ដោយ៖ ចក់ ចំរើន | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com
សមត្ថកិច្ចខេត្តពោធិ៍សាត់ឲ្យដឹងថា មនុស្សយ៉ាងតិច៥នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួស ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកសាំងរបស់ក្រុមហ៊ុនBVM និងរថយន្តដឹកនាក់ដំណើរដែលកើតឡើងក្នុងខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ឯម រុន បានប្រាប់វីអូឌី(VOD)ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃសុក្រនេះ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចអូធំ ភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ។ លោកបន្តថា ហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ ស្រី១នាក់ និងប្រុស៤នាក់ និង៩នាក់រងរបួស ដែលក្នុងនោះ៨នាក់របួសធ្ងន់ និងម្នាក់របួសស្រាល។ លោកថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅខេត្តកំពង់ឆ្នាំងក្រោយកើតហេតុ។
លោក ឯម រុន អះអាងថា គ្រោះថ្នាក់នោះបង្កឡើងដោយរថយន្តដឹកសាំងដែលលើពាក់កណ្ដាលទ្រូងផ្លូវក្នុងទិសដៅពីភ្នំពេញទៅបាត់តំបង ហើយជ្រុលបុករថយន្តដឹកអ្នកដំណើរដែលបើកច្រាសទិសគ្នា។ លោកថា ក្រោយកើតហេតុ អ្នកបើករថយន្តដឹកដឹកសាំងបានរត់គេចភ្លាមៗ ប៉ុន្តែលោកថា សមត្ថកិច្ចមានតម្រុយខ្លះៗ។
សរសេរមកកាន់ ចក់ ចំរើន តាមរយៈ Chomroeurn561@gmail.com

រឿងគ្រោះថា្នក់ ចរាចរ នេះ មកពី កត្តា 2 =
ទី 1 = ផ្លូវថ្នល់ តូច 1 ខ្សែ « ផ្លូវតែ 1 » មានទៅ មានមក ! បណ្តាលអោយ បុក ទល់ មុខ ខ្លាំង !
ទី 2 = អ្នកបើកបរ ប្រហែស គ្មានការ ប្រុងប្រយ័ត្ន ស្មានតែ ផ្លូវថ្នល់ ធំ !