លោក ហ៊ុន សែន ថាលោកទទួលធ្វើជារដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ១៩៧៩ “ទាំងទើសទាល់”​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃសុក្រ ទី8 មករា 2016, 06:57 PM​
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​​ពិធី​រំឭក​ខួប​លើក​ទី​៣៧ ថ្ងៃ​៧​ ខែមករា ឆ្នាំ​២០១៦


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកទទួលយកតំណែងជារដ្ឋមន្ត្រីការបរទេស “ទាំងទើសទាល់” ក្រោយកាផ្ដួលរំលំនៃរបបខ្មែរក្នុងឆ្នាំ១៩៧៩ ដោយលោកថា នៅពេលនោះ លោកនៅក្មេង និងមិនសូវយល់ដឹងពីកិច្ចការបរទេស។

លោកនាយករដ្ឋមន្ត្រីសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ “ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ៧មករា១ថ្ងៃ។ ក្នុងវ័យមិនដល់២៧ឆ្នាំផង ហើយក៏មិនដែលសូវយល់ដឹងនូវកិច្ចការបរទេសផងនោះ ការទទួលយកភារកិច្ចទាំងទើសទាល់នេះគឺជារឿងដ៏លំបាក តែឆន្ទៈយុវជនដែលខ្លួនខ្ញុំបានឆ្លងកាត់ដោយខ្លួនឯង ហើយបានឈរជើងក្នុងរដ្ឋាភិបាលរហូត៣៧ឆ្នាំ អាចឱ្យគេយល់ថា តើខ្ញុំស្គាល់ជីវិតនិងសេចក្តីត្រូវការរបស់យុវជនបែបណា”

លោក ហ៊ុន សែន បន្តទៀតថា៖ “មនុស្សមួយចំនួនភ័ន្តច្រឡំលើខ្ញុំក្នុងចំណុចនេះ។ មុនមកដល់វ័យជាង៦០ឆ្នាំសព្វថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ព ជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកនាពេលនោះ។ នេះជាបញ្ហាដែលត្រូវរៀបចំក្រោយរំដោះជាតិនិងប្រជាជនចេញពីរបប ប៉ុល ពត”

អតីតសមាជិកព្រឹទ្ធសភា និងជាទីប្រក្សារបស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេសរបស់លោក ហ៊ុន សែន ផងនោះ ចាត់ទុកថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាការរៀបចំរបស់វៀតណាម ហើយរដ្ឋាភិបាលដែលបានរៀបចំក្រោយក្រោយការដួលរលំនៃរបបខ្មែរក្រហមនោះក៏ត្រូវបានរៀនចំដោយវៀតណាមផងដែរ។ លោកថា៖ “ថ្ងៃ៧មករាហ្នឹងជាឆាកដែលរៀបចំដោយវៀតណាម ហើយការរៀបចំម៉ាស៊ីនដឹកនាំរបស់ខ្មែរហ្នឹង ក៏រៀបចំដោយវៀតណាមដែរបាទ ហើយអ្វីដែលគាត់ទើសទាល់ ឬព្រួយបារម្ភ មិនបាច់ទើសទាល់ មិនបាច់ព្រួយបារម្ភទេ។ គាត់ក៏ចេះភាសាវៀតណាមខ្លះៗដែរ។ ដូច្នេះ ខ្ញុំទាន់ [តែ]នៅក្រោយគាត់ទេ ប៉ុន្តែឃើញថា វៀតណាមគេធ្វើជួសនៅគ្រប់វិស័យទាំងអស់បាទ”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក គង់ គាំ ថាជាការលើកឡើងខុសពីការពិត ដោយលោកអះអាងថា ក្រោយសម័យខ្មែរក្រហម ការងារគ្រប់យ៉ាងគឺត្រូវបានគ្រប់គ្រងដោយកម្ពុជាដោយមានការឧបត្ថមគាំទ្រពីប្រទេសវៀតណាមប៉ុណ្ណោះ។ លោក សុខ ឥសាន បន្ថែមទៀតថា ក្រោយសម័យខ្មែរក្រហម បញ្ញាវន្ត និងអ្នកចេះដឹងនៅមានសេសសល់តិចតួច ហើយដោយមើលឃើញពីគុណសម្បត្តិ និងសមត្ថភាពរបស់លោក ហ៊ុន សែន ទើបថ្នាក់ដឹកនាំសម្រេចប្រគល់តំណែងរដ្ឋមន្ត្រីការបរទេសនេះជូនលោក។

លោក សុខ ឥសាន មានប្រសាសន៍ថា៖ “ទី១ សម្ដេចមានគុណសម្បត្តិជាអ្នកស្នេហាជាតិដ៏ឧត្ដុងឧត្ដមនៅក្នុងការដឹកនាំបង្កើតរណស្សិរសាមគ្គីសង្គ្រោះជាតិក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋយើងទូទាំងប្រទេសឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។ ហើយទី២ អាស្រ័យទៅដោយកម្ពុជាយើងវាខ្វះធនធានមនុស្សដែលដោយគុណភាព អ៊ីចឹងទេបានជាថ្នាក់ដឹកនាំគណបក្សគឺថាមើលឃើញសម្ដេចដែលប្រកបដោយបញ្ញាញាណឈ្លាសវៃ ហើយវាសមស្របដែលមានទស្សនវិស័យក្នុងកិច្ចការបរទេសហ្នឹង បានប្រគល់ការងារ[ហ្នឹង]ជូនសម្ដេច”

សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវពីវិស័យនយោបាយ លោក ឯម សវុណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង និងការលើកឡើងរបស់លោក ហ៊ុន សែន គឺមានភាពត្រឹមត្រូវដូចគ្នា ដោយលោកថា ក្រោយសម័យខ្មែរក្រហម វៀតណាមមានឥទ្ធិពលលើនយោបាយខ្មែរ ដោយការរៀបចំរចនាសម្ព័ន្ធត្រូវមានការយល់ព្រមពីវៀតណាម។ លោកថា៖ “នៅក្នុងដំណាក់កាលមួយ កម្ពុជានៅក្រោមឥទ្ធិពលវៀតណាម អ៊ីចឹងទេនៅក្នុងការតែងតាំងរៀបចំសមាសភាព ថ្វីត្បិតតែមានការរៀបចំផ្ទៃក្នុងរចនាសម្ព័ន្ធ តែការសម្រេចចិត្តមានការយល់ព្រមពីប្រទេសវៀតណាម។ កាលនោះវៀតណាមមានឥទ្ធិពល និងមានការរៀបចំនូវសមាសភាពគណៈរដ្ឋមន្ត្រីរបស់គេហៅថាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា… ប៉ុន្តែសម្ដេច ហ៊ុន សែន លើកឡើងក៏អត់ខុសដែរ ព្រោះសម័យកាលនោះសម្ដេចលោកគឹហៅថាអតីតសមមិត្ត ហ៊ុន សែន ហ្នឹងឡើងជាប្រធានគេហៅថាជារដ្ឋមន្ត្រីការបរទេសហ្នឹង លោកនៅក្មេងអាយុ២៧ លោកនៅខ្វះបទពិសោធ អាហ្នឹងហើយដែលលោកថា ទាំងបង្ខំចិត្តហ្នឹងគឺក៏អត់ខុសដែរ គឺវាត្រឹមត្រូវតាមទិដ្ឋភាពជាក់ស្ដែង ដែលលោកមានការជម្នះច្រើន”

លោក ឯម សុវណ្ណារ៉ា ក៏បានសរសើរពីការតស៊ូ និងចំណុចខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរដោយលោកថា ទោះលោកនៅក្មេង និងពុំសូវមានបទពិសោធ តែលោកអាចកាន់ការងារនោះបាន រហូតក្លាយជានាយករដ្ឋមន្ត្រីដល់ពេលបច្ចុប្បន្ន៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

 

What Next?

Recent Articles

17 Responses to "លោក ហ៊ុន សែន ថាលោកទទួលធ្វើជារដ្ឋមន្ត្រីការបរទេសក្នុងឆ្នាំ១៩៧៩ “ទាំងទើសទាល់”​"

  1. pingpong says:

    ១. តួនាទីរដ្ឋមន្រ្តីការបរទេសរបស់លោកហ៊ុនសែនសម័យនោះ មិនខុសពីគេ ដាក់ទីងមោងអោយចាំស្រូវអញ្ចឹង!!
    ២. គោលនយោបាយការបរទេសរបស់កម្ពុជានៅសម័យនោះ គឺជាគោលនយោបាយការបរទេសរបស់វៀតណាមទេាំងស្រុង។
    ៣. លោកហ៊ុនសែនសម័យនោះ ក្រៅពីលេងទាត់បាល់ វៃបាល់ នឹងដើរចុះដើរឡើង គឺធ្វើការងារតាមវៀតណាមបញ្ចាឬប្រាប់អោយធ្វើ!!
    ៤. បើវៀតណាមថា ទៅប្រជុំ គឺទៅប្រជុំ! បើវៀតណាមថា អោយស៊ីញ៉េ គឺជាស៊ីញ៉េ! បើវៀតណាមហត់ ខ្ជិលនិយាយច្រើន ស៊ីញ៉េខ្លួនឯង ធ្វើខ្លួនឯង នោះលោកហ៊ុនសែនរត់ត្រេ បបួលគេឯងទៅលេងបាលធ្វើប្រងើយ!!

  2. បរិមី​ ព្រះវិហារ says:

    ទីងមោងចាំស្រូវ​វាប្រសើរជាងសត្វចាបចង្រៃសីុបំផ្លាញស្រូវអញ! ?

    តើអស់លោកចង់ឃើញកូនក្មេងទើបប្រសូត្រមកឱយ​វាចេះរត់ម្តេចហឹ្នងកើត? នៅពេលដែលខែ្មរជិតរលាយផុតពូជហើយមានការប្រឹងប្រែងខ្លួនឯងខ្លះ​ ពឹងអ្នកជិតខាងជួយខ្លះវាគ្មានអ្វីខុសនោះទេ។

  3. Bopha says:

    បរមីព្រះវិហារ និយាយថា ពឹងអ្នកជិតខាងជួយខ្លះវាគ្មានខុសអ្វីនោះទេ ហើយលោកក៏អាចនិយាយបាន​ថាអ្នកជិតខាងដែលគេខំមកជួយ គេប្រមូលសម្បត្តិយើងទៅខ្លះ គេឱ្យប្រជាជនគេចូលមកនៅខ្លះ គេ​យកដីយើងខ្លះ​ ​…. ក៏វាគ្មានអីខុសអីដែរ មែនទេ? បើជាបក្សប្រឆាំងវិញ​ សុទ្ធតែចោទគេថារត់ទៅពឹង​បរទេស ដល់គេរិះគន់មេដឹកនាំមហាអស្ចារ្យខ្លួនឯងវិញ បែរជានិយាយ​ការ​ពារថា​ ទៅពឹង​អ្នកជិត​ខាង​មកជួយខ្លះអីតើ!! នេះបានចំជាបញ្ញវន្តសម័យតេជោរមែនវើយ!!

  4. sokhon says:

    ២០១៦ជាសម័យបចេ្ចកវិទ្យាជឿនលឿនទៅហើយតែនៅតែមានមនុស្សភរប្រវត្តិសាស្រ្តទៀត។
    ពេលស្លាប់ទៅនឹងទុកភាពអាម់ាស់ដល់កូនហើយ។

  5. Anonymous says:

    Bopha លោក​ និយាយត្រូវ :

    បរិមី ព្រះវិហារ គាត់និយាយ ជាន់កែងខ្លួនអែង ក៏ព្រោះតែគាត់ ការពារ មេ របស់ គាត់ ភ្លេចខ្លួន !

    ចំពោះ ប្រជាពលរដ្ឋ វិញ និយាយតាមមើលឃើញ មិនមានបុណ្យស័ក្ត អ្វី គេបន្តុប អោយ ឡើយ !

  6. Anonymous says:

    ជាធម្មតា ទេ អ្នកធ្វើតាមបញ្ជា គេ « វៀតណាម » ដោយគ្មានខ្វល់ អ្វី ទាំងអស់ គឺ ស្រួល មហា ស្រួល !

    ចំណែក លោក ប៉ែន សុវណ្ណ ដែលមិនធ្វើតាម គេ « វៀតណាម » នឹងត្រូវចាប់ដាក់គុក ឬ សម្លាប់ !

  7. បរិមី​ ព្រះវិហារ កាច់កខ្លួនឯង says:

    ខ្ញុំឈ្មោះ បរិមី​ ព្រះវិហារ និយាយជាន់កែនខ្លួនឯង សូមអោយបរិមី​ កាច់បំបាក់កខ្ញុំទៅ។

  8. people says:

    hun-sen admitted he was young to understand ‘O K ‘but 1993 ‘the parish accord is very importance for our country and for the sake of our people’ why bloody he did the coup? why he bury parish accord? why he support illegal treaties 1980,1982,1985,2005? theses treaties are the illegal treaties and everything back to veitname ‘ so hun-sen have no conscience at all ‘he do everything followed the veitcong master .since the coup 1997 hun-sen and veitname can do everything they wanted ‘.fucking veitname nation is the worse animal in this planet’they will be punished by GOD one day or china communist will strike the big boom to their head’.GOD bless all cambodian people’

  9. namrequire says:

    Hesitation to accept the position of ” foreign minister” because the position is too low than his expectation. What he was looking for Penn Sovann job at that time.

  10. បរិមី​ ព្រះវិហារ says:

    ពេលខ្លួនកំពុងលក់ទឹកជិតដាច់ខ្យល់ស្លាប់​ គឺមិនរង់ចាំទាល់តែស្រីស្អាតមកជួយទើបអោបឡើងេពីទឹកនោះទេ​ សូម្បីតែសពឆ្កែដ៍ស្អុយរលួយ​ក៏ស្រវាអោបដែរឱយតែរួចជីវិតពីការលិចលង់។ ពួកទមីឡ​កុំភ្លេច​ពាក្យចាស់លោក​ពោលថា​”​ ចេះពីរៀន​ មានមកពីរក”​ ពួកអាល្ងង់ខ្លៅដែលងប់ងល់តែក្នុងអំពើសងសឹក​ រើសអើង​ និងចាត់ទុកខ្លួនឯងអស្ចារ្យ​នោះ​ វាក្លាយជាមនុស្សគ្មានប្រយោជន៍សង្គមជាតិឡើយ!

  11. បរិមី​ ព្រះវិហារ says:

    Hun Sen has been doing a great job to bring this nation and people to fully live in peace and prosperity throughout this Kingdom and this is the first time within 500 years of this kingdom’s history. Who can make this achievement as Hun Sen, Sam Sary the the father of Sam Rainsy or what?!

  12. Bopha says:

    បរមីព្រះវិហារ “ពេលខ្លួនកំពុងលក់ទឹកជិតដាច់ខ្យល់ស្លាប់​ គឺមិនរង់ចាំទាល់តែស្រីស្អាតមកជួយទើប​អោប​ឡើងេពីទឹកនោះទេ​ សូម្បីតែសពឆ្កែដ៍ស្អុយរលួយ​ក៏ស្រវាអោបដែរឱយតែរួចជីវិតពីការលិចលង់” …. ពិតជានិយាយបានល្អ សូមសរសើរ!!! សរសើរត្រង់​ថា ចេះ​រក​ផ្លូវរស់តែម្នាក់ឯងទោះតាមមធ្យោបាយ​ណាក៏ដោយ។ និយាយដូច្នេះធ្វើឱ្យនឹកឃើញ​សោកនាដកម្មថ្មីៗដែលទើបកើតមានលើ់ក្រុមគ្រូសារមួយដែលខំត្រដរជិះកូនទូកឆ្លងកាត់មហាសាគរមកកាន់ប្រទេសទួរគីដើម្បីស្វែងរករស់ តែអកុសលទូកតូចត្រូវបោកលិចដោយព្យុះ​កំណាចក្នុង​មហាសមុទ្ទ។ ក្រុមគ្រួសារត្រូវបាត់បង់ជីវិតទាំងអស់ គិតរួមទាំងកូនតូចម្នាក់ផងដែលអណ្តែមកទើរ​លើ​ឆ្នេរ​ខ្សាច់។ បើតាមឧត្តមគិតិអ្នកនិយាយខាងលើ មនុស្សធំៗនៅក្នុងគ្រួសារនេះអាចចាត់​ថាល្ងង់​ណាស់ ពិតជាសម​នឹងស្លាប់មែន? ព្រោះអី? ព្រោះមិនចេះស្រវាតោងអ្នកឯទៀតនៅក្បែរខ្លួន ដើម្បី​រួចរស់ជីវិតតែម្នាក់ឯង!! សំដីបែបនេះក៏ធ្វើឱ្យយើងនឹកឃើញដល់បងប្អូនខ្មែរកម្ពុជាក្រោមផងដែរ។ ជាសំណាង​សម្រាប់បងប្អូនកម្ពុជាក្រោម ដែលមានវីរៈបុរសរបស់ខ្លួនហ៊ានបង់ជីវិត​ឱ្យតែប្រជាជន​ខ្លួនបានរស់។​ បើ​ឧកញ៉ា សឺន គុយ លោកចេះយករួចខ្លួនតែម្នាក់ឯង ដូចអ្នកនិយាយខាងលើវិញនោះ ពេលនេះម៉ោងនេះ យើងពិតជាពុំបានស្គាល់សំនៀងខ្មែរកម្ពុជាក្រោមថាបែបណានោះទេ!!!

  13. Chourn says:

    មិនបាច់មកខំនិយាយភប្រវត្តិសាស្ត្រនោះទេ។ បើចង់ដឹងច្បាស់ទៅអានសៀវភៅប្រវត្តិសាស្ត្រឈ្មោះ ថា A short history of Southeast Asia ទៅដឹងហើយថា ខ្មែរក្រហមវាកើតឡើងនៅក្នងសង្គ្រាមត្រជាក់ តាមរយះវៀតណាមនៅខេត្តរត្តនះគីរីដំបូងគេ។ ក្រុមដែលមានសម្ពន្ធ័ភាពជាមួយវៀតណាមហ្នុង ហើយដែលបង្កើតឲ្យមានរូបភាពខ្មែរក្រហមហើយក៍មានឥទ្ធិពលរហូតដល់សំលាប់ខ្មែរអស់ជិត ៣លាននាក់ហ្នុង ក្រោយមកវៀតណាមដដែលក៍ធ្វើជាមកជួយរំដោះអញ្ចឹងទៅ។ និយាយឲ្យខ្លីគឺ ថាវៀតណានៅពេលហ្នុងគឺដើរតួជាអ្នកដុតផ្ទះផងនិងជួយពន្លត់ផង។ មិនខុសពីពេលថ្មីៗនេះ វិវាតដីនៅតាមព្រំដែនខ្មែរខាងជើងប្រទេសឈាងខាងកើតដែលវៀតណាមកំពុងតែរៀបចំល្បិច យកដីខ្មែរហើយចចារចែកដីគ្នារវៀងវៀតណាមនិងខ្មែរ។ បើមិនមើលសៀវភៅប្រវត្តិសាស្ត្រ កុំមកនិយាយធ្វើចេះខ្មាស់គេ។

  14. Anonymous says:

    ជំរាប លោក បរិមី ព្រះវិហារ :

    ប្រជាពលរដ្ឋ និយាយការពិត មិនមានគំនិត គំនុំ សងសឹក ដូចលោក ចេះតែចោទ គេ

    ដូចពួកខ្មែរក្រហមយួន នោះ ទេ !

    មនុស្ស ល្អ បើធ្វើខុស ត្រូវកែខ្លួន កុំចេះតែ ដោះសារ មិនត្រឹមត្រូវ ទេ !

  15. 2016 says:

    សត្វឆ្កែលូនក្រាប លិឍជើងលិឍដៃ cpp ល្ងង់ខ្លៅងាប់ក្រឡាតពូជមែន
    ការពិតយួនវាលើកបន្តុប ហ៊ុន សែន ព្រោះយួនវាស្រួលដឹកមាសខ្មែរ១២តោននិងពេជ្រជាង១០គីឡូក្រាមទៅស្រុកយួន
    ហើយនិងដឹកគ្រប់ទ្រព្យសម្បត្តិធន់ធាននិងពង្រីករំលោភយកទឹកដីរបស់ខ្មែរបានដោយងាយៗ ពីព្រោះហ៊ុន សែនគ្រាន់តែ
    ជាអាយ៉ងដែលពួករដ្ឋាភិបាលយួនរៀបចំអោយមានដើម្បីបំភាន់ភ្នែកអង្គការសហប្រជាជាតិក្នុងគោលបំណងឈ្លានពាន
    ទឹកដីខ្មែរតែប៉ុណ្ណោះ ។

  16. xxx says:

    យើងគួរពិចារណាថា ហេតុអីបានជាយួនមកដេញខ្មែរក្រហមនៅក្នុងប្រទេសខ្មែរបាន?
    តើយួនវាអាចស្រឡាញ់ខ្មែរជាងខ្មែរដូចគ្នាឬ? បានជាវាសុខចិត្តឲ្យទាហ៊ានវាមកងាប់នៅស្រុកខ្មែរដើម្បីដេញខ្មែរក្រហម ? តើព្រោះតែហេតុអី ?
    យូនមិនមែនភ្លើឬល្ងង់ខ្លៅនោះទេ បើវាមិនបានចំណេញដោយគាប់ចិត្តរបស់វាទេនោះ ប្រាកដជាវាមិនឲ្យទាហ៊ានវាមកងាប់នៅស្រុកខ្មែរយើងទទេៗនោះទេ ទាល់តែមានការព្រមព្រៀងទៅលើអីៗដែលវាពេញចិត្ត ទើបវាឲ្យទាហ៊ាន វាមកងាប់នៅស្រុកយើងនោះ។
    តាមស្មាន យួនវាមិនមែនបានត្រឹមតែប្រមូលយកមាសនិងពេជ្យពីស្រុកខ្មែរតែប៉ុណ្ណឹងនោះទេ តាមស្មានប្រហែលជាវាត្រូវបាននូវអ្វីដែលជាផល់ប្រយោជន៏ធំថេងជាងមាសនិងពេជ្យនោះទៅទៀត សម្រាប់ទៅអនាគតទើបសមល្មមនិងទាហ៊ានវាដែលមកងាប៉នៅស្រុកខ្មែរ។ នេះជាការពិចារណារបស់ខ្ញុំទេ។

  17. ប្រជាពលរដ្ឋ says:

    ហេតុអ្វី បានជា កូនខ្មែរ មួយចំនួន នៅល្ងង់ មិនដឹង កលល្បិច វៀតណាម ទៀត !

    ‘””” ល្បិច វៀតណាម . លួចដុតផ្ទះ ហើយ បានធ្វើជា មកជួយ ពន្លត់ ‘”””

    ប្រទេសថៃ គេឆ្លាត គេ មិនសេពគប់ ជាមួយ ចោរលាក់មុខ វៀតណាម បានជា ប្រទេស ថៃ

    គ្មានសង្គ្រាម ទឹកដី គង់វង្ស ហេដ្ឋាសម័្ពនសាធារណះ មានគ្រប់កន្លែង !