សុខ សោម៉ាវត្តី ឈប់​និយាយ​រឿង​ប្តី​

លោក ទូច ដាណារ៉ា និង​អ្នកនាង សុខ សោម៉ាវត្តី។  វុទ្ធី

លោក ទូច ដាណារ៉ា និង​អ្នកនាង សុខ សោម៉ាវត្តី។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: នៅ​ក្រោយ​ការ​ហ៊ុមព័ទ្ធ​ពី​ចំណង​ស្នេហ៍​​ដើរដល់​ផ្លូវ​បំបែក តែ​មិន​មាន​ភាគី​ណា​ក្លា​ហាន​ទម្លាយ​អាថ៌កំបាំង​​ឲ្យ​មហាជន​​អស់​ចម្ងល់ ​និង​ទន្ទឹម​នឹង​​ដំណឹង​ស្វាមី​ឡើ​ង​តំណែង​ ​កាន់​តួ​នាទីជា​ស្នងការ​រង​ខេត្ត​មណ្ឌលគិរីនោះ ​ នៅ​ពេល​សុំ​រំឭក​រឿង​ចំណង​ប្តី​ប្រពន្ធជា​ថ្មី​ ពិធីការិនី​កូន​មួយ​ អ្នក​នាង សុខ សោម៉ាវត្តី​ បែរ​ជា​​ពោល​ពាក្យថា រឿង​ប្តី​ឈប់​និយាយ​ហើយ។

មិនមែន​ទើបថ្មី​ៗ​នេះ​ទេដែល​មាន​ចំហាយ​ព័ត៌​មានមិន​ល្អ ​ជ្រែក​ពិភព​សិល្បៈ​​ថា ​ចំណង​ស្នេហា​កូន​មួយរវាង​អ្នកនាង​ សុខ សោម៉ាវត្តី និង​ លោក ទូច ដាណារ៉ា កូនប្រុស​អតី​ត​មេប៉ូលិស​​ក្រុង​ភ្នំពេញ​​ ប្រសូតឡើង​ក្រោម​ជីវិត​អាពាហ៍​ពិពាហ៍​ផ្អើល​អស់តារា​សិល្បៈ​និង​មន្ត្រីរាជ​ការ​កាលពី​របីឆ្នាំ​មុននោះ ​​ ល្បី​ដើរដល់​ផ្លូវ​បំបែក ចែកបង្វេច​គ្នា​ទៅ​នៅពួនសម្ងំ​ក្នុង​បន្ទប់​គេង​ផ្សេង​គ្នា​។

ប៉ុន្តែ​រាល់​សំណួរ​សួរ​ជជែក​ពី​រឿង​នេះ អ្នក​នាង សុខ សោ​ម៉ាវត្តី ជាពិធីការិនី​និង​តារា​សម្តែង​និយម​ស្ទីល​កាយ​វិការ​ក្រមិចក្រមើម ​សម្ដី​​ប៉ប្លូច តែងតែ​​អះអាង​ថា ជីវិតប្តី​ប្រពន្ធ​នាង​មិន​បាន​ជួប​រឿង​ដូច​គេនិយាយទេ​ ​ដោយ​គ្រាន់​តែ​រស់​​នៅ​មិន​សូវ​បាន​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នាប៉ុណ្ណោះ​ ពី​ព្រោះ​ការងារ​រវល់​រៀង​ៗខ្លួន​។

ប៉ុន្តែ​ពី​ក្រោយ​ខ្នង​នៃ​​សម្ដី​អះអាង​បន្សាប​ព្យុះ​ព័ត៌​មានអាស្រូវ​ស្នេហ៍​នោះ មានព័ត៌​មាន​ទម្លាយ​ចេញ​ជា​ហូហែ​ពីអ្នក​សិល្បៈ​​ស្និទ្ធនឹង​នាង​ថា ការ​ពិត​​សម្ដី​ដែល សុខ សោម៉ាវត្តី​ អះអា​ងគឺ​ជាការ​បិទ​បាំង​តែប៉ុណ្ណោះ។ ពួកគេ​មិន​បាន​រួមរស់​ជុំគ្នា​ដូចកាល​ពីគ្រា​ដែលទើប​រៀប​ការ​ឡើយ​។

​ប្រភព​ដដែលបាន​បង្ហើប​​ថា៖​ «តាម​តែ​ការឃ្លាត​ឆ្ងាយពី​គ្នា​នោះ ទំនង​ជា​ពួកគេ​ក៏​មិន​នៅ​ទំនេរដែរ​។ មិន​ថា តែ​លោក ពេជ្រ ទេមានអ្នកថ្មី ស្រស់​ស្រី វត្តី ក៏​​មាន​ដែរ។ តែ​នាង​កំពុង​​រៀប​គម្រោង​​ដើរតាមគន្លង អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដោយរង់ចាំ​​ស្នេហ៍​​​ចេញ​លទ្ធផល​ដាច់​ស្រឡះ​សិន​ ទើបគេ​ហ៊ាន​បញ្ចេញ​ចំណង​ជីវិតថ្មី​»។

ទន្ទឹម​នឹង​ការលើកឡើង​នៅ​ក្នុង​អ៊ីន​ស្តាក្រាម​របស់​អ្នកនាង សុខ សុម៉ាវត្តី គ្រា​ដែល​ស្វាមី លោកទូច ដាណារ៉ា ទទួលបាន​តំណែងកាន់​​តែធំ ធ្វើ​ជា​ស្នង​ការរងខេត្ត​មណ្ឌលគិរីនោះ នាង​បែរជា​សរសេរ​សារ​បង្ហោះ​ថា៖ «គ្មាន​ស្នេហា គ្មានអ្វី​ប្លែកផង សប្បាយ​ចង់​ស្លាប់​។ ត្រូវ​តែសប្បាយ​ចិត្ត​នឹង​អ្វី​ដែល​យើង​​មាន។ កុំកើត​ទុក្ខ​នឹង​អ្វី​ដែល​​បាន​​បាត់បង់ ព្រោះអ្វី​ៗ​បានកំណត់​ហើយ កុំ​ចង់ឈ្នះអី​។ អ្នកដែល​ឈឺចាប់​គឺខ្លួន​ឯង​ទេ​»។

​ពេល​សូមបកស្រាយ​ពី​សារ​បង្ហោះ​ក្នុង​​អ៊ីនស្តាក្រាម និង​សួរ​ថា តើ​មាន​អារម្មណ៍​សប្បាយយ៉ាង​ណា​ទេ ស្វាមី​បា​ន​ឡើង​ឋានៈ​កាន់​តែ​ធំនោះ អ្នក​នាង សុខ សោម៉ាវត្តី ប្រាប់​ថា ការ​បង្ហោះ​សារ​នោះ​មិន​មែន​ទើប​តែ​បង្ហោះ​ថ្មីៗ​នេះ​ទេ នាង​បង្ហោះ​វាយូរថ្ងៃ​ហើយ​។ សារនេះ មិន​ជាសម្ដីអ្វី​ទេ វាជាសារ​បែប​អប់​រំ​​សង្គម​ទូទៅ​»។

ពិធីការិនី​កូនមួយ កំពុង​ហ៊ុមព័ទ្ធរឿង​បែកបាក់​ប្តី រូប​នេះ បាន​ប្រាប់ថា៖ «សារ​​នោះ គឺ​ចង់​អប់​រំ​ ពិសេស​យុវវ័យ មិន​ចង់​បង្ហាញ​ពី​ន័យ​ផ្ទាល់​ខ្លួន ឬ​ចង់​ប្រាប់​ថា ជីវិតខ្ញុំដូច​នោះទេ»។

​សុខ សោម៉ាវត្តី បាន​បញ្ជាក់​ចុងក្រោយ​ថា៖ «ដោយ​ឡែក​ចម្លើយ​ពាក់ព័ន្ធ​​រឿង​ប្តី ចំពោះរឿង​នេះ​ខ្ញុំសូមមិន​និយាយ​ ហើយ​ក៏​ឈប់​ខ្វល់​នឹង​សំណួរ​រឿងហ្នឹង​​តទៅទៀត​ដែរ​»៕


What Next?

Recent Articles