ខណៈសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ជួបជុំគ្នាក្នុងរាជធានីភ្នំពេញ នៅចុងសប្ដាហ៍នេះដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំរបស់ខ្លួន គណបក្សនេះបានធ្វើការវាយតម្លៃខ្ពស់ និងសរសើរខ្លួនឯងយ៉ាងច្រើន ហើយស្ទើរតែមិនបានគូសបញ្ជាក់ពីចំណុចត្រូវកែលម្អ នេះបើយោងតាមរបាយការណ៍មួយកម្រាស់៤៩ទំព័រដែលត្រូវបានចែកជូនគណៈប្រតិភូក្នុងសន្និបាតដែលមានរយៈពេលពីរថ្ងៃនេះ។
របាយការណ៍នេះលើកសរសើរចំពោះកំណើនសេដ្ឋកិច្ចឆាប់រហ័សរបស់ប្រទេស និងការអនុម័តច្បាប់ថ្មី ដោយគ្រាន់តែលើកឡើងត្រួសៗប៉ុណ្ណោះជុំវិញបញ្ហានានាដូចជា អំពើពុករលួយ និងកង្វះតម្លាភាពជាដើមក្រៅពីគូសបញ្ជាក់អំពីសារៈសំខាន់ “ស្លាប់រស់” នៃការបន្តធ្វើកំណែទម្រង់។
របាយការណ៍ច្បាប់ចម្លងដែលបានបែកធ្លាយនេះ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងផ្ញើអុីម៉េលទៅកាន់សមាជិកប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍។ ភាពត្រឹមត្រូវនៃឯកសារនេះត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់កាលពីម្សិលមិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា ចូលរួមក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។ រូបថតៈ Khem Sovannara
ទោះបីជាគណបក្សប្រជាជនកម្ពុជា បានរងការរិះគន់យ៉ាងខ្លាំងកាលពីឆ្នាំមុន ចំពោះការកាត់បន្ថយសេរីភាពបញ្ចេញមតិ និងការជួបជុំតាមរយៈច្បាប់ថ្មីរបស់ខ្លួនស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ថ្មីគ្រប់គ្រងសហជីពដែលនឹងចេញក្នុងពេលឆាប់ៗនេះក្ដី ក៏របាយការណ៍របស់ខ្លួនបានលើកឡើងអំពីច្បាប់ទាំងពីរនេះមកធ្វើជាឧទាហរណ៍បង្ហាញពីកំណែទម្រង់ប្រជាធិបតេយ្យបែបវិជ្ជមាន។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា ”ការអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការត្រៀមរៀបចំច្បាប់សហជីព និងការពង្រឹងការអនុវត្តច្បាប់ស្ដីពីឯកសារ និងនីតិវិធីនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវចេតនាពិតរបស់រដ្ឋាភិបាលក្នុងការធានាសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គម។ ការកំណត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននាំឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខក្នុងដំណើរការប្រជាធិបតេយ្យ [របស់កម្ពុជា]។ រដ្ឋាភិបាលកម្ពុជា បន្តជំរុញការអនុវត្តយ៉ាងសកម្មនូវកំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយ ដោយចាត់ទុកថា កំណែទម្រង់គឺជាកត្តាស្លាប់រស់សម្រាប់ប្រទេស”។
ការសន្យាធ្វើកំណែទម្រង់ទូលំទូលាយ គឺជាចំណុចផ្ដោតដ៏សំខាន់របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីខ្លួនបានបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ និងការលេចឡើងវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើយុទ្ធនាការឃោសនាដោយសន្យាថា ខ្លួននឹងដំឡើងប្រាក់ឈ្នួល ហើយកាត់បន្ថយអំពើពុករលួយ។
របាយការណ៍ចេញពីសន្និបាតខាងលើលើកឡើងថា គោលនយោបាយអាទិភាពរបស់គណបក្សសម្រាប់ឆ្នាំ២០១៦ រួមមានកំណែទម្រង់ប្រព័ន្ធតុលាការ ការបង្កើនតម្លាភាព និងការកាត់បន្ថយអំពើពុករលួយផងដែរ ប៉ុន្តែវាស្ទើរតែគ្មានសេចក្ដីលម្អិតអំពីបញ្ហាទាំងនេះ។ ផ្ទុយមកវិញ ភាគច្រើននៃរបាយការណ៍នេះលើកសរសើរចំពោះលទ្ធផលសេដ្ឋកិច្ចថ្មីៗនេះរបស់កម្ពុជា ក្នុងនោះរួមមានទាំងការឡើងចំណាត់ថ្នាក់ពីប្រទេស “ដែលមានប្រាក់ចំណូលទាប” ទៅជាប្រទេស “ដែលមានប្រាក់ចំណូលក្រោមមធ្យម” ផងដែរ នេះបើយោងតាមការដាក់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក។
ក្នុងផ្នែកមួយស្ដីពីគោលនយោបាយការបរទេស របាយការណ៍នេះបានគូសបញ្ជាក់អំពីស្ថានភាពកាន់តែអាក្រក់ទៅៗនៅសមុទ្រចិនខាងត្បូង ហើយទំនងជាបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើតស្ថានការណ៍ដែលអាចឈានទៅដល់ជម្លោះ។
របាយការណ៍នេះបានបន្តទៀតថា “នៅសមុទ្រចិនខាងត្បូង ការជ្រៀតជ្រែករបស់មហាអំណាច និងប្រទេសមួយចំនួននៅក្នុងការទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង បានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ ការជ្រៀតជ្រែករបស់មហាអំណាច និងប្រទេសមួយចំនួនបានព្យាយាមទប់កំណើនរបស់សាធារណរដ្ឋប្រជាមានិតចិន [កុំឲ្យក្លាយជា] មហាអំណាចធំបំផុតនៅក្នុងតំបន់ និងក្នុងពិភពលោកដែលអាចនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខរបស់សហរដ្ឋអាមេរិក។ ចំណុចនេះអាចបង្កឲ្យមានការប៉ះទង្គិចប្រដាប់អាវុធ នៅពេលប្រទេសមួយចំនួនចាប់ផ្ដើមប្រជែងគ្នាដោយប្រើសព្វាវុធដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ជាមួយសាធារណរដ្ឋប្រជាមានិតចិន”។
សន្និបាតកាលពីចុងសប្ដាហ៍កន្លងទៅដែលធ្វើឡើងនៅកោះពេជ្រនេះ គឺជាលើកទី១ហើយចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាកម្ពុជា កាលពីឆ្នាំមុន បន្ទាប់ពីលោក ជា ស៊ីម ដែលជាគូប្រជែងយូរមកហើយរបស់លោកទទួលមរណភាព។
ខណៈចូលរួមជាអធិបតីភាពក្នុងសន្និបាតនេះកាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានថតរូបស៊ែលហ្វី ហើយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកអមដោយចំណងជើងរូបភាពបង្ហាញពីមោទនភាពដែលលោកដឹកនាំគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះថា “គណបក្សដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលកាន់ជាប់ទង់ឯករាជ្យ អធិបតេយ្យភាព ទង់សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទង់នៃការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម”។
ទាក់ទិនបញ្ហានេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកយល់ថា ការវិភាគដោយខ្លួនឯងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនគ្រប់គ្រាន់ឡើយ។ លោកថ្លែងថា “ពួកគេមិនអាចធ្វើពើថាអ្វីគ្រប់យ៉ាងសុទ្ធតែមិនអីបានទេ។ មិនមែនអ្វីគ្រប់យ៉ាងសុទ្ធតែមិនអីទេ។ ប្រជាពលរដ្ឋមានកំហឹងចំពោះរដ្ឋាភិបាល ប្រសិនបើពិនិត្យមើលឲ្យស៊ីជម្រៅ ពួកគេនឹងមើលឃើញ។ មានបញ្ហាវិសមភាព និងការបែងចែកទ្រព្យសម្បត្តិ។ គេអាចនិយាយបានអំពីកំណើនសេដ្ឋកិច្ចជាង៧ភាគរយជារៀងរាល់ឆ្នាំ ប៉ុន្តែវាគ្រាន់តែផ្ដល់ផលប្រយោជន៍ដល់មនុស្សមួយក្ដាប់តូចប៉ុណ្ណោះ និងត្រូវបានបំភ្លៃតាមរយៈអំពើពុករលួយ។ ខ្ញុំមានមន្ទិលថា ពួកគេនឹងមិនអាចមើលបញ្ហាធំៗទាំងនេះទេ នៅពេលពួកគេមានមនុស្សដដែលៗ រដ្ឋមន្ត្រីដដែលៗកាន់អំណាចជាច្រើនទសវត្សរ៍ ដោយដាក់សាច់ញាតិរបស់ខ្លួនឲ្យកាន់មុខតំណែងសំខាន់ៗដើម្បីឲ្យរកលុយបាន”។
ទោះជាយ៉ាងណា សំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន សែន ទំនងជារំពឹងថា នឹងមានការបញ្ចេញមតិយោបល់បែបនេះពីសំណាក់គណបក្សប្រឆាំង ដោយលោកសរសេរថា លោកមិនភ្ញាក់ផ្អើលចំពោះការរិះគន់បែបនេះឡើយ។
លោកសរសេរថា “យើងច្បាស់ជាមិនហ៊ានសន្យាខ្យល់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តពិត ដើម្បីប្រជាជនបានទទួលផលពីសកម្មភាពជាក់ស្ដែងរបស់យើង”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)

>. . ហេតុម៉េចបានជា មាន ចោរលួច ចោរឆក់ ចោរប្លន់ មានដល់ទៅកាំភ្លើង អាកា A K ទៅទៀត ?
theses two guy who sign and gave tral island to veitcong master’. all treaties 1980,1982,1985,2005 are illegals treaties ‘so theses two guys are the traitor ‘ .7 january is the day of veitcong invade cambodia’ .after veitcong invade cambodia they took everything from cambodia .veitcong are the robber&killer ‘ GOD will punish veitcong&veitcong dogs soon’ .GOD bless all cambodian people’
ស្រា ស្រាបៀ ជាអ្នកបំផ្លាញ ធ្វើអោយ របួស និង ស្លាប់ គ្រប់ ករណី ជាបន្តបន្ទាប់ ម៉េចបាន ជា
មនុស្ស មួយចំនួន ចូលចិត្ត ម្លេះ ?
បើ ស្លាប់ ដើម្បី ធ្វើ នយោបាយ ការពារ ប្រទេសជាតិ រួញ មិនហ៊ាន !
១-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវការពារមន្រ្តីគណបក្សប្រជាជន
ដែលមានផ្កាយពាក់ប្រព្រឹត្តពុករលួយដោយគ្មានទោសឡើយ!!!
២-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវមិនដោះស្រាយបញ្ហាជម្លោះដីធ្លី
របស់ប្រជាជនក្រីក្រ កំពុងត្រូវជួបប្រទះដ៍ធ្ងន់ធ្ងរឡើយ!!!
៣-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវបំផ្លាញព្រៃឈើឡើងហិនហោច
ដោយមន្រ្តីគណបក្សប្រជាជនកាប់ឈើលក់ចែកលុយ ហ៊ុន សែន តាមរយៈ ហ៊ុន សែនប្រគល់ដីសម្បទាន!!!
៤-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិយួន
ព្រោះមេបក្សគណបក្សប្រជាជនថ្មីជាអាយ៉ងយួន ត្រូវទទួលខុសត្រូវចំពោះផលប្រយោជន៍យួនមុនខ្មែរជានិច្ច!!!
៥-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវ បន្តរំលោភសិទ្ធិមនុស្សនិងបង្កើត
ច្បាប់ក្លែងក្លាយ កំចាត់ប្រជាធិបតេយ្យពិតប្រាកដ ដណ្ដើមអំណាច ដើម្បីប្រមូលយកទ្រព្យសម្បត្តិប្រទេសជាតិទាំងអស់
ដាក់ចូលជាកម្មសិទ្ធរបស់ ហ៊ុន សែន!!!
៦-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវយកតុលាការដាក់ក្រោមអំណាចខ្លួន
ដើម្បីកំចាត់គណបក្សដទៃនិងប្រជាជន ព្រមទាំងភិក្ខុសង្ឃដែលប្រឆាំងអំពើអាក្រក់នៃថ្នាក់ដឹកនាំបក្សប្រជាជន!!!
៧-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវបណ្ដេញពលរដ្ឋខ្មែរយកដីអោយ
យួន!!!
សរុបមហាសន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវ ធ្វើខុស បំផ្លាញជាតិហើយ
ធ្វើអំពើអាក្រក់ឃោរឃៅ ពុករលួយលួចប្លន់ជាតិខ្មែរហើយ យើងជាមន្រ្តីគណបក្សប្រជាជនមេដឹកនាំទាំងអស់ត្រូវអង្គុយ
លើចង្អេប្រឹងលើកសរសើរខ្លួនឯងបោកប្រាស់ប្រជាជនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស!!!
១-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវការពារមន្រ្តីគណបក្សប្រជាជន
ដែលមានផ្កាយពាក់ប្រព្រឹត្តពុករលួយដោយគ្មានទោសឡើយ!!!
២-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវមិនដោះស្រាយបញ្ហាជម្លោះដីធ្លី
របស់ប្រជាជនក្រីក្រ កំពុងត្រូវជួបប្រទះដ៍ធ្ងន់ធ្ងរឡើយ!!!
៣-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវបំផ្លាញព្រៃឈើឡើងហិនហោច
ដោយមន្រ្តីគណបក្សប្រជាជនកាប់ឈើលក់ចែកលុយ ហ៊ុន សែន តាមរយៈ ហ៊ុន សែនប្រគល់ដីសម្បទាន!!!
៤-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិយួន
ព្រោះមេបក្សគណបក្សប្រជាជនថ្មីជាអាយ៉ងយួន ត្រូវទទួលខុសត្រូវចំពោះផលប្រយោជន៍យួនមុនខ្មែរជានិច្ច!!!
៥-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវ បន្តរំលោភសិទ្ធិមនុស្សនិងបង្កើត
ច្បាប់ក្លែងក្លាយ កំចាត់ប្រជាធិបតេយ្យពិតប្រាកដ ដណ្ដើមអំណាច ដើម្បីប្រមូលយកទ្រព្យសម្បត្តិប្រទេសជាតិទាំងអស់
ដាក់ចូលជាកម្មសិទ្ធរបស់ ហ៊ុន សែន!!!
៦-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវយកតុលាការដាក់ក្រោមអំណាចខ្លួន
ដើម្បីកំចាត់គណបក្សដទៃនិងប្រជាជន ព្រមទាំងភិក្ខុសង្ឃដែលប្រឆាំងអំពើអាក្រក់នៃថ្នាក់ដឹកនាំបក្សប្រជាជន!!!
៧-សន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវបណ្ដេញពលរដ្ឋខ្មែរតាអជាយដែន
យកដីអោយយួន!!!
សរុបមហាសន្និបាតគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែនបង្ហាញពីការទទួលខុសត្រូវ ធ្វើខុស បំផ្លាញជាតិហើយ
ធ្វើអំពើអាក្រក់ឃោរឃៅ ពុករលួយលួចប្លន់ជាតិខ្មែរហើយ យើងជាមន្រ្តីគណបក្សប្រជាជនមេដឹកនាំទាំងអស់ត្រូវអង្គុយ
លើចង្អេប្រឹងលើកសរសើរខ្លួនឯងបោកប្រាស់ប្រជាជនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស!!!
មនុស្សល្អត្រឹមត្រូវពិតគេមិនដែលលើកសរសើរខ្លួនឯងទេ
គេទុកអោយប្រជាជនកោតសរសើរខ្លួនវិញទើបមានកិត្តិយស ។
អង្គុយលើចង្អេលើកខ្លួនឯង ក៏មិនខុសណាពីស្លៀកពាក់ខោអាវហើយសរសើខ្លួនឯងថាស្អាត ទាំងគ្មានអ្នកសរសើថាស្អាតសោះ ។
MAHA loot Phlot, Maha OT-CHA. Muy Hecta Bei tons. Chey Yo, Chey Yo, Chey yo!!!
ចាស់ៗ ហើយ មុនស្លាប់ទៅ សាងអំពើ ល្អ ផង . កុំសាងអំពើ អាក្រក់ បំផ្លាញជាតិ តទៅទៀត !
Please take time to retire and keep your jobs for young generation to operate the country.
Young generation have new experiences and know democracy very well , they can build the country to develop fast.
ក្រុមហ៊ុន លក់ ប្រេងសាំង ស្រុកខ្មែរ ជញ្ជក់ឈាម ប្រជាពលរដ្ឋខ្មែរ យ៉ាង រំភើយ គ្មានចេះ អាណិត
អាសូរ ប្រជាពលរដ្ឋខ្មែរ អី បន្តិចសោះ !
គណបក្សប្រជាជនកម្ពុជា លើកសរសើរខ្លួនឯងខ្ពស់ដល់កំពូល សូមចុចខាងក្រោម
https://www.youtube.com/watch?v=8ueGUZoqQyM
កូន ខ្មែរ អ៊ើយ កូន ខ្មែរ ស្លាប់ របួស អត់ ប្រយោជន៍ រៀង រាល់ថ្ងៃ រាល់យប់ !
ស្លាប់ របួស ដើម្បី ការពារ ទឹកដី ប្រទេស ជាតិ កុំអោយ បរទេស ប្រើល្បិច ឈ្លានពាន យក
លឹបក្បាលបាត់ទៅណាអស់ ហើយ !
កូន ខ្មែរ មិនដូច កូន ចិន យួន ថៃ សោះ គេស្រឡាញ់ជាតិ ទឹកដី គេណាស់ គេមិនខ្លាចស្លាប់ទេ
ដើម្បីជាតិ ទឹកដី របស់ គេ !
ពួកស្រលាញ់ជាតិជ្រុលនិយមពេក ដូចចាស់រឿងដែលនាងពៅលីងគ្រួសក្តៅជះដាក់មុខប្តីដោយសារកី្តស្រលាញុ់ពេក!
និយាយ អោយបាន និយាយ គ្មាន ដឹងអី សោះ មនុស្ស អែបអប នេះ , រឿង នាងពៅ ជារឿង បុគ្គល !