ដោយ៖ កាន់ វិច្ឆិកា និងអុិត សូធឿត | ថ្ងៃសុក្រ ទី8 មករា 2016, 04:57 PM
http://vodhotnews.com
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការជំនួសលោក ទេព នីថា ដោយលើកឡើងថា ដើម្បីទទួលបានការទុកចិត្តពីសាធារណជន។
សេចក្ដីថ្លែងការណ៍រួមរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតចេញផ្សាយនៅថ្ងៃនេះលើកឡើងថា គ.ជ.ប ថ្មី ដែលមានថ្នាក់ដឹកនាំថ្មីគឺចាំបាច់ត្រូវមានអគ្គលេខាធិការថ្មី។ សេចក្ដីថ្លែងការណ៍បន្តថា ការសម្រេចជ្រើសរើសយកមនុស្សថ្មីធ្វើជាអគ្គលេខាធិការមានសារៈសំខាន់ក្នុងការធ្វើការជាមួយ គ.ជ.ប ថ្មី ដើម្បីទទួលបានទំនុកចិត្តពីសាធារណជន។
សេចក្ដីថ្លែងការណ៍បន្តថា៖ “សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតសូមលើកទឹកចិត្តឲ្យ គ.ជ.ប ជ្រើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការ បើពុំនោះទេវានឹងធ្វើឲ្យសាធារណៈជនបាត់ជំនឿលើ គ.ជ.ប ថ្មី ព្រោះថា អគ្គលេខាធិការជាអ្នកដឹកនាំអគ្គលេខាធិការដ្ឋាននៃ គ.ជ.ប ដែលជាជំនួយការដល់ គ.ជ.ប ហើយការចាត់ចែងការបោះឆ្នោតកន្លងមកបានបន្សល់ទុកនូវបញ្ហា ដែលធ្វើឲ្យភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតបាត់ជំនឿលើការរៀបចំ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ERAក៏បានបង្ហាញការព្រួយបារម្ភពីដំណើរការជ្រើសរើសបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការនិងអគ្គលេខាធិការរង ដោយទទូចឲ្យ គ.ជ.ប បង្ហាញពីតម្លាភាពនៃនីតិវិធីនៃការសម្រេចចិត្តផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា គ្រប់ស្ថាប័នឯងរាជ្យតែងតែរើសយកបុគ្គលថ្មីមកកាន់តំណែងដើម្បីឲ្យមានតម្លាភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “កាលណាគេរើសជាសាធារណៈគឺគេរើសថ្មី មនុស្សថ្មី បើគេចង់បន្តប្រធានអង្គភាពបច្ចុប្បន្នហ្នឹង គេមិនបាច់រើសជាសាធារណៈទេ គេគ្រាន់តែនាំគ្នាជជែកសម្រេចទៅថា ឥឡូវត្រូវឲ្យប្រធានអង្គភាពបច្ចុប្បន្នហ្នឹងបន្តអាណត្តិ បន្តកិច្ចសន្យាធ្វើអីបន្តទៀតទៅ តែកាលណាគេរើសជាសសាធារណៈអាហ្នឹងចាំបាច់ត្រូវតែយកមនុស្សថ្មី ដើម្បីឲ្យមានតម្លាភាព ការទុកចិត្តទៅលើដំណើរការជ្រើសរើស”។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង លើកឡើងថា គ.ជ.ប ថ្មីត្រូវតែមានមនុស្សថ្មី ដើម្បីមានការអភិវឌ្ឍថ្មី។ លោកបន្ថែមថា៖ "អ៊ីចឹងស្ថាប័នអគ្គលេខាធិការគួរតែមានអ្នកថ្មីដែរ ដើម្បីឲ្យស៊ីគ្នានឹងការដឹកនាំថ្មី ព្រោះធម្មតាតែការដឹកនាំថ្មីតែងមានយុទ្ធសាស្ត្រថ្មី។ ចឹងអាចអគ្គលេខាធិការដ្ឋានគួរតែមានមនុស្សថ្មី ដែលមានទស្សនៈថ្មីដែរ ដែលអាចនឹងអនុត្តនូវគំនិតថ្មី និងរកវិធីសាស្រ្តថ្មីៗមួយចំនួនដើម្បីឲ្យការដឹកនាំហ្នឹង មានការជឿជាក់”។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការជ្រើសរើសអគ្គលេខាធិការ គ.ជ.ប ត្រូវសម្រេចដោយសមាជិកទាំង៩រូប តាមរយៈការជ្រើសរើសជាសាធារណៈ ដោយផ្គូរផ្គងលើកម្រិតនៃការសិក្សា បទពិសោធន៍ការងារ និងទំនុកចិត្តរបស់សមាជិកនីមួយៗ។ លោកបន្ថែមថា ប្រសិនជាការផ្គូរផ្គងមានការខ្វែងគំនិតគ្នា នោះ គ.ជ.ប នឹងធ្វើការបោះឆ្នោតជាសម្ងាត់ ដោយជ្រើសយកតាមការសម្រេចរបស់ប្រធានប្រសិនជាសំឡេងស្មើគ្នា។ លោកបន្ថែមថា៖ “នៅក្នុងស្ថានភាពដែលផ្គូរផ្គងទៅមានភាពប្រហាក់ប្រហែល នោះត្រូវបោះឆ្នោតជ្រើសរើស ប៉ុន្តែបើផ្គូរផ្គងទៅមានសំឡេងគាំទ្រច្រើនដាច់ខាតជាងហើយ គឺមិនបាច់ឈានទៅដល់ការបោះឆ្នោតទេបាទ”។
គួរបញ្ជាក់ថា គ.ជ.ប កំពុងជ្រើសរើសបេក្ខជនម្នាក់សម្រាប់តំណែងអគ្គលេខាធិការ និងបេក្ខជន៤នាក់សម្រាប់តំណែងអគ្គលេខាធិការរង។ មកដល់ពេលនេះ គ.ជ.ប បានសម្រាំងយកបេក្ខជន៣នាក់សម្រាប់ប្រជែងយកតំណែងអគ្គលេខាធិការ ក្នុងនោះក៏មានលោក ទេព នីថា ដែលកំពុងបម្រើការជាអគ្គលេខាធិការរបស់ គ.ជ.ប បច្ចុប្បន្នផងដែរ។ ចំណែកបេក្ខជនពីរនាក់ផ្សេងទៀតគឺលោក ហេង មណីចិន្តា អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងជាប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងលោក យ៉ា ណាវុធ អនុបណ្ឌិតនីតិសាស្រ្ត និងជានាយកអង្គការខារ៉ាមកម្ពុជា៕
សរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
រាស្ត្រត្រូវការសមាសភាពថ្មី លេខា ទាំងពីរ សំរាប់ គជបថ្មី ប្រកបដោយឯករាជ្យភាព។
អង្គការសង្គមស៊ីវិល តំណាងក្រុម ជាច្រើន ទាមទារ អង្គភាពថ្មី ដើម្បីតំលាភាព នៃការបោះឆ្នោត។ បក្សនយោបាយ ក្រៅពីបក្សកាន់អំណាច ទាមទារ បន្លាស់ប្តូរ សមាសភាពថ្មី ដើម្បី ភាពឯករាជ្យ។
សំនៀង
Tep nitha has to find new job like suntry company to collect trash around new market.
Most of khmer population unconfident with him to be NEC.
God bless all Cambodian .
កូន ខ្មែរ ម៉ា គំនរ រាប់លាននាក់ ខ្វះ អ្នកចេះ ឬ បានជា គ.ជ.ប នៅតែ រឹងក្បាល រើស មនុស្ស
មិនស្មោះត្រង់ ដែល ប្រជាពលរដ្ឋ ជេរ គ្រប់ទិសទី នោះ !
ហើយ បុគ្គល ដែលប្រជាពលរដ្ឋខ្មែរ មិនត្រូវការ ម៉េចក៏ មុខក្រាស់ ចូលមកទៀត តើគាត់នឹងជា
មនុស្ស ឬ សត្វ ? !
tep nitha been expire long time ago ‘cambodian people don’t need this person .GOD bless all cambodian people’
Tep Nytha should take rest as his name has b soiled for years. NEC should have new secretary general. I fully support Mr. Heng Monychenda as he has plenty of knowledge and experience. He deserves this position. Heng Monychenda is initiative and creative.
If i may, I would advise that NEC should consider and select Heng Monychenda for the position of secretary general of NEC.
គជប ថ្មី នៅតែអាច បំពេញកាតព្វកិច្ច បានប្រសើរ ដោយគ្មានបុគ្គល ទេព នីថា។
តាមមើលៗទៅឃើញហាក់ដូចជា គ . ជ . ប នៅតែរកផ្លូវដើម្បីបម្រើអ្នកណាឬបក្សណាមួយចឹង !!! បានជាថាចឹង ព្រោះហាក់បីដូចជានៅស្រុកខ្មែរអត់មានអ្នកណាម្នាក់ដែលមានសម្មត្តិភាពស្មើនិងមនុស្សម្នាក់ហ្នុងចឹង បានជា គ . ជ . ប នៅតែរឹងចងយកម្នាក់ហ្នឹងដដែល ដោយមិនព្រមស្ដាប់មតិយោបល់ប្រជាជន់សោះ ម៉េចបានជាអញ្ចឹង? បើនៅតែមានះក្រែងលោ
ប្រជាជនលែងមានទំនុកចិត្តលើ គ .ជ . ប ថ្មីទៀតទេដឹង។
បើរើសទេពនីថាដដែលចប់បាដោយអាដែលអាដែល។