យានយន្តជាង២ម៉ឺនគ្រឿងត្រូវបានផាកពិន័យក្នុងរយៈពេល៧ថ្ងៃ គិតជាទឹកប្រាក់ជាង៤០០លានរៀល​

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី8 មករា 2016, 03:28 PM
http://vodhotnews.com

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធិ


មន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ក្នុងមួយសប្តាហ៍នៃការអនុវត្តការឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានផាកពិន័យយានយន្តជាង២ម៉ឺនគ្រឿង និងប្រមូលប្រាក់ពិន័យបានជាង៤០០លានរៀល។

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធិ បានបង្ហាញរបាយការណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា យានយន្តចំនួន៤៥២៨០គ្រឿងបានល្មើសច្បាប់ចរាចរណ៍ ដោយ៥៣,៥៩ភាគរយនៃយានយន្តទាំងនេះជាទោចក្រយានយន្ត (ម៉ូតូ)។

លោកបន្តថា ម្ចាស់យានយន្តចំនួន២៤១២១គ្រឿង ឬស្មើនឹង៥៣,២៧ភាគរយត្រូវបាននគរបាលធ្វើការអប់រំ និងយានយន្ត២១១៥៩គ្រឿង ឬស្មើនឹង៤៦,៧៣ ភាគរយផ្សេងទៀតត្រូវបានផាកពិន័យ។ លោកអះអាងថា ប្រជាពលរដ្ឋដែលរងការផាកពិន័យចំនួន៧៨,៩៨ភាគរយ នៃចំនួនអ្នករងការផាកពិន័យទាំងអស់បានចូលខ្លួនមកបង់ប្រាក់ពិន័យរួចរាល់ និងគិតជាទឹកប្រាក់មានចំនួនជាង៤០០លានរៀល។ 

លោក គៀត ច័ន្ទថារិទ្ធិ ឲ្យដឹងទៀតថា ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគនេះ សមត្ថកិច្ចសង្កេតឃើញថាចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើប្រៀបធៀបរយៈពេល៧ថ្ងៃមុនការរឹតបន្តឹង។ លោកថា រយៈពេល៧ថ្ងៃមុនការិតបន្តឹងគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៩ករណី និង៧ថ្ងៃក្នុងរយៈពេលរឹតបន្តឹងគ្រោះថា្នក់ចរាចរណ៍ថយចុះមកនៅ៥០ករណី។ លោកបន្តថា ដោយឡែកអ្នកស្លាប់ថយចុះពី៤៥នាក់ មកត្រឹម៣៣នាក់ ក្នុងរយៈពេល៧ថ្ងៃដូចគ្នា។

បើតាមលោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការដ្ឋាននគរបាលជាតិនៅតែបន្តអប់រំប្រជាពលរដ្ឋបន្តទៀតឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។ លោកថា កាលពីខែកក្កដា ឆ្នាំ២០១៥ អគ្គស្នងការដ្ឋានបានបោះពុម្ពខិតប័ណ្ណចំនួន១សែនច្បាប់ សម្រាប់ចែកជូនប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។ ទោះយ៉ាងណាលោកបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះនៅតែបន្តអនុវត្ត បើទោះបីជាមានចំណុចមួយចំនួនក្នុងច្បាប់នេះត្រូវបានផ្អាកអនុវត្តបណ្តោះអាសន្នក៏ដោយ។
គួរបញ្ជាក់ថា ក្រោយពីមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការរិះគន់ចំពោះច្បាប់នេះ។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបបំបាត់ប័ណ្ណបើកបរម៉ូតូប្រភេទក១ និងអនុញ្ញាតឲ្យអ្នកដែលបានបង់ប្រាក់ធ្វើប័ណ្ណនេះរួយហើយអាចទៅដកប្រាក់វិញបាន ដោយលោកអះអាងថាធ្វើទៅតាមសំណូមពរពីប្រជាពលរដ្ឋ៕

សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com 

 


យានយន្តជាង២ម៉ឺនគ្រឿងត្រូវបានផាកពិន័យក្នុងរយៈពេល៧ថ្ងៃ គិតជាទឹកប្រាក់ជាង៤០០លានរៀល (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃសុក្រ ទី8 មករា 2016, 06:08 PM
http://vodhotnews.com

យានយន្តជាង២ម៉ឺនគ្រឿងត្រូវបានផាកពិន័យក្នុងរយៈពេល៧ថ្ងៃ គិតជាទឹកប្រាក់ជាង៤០០លានរៀល


ពលរដ្ឋមកធ្វើឈៀកយានយន្តកើនពីរដងពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃសុក្រ ទី8 មករា 2016, 06:05 PM​
http://vodhotnews.com

ពលរដ្ឋមកធ្វើឈៀកយានយន្តកើនពីរដងពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី


លោក គៀត ច័ន្ទថារិទ្ធិថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៦ភាគរយពេលអនុវត្តច្បាប់ចរាចរណ៍ថ្មី (វីដេអូ)​

ដោយ៖​ សីហា​ | ថ្ងៃសុក្រ ទី8 មករា 2016, 03:06 PM
http://vodhotnews.com

លោក គៀត ច័ន្ទថារិទ្ធិថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៦ភាគរយពេលអនុវត្តច្បាប់ថ្មី

What Next?

Recent Articles

2 Responses to "យានយន្តជាង២ម៉ឺនគ្រឿងត្រូវបានផាកពិន័យក្នុងរយៈពេល៧ថ្ងៃ គិតជាទឹកប្រាក់ជាង៤០០លានរៀល​"

  1. Anonymous says:

    ពិន័យ ធ្ងន់ ចំ អ្នក ធូរធារ សម្បូរ លុយ មិនអី ទេ ប៉ុន្តែ បើ ចំ អ្នក រកមួយថ្ងៃ គឹត មួយថ្ងៃ វេទនា ហើយ !

  2. people says:

    How come this toyota have no plate number ? unbelievable ‘king dom of wonder’