់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៅថ្ងៃទី៥ មករា។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ការប្រជុំសម្រេចជម្រុះយកបេក្ខជន១៥នាក់នោះ ដោយនឹងយក៣នាក់ សម្រាប់ប្រកួតប្រជែងតំណែងអគ្គលេខាធិការ និង១២នាក់ទៀត សម្រាប់តំណែងអគ្គលេខាធិការរង។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា បេក្ខជនទាំង១៥នាក់ចុងក្រោយនោះ នឹងតម្រូវឲ្យផ្ដល់ឯកសារច្បាប់ដើមទាំងអស់ ដូចជាសញ្ញាប័ត្រ ឯកសារប្រវត្តិរូបជាដើម។
បេក្ខជនដែលចូលរួមប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវបំពេញលក្ខខណ្ឌចំនួន ៦ចំណុច ដូចជាមានសញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់ក្នុងរយៈពេលបំពេញការងារ មានអាយុយ៉ាងតិច ៣០ឆ្នាំ មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ មានបទពិសោធន៍ការងារយ៉ាងតិចណាស់ ៥ឆ្នាំ និងមិនត្រូវជាសហព័ន្ធ ឬញាតិសារលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធានគណបក្សនយោបាយ។
វគ្គជម្រុះចុងក្រោយសម្រាប់តំណែងនេះ គឺប្រើរូបមន្តបីយកមួយ ហើយលទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅពាក់កណ្ដាលខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខួបពីរឆ្នាំនៃការបណ្ដេញក្រុមបាតុករតវ៉ារឿងយុត្តិធម៌សន្លឹកឆ្នោតនៅទីលានប្រជាធិបតេយ្យ
- លោក អេង ឆៃអ៊ាង សុំទោសខ្មែរក្រោមរឿងរិះគន់យុទ្ធសាស្ត្រឧកញ៉ា សឺន គុយ
- លោក ហេង សំរិន នឹងចូលរួមខួបទី៧០នៃការបោះឆ្នោតសកលដំបូងរបស់វៀតណាម
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យមានការពិភាក្សាលើការកំណត់សញ្ជាតិប្រធានបក្ស
- គ.ជ.បពិនិត្យឃើញបេក្ខជនខ្លះខ្វះលក្ខខណ្ឌចូលរួមប្រកួតយកតំណែង
- ការប្រែប្រួលនយោបាយក្នុងឆ្នាំ២០១៥
- អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋខ្មែរក្នុងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦
- ព្រឹត្តិការណ៍នៃជម្លោះព្រំដែនជាមួយប្រទេសវៀតណាមនៅឆ្នាំ២០១៥
- ព្រះសង្ឃសុំអន្តរាគមន៍ពីរដ្ឋាភិបាលរឿងលោក ខឹម វាសនា ប្រមាថព្រះពុទ្ធសាសនា
គ ជ ប = គណកម្មាធិការ ជាតិ ដើម្បីបោះឆ្នោត។
គ ប ជ = គណកម្មាធិការ បោះឆ្នោត ដើម្បី ជាតិ។
តើគូរជ្រើសរើស យក ណាមួយ ????????? ឯករាជ្យ។
សំនៀង