លោក​ ទេព នីថា ត្រូវសម្រាំង​ជា​បេក្ខជន១នាក់ក្នុងចំណោម៣នាក់​​សម្រាប់​តំណែងអគ្គលេខាធិការ គ.ជ.ប​

ដោយ៖​ ទូច សុខា​និង​ស៊ុន ណារិន​​ | ថ្ងៃពុធ ទី6 មករា 2016, 12:26 PM
http://vodhotnews.com

លោក ទេព នីថា ​អគ្គលេខាធិការ​របស់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)


លោក ទេព នីថា ដែលកំពុង​បម្រើ​ការ​ជា​អគ្គលេខាធិការ​របស់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រូវបានសម្រាំង​ឲ្យ​ស្ថិតនៅជាបេក្ខជន១នាក់​ក្នុងចំណោម​បេក្ខជន៣នាក់​​សម្រាប់មុខតំណែង​​អគ្គលេ​ខាធិកា​រ​។​

បើតាមសេចក្តីជូនដំណឹង​របស់គ.ជ.ប ចេញផ្សាយនៅថ្ងៃពុធនេះ បេក្ខជនសម្រាប់តំណែង​អគ្គលេខាធិការ​រួមមាន​លោក ហេង មណីចិន្តា អនុបណ្ឌិត​រដ្ឋបាលសាធារណៈនិងជា​ប្រធានអង្គការ​ពុទ្ធ​សាសនាដើម្បីអភិវឌ្ឍន៍ លោក ទេព នីថា អនុបណ្ឌិ​តវិទ្យាសាស្រ្ត​នយោបាយនិង​បច្ចុប្បន្នជាអគ្គលេខាធិការ​គ.ជ.ប​ និង​លោក​ យ៉ា ណាវុធ អនុ​បណ្ឌិត​នីតិសាស្រ្ត​ និង​ជា​នាយក​អង្គការខារ៉ាមកម្ពុជា។​ បើ​តាមអ្នកនាំពាក្យគ.ជ.ប បេក្ខជន​ឈរឈ្មោះ​សម្រាប់​តំ​ណែង​អគ្គលេខា​ធិ​​ការ​មាន​ដូចជា លោក ទេព នីថា  លោក យ៉ា ណាវុ​ធ លោក រុន សារាយនិង​លោក ឡុង ឡេង ជានាយក​អង្គការ​សកម្មភាព​ដើម្បី​សុខភាព​។​

ចំណែកបេក្ខជនសម្រាប់​តំណែង​អគ្គលេខាធិការរង មាន​១២នាក់ រួមមាន​​លោក ម៉ៅ សុភារិទ្ធ លោក សំ សុគង់ លោក គឹម ឈន លោក សោម សូរីដា លោក ម៉ុក ដារ៉ា លោក នី ចរិយា លោក តាន់​ ប៊ុន​វីរៈ លោក ណេ ហ្សូនី លោក សុកលៈ ទីប៉ោ លោក រស់ សូ លោក​ យ៉ត ប៊ុននី និង​លោកស្រី លឹម ច័ន្ទ​លីដា ។​

បើតាមតាមសេចក្តីជូនដំណឹងនោះ គ.ជ.ប បានតម្រូវ​ឲ្យ​បេក្ខជន​ដែលមានឈ្មោះ​ក្នុង​បញ្ជី​នេះ ត្រូវប្រគល់​ព្រឹត្តិបត្រថ្កោលទោស​មកគ.ជ.ប​ ​យ៉ាងយូរ​បំផុត​ត្រឹមថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦។​ គ.ជ.ប នឹង​ជ្រើសរើសអគ្គលេខាធិការ​១នាក់និងអគ្គលេខាធិការរង​៤នាក់។​

អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា​បន្ទាប់ពីទទួលបានលិខិតថ្កោលទោសពីក្រសួង​យុត្តិធម៌ គ.ជ.ប នឹងពិនិត្យ​មើល​បេក្ខជន​ទាំងនោះ លើ​កម្រិតវប្បធម៌ សមត្ថភាព​ជំនាញ​និង​សមត្ថភាពនៃ​ការធ្វើការ ពេលដាក់បទបញ្ជាឲ្យ​​។​ លោក​បន្ត​ថា​អគ្គលេខាធិការនិងអគ្គលេខាងធិការរង របស់គ.ជ.ប ត្រូវជាមនុស្សបច្ចេកទេស ដែលលោកថាអ្នកទាំងនោះត្រូវចាំអនុវត្តបទបញ្ជាឬគោលការណ៍​របស់ថ្នាក់លើ។ លោកបន្ថែ​មថាអគ្គលេខាធិការនិងអគ្គលេខាងធិការរងមិនមានសិទ្ធធ្វើសេចក្តីសម្រេចចិត្តដូចអគ្គលេខា​ធិការនិងអគ្គលេខាងធិការរងចាស់នោះទេ ដែលលោកថាកន្លងមកពួកគាត់មានសិទ្ធិសម្រេចលើកិច្ចការមួយចំនួន​។

នៅពេលសួរថាតើនឹង​មានការសម្ភាសន៍​ផ្ទាល់មាត់​ឬ​យ៉ាងណា លោក​ ហង្ស ពុទ្ធា​ មិនទាន់​អាច​បញ្ជាក់នៅឡើយទេ ដោយ​រង់ចាំការសម្រេច​នៅពេលក្រោយ។​ លោក​បញ្ជាក់ថានីតិវិធី​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល ខែ​មករា ឆ្នាំ​២០១៦​នេះ​។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ទៀត​ថា​ប្រធាន គ​.​ជ​.​ប មាន​សិទ្ធិ​ស្នើ​ឈ្មោះ​បេក្ខជន​ដែល​ឈរ​ជា​អគ្គលេខាធិការនិង​អគ្គលេខាធិការរង​មកកាន់​សមាជិក​របស់ គ​.​ជ​.​ប​។ លោក​បន្តថាបេក្ខជន​ដែល​នឹង​ត្រូវ​ក្លាយជា​អគ្គលេខាធិការនិង​អគ្គលេខាធិការរង ត្រូវ​ទទួល​បាន​ការឯកភាព​ពី​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​។​

​បើតាមលោក ហង្ស ពុទ្ធា​ បើសិន​ជា​បេក្ខជន​ដែល​ប្រធាន​ស្នើ​មក​ហើយ តែ​មិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិក គ​.​ជ​.​ប ទេនោះ  គ​.​ជ​.​ប ត្រូវ​អនុវត្ត​នីតិវិធី​ជ្រើសរើស​តំ​ណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​​បន្តទៀត ហើយ​ក្នុង​រយៈពេល​នេះ អគ្គលេខាធិការ​ចាស់​នឹង​នៅតែ​បំពេញ​កិច្ចការ​របស់​ខ្លួន​ដដែល​។​

គួរបញ្ជាក់ថា​កន្លងទៅ សម័្ពន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា(ERA)បាន​ជំរុញឲ្យគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប) ធ្វើការជ្រើស​រើសតួនាទីអគ្គលេខាធិការនិង​អគ្គលេខា​ធិការ​រងឲ្យមានតម្លា​ភាពនិងយុត្តិធម៌ ដើម្បីទទួលបានការទុកចិត្តពីមជ្ឈដ្ឋានទូទៅ។ ERAជាបណ្ដុំនៃអង្គការសង្គមដែលឃ្លាំងមើលការបោះឆ្នោតនៅកម្ពុជាចំនួនជាង២០មានដូចជាអង្គការខុមហ្រ្វែល អង្គការនិ​ហ្វិច មជ្ឈមណ្ឌលកម្ពុជាដើម្បីសារព័ត៌មានឯករាជ្យ អង្គការតម្លាភាព​កម្ពុជានិងអង្គការផ្សេងៗទៀត។

ERAបញ្ជាក់ថា​គ.ជ.ប ត្រូវធ្វើការសម្រាំងយកបេក្ខជនសម្រាប់តំណែង​អគ្គលេខាធិការនិងអគ្គលេខាធិការរងឈរលើជំហឯករាជ្យ​ភាព អព្យាក្រឹត្យភាពនិងការជឿទុកចិត្តពីសាធារណជន។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថាលោកទទួល​ស្គាល់ថាលោក ទេព នីថា ដែល​ជាអគ្គលេខាធិការ​បច្ចុប្បន្ន មាន​បទពិសោធន៍ ប៉ុន្តែកន្លងមកអគ្គ​លេខាធិការរូបនេះ​ធ្លាប់រងនូវ​ការរិះគន់​ពីប្រជាពលរដ្ឋ។ លោក​បន្តថាការជ្រើសរើសតួនាទី​អគ្គលេខាធិការគួរតែ​ជាមន្រ្តី​មកពីអង្គការសង្គមស៊ីវិល​ដែលទទួលបានការជឿទុកចិត្តពីប្រជាជនមានអព្យាក្រឹត្យភាព មិនស្ថិតនៅក្រោមបក្សនយោបាយណាមួយ​។ លោកមានប្រសាសន៍ថា​៖ បើនិយាយពីបទពិសោធន៍មើលឃើញថាឯកឧត្តម ទេព នីថា គាត់មានបទពិសោធន៍ហើយ ព្រោះគាត់ធ្វើការងារហ្នឹងយូរឆ្នាំ ប៉ុន្តែបើយើងនិយាយពីការជឿទុកចិត្តពីមហាជនទូទៅខ្ញុំមើលឃើញថាប្រជាពលរដ្ឋ មជ្ឈដ្ឋានទូទៅនឹងមិនមានការជឿទុកចិត្តឯកឧត្តម ទេព នីថា ហ្នឹងក៏ច្រើននាក់ដែរជាពិសេសអ្នកដែលមិនមែនជាគណបក្សកាន់អំណាចគាត់មានការមិនជឿទុកចិត្តចឹងអគ្គលេខាធិការ .. គួរតែជាបុគ្គលដែលទទួលបានការជឿទុកចិត្តពីមហាជនទូទៅគ្រប់និន្នាការនយោបាយគ្រប់មជ្ឈដ្ឋានអាហ្នឹងដើម្បីឲ្យស្ថាប័នទាំងមូលមានការទទួលស្គាល់មានជឿជាក់ពីមហាជននិងអ្នកបោះឆ្នោត

សូមបញ្ជាក់ថាលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានកាន់តំណែងនេះតាំងពីឆ្នាំ២០០២ ជំនួសលោក អ៊ឹម សួស្តី ដែលត្រូវបានតាំងធ្វើជាប្រធាន គ.ជ.ប៕

What Next?

Recent Articles

11 Responses to "លោក​ ទេព នីថា ត្រូវសម្រាំង​ជា​បេក្ខជន១នាក់ក្នុងចំណោម៣នាក់​​សម្រាប់​តំណែងអគ្គលេខាធិការ គ.ជ.ប​"

  1. Rayuth says:

    I strongly support Mr. Heng Monychenda for the position of secretary general of NEC. Tep Nytha should take rest!!!! Your name has been fully soiled.

  2. Bopha says:

    ខ្ញុំក៏យល់ស្របចំពោះការជ្រើសរើសលោកបញ្ឌិត ហេង មុន្នីចិន្តា ព្រោះម៉ាសៀងឹមៗផ្កាប់ឆ្នាំង ទេព នីថា គួរសម្រាកហើយ គ្នាននរណាជឿទុកចិត្តទឿតទេ​ នេះបើ គ. ជ.​ប ចងទទួលបានការគាំទ្រពីសាធារណៈ​មតិជាតិ និងអន្តរជាតិនោះ។

  3. Bopha says:

    ខ្ញុំក៏យល់ស្របចំពោះការជ្រើសរើសលោកបញ្ឌិត ហេង មុន្នីចិន្តា ធ្វើជាអគ្គលេខាធិការ គ.ជ.​ប​ព្រោះ​ម៉ាសៀងឹមៗផ្កាប់ឆ្នាំង ទេព នីថា គួរសម្រាកហើយ គ្នាននរណាជឿទុកចិត្តទៀតទេ​ នេះបើ គ. ជ.​ប ចង់ទទួលបានការគាំទ្រពីសាធារណៈ​មតិជាតិ និងអន្តរជាតិនោះ។

  4. Judge says:

    Please give Mr.Heng Mony Chenda a chance to serve Cambodians. It is about time to leave Mr.Tep Nith aside as he has been too long in position. No one should be in position for life. Other needs to give public a fresh idea and he/ she won’t be attached to any ruling party.
    As NEC now is independent, thus new secretary is more appropriately elected.
    Samneang

  5. បរិមី​ ព្រះវិហារ says:

    បេក្ខជន​ លោក​ទេព​ នីថា​ នឹងជាប់ជាតំណែងអគ្គលេខាធិការដដែល​ មានអ្នកពេញចិត្ត​ និងអ្នកមិនពេញចិត្តគឺជារឿងធម្មតាទេ។ ហង្ស​ ពុទ្ធោ​ និយាយភ្លេចគិត​ ឬលាក់លៀមរឿងការតែងតាំងអគ្គលេខាធិការនេះគឺ​ប្រធានគជប​ត្រូវជាអ្នកស្នើសុំមកនាយករដ្ឋមន្ត្រី​ ហើយនាយករដ្ឋមន្ត្រីនឹងត្រូវស្នើសុំទៅព្រះមហាក្សត្រដើម្បីតែងតាំងអគ្គលេខាធិការរូបណាមួយនោះ! គិតផងអស់លោក​! បើបេក្ខជននោះ​ប្រធានគជប​មិនព្រមស្នើក៏អត់ដែរ​ ហើយបើនាយករដ្ឋមន្ត្រីមិនស្នើទៅព្រះមហាក្សត្រដើម្បីសុំតែងតាំងក៏អត់ដែរ! !

  6. xxx says:

    បើចេះខ្មាស់ខ្លួនឯងទើបជាមនុស្ស បើធ្វើមុខក្រាស់មិនដឹងថាទេ កុហក់ប្រពន្ធកូនថាខ្លួនជាអ្នកស្នេហាជាតិ ការពិតគ្មានឧត្ដមគតិស្នេហាជាតិទាល់តែសោះ គឺស្នេហាតែលុយ និងអំណាច ដើម្បីបំផ្លាញជាតិខ្លួនឯងតែប៉ុណ្ណោះ

  7. Anonymous says:

    ស្រុកខ្មែរ ប្រជាពលរដ្ឋ ក្រ . រដ្ឋ ក្រ ជំពាក់បំណុលបរទេសច្រើនឡើងៗ ទ្រព្យសម្បត្តិជាតិ ហិនហោច

    ដោយសារ ដឹកនាំប្រទេសតាមរបៀប គឹតប្រយោជន៍ផ្ទាល់ខ្លួន មានអ្នក អែបអប ស៊ីជោ លើកជើង !

  8. xxx says:

    មុខក្រាស់ណាស់ មិនចេះខ្មាស់គេសោះ គេជេដៀលត្មេះយ៉ាងណាក៏នៅក្រាញ

  9. Anonymous says:

    Tep nitha has to find another job , people don’t want to see (you) the same face work the same place.

  10. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ

  11. សុខា says:

    បើតាមលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺគណបក្សប្រជាជន បានរកក្រឡាឲ្យបេក្ខជន​ទេព​ នីថា​ កាន់តំណែងជាអគ្គលេខាធិការដដែល ដូចលោក បរមីព្រះវិហារលើកឡើងអញ្ចឹង៖​ ការតែងតាំងអគ្គលេខាធិការនេះគឺ​ប្រធានគជប​ត្រូវជាអ្នកស្នើសុំមកនាយករដ្ឋមន្ត្រី​ ហើយនាយករដ្ឋមន្ត្រីនឹងត្រូវស្នើសុំទៅព្រះមហាក្សត្រដើម្បីតែងតាំងអគ្គលេខាធិការ។ បើប្រធានគជប​មិនស្នើតែងតាំងក៏មិនចេញដែរ​ ហើយបើនាយករដ្ឋមន្ត្រីមិនស្នើទៅព្រះមហាក្សត្រដើម្បីសុំតែងតាំងក៏អត់ដែរ! !