ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី8 មករា 2016
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រយៈពេលតែប្រហែលមួយសប្តាហ៍ប៉ុណ្ណោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តូរជំហរទាំងស្រុងនោះគឺឈប់ចង់បង្កើតច្បាប់ដាក់កំហិតប្រធានគណបក្សនយោបាយឲ្យមានសញ្ជាតិតែមួយគត់ទៀតហើយ។
បើតាមលោក ហ៊ុន សែន ការដែលប្រកាសប្តូរចិត្តចំថ្ងៃ៧មករានោះគឺលោកចង់ឲ្យអ្នកដែលមានសញ្ជាតិច្រើនហើយមានទម្ងន់ធ្ងន់បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
លោកថ្លែងថា៖ ”គណបក្សប្រជាជនកម្ពុជាសម្រេចប្រកាន់ជំហរបើកឱកាសឲ្យប្រធានគណបក្សនយោបាយទោះបីមានសញ្ជាតិមួយឬសញ្ជាតិ១០សូមអញ្ជើញចូលរួមចូលបោះឆ្នោតជាមួយគណបក្សប្រជាជន”។
សម្រាប់ក្រុមអ្នកវិភាគបានលើកហេតុផលចំបងពីរដែលនាំឲ្យលោកនាយករដ្ឋមន្រ្តីប្តូរចិត្ត១៨០ដឺការ៉េនោះ។
លោក កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមវិភាគថាមូលហេតុចំបងដែលអ្នកកាន់អំណាចប្តូរចិត្តឈប់ចង់កំហិតសញ្ជាតិអ្នកនយោបាយគឺដោយសារតែខ្លាចប៉ះពាល់ដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាមួយចំនួនដែលមានសញ្ជាតិបរទេសពីកំណើត។
លោកមានប្រសាសន៍ថា៖ ”ពីព្រោះអ្នកធំៗមួយចំនួនគាត់បានហើយគាត់បានបញ្ជូនកូនចៅទៅស្រុកក្រៅអស់ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការយូរៗទៅគាត់អត់ដឹងថាអ្នកនៅជុំវិញគាត់រត់ចោលគាត់អស់។ ចំណុចមួយទៀតអាចប៉ះពាល់ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនជាជនជាតិយួនហើយមានសញ្ជាតិយួនផងសញ្ជាតិខ្មែរផងអាចមានប្រតិកម្ម។មួយទៀតមានសមាជិករដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាលច្រើនក្នុងគណបក្សកាន់អំណាចមានសញ្ជាតិពីរព្រោះចេញពី ហ៊្វុន ស៊ិនប៉ិច ចូល ប្រជាជន។ [ពួក]គេអាចមិនលាសញ្ជាតិគេអាចឈប់ពីរដ្ឋាភិបាល”។
បើតាមលោក កែម ឡី មូលហេតុមួយទៀតគឺនៅពេលលោក ហ៊ុន សែន ប្រកាសថាលោកចង់កំណត់សញ្ជាតិប្រធានគណបក្សនោះលោកប្រហែលជាមិនបានសិក្សាជាមុនពីសារៈសំខាន់នៃច្បាប់នេះហើយក៏មានប្រតិកម្មខ្លាំងពីមន្រ្តីគណបក្សកាន់អំណាចនិងមជ្ឈដ្ឋានានា។
ការប្តូរចិត្តរបស់ប្រធានគណបក្សប្រជាជនកម្ពុជាឈប់ចង់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណបក្សនេះគឺស្របពេលនៃការវិលត្រឡប់ពីទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន នៅប្រទេសវៀតណាម។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយវិភាគថាករណីចង់កំណត់សញ្ជាតិនេះទំនងត្រូវបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន នៅវៀតណាម។ លោកយល់ថាបើកំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំបក្សនយោបាយនឹងមានផលប៉ះពាល់មន្រ្តីរដ្ឋាភិបាលបច្ចុប្បន្នដែលមួយចំនួនលោកថាមានសញ្ជាតិច្រើនបានបន្សល់មកតាំងពីសម័យរដ្ឋកម្ពុជាពោលជាសម័យកាលវៀតណាមលើកបន្តុប។
លោកលើកឡើងថា៖ ”ច្បាប់សញ្ជាតិបានកំណត់ច្បាស់ថាពលរដ្ឋកម្ពុជាអាចស្នើសុំសញ្ជាតិបរទេសបាន ប៉ុន្តែអ្វីជាបញ្ហាចោទ ប្រសិនបើថ្នាក់ដឹកនាំខ្មែរភាគច្រើនមានសញ្ជាតិវៀតណាមខ្ញុំគិតថាវាប៉ះពាល់ដល់ឯករាជ្យភាពរបស់កម្ពុជា។ មួយទៀតផលប្រយោជន៍កម្ពុជា[ខាតបង់]ព្រោះអ្នកទាំងអស់នោះនឹងព្យាយាមការពារប្រយោជន៍បរទេសជិតខាង”។
ក្រៅពីមូលហេតុនេះលោក សូ ចន្ថា យល់ថាបើកំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណបក្សនយោបាយនោះនាំឲ្យមេដឹកនាំគណបក្សថ្មីៗដែលទើបបង្កើតឡើងនឹងត្រូវបោះបង់គណបក្សខ្លួនចោលព្រោះតែពួកគេមានសញ្ជាតិលើសច្បាប់កំណត់។
លោកវិភាគថា៖ “ជាសេនារីយូមួយដែលពាក់ព័ន្ធនេះពីព្រោះយើងឃើញថាគណបក្សថ្មីដែលបង្កើតឡើងរួមទាំងប្រធានគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ផងសុទ្ធតែមានសញ្ជាតិពីរ។ បើកំណត់ឲ្យមានសញ្ជាតិតែមួយអាចប្រធានគណបក្សទាំងនោះមិនអាចធ្វើកិច្ចការបានហើយអាចជ្រើសរើសគណបក្សណាមួយដែលអាចដំណើការក្នុងនយោបាយហើយឈានទៅឈ្នះឆ្នោត”។
ប្រធានគណបក្សទើបបង្កើតថ្មីគឺសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលមានសញ្ជាតិបារាំងលោក ម៉ម សូណង់ដូ យល់ថាការផ្លាស់ប្តូរចិត្តមិនកំណត់សញ្ជាតិតែមួយនេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជាជាអ្នកចំណេញ។
លោកថា៖ “យើងឃើញច្បាស់ថាទម្លាក់សីហនុក៏យួន! ហើយបង្កើត លុន នល់ ក៏យួន! បង្កើតខ្មែរក្រហមក៏យួន! ហើយសព្វថ្ងៃនេះក៏ដឹកនាំដោយយួនដែរ! យើងអត់មានឯករាជ្យទៅតាមរដ្ឋធម្មនុញ្ញដែលយើងបានឃើញទាំងអស់គ្នាទេ? វាទៅអត់រួច។ អាហ្នឹងហើយគួរតែខ្មែរយើងពិចារណាឡើងវិញ? ”។
គួរបញ្ជាក់ថាប្រធានគណបក្សដែលមានសញ្ជាតិពីររួមមានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិមានសញ្ជាតិ បារាំង។ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យក៏មានសញ្ជាតិបារាំងដែរ។ ចំណែកលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលទើបបង្កើតថ្មីនិងលោក ក្រវ៉ាញ ដារ៉ាន ប្រធានគណបក្សខ្មែរឈប់ក្រដែលបង្កើតយូរហើយនោះក៏មានសញ្ជាតិអាមេរិកកាំង។
និយាយជារួមក្រុមអ្នកវិភាគបានសាទរនឹងការប្តូរចិត្តរបស់ប្រមុខរដ្ឋាភិបាលដែលឈប់ចង់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណបក្សនយោបាយ។ ប៉ុន្តែអ្នកវិភាគនិងអ្នកនយោបាយខ្លះយល់ថាការប្តូរជំហរនេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ជាអ្នកចំណេញទៅវិញទេព្រោះគណបក្សកាន់អំណាចជាង៣០ឆ្នាំមកនេះក៏មានអ្នកមានសញ្ជាតិច្រើនផងដែរ៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com
អ្នកវិភាគតាមអារម្មណ៍
ធ្លាប់ប្រកួតជាមួយទំងន់យក្ស មកភ័យខ្លាចសី្អជាមួយទំងន់ស្រាលនេះ! !
I know the answer — it is just only fitting whit his strong opponent but the question is why he have to change it so soon ?????
ហេតុ អី បានជា កូនខ្មែរ ល្ងង់ ចាញ់បោក នយោបាយ វៀតណាម គ្រប់ជំនាន់ !
(( មានមុខងារ មន្ត្រី ខ្មែរ បំរើ នយោបាយ អោយ វៀតណាម ! ))
When a competitor has money, gun and army, it is always easy to conquer an opponent.
When his plan to abolish dual citizens for politician(s), he forgets the The King has dual citizenship as well. Oop! my big mouth…
Plus Wikileak and diplomats cable may have information for some CPP leaders who may secretly have dual VN citizenship
យួនគាបក្បាល!!! បើអោយមានសញ្ជាតិខ្មែរតែមួយ ធ្វើម៉េចពួកមន្រ្តីចោរយួនឈ្លានពានអាចបន្លំខ្លួន
នៅធ្វើរនុកក្នុងនិងត្រួតត្រាក្បាលពួកមន្រ្តីបក្សប្រជាជនបាន ?
ស្រី ស្រា បារ ល្បែងអំណាច ធ្វើអោយមន្ត្រីខ្មែរភ្លេចខ្លួន យកយួនជាមិត្ត ភ្លេចគិតបាត់ដី។
សំនៀង