ឧកញ៉ា​ទម្លាយ​រឿង ពិន ទេពី មាន​សង្សារ​ចំ​ថ្ងៃ​ខួបកំណើត​នាង

លោក ឧកញ៉ា តូនី បានកំពុង​ណែនាំ​ថា តារា​ម៉ូដែល ទេពី នាង​មាន​សង្សារ​ហើយក្នុងពិធី​ខួប​កំណើត​របស់នាង។

លោក ឧកញ៉ា តូនី បានកំពុង​ណែនាំ​ថា តារា​ម៉ូដែល ទេពី នាង​មាន​សង្សារ​ហើយក្នុងពិធី​ខួប​កំណើត​របស់នាង។




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បង្ក​ភាព​ភ្ញាក់ផ្អើល​ពេញ​ពិធី​ខួបកំណើត​នៅ​ក្នុង​វេលា​កាត់​នំ កាយវិកា​បុរស​វ័យ​ចំណាស់​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចង្កោម​អ្នក​សិល្បៈ​លោក ឧកញ៉ា តូនី ថើប​ថ្ពាល់​ម្ចាស់​ខួប​ជា​តារា​ម៉ូដែល​កញ្ញា ពិន ទេពី ជាច្រើន​ខ្សឺត​នៅ​ចំពោះ​មុខ​ភ្ញៀវ​ជា​មិត្តភក្តិ​ជាច្រើន​នោះ​ឧកញ៉ា​ម្នាក់​នេះ​ក៏​បាន​ណែនាំ​ថា ទេពី នាង​មាន​សង្សារ​ហើយ ហើយ​ក៏​ជួនពរ ទេពី ជា​កូន​ធម៌ និង​សង្សារ​ឲ្យ​ស្រឡាញ់​គ្នា​លុះ​ចាស់​កោង​ខ្នង​រៀងៗ​ខ្លួន។

ស្ថិត​នឹង​រាត្រី​ស្រមោល​ពោរពេញ​ដោយ​សំណើច​ក្អាកក្អាយ​សាទរ​នឹង​ពិធី​ខួប​កំណើត​តារា​ម៉ូដែល​កញ្ញា ពិន ទេពី នោះ​លោក ឧកញ៉ា​ច្រមុះ​រវៀស​នោះ​ក៏​បាន​បកស្រាយ​ផង​ថា៖ «កាល​ដែល​ខ្ញុំ​ថើប ទេពី នេះ​មិនមែន​ក្នុង​ន័យ​ស្នេហា​ឡើយ​គឺ​ក្នុង​ន័យ​រាប់អាន​ឪពុកធម៌​ជាមួយ​កូនធម៌​តែ​ប៉ុណ្ណោះ»។


PPP-Pin-Tepy-birthday-TePi1_0


លោក​បាន​អះអាង​ទៀត​ថា៖ «ខ្ញុំ​បាន​រាប់អាន​កញ្ញា ពិន ទេពី ជាមួយ​សង្សារ​របស់​នាង​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​នៅ​ក្នុង​នោះ​ខ្ញុំ​បាន​ចាត់ទុក​អ្នក​ទាំង ២ ដូច​ជា​កូន​បង្កើត​អ៊ីចឹង»។

បន្ត​ពី​សម្ដី​អះអាង​បង្ហាញ​ហេតុផល​បញ្ជៀស​ការ​ភ័ណ្ឌច្រឡំ​ពី​ភ្នែក​មហាជន​នោះ​ឧកញ៉ា​ដែល​រមែង​បង្ហាញ​ខ្លួន​ក្រោម​រាត្រី​ភ្លើង​ពណ៌​ចូលរួម​គ្រប់​កម្មវិធី​សិល្បៈ​រូប​នេះ​ និង​ផ្តល់​កិត្តិយស​ឡើង​ច្រៀង​ជូនពរ​ដោយ​តម្រូវ​ឲ្យ ពិន ទេពី និង​សង្សារ​របស់​ខ្លួន​រាំ​លេង​អម​ផង​នោះ​លោក​ក៏​បាន​ជួនពរ​កញ្ញា ពិន ទេពី និង​សង្សារ​នាង​ផង​ដែរ​ថា៖ « សូម​ជូនពរ​អ្នក​ទាំង ២ ស្រលាញ់​គ្នា​រហូត និង​ជោគជ័យ​គ្រប់​ភារកិច្ច»។

កញ្ញា ពិន ទេពី បាន​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​លើ​វិថី​សិល្បៈ​នៅ​ឆ្នាំ ២០១២ ដោយ​អាជីព​ដំបូង​របស់​នាង​គឺជា​តារា​ម៉ូដែល។ ជាមួយ​នឹង​ការងារ​សិល្បៈ​នេះ ទេពី ធ្លាប់​ថត​បាន​ថត​ស្ប៉ត​ខារ៉ាអូខេ​នឹង​ការ​ចេញ​ទៅ​ដើរ​ម៉ូដ​នៅ​ក្រៅ​ប្រទេស​ញឹកញាប់​ផង​ដែរ។

រំលេច​ពី​ពិធី​ខួប​កំណើត​នេះ​តារា​ម៉ូដែល​រាង​ខ្ពស់​ស្រឡះ​កញ្ញា ពិន ទេពី បាន​ប្រាប់​ថា៖ «ខួប​នេះ​គម្រប់​វ័យ ២៣ ឆ្នាំ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ប្រមាណ​ជាង ១០ តុ​ដោយ​នៅ​ក្នុង​នោះ​ភាគ​ច្រើន​គឺជា​អ្នក​សិល្បៈ​ទាំងអស់»។


PPP-Pin-Tepy-Birthday-TePi (1)


ទោះ​ជា​ឃើញ​ហើយ​ថា​នាង​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា តូនី បែប​ណា​ក្ដី​ប៉ុន្តែ ទេពី អះអាង​ថា​ការ​ចំណាយ​ក្នុង​ពិធី​ខួប​នាង​មិន​មាន​ចំណែក​នៃ​ការ​ឧបត្ថម្ភ​ពី​គាត់​ទេ​ហើយ​ក៏​គ្មាន​ចំណែក​ឧបត្ថម្ភ​ពី​សង្សារ​នាង​ដែរ។

កញ្ញា ទេពី បញ្ជាក់​ថា៖ « គឺ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​អស់»៕


What Next?

Recent Articles