​លោក ​ហ៊ុន សែន​៖​ ក្នុងឋាន​:​ជា​បក្ស​កាន់​អំណាច​យើង​ច្បាស់​ជា​មិន​ហ៊ាន​សន្យា​ខ្យល់​​

ដោយ៖​ ពៅ មេត្តា​​ | ថ្ងៃអាទិត្យ ទី10 មករា 2016
http://vodhotnews.com

លោក ​ហ៊ុន សែន​​​ នាយក​រដ្ឋមន្ត្រីកម្ពុជា


​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា ក្នុងនាម​លោក​ជា​ប្រធាន​គណបក្ស​កាន់អំណាច មិន​អាច​សន្យា​ហើយ បោកប្រាស់​ប្រជាពលរដ្ឋ​ទេ ដោយ​បញ្ជាក់​ថា បក្ស​លោក​បាន​ធ្វើ​ការងារ ដើម្បី​ពលរដ្ឋ​ជាក់ស្តែង​។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាល​ពី​ម្សិលមិញ​ថា គណបក្ស​លោក​សន្យា​ហើយ​មិន​បោកប្រាស់​ពលរដ្ឋ ដូច​គណបក្សផ្សេង​នោះទេ​។ លោក​សរសេរថា​៖ ក្នុងឋាន​:​ជា​បក្ស​កាន់​អំណាច យើង​ច្បាស់​ជា មិន​ហ៊ាន​សន្យា​ខ្យល់ ឬ​បោកប្រាស់​ដូច​បក្ស​នយោបាយ​ខ្លះ​នោះឡើយ តែ​យើង​ធ្វើ​ពិត អនុវត្តន៍​ពិត ដើម្បី​ប្រជាជន​បាន​ទទួល​ផល​ពី​សកម្ម​ភាពជាក់ស្ដែង​របស់​យើង​។​

​ក្នុង​ហ្វេ​សប៊ុក​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណដល់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​កន្លងមក ហើយ​លោក​បង្ហាញ​ក្តីសង្ឃឹម​ថា ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ពលរដ្ឋ​នៅ​តែ​បន្ត​គាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​រប​ស់​លោក​ទៀត​។ ​លោក​បន្តថា​៖​សូម​អរគុណ​ចំពោះ បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​និង​សង្ឃឹមថា​នឹង​ទទួលបាន​នូវការគាំទ្រ​ជា​បន្ត​ទៀត នា​ពេល​បោះឆ្នោត​ខាងមុខ​។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បាត់បង់​សំឡេង គាំទ្រ​អស់​២២​អាសនៈ​កាលពី​ពេល​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣​។​

មូលហេតុ​មួយចំនួន​ដែលអ្នកស្រាវជ្រាវ និង អ្នកវិភាគ​លើកឡើង​ពី​ការបាត់បង់​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ​មានដូចជា អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម អំពើពុករលួយ បក្ខពួកនិយម ការបំផ្លាញ​ធនធានធម្មជាតិ កត្តាមិន​មាន​ការងារ​ធ្វើ​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង កសិផល​របស់​កសិក​រ​មិន​មាន​ទីផ្សា​រលក់ជាដើម​។​

​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​តាំងពី​របប​ខ្មែរក្រហម​ដួលរលំ​កាលពី​ឆ្នាំ​១៩៧៩​មកក៏​នៅ​តែ​រង​ការ​ចោទថា រង​ឥទ្ធិពល​ពី​ប្រទេស​វៀតណាម​តាំងពី​ពេល​ចាប់ផ្តើម ឡើង​កាន់​អំណាច​រហូត​ដល់ពេល​បច្ចុប្បន្ន​៕

សូម​សរសេរ​មកកាន់​លោក ពៅ មេត្តា minpov@vodhotnews.com

What Next?

Recent Articles

9 Responses to "​លោក ​ហ៊ុន សែន​៖​ ក្នុងឋាន​:​ជា​បក្ស​កាន់​អំណាច​យើង​ច្បាស់​ជា​មិន​ហ៊ាន​សន្យា​ខ្យល់​​"

  1. Anonymous says:

    សូមជំរាប = អ្នកឈ្នះឆ្នោត គឺ អ្នកមានសន្លឹកឆ្នោត ច្រើនជាងគេ ជាអ្នក កាន់លុយ ជាអ្នក កសាង

    អ្វីៗ ទាំងអស់ ដាក់ឈ្មោះ រដ្ឋ ! មិនមែន ដាក់ឈ្មោះ បុគ្គល ទេ !

    អ្នកមានសន្លឹកឆ្នោត បន្ទាប់ តិចជាង ជាអ្នកតាមដាន តើ អ្នកកាន់លុយ កសាង បានស្អី ខ្លះ !

    ចាយលុយ មាន តម្លាភាព ត្រឹមត្រូវ ឬ ទេ ?

  2. ?? says:

    please be fair to your own nation. what ever you said is not going to be gain in the next election. nowadays Cambodian are understanding quit well on who was good and who was not. who was speaking lei to them will get kicking out from power. please do not hurt them if you still love your own nation. let it go for peace and do not keep them as hostage any more. you can lei to yourself but you can not lei to your people and the world community. what you have done is your responsibility to this nation . as I use to say what going up it have to come down. in this century not any one fake GOD can make people as slavery as the old day. do not dream to be a great GOD by using military power it’s not going to work in this century. one more request from us is>> please do not hurt any one by using your evil ideological idea . enough is enough HUN SEN is getting too old time to release those job for some one who having fresh idea that can improving this poor nation way of life. and please stop that war of political uncertainty that you have done in the past. we are sick and tied to see and hear all those evil action. the good leader is doing his job better then speaking libellous political dangerous. please stop it from now on>>>>>>>>>>>>>>>>>>

  3. says:

    ពួកក្បត់ជាតិមេពុករលួយបំផ្លាញសង្គមជាតិខ្មែរគណបក្សប្រជាជនវាមិនកែគំនិតអាក្រក់ឡើយ!
    ហ៊ុន សែនសន្យាខ្យល់អស់៣៥ឆ្នាំហើយ វានៅតែអោយប្រជាជនខ្មែររងទុក្ខក្រីក្រដដែល
    ព្រោះមន្រ្តីពុករលួយគណបក្សប្រជាជន គឺជាមេចោរកុម្មុយនិស្ដុនិយម ដើម្បីចង់មានបានគឺពួក
    កុម្មុយនិស្តុ ហ៊ុន សែនត្រូវប្រើបាតដៃទទេរកស៊ីអត់ដើមលួចប្លន់ជាតិខ្មែរនិងដណ្ដើមអំណាច ដើម្បីប្រមូល
    ភោគផលទ្រព្យសម្បត្តិប្រទេសជាតិខ្មែរទាំងអស់ធ្វើជាទ្រព្យសម្បត្តិរបស់បក្ខពួកក្រុមគ្រួសារខ្លួន។

  4. namrequire says:

    What did you just say? How many promise went unfulfilled in the last since you are PM for the last 20 years?

  5. បរិមី​ ព្រះវិហារ says:

    ការដោះស្រាយបញ្ហាជាតិទាំងមូល​មិនមែនជាការដោះស្រាយបញ្ហាបន្ទប់ទឹកមួយនៅផ្ទះដូចអស់លោកនោះទេ! បើគ្មានឆន្ទះ​ មនសិការជាតិ​និងការផែនការច្បាស់លាស់ប្រកបដោយកី្តជឿជាក់ទេ​ គឺគ្មានអី្វៗដូចសព្វថ្ងៃនេះទេ។

  6. Judge says:

    អរគុណសម្តេច ពីការយល់ដឹងខ្ពស់ ពីកាតព្វកិច្ចនេះ ព្រោះបក្សប្រឆាំងគ្មានអំណាចឬសំឡេងគ្រប់គ្រាន់ ក្នុងការសំរេច ក្រៅពីទទូច តាមសំណូមពររាស្ត្រស្របតាមការប្រមូលផ្តុំ ឆ្លើយតបនឹងផលប្រយោជន៏រាស្ត្រ។ ជនបដិវត្តិឬធ្លាប់ធ្វើបដិវត្តិយល់ច្បាស់ហើយថា បំរើរាស្ត្រឬជាតិ ក្រោមមូលដ្ឋានពីរយ៉ាងគឺ កសាង ឬអភិវឌ្ឃន៏សង្គម (តាមការត្រូវការរាស្ត្រ= ប្រជាធិបតេយ្យ) និង ការពារ(ព្រំដែន)។ កាប់បំផ្លាញព្រៃឈើ ដោយឃុបឃិត ជាការបំផ្លាញបរិដ្ឋានឧបត្ថម្ភជីវិត ទន្ទ្រានឬ ហួសហេតុដូចសព្វថ្ងៃជាការបំផ្លាញសង្គម—–សន្យា?
    សាងសង់ហេដ្ឋារចនាសម្ព៏ន្ធ ក្រោមកំចីបំណុល /ទុកច្រើនសល់ចែកគ្នាស៊ី ក្រោមផ្លាកអំណាច( ពុករលួយ= ប្រជាភិថុតិ)។
    សមិទ្ធិក្រោមការដឹកនាំ ក្នងពេលដឹកនាំ ជាសម្បត្តិរដ្ឋ ដោយមិនចាំបាច់សំញែង អួតក្អេងក្អាង ឬដាក់ ឈ្មោះស្លាក ជាវប្បធម៌ ប្រជាភិថុត ឬហួសសម័យកាលនៃវប្បធម៌បញ្ជោរឬស៊ីជោរ។
    បើរស់ក្នុងអំនួត ខ្មែរនឹងឆ្កួតគ្រប់ជាន់ថ្នាក់”។ សួមមេត្តាជួយចងចាំ។
    សំនៀង

  7. Holli says:

    សែនអើយសែននិយាយជាន់កែងខ្លួនអែងហើយ ពាក្យសន្យាសែនអែងនិយាយសន្យាខ្យល់មិនខ្យល់ចាក់ខ្លួនអែងស្ដាប់ឡើងវិញម៉ោរដឹងហើយ បើអត់មានខ្ចីអាស៊ីសេរីទៅក៍បានដែរ ចាក់ស្ដាប់ទៅ អ្នកណាអ្នកសន្យាខ្យល់នោះ
    មិនបោកប្រាសប្រជាពលរដ្ឋទេគឺប្លន់ដីប្រជាពលរដ្ឋតាម៉ង

  8. Anonymous says:

    តាចាស់ ហ៊ុន សែន សន្យាខ្យល់ = មានដូចជា . បើ ការពារព្រៃឈើ មិនបាន កាត់ ក ខ្លួនអែងចោល

    បទល្មើស ព្រៃឈើ បទល្មើស នេសាទ បំផ្លាញមច្ឆាជាតិ ត្រី នៅតែមាន . ការពារ ទឹកដី

    កុំអោយបាត់ មួយមីល្លីម៉ែត្រ ប៉ុន្តែ បាត់ទឹកដី អស់ដល់ទៅរាប់សិប គីឡូម៉ែត្រ ជាដើម !

  9. people says:

    mr vihear’ mr sen did the coup’killing khmer nationalist and bury parish accord and resurrected illegal treaties with the veitcong that al way rob cambodia .the parish accord is the treasure of cambodian people ‘ veitcong must return tral island back to cambodia ‘ veitcong are the worse animal in this planet ‘ GOD will punish veitcong soon by sending big boom from china’.GOD bless all cambodian people’