រដ្ឋាភិបាលសម្រេចមិនឲ្យ​មានការផ្លាស់ប្តូរចង្កូតពីស្តាំមកធ្វេង​សម្រាប់រថយន្តធំៗ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ បានបញ្ជាឲ្យ​ទប់ស្កាត់​ដាច់ខាត​​កុំឲ្យ​មាន​ការនាំចូល​រថយន្តចង្កូតស្តាំ​មកកម្ពុជាតទៅ​​ទៀតនិង​យល់ព្រមតាមសំណើរបស់ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ផ្លាស់ប្តូរចង្កូតរថយន្ត​ពីស្តាំមកធ្វេងវិញ។​

ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថារដ្ឋាភិបាល​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់រថយន្ត​ធំៗ​ ដោយ​មិន​ចាំបាច់​ផ្លាស់ប្តូរ​ចង្កូតរថយន្ត​ពីស្តាំ​មកធ្វេងនោះទេ។ លោក​បន្ត​ថា​​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យរថយន្តចង្កូតស្តាំធំៗប្រមាណ​៤០០គ្រឿង ​ចរាចរណ៍តាមធម្មតា​និង​ចូល​ទៅបង់ពន្ធ​តាមការណែនាំ។ លោកក៏បញ្ជាកុំឲ្យ​មានការ​លួចនាំចូលតទៅទៀតសម្រាប់រថយន្តចង្កូតស្តាំ។​

គួររំឭកថា​កន្លងទៅ​សាលារាជធានីភ្នំពេញនិងភាគីពាក់ព័ន្ធ​បាន​​ស្នើ​សុំគោលការណ៍ពីរដ្ឋាភិបាលករណី​សំណើរបស់ម្ចាស់​រថយន្តធំៗ​ដែលមានចង្កូត​ស្តាំ​ក្នុងការសុំលើកលែង​កុំ​ឲ្យ​មាន​ការ​ដូរចង្កូតមកឆ្វេងវិញ។​

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅមានម្ចាស់​រថយន្តធំៗ​ចង្កូតស្តាំជាង២០០នាក់ បាន​លើ​គ្នាម​ក​តវ៉ា​ក្បែរ​​ខុទ្ទកាល័​យនាយករដ្ឋមន្រ្តី ដើម្បីដាក់​ញត្តិ​សុំឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ ករណី​អ​គ្គនា​យ​​​កដ្ឋានគយនិងរដ្ឋាករចេញសេចក្តីជូនដំណឹង​ពី​ការ​បង់ព​ន្ធនិងតម្រូវ​ឲ្យ​​​កែ​ចង្កូតពីស្តាំមកឆ្វេងវិញ។ កាល​ពីថ្ងៃទី​២៣ខែធ្នូ ម្ចាស់រថយន្តទាំងនោះ​បាន​តវ៉ាបិទផ្លូវជាតិ​លេខ២និងលេខ៣ ​ទាមទារ​ឲ្យ​មាន​ការ​ពិចារណា​លើ​សំណើ​របស់​ពួកគេ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាលសម្រេចមិនឲ្យ​មានការផ្លាស់ប្តូរចង្កូតពីស្តាំមកធ្វេង​សម្រាប់រថយន្តធំៗ​"

  1. Anonymous says:

    ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, ហ៊ាន ផ្លាស់ វ័ណ្ឌ ក ខ្លួនអែង !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  2. pingpong says:

    ១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
    ២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ​ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
    ៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!