ដោយ អ៊ុង សេរីវុទ្ធ
2016-01-06
RFA

មន្ត្រីអ្នកនាំពាក្យ គ.ជ.ប ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបរវាងគណៈកម្មការចំពោះកិច្ច គ.ជ.ប ជាមួយសហភាពអឺរ៉ុប នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៥។ RFA/Yeang Socheametta
បេក្ខជន១៥នាក់ចុងក្រោយក្នុងចំណោមបេក្ខជនជិត១០០នាក់ ដែលសល់ពីការជម្រុះជាបន្តបន្ទាប់ សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានប្រកាសឲ្យដឹងហើយនៅថ្ងៃទី៦ មករា។
បញ្ជីរាយនាមបេក្ខជនទាំង១៥នាក់នោះ មាន បេក្ខជន៣នាក់សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ១កន្លែង គឺមានលោក ទេព នីថា អគ្គលេខាធិការ គជប ក្នុងតំណែងបច្ចុប្បន្ន និងនាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយកអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ។
ចំណែកបេក្ខជន១២នាក់ទៀត សម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង៤រូប រួមមានអគ្គលេខាធិការរងបច្ចុប្បន្ន លោក សុកុលៈ ទីប៉ោ ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក នី ចរិយា អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក គឹម ឈន និងលោកមេធាវី សំ សុគង់ ជាដើម។
ក្នុងចំណោមបេក្ខជនទាំង១៥នាក់នេះ មានស្រ្តីតែម្នាក់គត់ ដែលជាក្រុមប្រឹក្សាគណៈមេធាវី គឺអ្នកស្រី លឹម ច័ន្ទលីដា។
បន្ទាប់ពីចេញបញ្ជីរាយនាមបេក្ខជនទាំងអស់នេះ គ.ជ.ប តម្រូវឲ្យបេក្ខជនទាំង១៥នាក់នោះ ប្រគល់ព្រឹត្តិបត្រថ្កោលទោសរបស់ខ្លួន មកគ.ជ.ប យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ជាកំហិត។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់បានបញ្ជាក់ថា ការជ្រើសរើសចុងក្រោយនឹងធ្វើឡើងដោយប្រើរូបមន្ត បីយកមួយ ហើយលទ្ធផលនឹងត្រូវប្រកាសឲ្យដឹងនៅពាក់កណ្ដាលខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សប្រឆាំងថាបក្សកាន់អំណាចខ្លាចលោក សម រង្ស៊ី ចូលរួមប្រកួតប្រជែងបោះឆ្នោត
- លោក ស ខេង ថាវៀតណាមព្រមឈប់ជួលដីខ្មែរនៅតាមព្រំដែន
- លោក ហ៊ុន សែន ប្រតិកម្មនឹងបក្សប្រឆាំងដែលរិះគន់ការដាក់ឈ្មោះស្ពានអាកាសថា៥មករា
- ខួបពីរឆ្នាំនៃការបណ្ដេញក្រុមបាតុករតវ៉ារកយុត្តិធម៌រឿងសន្លឹកឆ្នោតនៅទីលានប្រជាធិបតេយ្យ
- គ.ជ.បនឹងប្រជុំជម្រុះបេក្ខជនសម្រាប់តំណែងអគ្គនិងអគ្គលេខាធិការរង
- លោក អេង ឆៃអ៊ាង សុំទោសខ្មែរក្រោមរឿងរិះគន់យុទ្ធសាស្ត្រឧកញ៉ា សឺន គុយ
- លោក ហេង សំរិន នឹងចូលរួមខួបទី៧០នៃការបោះឆ្នោតសកលដំបូងរបស់វៀតណាម
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យមានការពិភាក្សាលើការកំណត់សញ្ជាតិប្រធានបក្ស
- គ.ជ.បពិនិត្យឃើញបេក្ខជនខ្លះខ្វះលក្ខខណ្ឌចូលរួមប្រកួតយកតំណែង