ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី10 មករា 2016
http://vodhotnews.com
រដ្ឋាភិបាលជំរុញឲ្យម្ចាស់យានយន្ត ដែលមិនទាន់ធ្វើលិខិតផ្ទេរសិទ្ធិក្នុងការលក់ ទិញ បានត្រឹមត្រូវ ឲ្យទៅបំពេញបែបបទដើម្បីទទួលបានកម្មសិទ្ធិកាន់កាប់ស្របច្បាប់ដោយ មិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមទេ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃសៅរ៍ម្សិលមិញបានលើកឡើងថា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត រដ្ឋាភិបាលសម្រេចទទួលស្គាល់អ្នកកាន់កាប់ជាក់ស្តែង ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមទេ។
លិខិតដដែលជំរុញឲ្យម្ចាស់យានយន្តដែលកំពុងកាន់កាប់បច្ចុប្បន្ន ហើយមិនទាន់បានធ្វើលិខិតផ្ទេរកម្មសិទ្ធិឲ្យប្រញាប់ទៅបំពេញបែបបទ ដើម្បីទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ត្រឹមត្រូវ៕
សូមសរសេរមកកាន់លោក ពៅ មេត្តា minpov@vodhotnews.com