នាយករដ្ឋមន្ត្រី​ប្រាប់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ឲ្យទៅ​យក​ប្រាក់​វិញ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016
http://vodhotnews.com

រូប​ពី​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែល​បាន​បង់ប្រាក់​ធ្វើ ឬ​អ្នក​ដែល​មាន​​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​ក​ដែល​មាន​កម្លាំង​១២៥​សេ​សេ​ចុះក្រោម អាច​ទៅ​បើកប្រាក់​វិញ​បាន បន្ទាប់​ពី​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​មិន​តម្រូវឲ្យ​អ្នកបើកបរ​ម៉ូតូ​ប្រភេទ​នេះ​មាន​ប័ណ្ណបើកបរ​។​

​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ជា​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​ថា​៖ “​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​បង់​លុយ​សម្រាប់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ (125CC​ចុះក្រោម​) រួចហើយ ហើយ​ការសម្រេច​ថ្មី​នេះ​បាន​កំណត់​មិន​អោយ​បង់លុយ​ថ្លៃ​ប័ណ្ណបើកបរ គឺ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​ប្រាក់​វិញ​គ្រប់ៗ​គ្នា​”​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តទៀតថា៖ “​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ (125CC ចុះក្រោម​) ប្រសិនបើ​មាន​បំណង​ចង់​ទទួលយក​លុយ​វិញ គឺ​រាជរដ្ឋាភិបាល​នឹង​បង់​ថវិកា​សង​វិញ​គ្រប់​ចំនួន​ទៅ​តាម​តម្លៃ​ផ្លូវការ​ដែល​បាន​បង់​រួច​ពី​មុន​”​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា លោក​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​នេះ​ឲ្យបាន​ឆាប់​បំផុត​។​

​តាម​របាយការណ៍​របស់​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន​គឺ​បច្ចុប្បន្ន​កម្ពុជា​មាន​ម៉ូតូ​មាន​ជាង​២​លាន​៧​សែន​គ្រឿង ចំណែក​អ្នក​ដែលមាន​ប័ណ្ណបើកបរ​មាន​ប្រមាណ​១​សែន​៥​ម៉ឺន​នាក់​៕

​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

4 Responses to "នាយករដ្ឋមន្ត្រី​ប្រាប់​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ឲ្យទៅ​យក​ប្រាក់​វិញ​​"

  1. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ

  2. Chourn says:

    មិនច្បាស់លាស់ហ្នឹងហើយបានជាជាង៣០ឆ្នាំហើយនៅតែត្រឡប់ត្រឡិនបាបិណ្ឌជាបាយបាត។ ធម្មតា មេដឹកនាំពិភពលោកគេគិតហើយបានគេគូរ តែមេដឹកនាំខ្មែរគេបបួលគ្នាគូរហើយបានគិត តាមក្រោយតើនៅឯណាមាន??? រីឯប្រជាពលរដ្ឋនេះវិញគឺឡប់វិលក្បុងអស់ហើយ។

  3. Rayuth says:

    លោក​ហ៊ុន​សែន គឺ​ជានាយករដ្ធមន្រ្តីហ្វេសប៊ុក ។ សម្បូរពេលលេងហ្វេសប៊ុក តែមិនហ៊ានរៀបចំសមាជប្រជាជន ។ តើលោក ហ៊ុន​សែនហ៊ានរៀបចំសមាជទេ ? ហេតុអ្វីបានជាលោក ហ៊ុន សែនកំសាកមិនហ៊ានរៀបចំសមាជមួួយ ដើម្បីអោយប្រជាជនទូទាំងប្រទេសមកចូលរួមដើម្បីអាចលើកឡើងនូវកង្វល់ និងបញ្ហាជាសាធារណះ? សូមលោកហ៊ុន សែនកុំខ្លាចសមាជ ប្រសិនបើលោក និងបក្សពួករបស់លោកមិនបានធ្វើអ្វីខុសចំពោះជាតិ និងប្រជាជនទេនោះ ។

    ក្នុងរយះពេល២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣មក លោកហ៊ុន សែនកំសាកមិនហ៊ានបើកអោយមានសមាជជាតិជាផ្លូវការដើម្បីអោយម្ចាស់ឆ្នោត ឬប្រជាជនចូលរួមលើកនូវកង្វល់ និងផលលំបាកឬបញ្ហានានាដែលបានកំពុងតែជួបប្រទះ ។ នេះសរបញ្ជាក់ថា គាត់ខ្លាចបាក់មុខជាសាថារណះប្រសិនបើប្រជាជនលើកឡើងនូវបញ្ហាធំៗរបស់ជាតិ ដែលលោក ហ៊ុន សែនគ្មានសមត្ថភាពដោះស្រាយ ។ ដូច្នេគាត់ពីតជាមិនហ៊ានបើកអោយមានសមាជជាតិទេ ។ តែសុខចិត្តទុកពេលលេងហ្វេសប៊ុកវិញ !!! លោក ហ៊ុន សែនពីតជា នាយករដ្ធមន្រ្តីហ្វេសប៊ុក មែន ។

  4. Bopha says:

    ឱ្យទៅយកលុយវិញហ្អេ? របៀបនេះគេហៅថាគូរហើយទើបគិតតាមក្រោយ ព្រោះអត់ចំណាយពេល​គិត អាល័យយកពេលភាគច្រើនទៅគិតរឿងអត់បានការខ្លាចគេជ្រែកអំណច!!