ដោយ ឃុន បញ្ញាវឌ្ឍន៍
2016-01-08
RFA

ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) RFA
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលហៅកាត់ថា អឺរ៉ា (ERA) នៅតែមានការព្រួយបារម្ភចំពោះដំណើរការជ្រើសរើសបេក្ខជនកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយពីស្ថាប័ននេះបានប្រកាសថា ខ្លួននឹងបង្ហាញព័ត៌មានស្ដីពីបញ្ជីរាយនាមបេក្ខជនសម្រាប់មុខតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង និងនីតិវិធីនៃការជ្រើសរើសបេក្ខជនទាំងពីររូបនេះ។
អឺរ៉ា ស្វាគមន៍ចំពោះការបើកចំហ ប៉ុន្តែក្រុមនេះក៏បានលើកទឹកចិត្តឲ្យ គ.ជ.ប ជ្រើសរើសយកបេក្ខភាពថ្មីមកធ្វើជាអគ្គលេខាធិការ ជៀសវាងការបាត់ជំនឿពីសាធារណជន។
អឺរ៉ា បន្តថា ការសម្រេចជ្រើសរើសយកមនុស្សថ្មីមកកាន់តំណែងអគ្គលេខាធិការនៃ គ.ជ.ប នេះ ពិតជាមានសារសំខាន់ណាស់ ព្រោះថា តួនាទីអគ្គលេខាធិការ គឺជាអ្នកដឹកនាំអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ហើយក៏ជាអ្នករៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព និងការទុកចិត្តពីគ្រប់គណបក្សនយោបាយ។
កាលពីថ្ងៃទី៦ ខែមករា គ.ជ.ប ប្រកាសបេក្ខជនតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន ១៥នាក់ចុងក្រោយ សម្រាប់ប្រកួតប្រជែងផ្ដាច់ព្រាត់។ បេក្ខជនទាំង ១៥នាក់នោះ មានបេក្ខជន ៣នាក់ សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ ១កន្លែង គឺមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងតំណែងបច្ចុប្បន្ន និងនាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយកអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ។
ចំណែកបេក្ខជន ១២នាក់ទៀតសម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង ៤រូប រួមមាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរងបច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) និងលោកមេធាវី សំ សុគង់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ចាត់ទុកថ្ងៃ៧មករាថាជាឆាកល្ខោនដែលវៀតណាមរៀបចំ
- សង្គមស៊ីវិលប្រតិកម្មនឹងនាយករដ្ឋមន្ត្រីដែលរិះគន់ថាមានអ្នកប្រើស្លាកសិទ្ធិមនុស្សក្លែងក្លាយ
- ទស្សនៈរបស់យុវជនមួយចំនួនចំពោះថ្ងៃ៧មករារបស់គណបក្សប្រជាជនកម្ពុជា
- លោក ហ៊ុន សែន ប្រែចិត្តពីការកំណត់សញ្ជាតិមួយរបស់បក្សនយោបាយទៅសញ្ជាតិច្រើន
- អ្នកជំនាញជំរុញឲ្យពលរដ្ឋត្រូវសិក្សាប្រវត្តិសាស្ត្រដើម្បីកុំឲ្យអ្នកនយោបាយអាចបំភ្លៃបាន
- លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់ដែនសមុទ្រអស់ទំហំ៦ម៉ឺនគីឡូម៉ែត្រក្រឡា
- គណបក្សប្រឆាំងថាបក្សកាន់អំណាចខ្លាចលោក សម រង្ស៊ី ចូលរួមប្រកួតប្រជែងបោះឆ្នោត
- លោក ស ខេង ថាវៀតណាមព្រមឈប់ជួលដីខ្មែរនៅតាមព្រំដែន
- គ.ជ.បប្រកាសបេក្ខជនតំណែងអគ្គលេខាធិការនិងអគ្គលេខាធិការរង១៥នាក់ចុងក្រោយ
We don’t need Tep Nitha,
Go out Tep Nitha
សូមបដិសេធ វត្តមានលោក ទេព នីថា ក្នុង គ ជ ប ដើម្បីទិដ្ឋភា ពថ្មី ដំណើរការល្អប្រសើរ របស់ គជប ដោយ ឯករាជ្យ។ លោក ហេង មុនីចិន្តា ជា មនុស្សថ្មី និងជាទីសង្ឃឹមនៃ តំលាភាព គជប ស្របតាម ជំហរឯករាជ្យ។
សំនៀង
ដើម្បី កុំអោយមាន បញ្ហា មិនទុកចិត្តគ្នា ឈ្លោះគ្នា ទៅថ្ងៃក្រោយ កុំ យកលោក ទេព និថា អោយសោះ !