ដោយ ជិន ជេដ្ឋា
2016-01-09
RFA

ក្រុមកសិករផលិតពូជស្រូវភ្នំតូចសាមគ្គី ដកស្ទូង នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ RFA/Chin Chetha
ទិន្នផលស្រូវវស្សាឆ្នាំ២០១៥ នៅខេត្តកំពង់ឆ្នាំង បានថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៤។ មន្ត្រីកសិកម្មបញ្ជាក់ថា ការថយចុះនៃទិន្នផលស្រូវឆ្នាំនេះ បណ្ដាលមកពីបញ្ហាធំមួយ គឺខ្វះទឹកភ្លៀង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន មានប្រសាសន៍ថា ផ្ទៃដីកសិកម្មភាគច្រើនខ្វះខាតទឹកបង្កបង្កើនផលនៅដើមរដូវវស្សា។ បញ្ហាខ្វះទឹក ធ្វើឲ្យកសិករលំបាករៀបចំដីព្រោះស្រូវ នៅតំបន់ខ្លះសំណាបចាស់ដើម និងមិនសូវបែកគុម្ពធំ ដែលធ្វើឲ្យបាត់ទិន្នផល។ លោកថា ផលស្រូវបានថយចុះ ៣០គីឡូក្រាមក្នុង ១ហិកតារ ដែលកាលពីឆ្នាំ២០១៤ គិតជាមធ្យមធ្លាប់ទទួលបាន ២តោន ៨៦០គីឡូក្រាមក្នុង ១ហិកតារ៖ «ថយតិចតួចទេ! ដោយសារការអូសបន្លាយការរាំងស្ងួត ដែលធ្វើឲ្យសំណាបគាត់ចាស់ដើម ហើយម្យ៉ាងការលូតលាស់របស់វាអត់មានបែកគុម្ពធំអ៊ីចឹង ព្រោះវាយឺតពេលរបស់វា»។
ចំណែកការបង្កបង្កើនផលស្រូវប្រាំង ក៏មានការខ្វះខាតទឹកដែរ ដោយសារកម្ពស់ទឹកទន្លេទាប មិនអាចហូរចូលបឹង ឬព្រែកនានា ប៉ុន្តែគេនៅសង្ឃឹមថា ទិន្នផលស្រូវអាចទទួលបានច្រើនគួរសម ព្រោះបានអនុវត្តការដាំដុះលើសផែនការ។ ក្នុងផែនការផលិតកម្មស្រូវប្រាំង មានផ្ទៃដីទំហំជិត ៣ម៉ឺនហិកតារ ហើយអនុវត្តបានជាង ៣ម៉ឺនហិកតារ។ ប្រជាកសិករ អាចនឹងបញ្ចប់ការងារបង្កបង្កើនផលស្រូវប្រាំងនៅចុងខែមករា ឆ្នាំ២០១៦ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពិធីបុណ្យស្រូវនិងចំបើងនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
- អាជ្ញាធរខេត្តបន្ទាយមានជ័យប្រារព្ធពិធីបុណ្យស្រូវចំនួន៣យប់៣ថ្ងៃ
- ស្រូវប្រាំងប្រមាណ៦០០ហិកតាររបស់ប្រជាកសិករនៅស្រុកថ្មគោលខ្វះទឹកស្រោចស្រព
- មូលហេតុកម្ពុជាមិនអាចសម្រេចគោលដៅនាំចេញអង្ករ១លានតោននៅឆ្នាំ២០១៥
- ប្រជាកសិករនៅខេត្តកំពង់ចាមត្អូញត្អែររឿងសត្វកណ្ដុរស៊ីស្រូវ
- មន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំងថាទិន្នផលស្រូវអាចថយចុះតិចតួចនៅឆ្នាំ២០១៥
- កសិករខេត្តបន្ទាយមានជ័យចោទអាជ្ញាធរថាឃុបឃិតជាមួយឈ្មួញទម្លាក់តម្លៃស្រូវ
- កសិករខេត្តឧត្តរមានជ័យត្អូញត្អែរថាតម្លៃស្រូវចុះថោកនៅខែប្រមូលផល
- សារសំខាន់នៃការកំណត់ម៉ាកយីហោស្រូវអង្ករកម្ពុជាដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ