ទឹម រដ្ឋា ធ្វើ​ខួប​ស្ងាត់ៗ ប៉ុន្ដែ​បាន​កាដូ​ពី​អ្នក​ស្រឡាញ់​ច្រើន​

​កញ្ញា ទឹម រដ្ឋា ពេល​ទទួល​កាដូ​ខួប​កំណើត​។ ហ្វេសប៊ុក​

​កញ្ញា ទឹម រដ្ឋា ពេល​ទទួល​កាដូ​ខួប​កំណើត​។ ហ្វេសប៊ុក​




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ:​ ផ្ទុយ​ពី​ប្រជា​ប្រិយភាព​​ការងារ​លើ​វិថីសិល្បៈ​ដ៏​ហ៊ឺហា ស៊ីវីល័យ​ ​គ្រង​តំណែង​​ជា​តារា​សម្តែង ​និង​ម៉ូដែល​លំដាប់​កំពូល​ ចំណូល​ក៏​ទំនង​ជា​ហូរ​ចូល​​វាល់​សែន​ដុ​ល្លា​រ​ក្នុង​មួ​យ​​ឆ្នាំៗ តារា​សម្តែ​ង​​រាង​ស្វែល​ឆ្វាក់​​ស្នេហ៍​បុរស​បរទេស ​កញ្ញា ទឹម រដ្ឋា បែរ​ជា​ធ្វើ​ឲ្យ​មហាជន​ងឿង​ឆ្ងល់​ចំពោះ​ការធ្វើ​ខួប​កំណើត​ បែបលាក់​​លៀមដែល​មាន​អ្នក​ចូលរួម​​តែ​ពីរបីនាក់។ ប៉ុន្តែ​ពេល​សុំ​បញ្ជាក់ពី​ពិធី​ខួប​នោះ នាង​បែរ​ជាពោល​ថា ​វ័យ​ចាស់​ហើយ មិនហ៊ាន​ធ្វើ​​ធំ​ដុំ​ទេ​ខ្មាសក្មេង​ៗ​។

កញ្ញា ទឹម រដ្ឋា បាន​ប្រាប់​​ថា៖ «ក្រុមការងារ​សិល្បៈ​រៀបចំ​ខួប​កំណើត​​ឲ្យ​ខ្ញុំស្ងាត់នេះ​ តាំង​ពី​ថ្ងៃ​ទី ២ ខែ​មករា។ ពួកគេ​ធ្វើ​ឲ្យ​​ខ្ញុំ​ភ្ញាក់​ផ្អើល​​ណាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​គិត​ចង់​ធ្វើវា​ឲ្យ​ធំដែរ​»។

តារា​រូបនេះ​បន្ដ​ថា៖ «ការពិត ​ខ្ញុំ​មិន​​បាន​ដឹង​​ថា គេធ្វើ​អ្វី​ឲ្យ​ខ្ញុំទេ ស្រាប់​តែគេជូន​​ផ្កា​ និង​​ធ្វើ​ពិធី​ជួបជុំ​មួ​យ​សម្រាប់​ខ្ញុំទាំង​នៅ​មិន​ទាន់​​ដល់​ថ្ងៃ​ខួប​ខ្ញុំ​ពិត​ប្រាកដផង​​។ ខ្ញុំ​សប្បាយ​ចិត្ត​ដែរ ដែល​​ក្រុមការងារ​សិល្បៈ​ធ្វើ​ឲ្យខ្ញុំ​មាន​ភាពភ្ញាក់​​បើ​ជា​មិន​ទាន់​​ដល់​ថ្ងៃ​ខួបក៏​ដោយ​​»។


កញ្ញា ទឹម រដ្ឋា ជា​តារា​សម្ដែង និង​តារា​ម៉ូដែល​។ វុទ្ធី

កញ្ញា ទឹម រដ្ឋា ជា​តារា​សម្ដែង និង​តារា​ម៉ូដែល​។ វុទ្ធី

ជា​តារា​ដែល​​រមែង​ប្រាថ្នា​ជំនួប​ស្នេហា​​ជាមួយ​បុរស​ជនជាតិ​បរទេស​ បើ​ទោះ​ជា​កន្លង​មក​ធ្លាប់​ខក​ចិត្ត​ស្នេហ៍​ច្រើន​ក្ដី​ រដ្ឋា បាន​បញ្ជាក់​ថា៖ «​ឆ្នាំ​នេះ​ជា​ខួប​គម្រប់​វ័យ ៣០ ឆ្នាំ​ ​ដែល​ការ​ពិតខួប​ខ្ញុំ​​ចំ​​ថ្ងៃ​ទី ៧ មករានេះ​​ទេ តែដោយ​សារ​មាន​មិត្ត​ភក្ដិ​នាំគ្នា​ធ្វើ​ឲ្យ​ខ្ញុំភ្ញាក់​ផ្អើល​តាំងពី​​បី​បួនថ្ងៃ​មុន ខ្ញុំមិន​​ធ្វើ​វា​​នៅ​ថ្ងៃនេះ​ទៀត​ទេ​»។

កញ្ញា ទឹម រដ្ឋា ​​ជា​តារា​មាន​​កេរ្តិ៍​ឈ្មោះ​លើ​វិថីសិល្បៈ ​និង​ភាព​ស៊ីវីល័យ​ ​បែរជា​លេច​ឡើង​​ពិធី​ខួប​ស្ងាត់ៗនេះ​ ដែល​នាំឲ្យ​មាន​​ជា​សំណួរ​ជា​ច្រើន​លើកឡើង​ថា ហេតុ​អ្វី​បាន​ជា​នាង​មិនធ្វើ​ខួប​កំណើត​​ធំដុំ​សម​នឹង​កេរ្តិ៍​​ឈ្មោះ​នាង​ បើកន្លង​មក​​នាង​ក៏​ដើរកម្ម​វិ​ធី​អ្នក​សិល្បៈ​ច្រើន​ដែរ​?

ឆ្លើយ​សំណួរនោះ ​តារា​​សម្តែង​ដែល​កំពុង​ព្យាយាមលាក់​បាំ​ង​ចំ​ណ​ង​ស្នេ​ហ៍​ថ្មី​​ជា​មួយបុរសជន​ជាតិ ប្រេស៊ីល ឈ្មោះ ស៊ាំបា កញ្ញា ទឹម រដ្ឋា ប្រាប់​ថា៖ «ខ្ញុំ​ក៏ចង់​​ធ្វើ​ធំ​ដែរ តែ​បូក​រួម​នឹង​​ខ្ចិ​លផង​​ ហើយ​ណាមួយ​ មិត្ត​ភក្កិ​​ធ្វើឲ្យ​ភ្ញាក់​​ផ្អើល​មុននេះ​អស់​ហើយ​ក៏លែង​ចង់​ធ្វើខួប​ធំ​ទៅ​»។

នាង​បន្ថែម​​ថា៖ «រហូត​ដល់​វ័យ ៣០ ឆ្នាំ និង​​តាំង​ពី​ឈរ​ជើង​លើ​វិថី​សិល្បៈ​មក​ ខ្ញុំ​​ទើប​ធ្វើខួបធំបានពី​រដង​។ ​តែ​ខ្ញុំធ្វើតូច​ៗ​​រាល់​ឆ្នាំ ជា​លក្ខណៈ​គ្រួសារ មិន​​សូវ​ច​ង់​ធ្វើ​ធំ​ទេ»។ ​

នាង​អះអាង​ថា​ នាង​ទទួល​​បាន​កាដូ​ពីបុរស​​តាម​​ស្រឡាញ់​នាង​ច្រើន​ជិត​​ដប់កាដូ។ ​នាង​​ថា៖ «បាន​ឆ្នាំនេះ​មិន​ធ្វើ​ខួប​ធំនេះ ព្រោះ​ខ្លួនកាន់​តែ​ចាស់ ពេល​នេះ​ក៏​មាន​ចិត្ត​ខ្មាស​ក្មេងៗ​ ក៏សម្ងំធ្វើ​លក្ខណៈ​គ្រួសារ​ទៅ​»៕


What Next?

Recent Articles