នាយករដ្ឋមន្ត្រី​ថា តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត​នឹង​ត្រូវ​បញ្ចុះ​យ៉ាងតិច​ពាក់កណ្ដាល​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 03:22 PM​
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​តាមវីដេអូឃ្លីប​បង្ហោះលើទំព័រហ្វេសប៊ុក​របស់​លោក


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត​នឹង​ត្រូវ​បញ្ចុះ​យ៉ាងតិច​ពាក់កណ្ដាល ទោះ​តម្លៃ​ថ្មី​នៅ​មិនទាន់​បាន​កំណត់​នៅ​ឡើយ​នៅពេលនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យដឹង​បែប​នេះ​តាមរយៈ​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នៅរ​សៀលថ្ងៃនេះ ដែល​លោក​ថា ដើម្បី​ពន្យល់​បញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ជា​កង្វល់​របស់​ពល​រដ្ឋ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​។​

​លោក ហ៊ុន សែន មានប្រសាសន៍ថា លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាំងពី​មុន​ដាច់​ឆ្នាំ​២០១៥ នៅ​ពេល​លោក​ប្រកាស​ឲ្យ​ផ្អាក​ការផ្ដល់​ប័ណ្ណបើកបរ គឺ​ត្រូវ​បញ្ចុះ​តម្លៃ​ឲ្យបាន​យ៉ាងតិច​ពាក់កណ្ដាល​។ លោក​មានប្រសាសន៍​បញ្ជាក់ថា​៖  “​មាន​សំណួរ​ចោទសួរ​ថា តើ​ប័ណ្ណ​បើកបរ​រថយន្ត​មានការ​ចុះថ្លៃ​ឬទេ​? ខ្ញុំ​អាច ខ្ញុំ​ព្រះករុណា​ខ្ញុំ​អាច​ឆ្លើយ​ជូន​បាន​នៅពេលនេះ​ថា តម្លៃ​គឺ​ពិតជា​នឹង​មាន​ការធ្លាក់ចុះ​យ៉ាងហោច​គឺ​ពាក់កណ្ដាល​”​។​

យោង​តាម​តារាង​តម្លៃ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការ​ប្រឡង​យក​ប័ណ្ណ​បរ​យានយន្ត នាពេល​បច្ចុប្បន្ន​មាន​តម្លៃ​ពី​១៨​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​៕​

សរសេរ​មកលោក អុិត សូធឿត តាមរយ sothoeuth@vodhotnews.com

What Next?

Recent Articles

One Response to "នាយករដ្ឋមន្ត្រី​ថា តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​រថយន្ត​នឹង​ត្រូវ​បញ្ចុះ​យ៉ាងតិច​ពាក់កណ្ដាល​​"

  1. pingpong says:

    រឿងអស់សំណើចបីយ៉ាង ក្នុងបរិយាកាសនៃការអនុវត្តច្បាប់ចរាចរ ១មករា២០១៦៖
    ១. បូលីសប្រើ Menu ដូចភោនីយដ្ឋាន សម្រាប់ផាកវិន័យ!! ហាសហា
    ២. តាំងពីដូនតាមក ដូចមិនដែលជិះម៉ូតូមានប័ណ្ណបើកបរ? ហាសហា
    ៣. បូលីសសម័យតេជោ បានអនុវត្តចរាចរចាប់ពី០១មករា២០១៦ ដោយដាក់បូលីសជាង៣៧០០គោលដៅ!! ម្តាយអើយ ម្រងបង់មួយសំណាញ៉បានទាំងអស់ម្រង។