ដោយ៖ ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ដើម្បីពង្រឹង និងពង្រីកបន្ថែមទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ធ្វើឡើងតាមការអញ្ជើញរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ សេចក្ដីជូនដំណឹងបន្តថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
សេចក្តីជូនដំណឹងដដែលឲ្យដឹងដែរថា ក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក ពិទ័រ ហ្ស៊ីហ្សារតូ នឹងជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបពិភាក្សាទ្វេភាគីរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ព្រមទាំងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុលផងដែរ។ លោក ពិទ័រ ហ្ស៊ីហ្សារតូ ក៏នឹងអញ្ជើញទៅទស្សនាអាគារពាណិជ្ជកម្មមេគង្គ-កម្ពុជាហុងគ្រីផងដែរ៕
សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com
កាលពីឆ្នាំ ២០១១ មានអ្នកធ្លាប់រើសបានក្រដាសប្រាក់ប្រភេទ ៥,០០០ … មួយ សន្លឹក ជាក្រដាស
ប្រាក់នៅមានគុណភាពរឹងថ្មីល្អប្រហែលជា ៨០ % បានអណ្ដែតចោលនៅលើចរន្តទឹកហូរ តាមផ្លូវ
( ឌឿងហែម ) នៅក្នុងគ្រាប្រទេសកម្ពុជាមានទឹកភ្លៀងជំនន់ធំ។ នៅលើក្រដាសប្រាក់នោះ មាន
បោះពុម្ពជាអក្សរបរទេស ត្រូវបានប្រកបអានតាមសំនៀងព្យាង្គភាសាខ្មែរថា ( ប៊ុយដាប៉ែស )។
តាមការវិភាគយល់ អ្នកដែលបោះចោលក្រដាសប្រាក់នេះ អាចជាអ្នកធ្វើការនៅក្នុងការ៉ាអូខេ ឫ
ក៏ជាអ្នកមគ្គុទេសនាំភ្ញៀវទេសចរណ៏ជនបរទេសដែលដើរលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា។
ដោយមានការសោកស្ដាយព្រោះចង់ឲ្យក្រដាសប្រាក់នេះមានចរាចរចាយវាយនៅលើទីផ្សារក្នុង
ប្រទេសកម្ពុជា ខ្ញុំបានខំស្វះស្វែងរកសួរគ្រប់ទីកន្លែងដើម្បីប្តូរវាទៅតាមសេវាកម្ម ( ហាងឆេង )។
ជាលទ្ធផលទទួលបាន ” នៅក្នុងស្រុកខ្មែរយើង គ្មានអ្នកណាមួយស្គាល់ព្រោះមិនធ្លាប់ប្រើប្រាស់វា
ឡើយ ” ។ដូច្នេះ លោក ហោ 5 ហុង ជាគ្រូនយោបាយបង្ហាត់បង្រៀនសិស្សល្ងីល្ងើ ឲ្យចេះសម្តែង
រឿងសិល្បៈនៅលើឆាក ដែលបើកការលក់សំបុត្រចូលទៅទស្សនាត្រូវទិញដោយក្រដាសប្រាក់
សម្រាប់លេងបាយឡប់បាយឡរបស់កូនក្មេងតូចៗតែប៉ុណ្ណោះ។ខ្ញុំមិនបានបោះចោលវាឡើយ
ដោយខ្ញុំបានទុកវាដាក់ចោលនៅលើ ហឹង ( ថ្នើ ) ធ្វើជាឯកសារអនុស្សាវរីយអេតចាយដល់សព្វថ្ងៃ៕
.