ដោយ ម៉ម មុនីរតន៍
2016-01-05
RFA

ប្រមុខរដ្ឋាភិបាល ប្រតិកម្មចំពោះគណបក្សប្រឆាំងដែលរិះគន់ការដាក់ឈ្មោះស្ពានអាកាសថ្មីជិតសាលាតិចណូ ថាជាស្ពាន ៥មករា ចំថ្ងៃខួបអាពាហ៍ពិពាហ៍របស់ លោក ហ៊ុន សែន។ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា នេះជាការរករឿងមិនចេះចប់មិនចេះហើយរបស់គណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រីថ្លែងថា ជាញឹកញាប់ គណបក្សជំទាស់ទាំងមេទាំងកូន តែងរិះគន់រដ្ឋាភិបាលទាំងខុសរបៀបជាហូរហែក្នុងពេលកន្លងមកនេះ។
ចំណែកអ្នកវិភាគនយោបាយវិញយល់ឃើញថា ជាទម្លាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ការផ្លែផ្កាដាក់គ្នាទៅវិញទៅមករបស់អ្នកនយោបាយ ជារឿងធម្មតាទៅហើយ។ ម្យ៉ាងវិញទៀត ការដៀមដាមដាក់គ្នាដូចនេះរបស់អ្នកនយោបាយ ជាបរិបថដដែលៗយូរមកហើយ។
មន្ត្រីគណបក្សប្រឆាំងនៅពុំទាន់មានប្រតិកម្ម ឬឆ្លើយតបបែបណានៅឡើយទេ ជុំវិញការចោទប្រកាន់ដូចនេះរបស់ លោក ហ៊ុន សែន ហើយការរក្សាជំហរនៅស្ងៀមពេលនេះ ត្រូវបានអ្នកវិភាគយល់ឃើញថា ប្រហែលជាគណបក្សជំទាស់ចង់បន្ធូរស្ថានការណ៍នយោបាយ ដែលកំពុងឡើងកម្ដៅ ឲ្យស្ថិតក្នុងកម្រិតមួយទាប ឬអាចជាមធ្យោបាយក្នុងការបញ្ចៀសហិង្សានយោបាយក៏អាចថាបាន។
លោក ហ៊ុន សែន ថ្លែងការពារថា ការចោទប្រកាន់របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រឆាំងរដ្ឋាភិបាល គឺជាហេតុផលពុំអាចទទួលយកបានឡើយ។ ការថ្លែងដូចនេះរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពេលដែលលោកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមួយថ្មីទៀត នៅជិតសាលាតិចណូ ដែលត្រូវគេប្រសិទ្ធិនាមថា ស្ពាន ៥មករា កាលពីព្រឹកថ្ងៃទី៥ មករា។
មុនពិធីសម្ពោធមួយថ្ងៃ អ្នកវិភាគ និងអ្នកនយោបាយចំអកថា ការព្យាយាមដាក់ឈ្មោះស្ពានឲ្យត្រូវនឹងថ្ងៃកំណើតអាពាហ៍ពិពាហ៍របស់ លោក ហ៊ុន សែន ដូចនេះ ជាការបង្ហាញសាច់ដុំ និងជារបៀបនៃការអនុវត្តវប្បធម៌ទំយើ ច្រើនជាងហេតុផលនានា។ ក្រៅពីនេះ លោក ហ៊ុន សែន ត្រូវគេមើលឃើញថា កំពុងប្រមូលសមិទ្ធផលទាំងឡាយឲ្យក្លាយជាទ្រព្យសម្បត្តិរបស់ខ្លួន ច្រើនជាងសម្បត្តិសាធារណៈរបស់រដ្ឋ បើទោះជាសមិទ្ធផលទាំងនោះជាលុយជំនួយ ឬបានមកពីប្រភពថវិកាកម្ចីក្តី។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការដាក់ឈ្មោះស្ពានថ្មីថាជាស្ពាន ៥មករា នេះ វាមិនគាប់ជួនទៅនឹងពិធីខួបកំណើតថ្ងៃអាពាហ៍ពិពាហ៍របស់លោកឡើយ។ ជាងនេះទៀត លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់ថ្ងៃទី៥ មករា នេះ មានកំណើតមនុស្សច្រើនណាស់នៅក្នុងពិភពលោក រួមទាំងមានមនុស្សជាច្រើនផ្សេងទៀត ក៏មានថ្ងៃអាពាហ៍ពិពាហ៍ដូចនេះដែរ។ ហេតុនេះ ការដាក់ឈ្មោះស្ពានអាកាសថ្មីនេះថាជាស្ពាន ៥មករា នោះ វាពុំមែនជាការទាមទាររបស់លោកឡើយ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន រិះគន់គណបក្សប្រឆាំងថា ជាទម្លាប់មិនកែនិស្ស័យតាំងពីថ្នាក់កំពូលរហូតដល់មន្ត្រីនៅថ្នាក់ក្រោម ដែលតែងមើលឃើញរដ្ឋាភិបាលក្នុងផ្លូវមិនល្អជាដរាបមក។ លោកបន្តថា «ខ្ញុំព្រះករុណាខ្ញុំចង់សួរថា តើថ្ងៃ ៥ មករា នេះ ជាថ្ងៃសម្រាប់ទាំងអស់គ្នា ឬជាថ្ងៃរបស់ខ្ញុំព្រះករុណាខ្ញុំ។ បើសិនជាកាសែតវាឆ្កួត មេដឹកនាំបក្សក្នុងឋានៈជាអ្នកតំណាងរាស្ត្រ កុំឆ្កួត។ បើសិនជាស្ពាននេះដាក់ថាជាស្ពានអនុស្សាវរីយ៍ខួបលើកទី៤០ របស់សម្ដេចតេជោ និងភរិយា អាហ្នឹងចាំថា។ តែ ៥ មករា មនុស្សមួយពិភពលោក វា ៥ មករា ហើយចាំបាច់មករករឿង។ ទាំងមេទាំងកូនវាអ៊ីចឹង បានវាអ៊ីចឹង»។
បើទោះជា លោក ហ៊ុន សែន ច្រានចោលការដាក់ឈ្មោះស្ពានអាកាសជិតសាលាតិចណូ ថាពុំមែនជាកាដូសម្រាប់ខួបអាពាហ៍ពិពាហ៍ដល់ភរិយារបស់លោកក្តី តែលោកបានរំឭកយ៉ាងពិស្ដារអំពីការតស៊ូរបស់លោក ទម្រាំបាន អ្នកស្រី ប៊ុន រ៉ានី ធ្វើជាភរិយា។ លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងបញ្ជាក់ទៀតថា ក្នុងពេលដែលលោកថ្លែងសន្ទរកថានេះ គឺកាលពី ៤០ឆ្នាំមុន រូបលោក និងភរិយា កំពុងស្ថិតក្នុងវ័យកំលោះ និងក្រមុំនៅឡើយទេ។ លោកបន្តថា «ខ្ញុំព្រះករុណាខ្ញុំក៏មិនភ្លេចនឹងនិយាយដែរ។ ម៉ោងនេះ ពេលនេះ កាលពី ៤០ឆ្នាំមុន គេបានកំពុងតែតម្រៀបជួរខ្ញុំព្រះករុណាខ្ញុំ និងភរិយាខ្ញុំដូចទាហានអ៊ីចឹង។ ១៣គូដើរចូលរោងការ។ ពេលនោះនៅកំលោះទេ ម៉ោងហ្នឹង ឯណេះក៏នៅក្រមុំដែរម៉ោងហ្នឹង។ ថ្មើរហ្នឹងគេទើបនឹងអានប្រវត្តិរូបទេ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺពីមន្ត្រីគណបក្សសង្គ្រោះជាតិ ជុំវិញការចោទប្រកាន់របស់ លោក ហ៊ុន សែន បានភ្លាមៗនៅឡើយទេ នៅថ្ងៃទី៥ មករា។
ជុំវិញរឿងនេះ លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត យល់ឃើញថា វាពុំមានអ្វីដែលចម្លែកឡើយ ដែលអ្នកនយោបាយប្រើប្រាស់វេទិកាឌឺដងដាក់គ្នាដូចនេះ។ លោកបន្តថា ជាទម្លាប់នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងប្រើប្រាស់ពិធីរបៀបនេះដើម្បីទាក់ទាញការគាំទ្ររបស់ខ្លួន។ ផ្ទុយទៅវិញ លោក អ៊ូ វីរៈ ចាត់ទុកថា អ្វីដែលជាបញ្ហានោះ នៅត្រង់ថា ប្រសិនបើអ្នកនយោបាយប្រើគុកច្រវាក់ និងប្រព័ន្ធតុលាការ ឬជាការគំរាមកំហែងផ្នែកនយោបាយ ទាំងនេះទើបជាក្ដីកង្វល់ និងជាវិបត្តិសម្រាប់សង្គម។ លោកបន្តថា «ការប្រទាំងប្រទើស ឬមួយការរិះគន់គ្នាទៅវិញទៅមកទាក់ទិនឈ្មោះក៏ដោយ ឈ្មោះផ្លូវក៏ដោយ ធ្វើផ្លូវក៏ដោយ មិនធ្វើផ្លូវក៏ដោយ គឺជារឿងដែលធម្មតា។ ខ្ញុំមិនយកចិត្តទុកដាក់ទេ អ្វីដែលយើងយកចិត្តទុកដាក់ នៅពេលណាដែលតុលាការត្រូវបានប្រើទៅលើសិទ្ធិនយោបាយរបស់គណបក្សនយោបាយ អាហ្នឹងបានយើងព្រួយបារម្ភ»។
បើទោះជាបែបណា លោក ហ៊ុន សែន បានដៀមដាមឲ្យគណបក្សជំទាស់ថា ដោយសារតែការរករឿងមិនសមហេតុសមផល ប្រឆាំងការអភិវឌ្ឍរបស់រដ្ឋាភិបាល ទើបជំរុញឲ្យមនុស្សមួយចំនួនក្នុងបក្សត្រូវជួបទុក្ខ ទាំងស្ថានភាពនៅកម្ពុជា កំពុងតែមានភាពសម្បូរសប្បាយ និងរីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បនឹងប្រជុំជម្រុះបេក្ខជនសម្រាប់តំណែងអគ្គនិងអគ្គលេខាធិការរង
- អ្នកវិភាគបញ្ហាសង្គមរិះគន់ការដាក់ឈ្មោះស្ពានអាកាសតិចណូថាជាស្ពានអាកាស៥មករា
- លោក អេង ឆៃអ៊ាង សុំទោសខ្មែរក្រោមរឿងរិះគន់យុទ្ធសាស្ត្រឧកញ៉ា សឺន គុយ
- លោក ហេង សំរិន នឹងចូលរួមខួបទី៧០នៃការបោះឆ្នោតសកលដំបូងរបស់វៀតណាម
- ពលរដ្ឋស្រុកព្រែកប្រសព្វខេត្តក្រចេះត្អូញត្អែរអំពីផ្លូវលំដីហុយប៉ះពាល់សុខភាព
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យមានការពិភាក្សាលើការកំណត់សញ្ជាតិប្រធានបក្ស
- ការប្រែប្រួលនយោបាយក្នុងឆ្នាំ២០១៥
- អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋខ្មែរក្នុងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៦
- ព្រឹត្តិការណ៍នៃជម្លោះព្រំដែនជាមួយប្រទេសវៀតណាមនៅឆ្នាំ២០១៥

បក្សជំទាស់ នៅតែបំពេញនាទី ផ្តល់ទស្សនៈផ្សេង ដែលអាចផ្ទុយនឹងទស្សនៈនឹងអនុវត្តន៏នៃបក្សកាន់អំណាច។ សង្គមស៊ីវិល និង សមាគមនានា ព្រមទាំងរាស្ត្រមានសិទ្ធិរិះគន់ស្ថាបនា ជាប្រយោជន៏ដល់សង្គមជាតិ។
សូមមេត្តាអធ្យាស្រ័យថា “គ្រប់ទស្សនៈផ្ទុយ ” មិនមែនជា “ប្រឆាំង ឬ ខ្មាំង ” នោះទេ។
ឥរិយាបថ ” រៀនស្តាប់ ” និង យល់ ពី ឆន្ទៈ រាស្ត្រ ជា ជំនាញនៃអ្នកដឹកនាំ។
ទាំងនេះក៏ជា មូលដ្ឋាននៃ អនុវត្តិន៏ ប្រជាធិបតេយ្យ។
សំនៀង
សូមជំរាប តាចាស់ ហ៊ុន សែន មិនមែន បក្សប្រឆាំង ទេ គឺ ប្រជាពលរដ្ឋ តាមដានទង្វើរ តា ហ៊ុន សែន
អែង បំផ្លាញទ្រព្យសម្បត្តិជាតិ អស់ច្រើន ដល់ ធ្វើ អីៗ បានបន្តិចបន្តួច ស្រែកអួត អង្គុយលើចង្អេរ
លើកខ្លួនអែង ទៀត !
មិនចេះខ្មាស់ ប្រទេស ថៃ ផ្លូវថ្នល់ភ្លោះធំៗ រាប់ពាន់គីឡូម៉ែត្រ ស្ពាន ស្ពានអាកាស រាប់រយ គេ មិន
ស្រែកឡូឡា អួតតម្កើងខ្លួន ដូច តាចាស់ ហ៊ុន សែន អែង ទេ !
No one is perfect but Hun Sen and the CPP are far worse than “WORST”. They were and are the murderers from the Khmer Rouge origins (and should nobody forget it), the thugs – beating/abusing innocent people and the national traitors – selling out to yuon (look at how many yuons now live in Cambodia compared to the time the Khmer Rouge ruled). Whatever they do is questionable, not only by the opposition but by even kids of 5 years old – that is how stupid they are.
ហ៊ុន សែន កំពុងប្រមូលសមិទ្ធផលទាំងឡាយដែលជាកម្លាំងញើសឈាមទ្រព្យសម្បត្តិប្រទេសជាតិខ្មែរទាំងមូល
ឲ្យក្លាយជាទ្រព្យសម្បត្តិរបស់ខ្លួនតែម្នាក់ ដែលជាមេពុករលួយអសមត្ថភាពដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាជនខ្មែរ ។
បែបនេះគេហៅថា ជិះជាន់ឈ្លីកម្លាំងពលកម្មប្រជាជនខ្មែរទូទាំងប្រទេសដែលខំកសាងជាតិ !
what ever you want to do to this poor nation Mr EVIL . this country is belonging to you and your master not one can say any thing. I still alive and seeing what will going on in the nearest future. I may be your extremist to your leadership but not to this poor nation. if Cambodian felt to kick this evil out of ruling this poor nation will face another blood shade.
រកចម្លើយសមរម្យឆ្លើយបកស្រាយលុបលាងកំហុសល្មោភលោភលន់របស់ខ្លួនមិនបាន ដែលចេះតែជោរសប្បាយ
និងពួកអាម៉ីអាថោងក្នុងសាលារាជធានីភ្នំពេញដែលកំពុងវាយអែបស៊ីអប លិើកជើងលើកដៃភ្លេច់គុណសារៈជាតិខ្មែរទាំងមូល
ម្លេះហើយមានតែខំធ្វើមុខក្រាស់ ចងកំហឹងទាំងងងើល ប្រតិកម្មទាំងបំពានលើការរិះគន់របស់ប្រជាជន អាងតែមានតែមានបក្ស
ប្រឆាំងសម្រាប់បូញមាត់ទម្លាកទោសដើម្បីបោកប្រាស់មតិជាតិនិងអន្តរជាតិ .
កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ
ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
———————————————–
អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…
កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ